ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៩៧ ៖ ការចែកចាយ​ដំណឹងល្អ​តាម​របៀប​ធម្មតាៗ—ការចែកចាយ​ដំណឹងល្អ​អាច​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ


យុវជន​ម្នាក់​ជាមួយ​ព្រះគម្ពីរ​មរមន កំពុង​ស្ដាប់​យុវនារី​ម្នាក់

ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា ៖ មេរៀន​ទី ១៩៧

ការចែកចាយ​ដំណឹងល្អ​តាម​របៀប​ធម្មតាៗ

ការចែកចាយ​ដំណឹងល្អ​អាច​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ការច្របាច់​យក​ទឹកក្រូច​ចេញពី​ផ្លែក្រូច

សូម​គិត​ថា អ្នក​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ហូប​អាហារ​ពេល​ព្រឹក​នៅ​ផ្ទះ​មិត្តភក្ដិ​ម្នាក់ ។ អ្នក​ឃើញទឹក​ក្រូច​មួយ​ថូ​ធំ ដែល​ទើប​ច្របាច់​ស្រស់ៗ​នៅលើ​តុ ដែល​មិត្ត​របស់​អ្នក​បាន​ចាក់​ក្នុង​កែវ​គាត់ ។ ប៉ុន្ដែ​គាត់​មិន​បាន​ចាក់​ឲ្យ​អ្នក​ទេ ។ ទីបំផុត អ្នក​សួរ​ថា « តើខ្ញុំ​អាច​សុំ​ទឹកក្រូច​មួយ​កែវ​បាន​ទេ ? »

គាត់​ឆ្លើយ​ថា « អូ៎ ខ្ញុំ​សុំទោស ។ ខ្ញុំ​ខ្លាច​អ្នក​មិន​ចូលចិត្ត​ទឹកក្រូច ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ពិបាក​ទទួល​នូវ​អ្វី​ដែល​អ្នក​មិន​ចង់​បាន » ។

ឥឡូវនេះ ទោះវា​មិន​ទំនង​ក្ដី ប៉ុន្ដែ​វា​មិន​ខុសគ្នា​ប៉ុន្មាន​ទេ​ពី​របៀប​ដែល​យើង​ស្ទាក់ស្ទើរ​នឹង​ផ្ដល់​អ្វីមួយ​ដែល​ផ្អែម​ជាង​ទឹកក្រូច​ឆ្ងាយ​ណាស់ ។ ( រ៉ូប៊ើត ស៊ី អូក « Sharing the Gospel » Ensign ខែវិច្ឆិកា ឆ្នាំ២០០០ ទំព័រ ៨១ )

រូបតំណាង​ស្លាកកិច្ចការ​ផ្សព្វផ្សាយ​សាសនា ទឹកក្រូច

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ហាត់​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នកដទៃ​តាម​របៀប​ធម្មតាៗ ។

រៀន​អំពី​របៀប​ធ្វើ

មូលហេតុ​ដែល​យើង​ចែកចាយ

រូបតំណាង​កត់​ចំណាំសូម​សិក្សា​វគ្គ​បទគម្ពីរ​ខាងក្រោម​ចំនួន​បី ឬ​ច្រើន ហើយ​រកមើល​មូលហេតុ​ដែល​អ្នក​ចង់​ឲ្យ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​ដឹង​អំពី​ព្រះអង្គសង្គ្រោះ ។ នៅជាប់​នឹង​វគ្គ​បទគម្ពីរ​ដែល​អ្នក​ជ្រើសរើស សូម​ធ្វើ​កំណត់​ចំណាំ​ដែល​បំពេញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ៖

ខ្ញុំ​ចង់​ឲ្យ​គ្រួសារ​ខ្ញុំ​ដឹង​ការណ៍​នេះ ពីព្រោះ …

  • ព្រះអម្ចាស់​កំពុង​មាន​ព្រះបន្ទូល ៖

    • អេសាយ ១:១៨

    • អេសាយ ៤៣:២៥

    • អេសាយ ៥៤:១០

  • អេសាយ​កំពុង​និយាយ​អំពី​ព្រះអម្ចាស់ ៖

    • អេសាយ ២៥:៤, ៨–៩

    • អេសាយ ៤០:២៨–៣១

យកឈ្នះ​លើ​ភាពស្ទាក់ស្ទើរ

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ការណែនាំ​ពី​របៀប​ចែកចាយ​ដំណឹងល្អ​ដល់​អ្នកដទៃ ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

មិន​ថា​បងប្អូន​នៅ​កន្លែង​ណា​លើ​ផែនដី​នេះ​ទេ មាន​ឱកាស​ច្រើន​រាប់​មិន​អស់​ដើម្បី​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​មនុស្ស​ដែល​បងប្អូន​ជួប សិក្សា​ជាមួយ រស់នៅ ឬ​ធ្វើការ​ជាមួយ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ ។ …

