« ថ្ងៃទី២៧ ខែមេសា–ថ្ងៃទី៣ ខែឧសភា ‹ បរិសុទ្ធដល់ព្រះយេហូវ៉ា › ៖ និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី២៧ ខែមេសា–ថ្ងៃទី៣ ខែឧសភា ‹ បរិសុទ្ធដល់ព្រះយេហូវ៉ា › » ចូរមកតាមខ្ញុំ ៖ ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
ព្រះវិហារបរិសុទ្ធ រ៉យ ដេ ចានេរូ ប្រទេសប្រេស៊ីល
ថ្ងៃទី២៧ ខែមេសា–ថ្ងៃទី៣ ខែឧសភា ៖ « ‹ បរិសុទ្ធដល់ព្រះយេហូវ៉ា »
និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩
ការចាកចេញពីអេស៊ីព្ទ—ក៏មានសារៈសំខាន់ដែរ—ពុំបានសម្រេចព្រះរាជបំណងរបស់ព្រះសម្រាប់កូនចៅអ៊ីស្រាអែលទាំងស្រុងនោះទេ ។ សូម្បីតែជីវិតដ៏ផាសុកភាពនៅក្នុងដែនដីសន្យាក៏មិនមែនជាគោលបំណងចុងក្រោយរបស់ព្រះសម្រាប់ពួកគេឡើយ ។ ទាំងនេះគ្រាន់តែជាជំហានឆ្ពោះទៅកាន់អ្វីដែលព្រះមានព្រះទ័យចង់បានសម្រាប់ប្រជារាស្រ្តរបស់ទ្រង់ប៉ុណ្ណោះ ៖ « ថា ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញនេះ ដែលជាព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា អញបរិសុទ្ធ » ( លេវីវិន័យ ១៩:២ ) ។ តើព្រះបានដាក់ផែនការដើម្បីធ្វើឲ្យរាស្រ្តរបស់ទ្រង់បរិសុទ្ធបន្ទាប់ពីពួកគេបានរស់នៅក្នុងការជាប់ឃុំឃាំងអស់ជាច្រើនជំនាន់ដោយរបៀបណា ? ទ្រង់បានបញ្ជាពួកគេឲ្យបង្កើតកន្លែងបរិសុទ្ធមួយថ្វាយដល់ព្រះអម្ចាស់នៅក្នុងទីរហោស្ថាន—រោងឧបោសថ ។ ទ្រង់បានប្រទានដល់ពួកគេនូវសេចក្តីសញ្ញា និងក្រឹត្យវិន័យដើម្បីដឹកនាំសកម្មភាពរបស់ពួកគេ ហើយផ្លាស់ប្តូរដួងចិត្តរបស់ពួកគេ ។ ហើយទ្រង់បានបញ្ជាពួកគេឲ្យធ្វើយញ្ញបូជាសត្វ ដើម្បីបង្រៀនពួកគេអំពីដង្វាយធួនសម្រាប់អំពើបាបរបស់ពួកគេ ។ អ្វីៗទាំងអស់នេះក្នុងគោលបំណងចង្អុលបង្ហាញគំនិត ដួងចិត្ត និងជីវិតរបស់ពួកគេឆ្ពោះទៅកាន់ព្រះអង្គសង្រ្គោះ ។ ទ្រង់គឺជាផ្លូវពិតទៅកាន់ភាពបរិសុទ្ធ សម្រាប់ពួកសាសន៍អ៊ីស្រាអែល និងសម្រាប់យើង ។ យើងទាំងអស់គ្នាបានចំណាយពេលខ្លះនៅក្នុងការជាប់ឃុំឃាំងនៃអំពើបាប ហើយយើងទាំងអស់គ្នាត្រូវបានអញ្ជើញឲ្យបោះបង់ចោលអំពើបាប និងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានសន្យាថា « យើងអាចធ្វើឲ្យអ្នកក្លាយទៅជាបរិសុទ្ធបាន » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:៧ ) ។
សម្រាប់ទិដ្ឋភាពទូទៅស្ដី ពីគម្ពីរលេវីវិន័យ សូមមើល « លេវីវិន័យ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
