ជោគជ័យនៅក្នុងសាលារៀន ៖ មេរៀនទី ១៩៥
ការយកឈ្នះលើការពន្យារពេល
ការរៀនដើម្បីចៀសវាងការពន្យារពេលក្នុងការធ្វើកិច្ចការសាលា
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកមានបញ្ហាជាមួយការពន្យារពេលដែរទេ ? សំណួរសាកល្បងខាងក្រោមនេះអាចជួយអ្នកឲ្យស្វែងយល់បាន ៖
-
នៅពេលអ្នកមានកិច្ចការសាលា ជាធម្មតាតើអ្នកចាត់ចែងវាដោយរបៀបណា ?
-
ខ្ញុំចាប់ផ្ដើមធ្វើវាភ្លាមៗ ។
-
ខ្ញុំពន្យារពេលបន្ដិច ។
-
ខ្ញុំរង់ចាំរហូតដល់ជិតអស់ពេល ។
-
-
ប្រសិនបើអ្នកមិនរីករាយនឹងកិច្ចការមួយ តើអ្នកនឹងឆ្លើយតបបែបណា ?
-
ខ្ញុំធ្វើវាយ៉ាងរហ័ស ។
-
ខ្ញុំធ្វើកិច្ចការផ្សេងៗមុនសិន ។
-
ខ្ញុំបន្ដទុកវាចោលសិន ។
-
-
តើអ្នកទុកកិច្ចការចោលមិនធ្វើវារហូតដល់យប់មុនដល់ពេលកំណត់ញឹកញាប់ប៉ុនណា ?
-
កម្រ—ខ្ញុំធ្វើមុនជានិច្ច ។
-
ពេលខ្លះ—ប៉ុន្តែខ្ញុំគ្រប់គ្រងវាបាន ។
-
ញឹកញាប់—វាជាទម្លាប់របស់ខ្ញុំ ។
-
-
ប្រសិនបើកិច្ចការមួយហាក់ដូចជាលើសលប់ តើអ្នកនឹងធ្វើអ្វី ?
-
បំបែកវាជាជំហានតូចៗ ហើយចាប់ផ្ដើម ។
-
រង់ចាំរហូតដល់ខ្ញុំមានទឹកចិត្ដធ្វើ ។
-
គេចវេះពីវា ហើយសង្ឃឹមថាខ្ញុំរកឃើញដំណោះស្រាយសម្រាប់វានៅពេលក្រោយ ។
-
-
តើអ្នកខកពេលកំណត់ញឹកញាប់ប៉ុនណា ?
-
កម្រ ។
-
ម្តងម្កាល ។
-
ញឹកញាប់—វាកើតឡើងច្រើនដងពេក ។
-
ពិន្ទុ ៖
-
ចម្លើយ ក ភាគច្រើន ៖ អ្នកកំពុងគ្រប់គ្រងពេលវេលារបស់អ្នកបានល្អណាស់ ! សូមបន្ដទៅមុខទៀត ហើយជួយអ្នករៀនផ្សេងទៀតឲ្យរៀនពីគំរូរបស់អ្នក ។
-
ចម្លើយ ខ ភាគច្រើន ៖ អ្នកកំពុងធ្វើបានល្អហើយ ប៉ុន្ដែត្រូវការផ្លាស់ប្ដូរបន្ដិចបន្ដួចដើម្បីជួយអ្នកឲ្យមានការគ្រប់គ្រងបានល្អ ។ សូមសាកល្បងធ្វើវា !
