ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៩៩ ៖ តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា—« ចូរ​បើក​មាត់​អ្នក ហើយ​មាត់​នោះ​នឹង​បាន​ពោរ​ពេញ »


យុវ​មជ្ឈិមវ័យ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ

ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា ៖ មេរៀន​ទី ១៩៩

តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា

« ចូរ​បើក​មាត់​អ្នក ហើយ​មាត់​នោះ​នឹង​បាន​ពោរ​ពេញ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

បងប្រុស និង​បងស្រី កាផិនដា ម្នាក់​មកពី​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ហើយ​ម្នាក់​មកពី​ប្រទេស​សំប៊ី បាន​ផ្លាស់​មក​រស់នៅ​អាហ្វ្រិក​ខាងត្បូង​នា​ពេល​ថ្មីៗ​នេះ ។ ពួកគាត់​កំពុង​ស្វែងរក​ព្រះវិហារ​ដើម្បី​ចូលរួម ។ បងប្រុស កាផិនដា បាន​បើកហាង​កាត់សក់​តូច​មួយ ហើយ​ដាក់​រូប​ព្រះយេស៊ូវគ្រីស្ទ​នៅ​ជាប់​បង្អួច ។

ថ្ងៃមួយ​ក្នុង​ខែមិថុនា [ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីររូប ] បាន​ដើរកាត់​ហាង​កាត់សក់ នៅពេល​ពួកគេ​បាន​សម្គាល់​ឃើញ​រូបភាព​នោះ ។ ទោះបី​ពី​ដំបូង​ពួកគេ​បានដើរ​ហួស​ទៅហើយ​ក្ដី ក្រោយមក​ពួកគេ​ត្រូវបាន​បំផុសគំនិត​ឲ្យ​ត្រឡប់​ក្រោយ​វិញ ។

បងប្រុស កាផិនដា បាន​នៅឯ​ផ្លូវ​ម្ខាង​ទៀត នៅពេល​ដែល​ពួក​អែលឌើរ​បាន​ដើរកាត់​ពី​ដំបូង ប៉ុន្ដែ​នៅពេល​គាត់​បានឃើញ​ពួកគេ​ត្រឡប់មក​វិញ គាត់​បាន​ឆ្លងផ្លូវ​មកជួប​នឹង​ពួកគេ ។ នៅពេល​គាត់​ប្រាប់​ថា​គាត់​ជា​ម្ចាស់​ហាង​នោះ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​និយាយ​ថា​ពួកគេ​បាន​ឃើញ​រូបភាព​ព្រះអង្គសង្គ្រោះ ហើយ​ចង់​ប្រាប់​គាត់​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ គាត់​បាន​ចាប់​អារម្មណ៍​ណាស់ ។ … គាត់​បាន​ទៅ​ព្រះវិហារ​ជាច្រើន ប៉ុន្ដែ​បាន​ពន្យល់​ថា « នៅពេល​ខ្ញុំ​បាន​ទៅ​ព្រះវិហារ​ទាំងនោះ ដួងចិត្ដ​របស់​ខ្ញុំ​មិននៅ​ទីនោះ​ទេ » ។ គាត់​បាន​ដឹង​ថា​ថ្ងៃណា​មួយ​គាត់​នឹង​រកឃើញ​ព្រះវិហារ​ត្រឹមត្រូវ ដូចនេះ​គាត់​បាន​អញ្ជើញ​ពួក​អែលឌើរ​ទៅ​ផ្ទះ​គាត់ ។ ( « Picture in the Barbershop » AfricaSouth.ChurchofJesusChrist.org )

មួយ​ខែ​ក្រោយមក បងប្រុស និង​បងស្រី កាផិនដា បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចូល​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។

ខណៈ​ដែល​ព្រះវរបិតាសួគ៌​បាន​សុំ​ឲ្យ​យើង​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នក​ដទៃ ទ្រង់​មិន​រំពឹង​ឲ្យ​យើង​ធ្វើ​ដូច្នេះ​តែ​ម្នាក់​ឯង​នោះ​ទេ ។ នៅពេល​អ្នក​រៀន​ទទួលស្គាល់ និង​ធ្វើតាម​ព្រះវិញ្ញាណ នោះ​ទ្រង់​នឹង​ដឹកនាំ​អ្នក​ក្នុង​កិច្ចខិតខំ​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​រុករក​នូវ​របៀប​ដែល​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

រៀន​អំពី​របៀប​ធ្វើ

តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ

ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ១៨០៥–១៨៤៤ ) បាន​ពន្យល់ ៖

យ៉ូសែប ស៊្មីធ

ទាំងអស់​គ្នា​ត្រូវ​ផ្សព្វផ្សាយ​ដំណឹងល្អ ដោយ​ព្រះចេស្តា និង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​គ្មាន​នរណា​ម្នាក់​អាច​ផ្សាយ​ដំណឹងល្អ​ដោយ​គ្មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ឡើយ ។ ( Teachings of Presidents of the Church: Joseph Smith ទំព័រ​៣៣២ )