… អ្វី​ដែល​ខ្ញុំ​សុំ​ពី​បងប្អូន​គឺ​ថា បងប្អូន​តែង​ស្វែងរក​ឱកាស​ដើម្បី​បង្ហាញ​ពី​ជំនឿ​របស់​បងប្អូន​តាម​ធម្មតា ហើយ​ទាក់ទង​ដោយ​សាមញ្ញ​ជាមួយ​មនុស្ស​ទូទៅ—ទាំង​ដោយ​ផ្ទាល់ និង​តាម​អ៊ិនធើរណិត ។ …

តាម​វិធីណា​ក៏ដោយ​ដែល​វា​ងាយស្រួល​សម្រាប់​បងប្អូន សូម​ចែកចាយ​ជាមួយ​នឹង​មនុស្ស​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​សំខាន់​ចំពោះ​បងប្អូន ។ ( « Missionary Work: Sharing What Is in Your Heart » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ១៥, ១៧ )

រូបតំណាង​ស្លាកកិច្ចការ​ផ្សព្វផ្សាយ​សាសនា

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​មានភាព​ខុសគ្នា​រវាង​ការមាន​អារម្មណ៍ « ធម្មតា និង​សាមញ្ញ » និង​អារម្មណ៍​ឆ្គាំឆ្គង ខណៈពេល​ចែកចាយ​ដំណឹងល្អ ? តើ​អ្នក​អាច​នឹកឃើញ​ដល់​នរណា​ម្នាក់​ដែល​និយាយ​អំពី​ដំណឹង​ល្អ​តាម​របៀប​ធម្មតា​ដែរឬទេ ? បើ​នឹកឃើញ តើ​ពួកគេ​ធ្វើ​វា​បាន​ដោយ​របៀបណា ?

សូម​សិក្សា​ធនធាន​មួយ ឬ​ទាំងពីរ​ខាងក្រោម ដើម្បី​ជួយ​អ្នក​ឲ្យ​មើលឃើញ​របៀប​ធម្មតា​មួយ​ចំនួន ដែល​អ្នក​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ​បាន ។

  1. « Simple Ways to Love, Share, and Invite for Youth » ( ២:៥២ ) ។

    2:52
  2. របៀប​ដែល​យុវជន​អាច​ចែកចាយ​ដំណឹងល្អ ( សេចក្ដី​ណែនាំ​អំពី​វិធី​ដើម្បី​ចែកចាយ​ដំណឹងល្អ )

វិធីសាស្ដ្រ « ការឆ្លើយឆ្លង​ដោយ​ប្រសិទ្ធភាព »

ដៃ​អាវ ប៊ី.វ៉ាយ.យូ.

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ទាំង​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​របៀប​មួយ​ដែល​អ្នក​អាច​បង្កើត​ការសន្ទនា​អំពី​ប្រធានបទ​នៃ​ដំណឹងល្អ ។

អែលឌើរ ឃ្វីនថិន អិល ឃុក

ខ្ញុំ​ស្គាល់​និស្សិត​បញ្ចប់​ការសិក្សា​នៅ ប៊ី.វ៉ាយ.យូ. ម្នាក់​ដែល​ជា​គំរូ​ដ៏​អស្ចារ្យ ។ លោក​ចង្អុល​បង្ហាញ​ថា មាន​ការឆ្លើយឆ្លង​ដ៏​មាន​ប្រសិទ្ធិភាព​នៅក្នុង​ការសន្ទនា​នោះ ។ ប្រសិនបើ​យើង​និយាយ​អំពី​អាកាសធាតុ មនុស្ស​ឆ្លើយតប​ដោយ​និយាយ​អំពី​អាកាសធាតុ ។ ប្រសិនបើ​យើង​និយាយ​ពី​កីឡា គេ​ឆ្លើយ​តប​ដោយ​និយាយ​ពី​កីឡា ។ មិត្ត​ម្នាក់​នេះ​និយាយ​ថា គាត់​សួរ​មនុស្ស​ដែល​គាត់​ជួប​អំពី​សាលា​របស់​ពួកគេ ហើយ​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់ ។ បន្ទាប់ពី​ពួកគេ​ឆ្លើយតប ដោយ​ការសួរ​គាត់​វិញ​អំពី​សាលា​របស់​គាត់ គាត់​ប្រាប់​ពួកគេ​អំពី ប៊ី.វ៉ាយ.យូ. ហើយ​បន្ទាប់​មក​ចែកចាយ​ទីបន្ទាល់​របស់​គាត់​អំពី​ដំណឹងល្អ ។ បន្ទាប់​មក តាម​របៀប​ដ៏​វិជ្ជមាន​មួយ គាត់​បាន​សុំ​ឲ្យ​ពួកគេ​រៀន​បន្ថែម​ទៀត​ពី​អ្នក​ពួក​ផ្សព្វផ្សាយ​សាសនា ។ គាត់​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការចែកចាយ​ដំណឹងល្អ ។ ( « How to Be a Member Missionary » New Era ខែកុម្ភៈ ឆ្នាំ២០១៥ ទំព័រ ៤៨ )