-
ចម្លើយ គ ភាគច្រើន ៖ អ្នកអាចនឹងរង់ចាំយូរបន្ដិចដើម្បីចាប់ផ្ដើម ។ ថ្ងៃនេះគឺជាឱកាសដ៏អស្ចារ្យដើម្បីធ្វើការចាប់ផ្ដើមថ្មី ។
យើងទាំងអស់គ្នាមានហេតុផលដែលយើងពន្យារពេលធ្វើកិច្ចការ ។ ការមានភាពសកម្ម ( សកម្មជាមុន ) គឺជាគុណលក្ខណៈដែលព្រះអង្គសង្គ្រោះចង់ឲ្យយើងអភិវឌ្ឍ ( សូមមើល ម៉ាថាយ ២៥:១–១៣ ) ។
សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកស្គាល់ពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចបង្កើនការខិតខំប្រឹងប្រែងរបស់អ្នក ដើម្បីមានភាពសកម្មនៅក្នុងកិច្ចការសាលារបស់អ្នក ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យស្វែងរកវិធីដើម្បីយកឈ្នះលើការល្បួងឲ្យពន្យារពេលធ្វើកិច្ចការសាលា ។
រៀនអំពីរបៀបធ្វើ
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទនាំទៅរកសកម្មភាព
ប្រសិនបើអ្នកមានបញ្ហាជាមួយការពន្យារពេល អ្នកមិនមែននៅតែឯងនោះទេ ។ ប្រជាជននៅក្នុងព្រះគម្ពីរសញ្ញាចាស់ប្រឈមមុខនឹងបញ្ហាទាក់ទងនឹងការពន្យារកិច្ចការសំខាន់ៗដែរ ។
ការស្វែងរកអាហារនៅទីរហោស្ថានគឺជាការពិបាកសម្រាប់ពួកសាសន៍អ៊ីស្រាអែល ។ នៅព្រឹកមួយ ពួកគេបានភ្ញាក់ពីដំណេក ហើយឃើញថា ព្រះអម្ចាស់បានប្រទានអាហារប្រចាំថ្ងៃដោយអព្ភូតហេតុ ដែលពួកសាសន៍អ៊ីស្រាអែលហៅថានំម៉ាន៉ា ។
សូមអាន និក្ខមនំ ១៦:៤–៥, ១៤–១៥ ហើយរកមើលការណែនាំរបស់ព្រះអម្ចាស់ អំពីរបៀបប្រមូលនំម៉ាន៉ា ។
សូមអាន និក្ខមនំ ១៦:១៦–២២, ២៦–២៧ ហើយរកមើលផលវិបាកមួយចំនួនអំពីការពន្យារពេលក្នុងការប្រមូលនំម៉ាន៉ា ឬមិនប្រមូលចំណែកទ្វេដងមួយថ្ងៃមុនថ្ងៃឈប់សម្រាក ។ សូមដាក់ស្លាកអ្វីដែលអ្នករកឃើញថា « ការពន្យារពេល » ។
តើដំណើររឿងនេះអាចអនុវត្តចំពោះការល្បួងរបស់ក្មេងជំទង់ឲ្យពន្យារពេលធ្វើកិច្ចការសាលារបស់ពួកគេយ៉ាងដូចម្តេច ? តើមានផលវិបាកអ្វីខ្លះកើតចេញពីការពន្យារពេលធ្វើកិច្ចការសាលាដែលអ្នក ឬអ្នកដទៃដែលអ្នកស្គាល់ ធ្លាប់បានឃើញ ?
ចូរកុំចំណាយពេលវេលារបស់អ្នកដោយឥតប្រយោជន៍ឡើយ
ដើម្បីជួយយើងឲ្យយល់អំពីសារៈសំខាន់នៃការយកឈ្នះលើការល្បួងឲ្យពន្យារពេល អែលឌើរ រែនដល ឃេ បិនណ្ណិត នៃពួកចិតសិបនាក់បានថ្លែងថា ៖
យើងត្រូវតតាំងនឹងទំនោរពីធម្មជាតិរបស់មនុស្សដើម្បីពន្យារពេល ឬចុះចាញ់ ។
នៅពេលយើងរីកចម្រើននៅលើផ្លូវសេចក្ដីសញ្ញា នោះយើងនឹងធ្វើកំហុសជាច្រើន ខ្លះច្រើនដង ។ … ប៉ុន្តែសេចក្ដីជំនឿទៅលើព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទគឺជាគោលការណ៍នៃសកម្មភាព និងអំណាច ។ ប្រសិនបើយើងមានឆន្ទៈដើម្បីអនុវត្ត នោះយើងនឹងទទួលកម្លាំងដើម្បីប្រែចិត្ត ហើយផ្លាស់ប្ដូរ ។
យើងបរាជ័យ ប្រសិនបើយើងពុំព្រមដើរមួយជំហានទៀតទៅមុខដោយសេចក្ដជំនឿ ។ យើងនឹងមិន ហើយពុំអាចបរាជ័យឡើយ ប្រសិនបើយើងចូលនឹមរបស់ព្រះអង្គសង្គ្រោះដោយស្មោះត្រង់—ជាអង្គពុំដែលបរាជ័យ ហើយនឹងពុំទុកឲ្យយើងបរាជ័យឡើយ ! ( « Your Next Step » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៧៥ )
ការពន្យារពេល ការប្រែចិត្ដ
សារលិខិតរបស់អែលឌើរ បិនណ្ណិត ជួយយើងឲ្យយល់នូវការណ៍ដូចតទៅនេះ ៖ នៅពេលយើងប្រព្រឹត្តដោយសេចក្តីជំនឿលើទ្រង់ នោះព្រះអង្គសង្គ្រោះនឹងជួយយើងយកឈ្នះលើការល្បួងឲ្យពន្យារពេល ។