រូបតំណាង​ស្លាកកិច្ចការ​ផ្សព្វផ្សាយ​សាសនា ព្រះវិញ្ញាណបរិសុទ្ធ

ព្រះអម្ចាស់​ជួយ​អ្នក​ឲ្យ​ចែកចាយ​ដំណឹង​ល្អ​របស់​ទ្រង់​ជាមួយ​អ្នក​ដទៃ ដោយ​ការចាត់​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មក​ជួយ​អ្នក ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៩:១–២ ) ។ ព្រះគម្ពីរ​បង្រៀន​យើង​ពី​របៀប​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​អាច​ជួយ​យើង​ក្នុង​ការខិតខំ​ផ្សព្វផ្សាយ​សាសនា​របស់​យើង ។

រូបតំណាង​ស្លាកសូម​អាន​វគ្គបទគម្ពីរ​ប្រាំ ឬ​ច្រើន​ជាង​នេះ នៅ​ខាងក្រោម​នេះ ។ សូម​ដាក់ស្លាក​វគ្គបទគម្ពីរ​ទាំងនេះ​ថា « ព្រះវិញ្ញាណ​បរិសុទ្ធ » ។ « ព្រះនាម​ផ្សេង​ទៀត​ដែល​ជួនកាល​សំដៅ​ទៅ​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ ព្រះវិញ្ញាណ​ដែល​បរិសុទ្ធ ព្រះវិញ្ញាណ​នៃ​ព្រះ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ព្រះ​ដ៏​ជា​ជំនួយ និង​ព្រះវិញ្ញាណ » ( សូម​មើល Bible Dictionary « Holy Ghost » ) ។

  • យ៉ូហាន ១៤:២៦ ( ព្រះយេស៊ូវ​បង្រៀន​ពួក​សាវក​ដប់ពីរ​នាក់​ក្នុង​អំឡុង​អាហារ​ចុងក្រោយ ) ។

  • យ៉ូហាន ១៦:១៣ ( ព្រះយេស៊ូវ​បន្ត​បង្រៀន​ពួក​សាវក​ដប់ពីរ​នាក់​ក្នុង​អំឡុង​អាហារ​ចុងក្រោយ ) ។

  • រ៉ូម ៥:៥ ( ប៉ុល​បង្រៀន​ពួកបរិសុទ្ធ​នៅ​ក្រុង​រ៉ូម ) ។

  • នីហ្វៃទី២ ៣៣:១ ( នីហ្វៃ​ពន្យល់​ពី​ភាពទន់ខ្សោយ​របស់​លោក​ក្នុង​ការសរសេរ ) ។

  • អាលម៉ា ១៧:៣ ( ការរៀបរាប់​អំពី​ពួកបុត្រា​របស់​ស្ដេច​ម៉ូសាយ ) ។

  • នីហ្វៃទី៣ ២៨:១១ ( ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​ពួក​សាសន៍​នីហ្វៃ ) ។

  • គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣១:១១ ( វិវរណៈ​មួយ​ត្រូវបាន​ប្រទាន​ដល់ ថូម៉ាស ប៊ី ម៉ាស ) ។

  • គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០០:៥–៨ ( ស៊ីដនី រីហ្គដុន និង យ៉ូសែប ស្ម៊ីធ ទទួលបាន​ការលួងលោម​មកពី​ព្រះ ) ។

  • ម៉ូសេ ៦:៣២, ៣៤ ( ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅកាន់​ព្យាការី​អេណុក ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​វគ្គបទគម្ពីរ​ទាំងនេះ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​នូវ​វិធី​បី​ផ្សេងៗគ្នា ដែល​អ្នក​អាច​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ៖

  • ព្រះវិញ្ញាណ​បរិសុទ្ធ​អាច …

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​តួនាទី​អ្វី​នៅក្នុង​ការជួយ​អ្នក​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​ជាមួយ​អ្នកដទៃ ?

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​នូវ​បទពិសោធន៍​មួយ​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជះឥទ្ធិពល​ដល់​លោក​ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​រក​មើល​កន្លែង​ដែល​អ្នក​មើល​ឃើញ​ឥទ្ធិពល​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​បទពិសោធន៍​របស់​លោក​ក្នុងការ​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

15:43
អែលឌើរ រ៉ូណល អេ រ៉ាសបាន

នៅ​ព្រឹក​មួយ​នា​រដូវ​ក្តៅ​ខែ​កក្កដា ដៃគូ​ខ្ញុំ និង​ខ្ញុំ​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​យើង​រកមើល​ក្នុង​ការណែនាំ សាសនាគន់ការី​មកពី​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ។ យើង​បាន​គោះ​ទ្វារ​ផ្ទះ​គ្រួសារ អែលវួដ ស្កាហ្វើរ ។ លោកស្រី ស្កាហ្វើរ បាន​ប្រាប់ឲ្យ​យើង​ចេញ​ទៅ​វិញ​ដោយការ​គួរ​សម ។