និក្ខមនំ ៣៥–៤០; លេវីវិន័យ ១៩
ព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំបានបរិសុទ្ធ ។
និក្ខមនំ ២៥–៤០ ពិពណ៌នាពីកិច្ចខិតខំរបស់ពួកសាសន៍អ៊ីស្រាអែលអំពីរបៀបដើម្បីសង់រោងឧបោសថ ជាទីកន្លែងដែលពិធីបរិសុទ្ធដ៏ពិសិដ្ឋនឹងជួយពួកគេឲ្យក្លាយជារាស្រ្តដ៏បរិសុទ្ធ ។ នៅពេលបងប្អូនអានជំពូកទាំងនេះ សូមរកមើលអ្វីៗដែលព្រះអម្ចាស់បានបង្គាប់ឲ្យប្រជាជនទ្រង់ដាក់នៅក្នុងរោងឧបោសថ ។ តើរបស់ទាំងនេះអាចតំណាងឲ្យអ្វីខ្លះ ? តើវាផ្ដល់យោបល់អ្វីខ្លះដល់បងប្អូនអំពីការបង្កើនភាពបរិសុទ្ធ ? ជាពិសេស សូមពិចារណាអំពីរបៀបដែលវត្ថុទាំងនេះបង្វែរគំនិតរបស់បងប្អូនឆ្ពោះទៅរកព្រះអង្គសង្រ្គោះ ។ តុមួយបែបនេះអាចជួយបងប្អូនបាន ៖
|
តើបងប្អូនបានរកឃើញអ្វី ? |
តើវាអាចតំណាងអ្វី ? |
|---|---|
តើបងប្អូនបានរកឃើញអ្វី ? ហឹបនៃសេចក្តីសញ្ញា ( និក្ខមនំ ៣៧:១–៩; ៤០:២០–២១ ) | តើវាអាចតំណាងអ្វី ? ( សូមមើល និក្ខមនំ ២៥:២០–២២; សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ហឹបនៃសេចក្ដីសញ្ញា » ) |
តើបងប្អូនបានរកឃើញអ្វី ? អាសនាគ្រឿងក្រអូប ( និក្ខមនំ ៤០:២៦–២៧; សូមមើលផងដែរ និក្ខមនំ ៣០:១, ៦–៨ ) | តើវាអាចតំណាងអ្វី ? ( សូមមើល វិវរណៈ ៨:៣–៤ ) |
តើបងប្អូនបានរកឃើញអ្វី ? ជើងទាន ឬជើងចង្កៀង ( និក្ខមនំ ៣៧:១៧–២៤ ) | តើវាអាចតំណាងអ្វី ? ( សូមមើល ម៉ាថាយ ៥:១៤–១៦; យ៉ូហាន ៨:១២ ) |
តើបងប្អូនបានរកឃើញអ្វី ? អាសនាគ្រឿងដង្វាយ ( និក្ខមនំ ៣៨:១–៧; សូមមើលផងដែរ និក្ខមនំ ២៧:១; ២៩:១០–១៤ ) | តើវាអាចតំណាងអ្វី ? ( សូមមើលសេចក្តីណែនាំដល់បទគម្តីរទាំងឡាយ « បូជា, យញ្ញបូជា, លះបង់ » ) |
តើបងប្អូនបានរកឃើញអ្វី ? អាងទឹក ( បាស៊ីនទឹក ) ( និក្ខមនំ ៣០:១៧–២១ ) | តើវាអាចតំណាងអ្វី ? ( សូមមើល របាក្សត្រ ទី២ ៤:៦; អេសាយ ១:១៦; យេរេមា ៣៣:៨ ) |
ពិតប្រាកដណាស់ ការគ្រាន់តែទៅកន្លែងបរិសុទ្ធវាមិនបានធ្វើឲ្យយើងបរិសុទ្ធនោះទេ ។ លេវីវិន័យ ១៩ ពិពណ៌នាក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយដែលព្រះអម្ចាស់បានប្រទានឲ្យដើម្បីជួយពួកសាសន៍អ៊ីស្រាអែលបង្កើននូវភាពបរិសុទ្ធ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងបទបញ្ញត្តិទាំងនេះដែលអាចជួយបងប្អូនស្វែងរកភាពបរិសុទ្ធមកពីព្រះអម្ចាស់ ? តើបងប្អូនទទួលអារម្មណ៍អ្វីខ្លះ ដើម្បីរស់នៅតាមគោលការណ៍ទាំងនេះឲ្យកាន់តែពេញលេញ ?
