ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី១១–១៧ ខែឧសភា  « នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះយេហូវ៉ា » ៖ ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤


« ថ្ងៃទី១១–១៧ ខែឧសភា ‹ នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះយេហូវ៉ា › ៖ ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី១១–១៧ ខែឧសភា ‹ នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះយេហូវ៉ា› » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦

ម៉ូសេ​នៅលើ​ភ្នំ​នេបូរ

Moses on Mount Nebo [ ម៉ូសេ​នៅលើ​ភ្នំ​នេបូរ ] ដោយ John Steel, © Providence Collection/បាន​អាជ្ញាប័ណ្ណ​ពី goodsalt.com

ថ្ងៃទី១១–១៧ ខែឧសភា ៖ « នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះយេហូវ៉ា »

ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០៣៤

ការងារបម្រើ​របស់​ម៉ូសេ​នៅលើ​ផែនដី​បានចាប់ផ្តើម​នៅលើ​ភ្នំ​មួយ នៅពេល​ព្រះ​បាន​មាន​បន្ទូល​ទៅកាន់​គាត់​ចេញពី​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ ( សូមមើល និក្ខមនំ ៣:១–១០ ) ។ ការងារបម្រើ​នោះ​ក៏បាន​បញ្ចប់​នៅលើ​ភ្នំ​ផងដែរ ជាង ៤០ ឆ្នាំ​ក្រោយមក នៅពេល​ព្រះ​បានប្រទាន​ឲ្យ​ម៉ូសេ មើលឃើញ​ដែនដី​សន្យា​ពី​លើ​កំពូល​ភ្នំ​នេបូរ ( សូមមើល ចោទិយកថា ៣៤:១–៤ ) ។ ម៉ូសេ​បានចំណាយ​ពេល​ក្នុងជីវិត​របស់គាត់​ដើម្បី​រៀបចំ​កូនចៅ​អ៊ីស្រាអែល​ចូល​ទៅ​កាន់​ដែនដី​សន្យា​នោះ ហើយ​គម្ពីរ​ចោទិយកថា​កត់ត្រា​ការបង្រៀន ការរំឭក ការដាស់តឿន និង​ការអង្វរ​ចុងក្រោយ​ជាមួយ​កូនចៅ​អ៊ីស្រាអែល ។ ការអាន​ពាក្យសម្ដី​របស់លោក​បញ្ជាក់​យ៉ាងច្បាស់​ថា​គោលបំណង​ពិតប្រាកដ​នៃ​ការងារ​បម្រើ​របស់​ម៉ូសេ—ការរៀបចំ​តម្រូវការ​របស់​មនុស្ស—មិនមែន​អំពី​ការរស់រាន​មានជីវិត​នៅក្នុង​ទីរហោស្ថាន ការយកឈ្នះ​លើ​មារសត្រូវ ឬ​ការកសាង​ប្រជាជាតិ​នោះទេ ។ គឺវា​អំពី​ការរៀន​ស្រឡាញ់​ព្រះ គោរព​ទ្រង់ និង​បន្ត​នៅ​ស្មោះត្រង់​ចំពោះទ្រង់ ។ នោះគឺជា​ការរៀបចំ​ដែល​យើង​ទាំងអស់គ្នា​ត្រូវការ​ដើម្បី​ចូលទៅកាន់​ដែនដីសន្យា​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ដូច្នេះ​ទោះបីជា​ម៉ូសេ មិនដែល​បាន​ឈាន​ជើង​ចូល​ទៅ​ក្នុង « ស្រុក​ដែល​មាន​ទឹក​ដោះ និង​ឃ្មុំ​ហូរហៀរ » ( និក្ខមនំ ៣:៨ ) ដោយសារ​តែ​សេចក្តីជំនឿ និង​សេចក្តីស្មោះត្រង់​របស់លោក លោក​ពិតជា​បាន​ចូលទៅ​ដែនដីសន្យា ដែល​ព្រះ​បានរៀបចំ​សម្រាប់​អស់មនុស្ស​ទាំងឡាយ​ណា​ដែល​ធ្វើ​តាម​ទ្រង់ ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​ចោទិយកថា សូម​មើល​« ចោទិយកថា » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