រូបតំណាង​ស្លាកកិច្ចការ​ផ្សព្វផ្សាយ​សាសនា វិធីសាស្ដ្រ​ឆ្លើយឆ្លង

អ្នក​មិនចាំ​បាច់​ទៅរៀន​នៅ​សាកល​វិទ្យាល័យ​ព្រិកហាំ​យ៉ង់ ដើម្បី​ប្រើ​វិធីសាស្ដ្រ​ដែល​អែលឌើរ ឃុក បាន​ពិពណ៌នា​នោះទេ ។ ជំហាន​ខាងក្រោម​អាច​ជួយ​អ្នក​ឲ្យ​ចែកចាយ​ដំណឹងល្អ​តាម​របៀប​ធម្មតា និង​សាមញ្ញ​បាន ។

  1. សូម​ជ្រើសរើស​អ្វីមួយ​ដែល​អ្នក​បាន​ធ្វើ​នាពេល​ថ្មីៗ​នេះ ឬ​នឹង​ធ្វើ​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ចូលរួម​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ឬ​ដំណឹងល្អ​របស់​ទ្រង់ ។

  2. សូម​គិត​អំពី​សំណួរ​មួយ​ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ដែល​នឹង​ធ្វើ​ឲ្យ​វា​កាន់តែ​មានភាព​សាមញ្ញ​សម្រាប់​អ្នក ដើម្បី​ចែកចាយ​អ្វី​ដែល​អ្នក​បាន​ជ្រើសរើស​អំពី​សាសនាចក្រ ឬ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ ។

  3. សូម​សួរ​សំណួរ​របស់​អ្នក ស្តាប់​ចម្លើយ​របស់​ពួកគេ​ដោយ​យកចិត្ដ​ទុកដាក់ រួច​ហើយ​ចែកចាយ​អ្វី​ដែល​អ្នក​បាន​ជ្រើសរើស ។

ឧទាហរណ៍ អ្នក​អាច​ធ្វើ​ចំណុច​ខាងក្រោម​នេះ ៖

  • សូម​សួរថា « តើ​ព្រឹក​នេះ​យ៉ាងម៉េច​ដែរ ? » ( សូម​ស្តាប់​ចម្លើយ​របស់​ពួកគេ ។ ) បន្ទាប់​មក សូម​ចែកចាយ​អ្វី​មួយ​ដូច​ជា « ខ្ញុំ​មាន​បទពិសោធន៍​ដ៏​ល្អ​បំផុត​នៅ​ព្រឹក​នេះ​ក្នុង​ការរៀន​ថ្នាក់​សិក្ខាសាលា ។… »

  • សូម​សួរថា « តើ​អ្នក​មាន​អ្វី​សប្បាយៗ​ដែល​បាន​គ្រោងទុក​សម្រាប់​សប្តាហ៍​នេះ​ឬ​ទេ ? » ( សូម​ស្តាប់​ចម្លើយ​របស់​ពួកគេ ។ ) រួច​សូម​ចែកចាយ​អ្វី​មួយ​ដូច​ជា « ខ្ញុំ​នឹង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​នៅ​យប់​ថ្ងៃ​ពុធ​ដើម្បី … »

ការសិក្សា​ស៊ីជម្រៅ ៖ វិធីសាស្ដ្រ​ឆ្លើយឆ្លង​គឺ​គ្រាន់តែ​ជា​វិធី​មួយ​ប៉ុណ្ណោះ​ក្នុងការ​ចែកចាយ​ដំណឹងល្អ ។ ប្រធាន ហែនរី ប៊ី អាវរិង នៃ​គណៈ​ប្រធាន​ទីមួយ បាន​បង្រៀន​គោលការណ៍​ផ្សេងទៀត​នៅក្នុង​សុន្ទរកថា​របស់​លោក « A Child and a Disciple » ( Liahona ខែឧសភា ឆ្នាំ២០០៣ ទំព័រ ៣០ ) ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​សៀវភៅ​កត់ចំណាំព្រះអម្ចាស់​នឹង​ជួយ​ដល់​អ្នក នៅពេល​អ្នក​ខិតខំ​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។ សូម​គិត​អំពី​ពេល​នៅក្នុង​សប្ដាហ៍​ក្រោយៗ ដែល​អ្នក​អាច​ចែកចាយ​ដំណឹងល្អ​បាន ។ សូម​កត់ត្រា​ឱកាស​នានា​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ឬ​ក្នុង​ទូរសព្ទ​របស់​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ហាត់​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នកដទៃ​តាម​របៀប​ធម្មតាៗ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • យ៉ាងហោចណាស់​ឧទាហរណ៍​ពីរ អំពី​របៀប​ដែល​អ្នក​ប្រើ​វិធីសាស្ដ្រ​ឆ្លើយឆ្លង ដើម្បី​ចែកចាយ​ដំណឹងល្អ​តាមរបៀប​ធម្មតា និង​សាមញ្ញ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?