សូមមើលផងដែរ ហែនរី ប៊ី អាវរិង « Holiness and the Plan of Happiness » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ១០០–១០៣ « The Tabernacle » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
The Tabernacle
ប្រើតន្ដ្រីពិសិដ្ឋ ។ តន្ត្រីមានអំណាចដ៏អស្ចារ្យដើម្បីអញ្ជើញឥទ្ធិពលនៃព្រះវិញ្ញាណ ហើយស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សារលិខិតនៅក្នុងទំនុកតម្កើងសង្កត់ន័យបន្ថែមទៅលើគោលលទ្ធិដែលបងប្អូនកំពុងសិក្សានៅក្នុងព្រះគម្ពីរ ។ ឧទាហរណ៍ ការច្រៀងទំនុកតម្កើងដូចជាបទ « ឲ្យខ្ញុំកាន់តែវិសុទ្ធ » ( ទំនុកតម្កើង ល.រ. ៧១ ) អាចសង្កត់ន័យបន្ថែមទៅលើសារលិខិតមួយចំនួនដែលបានបង្រៀននៅក្នុង លេវីវិន័យ ១៩ ។ វាក៏អាចជួយបងប្អូនគិតអំពីអត្ថន័យនៃការក្លាយកាន់តែបរិសុទ្ធដូចជាព្រះអង្គសង្គ្រោះ ហើយជញ្ជឹងគិតពីរបៀបដែលទ្រង់កំពុងជួយបងប្អូនក្នុងការបង្កើនភាពបរិសុទ្ធ ។
និក្ខមនំ ៣៥:៤–៣៥; ៣៦:១–៧
ព្រះអម្ចាស់សុំឲ្យខ្ញុំថ្វាយដង្វាយដោយស្ម័គ្រពីចិត្ត ។
បន្ទាប់ពីចាកចេញពីស្រុកអេស៊ីព្ទនៅក្នុងឆ្នាំនោះ ទំនាក់ទំនងនៃកូនចៅអ៊ីស្រាអែលជាមួយនឹងព្រះយេហូវ៉ាត្រូវបានពិពណ៌នាថាមិនជាប់លាប់ ។ ប៉ុន្តែ កាលបងប្អូនអាន និក្ខមនំ ៣៥:៤–៣៥ និង ៣៦:១–៧ សូមកត់ចំណាំពីរបៀបដែលពួកសាសន៍អ៊ីស្រាអែលបានឆ្លើយតបទៅនឹងបទបញ្ញត្តិដើម្បីសង់រោងឧបោសថ ។ តើបងប្អូនរៀនអ្វីខ្លះមកពីពួកសាសន៍អ៊ីស្រាអែល ដែលអាចជួយបងប្អូនឲ្យបម្រើព្រះអម្ចាស់បានប្រសើរជាងមុន ?
ទ្រង់ប្រហែលពុំអាចបង្គាប់បងប្អូនសម្រាប់លោហៈធាតុ ក្រណាត់ ឬឈើដ៏មានតម្លៃសម្រាប់ធ្វើរោងឧបោសថពីបងប្អូនទេ ។ តើព្រះអម្ចាស់បានប្រទានអ្វីដល់បងប្អូន ហើយតើទ្រង់កំពុងសុំបងប្អូនឲ្យថ្វាយអ្វីខ្លះ ? តើការ « មានសេចក្តីរំជួលក្នុងចិត្ត [ បងប្អូន ]សម្រាប់ការធ្វើត្រសាលជំនុំ » របស់បងប្អូនកើតមាននៅពេលណា ?
សូមមើលផងដែរ Topics and Questions « Sacrifice » បណ្ណាល័យដំណឹងល្អ ។
កូនចៅអ៊ីស្រាអែលថ្វាយដង្វាយសម្រាប់ធ្វើរោងឧបោសថដោយ « ស្ម័គ្រពីចិត្ត » ( និក្ខមនំ ៣៥:៥ ) ។ រចនារូបភាពដោយ ខ័រប៊ឺត ហ្គោធា © Lifeway Collection/ទទួលអាជ្ញាបណ្ណពី goodsalt.com
និក្ខមនំ ៤០:១២–១៤
ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធត្រូវបានផ្ដល់ឲ្យពីបុរាណ ។
និក្ខមនំ ៤០:១២–១៤ សំដៅទៅលើពិធីបរិសុទ្ធពីបុរាណដែលត្រូវបានធ្វើនៅសម័យយើងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ផងដែរ ។ នេះជាខគម្ពីរបន្ថែមមួយចំនួនដែលអាចជួយបងប្អូនរៀនអំពីរបៀបដែលពិធីបរិសុទ្ធទាំងនេះថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ៖