ចោទិយកថា ៦:៤–៧; ៨:២–៥, ១១–១៧; ២៩:១៨–២០; ៣០:៦–១០, ១៤–២០

រូបតំណាង​ថ្នាក់​សិក្ខាសាលា
« ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត » ។

ក្រឹត្យវិន័យ​លោក​ម៉ូសេ​បាន​រួមបញ្ចូល​ពិធី​ខាងក្រៅ និង​ទម្លាប់​ជាច្រើន ។ ដូច​ដែល​បងប្អូន​នឹង​ឃើញ​នៅក្នុង​ការប្រឹក្សា​របស់​ម៉ូសេ​នៅក្នុង​ចោទិយកថា ព្រះអម្ចាស់​ក៏​មាន​ការព្រួយ​បារម្ភ​អំពី​ស្ថានភាព​ខាងក្នុង​របស់​រាស្ដ្រ​ទ្រង់—ស្ថានភាព​ខាងវិញ្ញាណ​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ​ផងដែរ ។

នៅក្នុង​សារលិខិត​ខាងក្រោម សូម​រកមើល​ពាក្យ ចិត្ត និង​ជញ្ជឹងគិត​ពី​អ្វី​ដែល​វា​អាច​ជា​និមិត្តរូប ។ បងប្អូន​ប្រហែលជា​គិត​ថា​វគ្គបទគម្ពីរ​ទាំងនេះ​ជា​ប្រភេទ​នៃ​ការពិនិត្យមើល​ខាងវិញ្ញាណ​លើ​ចិត្ត​របស់​បងប្អូន ។ តើ​រោគវិនិច្ឆ័យ​អ្វី​ដែល​បងប្អូន​នឹង​ផ្តល់​ឲ្យ​ខ្លួនឯង ? តើ​បងប្អូន​នឹង​ចេញ​វេជ្ជបញ្ជា​ការព្យាបាល​អ្វីខ្លះ ដើម្បី​កែលម្អ​សុខភាព​ខាងវិញ្ញាណ​នៃ​ចិត្ត​របស់​បងប្អូន ? សូម​សរសេរ​ចំណាប់​អារម្មណ៍​របស់​បងប្អូន

  • ចោទិយកថា ៦:៤–៧ ៖

  • ចោទិយកថា ៨:២–៥ ៖

  • ចោទិយកថា ៨:១១–១៧ ៖

  • ចោទិយកថា ២៩:១៨–២០ ៖

  • ចោទិយកថា ៣០:៦–១០ ៖

  • ចោទិយកថា ៣០:១៤–២០ ៖

របៀប​មួយ​ដើម្បី​រៀបចំ​គំនិត​បងប្អូន​អាច​ជា​ការគូរ​រូប​បេះដូង ហើយ​សរសេរ​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា បងប្អូន​គួរ​មាន​នៅក្នុង​ចិត្ត​បងប្អូន ។ បន្ទាប់មក បងប្អូន​អាច​សរសេរ​នៅ​ខាងក្រៅ​រូបនោះ​នូវ​អ្វីៗ​ដែល​បងប្អូន​គួរ​រក្សា​នៅ​ខាងក្រៅ​ចិត្ត​បងប្អូន ។

តើ​បងប្អូន​បង្ហាញ​ថា បងប្អូន​ស្រឡាញ់​ព្រះ​អស់​ពី​ចិត្ត​បងប្អូន​ដោយ​របៀប​ណា ? ដើម្បី​ទទួលបាន​គំនិត​ជាច្រើន សូមមើល « ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស ទំព័រ ១០–១២ ។