សូមពិចារណាប្រកបដោយការអធិស្ឋានថាតើ អ្នក ធ្វើកិច្ចការសាលាបានទាន់ពេលប៉ុនណា ។
-
ខ្ញុំ ( តែងតែ ពេលខ្លះ កម្រ ) ពន្យារពេលធ្វើកិច្ចការសាលារបស់ខ្ញុំ ។ មូលហេតុមួយដែលខ្ញុំពន្យារពេលគឺ ។
ការទទួលស្គាល់មូលហេតុដែលអ្នកពន្យារពេល អាចជួយអ្នកយកឈ្នះលើការល្បួងឲ្យពន្យារពេល ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានសន្យាថានឹងជួយយើងឲ្យរួចផុតពីការល្បួងដែលយើងប្រឈមមុខ ( សូមមើល កូរិនថូស ទី១ ១០:១៣ ) ។
បង្កើនសមត្ថភាពរបស់អ្នកក្នុងការយកឈ្នះលើការពន្យារពេល
សូមពិនិត្យមើលការណែនាំខាងក្រោមដើម្បីយកឈ្នះលើការពន្យារពេល ។
-
ចំណាយពេលពីរបីនាទីរៀងរាល់ព្រឹក ដើម្បីអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ដោយការទូលសូមព្រះចេស្ដារបស់ទ្រង់ដើម្បីជួយអ្នកឲ្យចងចាំ និងសម្រេចកិច្ចការសាលា ។
-
កំណត់ពេលវេលាទៀងទាត់រៀងរាល់ថ្ងៃសម្រាប់ធ្វើកិច្ចការសាលា ។
-
ចំណាយពេលសម្រាករយៈពេលខ្លី និងទៀងទាត់ ដើម្បីធ្វើឲ្យគំនិតរបស់អ្នកស្រស់ស្រាយ និងផ្ដោតអារម្មណ៍ឡើងវិញ ។
-
កត់សម្គាល់ការរំខាន ហើយទុកវាចោលមួយឡែក ។ វាអាចរួមបញ្ចូលទូរសព្ទ កុំព្យូទ័រ ឬសៀវភៅជាដើម ។
-
រៀបចំក្រុមសិក្សាជាមួយមិត្តរួមថ្នាក់ដែលមានកិច្ចការសាលាដូចគ្នា ។
-
ស្វែងរកកន្លែងស្ងាត់ដើម្បីធ្វើការ ។ បរិស្ថានជុំវិញខ្លួនយើងអាចជះឥទ្ធិពលលើសមត្ថភាពក្នុងការផ្តោតអារម្មណ៍របស់យើង ។
-
ជ្រើសរើសនរណាម្នាក់ដែលអ្នកទុកចិត្ត ដែលអាចជួយអ្នកឲ្យផ្តោតអារម្មណ៍ និងបំពេញភារកិច្ច និងកិច្ចការនានាបាន ។
-
រៀបចំផែនការផ្តល់រង្វាន់សម្រាប់ការសម្រេចកិច្ចការជាក់លាក់មួយ ដើម្បីអបអរសាទរភាពជោគជ័យ និងការខិតខំប្រឹងប្រែងរបស់អ្នក ។
សូមរចនាបណ្ណប្រកាស ឬក្រាហ្វិកព័ត៌មានមួយដើម្បីលើកទឹកចិត្ដសិស្សឲ្យទប់ទល់នឹងការពន្យារពេល ។
-
សូមរួមបញ្ចូលវគ្គចំណេះចំណានខាងគោលលទ្ធិ ឬវគ្គបទគម្ពីរមួយដើម្បីជួយសិស្សឲ្យពឹងផ្អែកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដើម្បីយកឈ្នះការល្បួងនេះ ។ អ្នកអាចប្រើ យ៉ូស្វេ ២៤:១៥; សុភាសិត ៣:៥–៦; ឬ គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២៦–២៧; ៨៨:១២៤ ។ ឬអ្នកអាចគូររូបដើម្បីបង្ហាញពីដំណើររឿងក្នុងព្រះគម្ពីរមួយ ដែលបង្ហាញពីលទ្ធផលនៃការពន្យារពេល ដូចជាដំណើររឿងពួកសាសន៍អ៊ីស្រាអែលប្រមូលនំម៉ាន៉ា ឬណូអេសង់ទូកធំជាដើម ( លោកុប្បត្តិ ៧:១–១០ ) ។
-
សូមបន្ថែមយុទ្ធសាស្ដ្រមួយ ឬច្រើនចេញមកពីធនធានដែលបានលើកឡើងមុននេះ ដែលនឹងមានឥទ្ធិពលនៅក្នុងការយកឈ្នះលើការពន្យារពេល ។
ការសិក្សាស៊ីជម្រៅ ៖ សម្រាប់គំនិតបន្ថែមអំពីការយកឈ្នះលើការពន្យារពេល សូមមើលអត្ថបទ « Beat Procrastination and Get Stuff Done! »
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យស្វែងរកវិធីដើម្បីយកឈ្នះលើការល្បួងឲ្យពន្យារពេលធ្វើកិច្ចការសាលា ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
បណ្ណប្រកាស ឬក្រាហ្វិកព័ត៌មានរបស់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?