-
ការលាង ៖ ទំនុកដំកើង ៥១:២; អេសេគាល ៣៦:២៥–២៧
-
ប្រដាប់សម្លៀកបំពាក់បរិសុទ្ធ ៖ អេសាយ ៦១:១០; ម៉ាថាយ ២២:១១–១៤; វិវរណៈ ១៩:៧–៨
-
ចាក់ប្រេងតាំង ៖ លូកា ៤:១៨–១៩; កិច្ចការ ១០:៣៨
លេវីវិន័យ ១:១–៩; ៤; ១៦
ដោយសារតែការពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចទទួលបានការអភ័យទោស ។
ភាគច្រើននៃគម្ពីរលេវីវិន័យហាក់ដូចជាមានភាពចម្លែកចំពោះយើង—ដូចជាការបូជាសត្វ ពិធីសាសនាដែលពាក់ព័ន្ធនឹងឈាម និងទឹក ព្រមទាំងក្រឹត្យវិន័យដែលគ្រប់គ្រងព័ត៌មានលម្អិតតូចតាចនៃជីវិត ។ ប៉ុន្តែពិធីសាសនា និងក្រឹត្យវិន័យទាំងនេះគឺជាមធ្យោបាយដើម្បីបង្រៀនគោលការណ៍ដែលស្រដៀងគ្នា—ការប្រែចិត្ត បរិសុទ្ធភាព និងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ដើម្បីស្វែងរកគោលការណ៍ទាំងនេះ នៅពេលបងប្អូនអាន លេវីវិន័យ ១:១–៩; ៤; ១៦ សូមពិចារណាសំណួរដូចទាំងនេះ ៖
-
តើពាក្យ ឬឃ្លាអ្វីខ្លះ ដែលខ្ញុំរកឃើញដែលរំឭកខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ និងពលិកម្មធួនរបស់ទ្រង់ ?
-
តើយើងរៀនអ្វីខ្លះ មកពីការពលិកម្មទាំងនេះអំពីការពលិកម្មរបស់ព្រះអង្គសង្រ្គោះ ?
-
តើខ្ញុំដូចជាមនុស្សដែលការពលិកម្មទាំងនេះដោយរបៀបណា ?
ព្រះអម្ចាស់មិនតម្រូវឲ្យធ្វើយញ្ញបូជាសត្វទៀតទេ ។ ប៉ុន្តែ ការពលិកម្មនៅតែជាគោលការណ៍សំខាន់នៃដំណឹងល្អ ។ ដើម្បីរៀនអំពីប្រភេទនៃការពលិកម្មដែលព្រះអម្ចាស់តម្រូវ សូមសិក្សា នីហ្វៃទី៣ ៩:១៩–២០; គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:៣៤ ។ តើបងប្អូនថ្វាយការពលិកម្មប្រភេទនេះដោយរបៀបណា ? តើ ម៉ូសេ ៥:៧ បង្រៀនបងប្អូនអ្វីខ្លះពីរបៀបដែលបងប្អូនគួរមើលការពលិកម្មរបស់បងប្អូន ?
សូមមើលផងដែរ « គំនិតដែលត្រូវចងចាំ ៖ រោងឧបោសថ និងការបូជា » ។
គំនិតសម្រាប់បង្រៀនកុមារ
និក្ខមនំ ៣៥:២០–២៩; ៣៦:១
ព្រះបានប្រទានឲ្យខ្ញុំនូវអំណោយទាន ដើម្បីជួយនៅក្នុងកិច្ចការរបស់ទ្រង់ ។
-
នៅចុងបញ្ចប់នៃគម្រោងនេះគឺជារូបភាពនៃរោងឧបោសថនៅទីរហោស្ថានរបស់ពួកសាសន៍អ៊ីស្រាអែល ។ បងប្អូនអាចមើលរូបភាពនោះជាមួយកូនៗរបស់បងប្អូន ហើយសួរពួកគេថាតើសម្ភារអ្វីខ្លះដែលត្រូវការសម្រាប់ការសាងសង់រោងឧបោសថ ។ បន្ទាប់មក បងប្អូនអាចអានជាមួយគ្នានូវ និក្ខមនំ ៣៥:២០–២៩ ដើម្បីស្វែងយល់ពីរបៀបដែលសម្ភារទាំងនេះបានផ្ដល់ឲ្យ ។ តើព្រះអម្ចាស់បានអញ្ជើញយើងឲ្យរួមចំណែកក្នុងការកសាងនគររបស់ទ្រង់ដោយរបៀបណា ?