សូមមើល​ផងដែរ អិម រ័សុល បាឡឺដ « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៥១–៥៣ ។

ស្វែងរក​គំនិត​យោបល់​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន​របស់​បងប្អូន ។ ចូរ​មក​តាម​ខ្ញុំ ផ្ដល់​យោបល់​នូវ​វគ្គបទគម្ពីរ និង​គោលការណ៍​ដើម្បី​ផ្ដោត​លើ​បទគម្ពីរ ប៉ុន្តែ​សូម​កុំ​ឲ្យ​ការណ៍​នោះ​ជា​ការកំណត់​ដល់​ការសិក្សា​របស់​បងប្អូន​ឡើយ ។ នៅពេល​បងប្អូន​អាន​ចោទិយកថា បងប្អូន​អាច​រកឃើញ​គោលការណ៍​ដែល​មិន​បាន​គូសបញ្ជាក់​នៅ​ទីនេះ ។ ចូរ​ឲ្យ​ព្រះវិញ្ញាណ​ដឹក​នាំ​បងប្អូន​ទៅ​រក​អ្វី​ដែល​បងប្អូន​ចង់​រៀន ។

ចោទិយកថា ៦:៤–១២, ២០–២៥

« នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះយេហូវ៉ា » ។

ពួកសាសន៍​អ៊ីស្រាអែល​ដែល​បាន​ចូល​ទៅ​កាន់​ដែនដី​សន្យា​ភាគច្រើន​មិន​បាន​ឃើញ​គ្រោះកាច​នៅ​ស្រុក​អេស៊ីព្ទ ឬ​បានឆ្លងកាត់​សមុទ្រ​ក្រហម​ឡើយ ។ ម៉ូសេ​បាន​ដឹង​ថា ពួកគេ—និង​ជំនាន់​នា​ពេល​អនាគត—ត្រូវ​ចងចាំ​ពី​អព្ភូតហេតុ​របស់​ព្រះ និង​ក្រឹត្យវិន័យ​របស់​ព្រះ​ដើម្បី​បន្ត​ធ្វើ​ជា​រាស្ត្រ​របស់​ព្រះ ។

តើ​ដំបូន្មាន​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​នៅក្នុង ចោទិយកថា ៦:៤–១២, ២០–២៥ ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ចងចាំ​ពី​រឿង​អស្ចារ្យ​នានា​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​បងប្អូន ? តើ​បងប្អូន​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​បន្ទូល​របស់​ព្រះ​នឹង​« នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ » រៀង​រាល់​ថ្ងៃ ? (ខ​ទី ៦ ) ។

បងប្អូន​ក៏​អាច​សិក្សា​សារលិខិត​របស់ ជេន អ៊ី នូមែន « រក្សា​សំឡេង​នៃ​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​ក្នុង​ជំនាន់​ដែល​កំពុង​ពេញវ័យ » ( លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៣៦–៣៨ ) ហើយ​ពិចារណា​ពី​របៀប​ដែល​បងប្អូន​នឹង​បន្ត​សេចក្ដីជំនឿ​របស់​បងប្អូន​លើ​ព្រះគ្រីស្ទ​ដល់​មនុស្ស​ជំនាន់​ក្រោយ ។

សូមមើល​ផងដែរ ចោទិយកថា ១១:១៨–២១; ឌែល ជី រិនឡាន់ « Consider the Goodness and Greatness of God » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៤១–៤៤; Bible Dictionary « Frontlets or phylacteries » ។

ចោទិយកថា ១៥:១–១៥

ការជួយ​ដល់​មនុស្ស​ដែល​ទ័លក្រ​តម្រូវ​ឲ្យ​មាន​ដៃ​សប្បុរស និង​ដួងចិត្ត​ដែល​ស្ម័គ្រ ។