ពេល​គាត់​ហៀប​នឹង​បិទ​ទ្វារ ខ្ញុំ​ទទួល​អារម្មណ៍​ឲ្យ​ធ្វើ​អ្វី​មួយ ដែល​ខ្ញុំ​ពុំ​ធ្លាប់​ធ្វើ​ពីមុន ហើយ​ពុំ​ធ្លាប់​ធ្វើ​វា​ឡើយ​តាំង​ពី​ពេល​នោះ​មក ! ខ្ញុំ​បាន​ដាក់​ជើង​ខ្ញុំ​ខ្ទាស់​នឹង​ទ្វារ ហើយ​ខ្ញុំ​សួរថា « តើ​មាន​នរណា​ផ្សេង​ទៀត​ដែល​អាច​ចាប់​អារម្មណ៍​នឹង​សារលិខិត​របស់​យើង​ទេ ? » ម៉ាទី កូនស្រី​អាយុ​១៦​ឆ្នាំ​របស់​គាត់​ពិតជា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​បាន​អធិស្ឋាន​ដោយ​ស្មោះត្រង់​សុំ​ការណែនាំ​កាល​ពី​មួយ​ថ្ងៃ​មុន​នោះ ។ ម៉ាទី បាន​ជួប​យើង ហើយ​ក្នុង​ពេល​នោះ​ម្តាយ​នាង​ក៏​បាន​ចូលរួម​ក្នុង​ការពិភាក្សា​នោះ​ផងដែរ ។ ពួកគេ​ទាំង​ពីរ​នាក់​បាន​ចូល​ជា​សមាជិក​សាសនាចក្រ ។ ( « Let the Holy Spirit Guide » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៩៤ )

រូបតំណាង​ស្លាកកិច្ចការ​ផ្សព្វផ្សាយ​សាសនា ព្រះវិញ្ញាណបរិសុទ្ធ

រូបតំណាង​ចែកចាយ នៅពេល​អ្នក​ត្រូវបាន​បំផុសគំនិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​ចែកចាយ​អ្វី​មួយ ខាងក្រោម​ជាមួយ​អ្នក​ដែល​អ្នក​ស្គាល់ ។

  • តើ​នៅពេល​ណា​ដែល​ព្រះអម្ចាស់​បាន​ជួយ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ឲ្យ​ចែកចាយ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​នូវ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​នរណា​ម្នាក់​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក ?

ការសិក្សា​ស៊ីជម្រៅ ៖ សូម​មើល « ជំពូក​ទី ៤ ៖ ស្វែងរក និង​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ » នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣ ) ទំព័រ ១០១–១១១ ។

ការស្វែងរក​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​យើង​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ

ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​អ្នក​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​និយាយ​នៅពេល​អ្នក​ចំណាយ​ពេល​ដើម្បី​គិត​អំពី​របៀប​ដែល​អ្នក​អាច​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ការជញ្ជឹងគិត​របៀប​ដែល​អ្នក​អាច​ចែកចាយ​នឹង​ជួយ​អ្នក​មាន​នូវ​ទំនុកចិត្ត​ជាងមុន នៅពេល​មាន​ឱកាស​ហុចឲ្យ ។

សូម​ជ្រើសរើស​ស្ថានភាព​មួយ ក្នុង​ចំណោម​ស្ថានភាព​ខាងក្រោម​ដែល​អ្នក​អាច​មាន​ឱកាស​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ឬ​អ្នក​អាច​គិត​រក​ស្ថានភាព​មួយ​ដោយ​ខ្លួនឯង ។

  • មិត្ដ​ម្នាក់​របស់​អ្នក​មាន​សំណួរ​អំពី​ជំនឿ​សាសនា​របស់​អ្នក ។

  • អ្នក​កំពុង​លួងលោម​សមាជិក​គ្រួសារ​ម្នាក់ ។

  • អ្នក​កំពុង​បង្រៀន​មេរៀន​មួយ​នៅ​ព្រះវិហារ ។

  • អ្នក​កំពុង​ចុះផ្សាយ​អ្វីមួយ​នៅលើ​បណ្ដាញ​សង្គម ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​កត់ត្រា​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​នូវ​វិធី​ពីរ ឬ​បី​ដែល​អ្នក​អាច​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ស្ថានភាព​ដែល​អ្នក​បាន​ជ្រើសរើស ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​រុករក​នូវ​របៀប​ដែល​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • វិធី​មួយ ឬ​ពីរ​ដែល​អ្នក​អាច​ចែកចាយ​ដំណឹងល្អ​នៅក្នុង​ស្ថានភាព​ដែល​អ្នក​បាន​ជ្រើសរើស ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?

កំណត់​ចំណាំ

  1. ដើម្បី​មើលឃើញ​ដំណើររឿង​ពេញ​របស់​ពួកគាត់ សូមមើល « Picture in the Barbershop » នៅលើ​គេហទំព័រ AfricaSouth.ChurchofJesusChrist.org ។