-
សូមពិចារណាអានជាមួយពួកគេនូវ និក្ខមនំ ៣៦:១ ដើម្បីស្វែងយល់ពីអ្វីដែលព្រះអម្ចាស់បានប្រទានដល់បេតសាលាល និងអូហូលីអាប់ ដើម្បីជួយសង់រោងឧបោសថ ។ បន្ទាប់មក បងប្អូនអាចនិយាយជាមួយកូនៗបងប្អូនអំពីអ្វីដែលបងប្អូនមានអារម្មណ៍ថា ព្រះអម្ចាស់បានប្រទានឲ្យពួកគេ ដើម្បីជួយកសាងនគររបស់ទ្រង់ ។ តើយើងអាចប្រើអ្វីទាំងនេះ ដើម្បីប្រទានពរដល់អ្នកដទៃយ៉ាង ដូចម្តេច ?
ព្រះវិហារបរិសុទ្ធ រ៉ូម អ៊ីតាលី
និក្ខមនំ ៤០:១៧–៣៤
ខ្ញុំអាចទទួលអារម្មណ៍ពីវត្តមានរបស់ព្រះអម្ចាស់នៅទីបរិសុទ្ធ ។
-
និក្ខមនំ ៤០:១៧–៣៤ រាយបញ្ជីសម្ភារដែលជាផ្នែកនៃរោងឧបោសថរបស់ពួកសាសន៍អ៊ីស្រាអែល ។ ប្រហែលជាបងប្អូន និងកូនៗបងប្អូនអាចរកឃើញវានៅក្នុងខគម្ពីរទាំងនេះ និងក្នុងរូបភាពនៃរោងឧបោសថនៅចុងបញ្ចប់នៃគម្រោងនេះ ។ សូមនិយាយអំពីរបៀបដែល ផ្នែកនីមួយៗនៃរោងឧបោសថអាចបង្រៀនអំពីព្រះអង្គសង្គ្រោះ ឬព្រះវរបិតាសួគ៌ ។ ឧទាហរណ៍ ហឹបនៃសេចក្តីបន្ទាល់អាចរំឭកយើងអំពីបទបញ្ញត្តិរបស់ព្រះ អាសនាអាចរំឭកយើងអំពីការពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ជាដើម ។
-
តើយើងមានទីបរិសុទ្ធណាខ្លះនៅសព្វថ្ងៃនេះដែលជួយយើងមានអារម្មណ៍កាន់តែខិតជិតព្រះយេស៊ូវគ្រីស្ទ ? ជាផ្នែកមួយនៃការសន្ទនានេះ បងប្អូនអាចមើលវីដេអូ « Temples » ជាមួយគ្នា ( បណ្ណាល័យដំណឹងល្អ ) ។ បងប្អូនក៏អាចច្រៀងចម្រៀងមួយចំនួនដូចជា « Holy Places » ( បណ្ណាល័យដំណឹងល្អ ) ។ សូមចែកចាយជាមួយគ្នាអំពីអារម្មណ៍របស់បងប្អូនចំពោះកន្លែងពិសិដ្ឋដូចជាព្រះវិហារបរិសុទ្ធ ។
What Is a Temple?
លេវីវិន័យ ១:១–៤
ដោយសារតែការពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចទទួលបានការអភ័យទោស ។
-
យញ្ញបូជាសត្វដែលបានពិពណ៌នានៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានគោលបំណងបង្រៀនកូនចៅអ៊ីស្រាអែល អំពីការអភ័យទោសតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាពីរបៀបដែលការអានអំពីការពលិកម្មទាំងនេះអាចមានដូចគ្នាសម្រាប់កូនៗបងប្អូន ។ បងប្អូនអាចបង្ហាញរូបភាពព្រះយេស៊ូវគ្រីស្ទនៅគែតសេម៉ានី និងនៅលើឈើឆ្កាង ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៥៦, ៥៧ ) នៅពេលបងប្អូនអានជាមួយកូនៗនូវ លេវីវិន័យ ១:១–៤ ។ សូមជួយពួកគេស្វែងរកពាក្យ ឬឃ្លាដែលរំឭកពួកគេអំពីការពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
បងប្អូនក៏អាចអានជាមួយគ្នានូវ នីហ្វៃទី៣ ៩:១៩–២០ ដើម្បីដឹងពីអ្វីដែលយើងត្រូវបានបញ្ជាឲ្យពលិកម្មជំនួសឲ្យសត្វ ។ តើការមានចិត្តសង្រេង និងវិញ្ញាណទន់ទាបចំពោះព្រះអម្ចាស់មានន័យយ៉ាងណា ? សូមមើលសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ចិត្តសង្រេង » ( បណ្ណាល័យដំណឹងល្អ ) ដើម្បីជួយឆ្លើយសំណួរនេះ ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី ប្រិយមិត្ត នៅខែនេះ ។