យើង​មិន​ទាន់​ថ្ងៃ​នោះ​ទេ « នឹង​គ្មាន​អ្នក​ទាល់ក្រ​នៅ​ជា​មួយ​នឹង​ឯង​ឡើយ » ( ចោទិយកថា ១៥:៤ ) ដូច្នេះ​គោលការណ៍​ទាំងឡាយ​អំពី​ការជួយ​ដល់​ជនទ័លក្រ​នៅក្នុង ចោទិយកថា ១៥ គឺ​នៅតែ​មាន​តម្លៃ ទោះបីជា​ការអនុវត្ត​ជាក់លាក់​បាន​ផ្លាស់ប្តូរ​ក៏​ដោយ ។ សូម​ចំណាំ​នូវ​អ្វី​ដែល ខទី ១–១៥ បង្រៀន​អំពី​មូលហេតុ​ដែល​យើង​ជួយ​មនុស្ស​ដែល​ទ័លក្រ និង​អាកប្បកិរិយា​របស់​យើង​​ទាក់ទង​នឹង​ការជួយ​នោះ ។

តើ​វា​មាន​ន័យ​ដូចម្តេច​ដើម្បី « ឲ្យ​លា​ដៃ » ដល់​អ្នក​ទាំងឡាយ​ដែល​ទ័លក្រ ? ( ខទី ៨, ១១ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​គំរូ​របស់​ព្រះអម្ចាស់​អំពី​ការជួយ​មនុស្ស​ដែល​ទ័លក្រ ? ( សូមមើល ខទី ១៥ ) ។

សូមមើល​ផងដែរ « តើ​ខ្ញុំ​បាន​ធ្វើ​ល្អ​ឬទេ ? » ទំនុកតម្កើង ល.រ. ១៣៨ ។

ចោទិយកថា ១៨:១៥–១៩

ម៉ូសេ​គឺ « ដូច » ព្រះយេស៊ូវគ្រីស្ទ ។

ពេត្រុស នីហ្វៃ មរ៉ូណៃ និង​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​បាន​ចាប់​ផ្ដើម​នៅ​ការ​ព្យាករ​នៅ​ក្នុង ចោទិយកថា ១៨:១៥–១៩ ( សូម​មើល កិច្ចការ ៣:២០–២៣; នីហ្វៃ​ទី១ ២២:២០–២១; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤០; នីហ្វៃ​ទី៣ ២០:២៣ ) ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ​មក​ពី​ខគម្ពីរ​ទាំង​នេះ ? សូម​គិត​ពី​អ្វី​ដែល​បងប្អូន​បានអាន​អំពី​ម៉ូសេ​នៅ​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ ។ តើ​ម៉ូសេ « ដូច » ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

ព្រះយេស៊ូវ​កំពុង​បង្រៀន​ដល់​ពួក​សាសន៍​នីហ្វៃ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រាប់​រាស្ដ្រ​ទ្រង់​នៅ​អាមេរិក​បុរាណ​ថា « យើង​នេះ​ហើយ​ដែល​លោក​ម៉ូសេ​មាន​ប្រសាសន៍ » ( នីហ្វៃទី៣ ២០:២៣ ) ។

ចោទិយកថា ២៩:៩; ៣០:១៥–២០

ព្រះអម្ចាស់​អញ្ជើញ​ខ្ញុំ​ឲ្យ​ជ្រើសរើស​រវាង​ល្អ និង​អាក្រក់ ។

វា​អាច​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅក្នុង​ការប្រៀបធៀប​ពាក្យ​សម្តី​របស់​ម៉ូសេ​នៅក្នុង ចោទិយកថា ២៩:៩; ៣០:១៥–២០ ជាមួយ​នឹង​ការបង្រៀន​ចុងក្រោយ​ខ្លះៗ​របស់​លីហៃ​ទៅកាន់​គ្រួសាររបស់​លោក​នៅក្នុង នីហ្វៃទី២ ២:២៦–២៩; ៤:៤ ។ តើ​លីហៃ​បាន​ពន្យល់​បន្ថែម​លើ​អ្វី​ដែល​លោក​ម៉ូសេ​បាន​បង្រៀន​យ៉ាង​ដូច​ម្តេច ? តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បំផុសគំនិត​បងប្អូន​ដើម្បី « រើស​យក​ជីវិត » ? ( ចោទិយកថា ៣០:១៩ ) ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

ចោទិយកថា ៦:៥

ខ្ញុំ​អាច​ស្រឡាញ់​ព្រះ​អស់​ពី​ដួងចិត្ត​របស់​ខ្ញុំ ។

  • ដើម្បី​ជួយ​កុមារ​បងប្អូន​យល់ ចោទិយកថា ៦:៥ បងប្អូន​អាច​គូរ​រូប​បេះដូង គ្រោង​នៃ​រាងកាយ និង​ដៃ​ដ៏​រឹងមាំ ។ កូនៗ​បងប្អូន​អាច​ចង្អុល​ទៅ​រូបភាព​នៅពេល​បងប្អូន​អាន​ពាក្យ « ចិត្ត » « ព្រលឹង » និង​« កម្លាំង » នៅក្នុង​ខគម្ពីរ​នោះ ។ តើ​យើង​បង្ហាញ​ព្រះអម្ចាស់​ថា យើង​ស្រឡាញ់​ទ្រង់​ដោយ​អស់​ពី​ចិត្ត ព្រលឹង និង​អស់ពី​កម្លាំង​របស់​យើង​យ៉ាង​ដូចម្ដេច ?

ចោទិយកថា ៦:៦–១៥

ខ្ញុំ​អាច​រក្សា​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ដួងចិត្ត​របស់ខ្ញុំ ។

  • សូម​អាន​ជាមួយ​កូនៗ​បងប្អូន​នូវ​ដំបូន្មាន​របស់​ព្រះអម្ចាស់​ដល់​ពួកសាសន៍​អ៊ីស្រាអែល​ដើម្បី​ដាក់​វគ្គ​បទគម្ពីរ​នៅ​កន្លែង​ដែល​ពួកគេ​នឹង​ឃើញ​វា​ជា​រៀងរាល់​ថ្ងៃ ( សូមមើល ចោទិយកថា ៦:៦–៩ ) ។ ការណ៍​នេះ​អាច​ជំរុញ​ឲ្យ​បងប្អូន និង​កូនៗ​បងប្អូន​គិត​រក​វិធី​ធ្វើ​ឲ្យ​ប្រាកដ​ថា បងប្អូន​មិន « ភ្លេច​ព្រះយេហូវ៉ា » ( ខទី ១២ ) និង​ដើម្បី​ចងចាំ​អ្វី​ដែល​ទ្រង់​បានធ្វើ​សម្រាប់​បងប្អូន ។

  • បងប្អូន​អាច​ចង្អុល​បង្ហាញ​ថា ចោទិយកថា ៦:១៣, ១៦ និង ៨:៣ បានជួយ​ព្រះអង្គ​សង្គ្រោះ​អំឡុងពេល​ដ៏​សំខាន់​មួយ​ក្នុង​ព្រះជន្ម​របស់​ទ្រង់ ។ ដើម្បី​មើល​ពី​របៀប សូម​អាន​ជាមួយ​គ្នា ម៉ាថាយ ៤:១–១០ ។ បន្ទាប់មក បងប្អូន​អាច​ចែកចាយ​ជាមួយ​គ្នា​នូវ​វគ្គ​បទគម្ពីរ​មួយ​ចំនួន​ដែល​បានជួយ​បងប្អូន​ក្នុង​ពេល​មាន​តម្រូវការ ។

យុវជន​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

ចោទិយកថា ១៨:១៥–១៨

ពួក​ព្យាការី​បង្រៀន​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • នៅពេល​បងប្អូន​អាន ចោទិយកថា ១៨:១៨ ជាមួយ​គ្នា សូម​ជួយ​កូនៗ​បងប្អូន​ឲ្យ​យល់​ថា ព្យាការី​ដូចជា​ម៉ូសេ​នៅក្នុង​ខគម្ពីរ​នេះ គឺជា​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រហែលជា​បងប្អូន​អាច​មើល​រូបភាព​នៃ​អ្វី​ដែល​ម៉ូសេ​បានធ្វើ និង​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បានធ្វើ ហើយ​អនុញ្ញាត​ឲ្យ​កូនៗ​បងប្អូន​ផ្គូផ្គង​វា ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ១៥, ១៦, ៣៨៣៩ ) ។ តើ​ព្យាការី​របស់​យើង​សព្វថ្ងៃ​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះអង្គសង្រ្គោះ ?

ចោទិយកថា ២៩:១២–១៣; ៣០:៨–១០

ដោយសារ​សេចក្ដីសញ្ញា​របស់​ខ្ញុំ ខ្ញុំ​ជា​ផ្នែក​នៃ​រាស្ដ្រ​របស់​ព្រះ ។

  • ការពិភាក្សា​អំពី ចោទិយកថា ២៩:១២–១៣ ផ្ដល់​ឱកាស​មួយ​សម្រាប់​បងប្អូន និង​កូនៗ​បងប្អូន​ដើម្បី​ពិភាក្សា​ពី​សេចក្ដីសញ្ញា​ដែល​ពួកគេ​នឹង​ធ្វើ ឬ​បាន​ធ្វើ​ជាមួយ​ព្រះវរបិតាសួគ៌ ។ តើ​វាមាន​អត្ថន័យ​យ៉ាងណា​ដើម្បី​ធ្វើជា​រាស្ត្រ​របស់​ព្រះ ? តើ​សេចក្ដីសន្យា​របស់​យើង​ធ្វើ​ឲ្យ​យើង​ក្លាយជា​រាស្ដ្រ​របស់​ព្រះ​យ៉ាង​ដូចម្ដេច ? ( សូមមើល ខទី ១៣; សូមមើល​ផងដែរ ម៉ូសេ ១៨:៨–១០ ) ។

  • ប្រសិនបើ​កូនៗ​បងប្អូន​ត្រូវការ​ជំនួយ​ក្នុងការ​យល់ដឹង​ថា​អ្វី​ទៅ​ជា​សេចក្ដីសញ្ញា សូម​ផ្ដល់​យោបល់​ថា ពួកគេ​ស្វែងរក​និយមន័យ​មួយ​នៅក្នុង « សេចក្ដី​សញ្ញា » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( បណ្ណាល័យ​ដំណឹង​ល្អ ) ។ តើ​ព្រះ និង​ពួកសាសន៍​អ៊ីស្រាអែល​បានសន្យា​អ្វីខ្លះ​ជាមួយ​គ្នា​នៅក្នុង ចោទិយកថា ៣០:៨–១០ ? តើ​យើង​បានសន្យា​អ្វីខ្លះ​ជាមួយ​ព្រះ ? ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៣៧, ៧៧ ) ។ តើ​ការសន្យា​ទាំងនេះ​ភ្ជាប់​យើង​ជាមួយ​ទ្រង់​ដោយ​របៀបណា ? សូម​ពិចារណា​ច្រៀង​ចម្រៀង​អំពី​សេចក្ដីសញ្ញា​ជា​មួយ​គ្នា​ដូចជា​បទ « Standing on the Promises » ( បណ្ណាល័យ​ដំណឹងល្អ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

លោក​ម៉ូសេ​សម្លឹង​ឆ្ពោះ​ទៅកាន់​ដែនដី​សន្យា

The Lord Shewed Him All the Land [ ព្រះអម្ចាស់​បាន​បង្ហាញ​លោក​ពី​ដែនដី​ទាំងអស់ ] ដោយ វលធើរ រេន

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ខ្ញុំ​អាច​រក្សា​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ដួងចិត្ត​របស់ខ្ញុំ