ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៩៣ ៖ ការ​ទទួលខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​របស់​អ្នក—ការ​ចៀសវាង​ការដោះសា ហើយ​ទៅ​ធ្វើ​សកម្មភាព​ដើម្បី​ទទួល​បាន​ការអប់រំ


យុវនារី​កំពុង​សិក្សា

ជោគជ័យ​នៅក្នុង​សាលារៀន ៖ មេរៀនទី ១៩៣

ការ​ទទួលខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​របស់​អ្នក

ការ​ចៀសវាង​ការដោះសា ហើយ​ទៅ​ធ្វើ​សកម្មភាព​ដើម្បី​ទទួល​បាន​ការអប់រំ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

រូបថត​ស​ខ្មៅ​របស់ ហេឡិន ឃែលលើ និង​គ្រូបង្រៀន​របស់​នាង​នៅលើ​បង់

នៅ​អាយុ​១៩​ខែ ហេឡិន ឃែលលើ បាន​ឆ្លង​ជំងឺ​ដែល​បណ្ដាល​ឲ្យ​គាត់​ពិការ​ភ្នែក និង​ថ្លង់ ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ហេឡិន មិន​ព្រម​ឲ្យ​ស្ថានភាព​របស់​នាង​ក្លាយ​ជា​លេស​ដោះសា​ឡើយ ។ គ្រូបង្រៀន​របស់​ហេឡិន បាន​បង្រៀន​នាង​ឲ្យ​ចេះ​ទំនាក់ទំនង ។ ដំបូង អ្នក​គ្រូ​បាន​ហុច​វត្ថុ​មួយ​ទៅឲ្យ​នាង ។ បន្ទាប់​មក គាត់​បាន​ប្រើ​ម្រាម​ដៃ​គាត់​សរសេរ​ឈ្មោះ​វត្ថុ​នោះ​នៅលើ​ដៃ​របស់​ហេឡិន ។

ហេឡិន បាន​បន្ដ​រហូត​ដល់​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ​រ៉ាដខ្លីហ្វ នៅក្នុង​ឆ្នាំ១៩០៤ ជាមួយ​នឹង​បរិញ្ញាបត្រ​ផ្នែក​សិល្បៈ ដោយ​បាន​ក្លាយជា​មនុស្ស​ពិការ​ភ្នែក និង​ថ្លង់​ដំបូង​គេ​បង្អស់​ដែល​បាន​ទទួល​បរិញ្ញាបត្រ​ពី​មហាវិទ្យាល័យ ។

អ្នក​ក៏​នឹង​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៅក្នុង​ការរៀនសូត្រ​របស់​អ្នក​ផងដែរ ។ ប៉ុន្ដែ​នៅពេល​អ្នក​ទទួល​ខុសត្រូវ​លើ​ការរៀនសូត្រ​របស់​អ្នក នោះ​អ្នក​អាច​យកឈ្នះ​ឧបសគ្គ​ទាំងនោះ​បាន ហើយ​សម្រេចបាន​នូវ​រឿង​ដែល​មិន​អាច​គិត​ដល់ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​សកម្មភាព​ដែល​អាច​ជួយ​ឲ្យ​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​របស់​អ្នក ។

រៀន​អំពី​របៀប​ធ្វើ

ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​របស់​យើង

ប្រធាន រ័សុល អិម ណិលសុន និង អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​សេចក្ដីពិត​សំខាន់ៗ ដែល​មាន​ប្រយោជន៍​ក្នុង​ការ​ចងចាំ នៅពេល​ដែល​យើង​អាច​ត្រូវ​បាន​ល្បួង​ឲ្យ​រក​លេស​ដោះសា​សម្រាប់​ជម្រើស​មិនល្អ​នៅក្នុង​សាលារៀន ។

ប្រធាន រ័សុល អិម ណិលសុន

ការអប់រំ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ទទួល ។ គ្មាន​នរណា​ផ្សេង​អាច​ទទួល​វា​ជំនួស​អ្នក​បាន​ឡើយ ។ ទោះបី​អ្នក​នៅទីណា​ក៏​ដោយ សូម​អភិវឌ្ឍ​បំណងប្រាថ្នា​រៀនសូត្រ​ដ៏​ជ្រាលជ្រៅ​របស់​អ្នក ។ សម្រាប់​យើង​ក្នុង​នាមជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ការទទួល​បាន​ការអប់រំ​មិនមែន​គ្រាន់តែ​ជា​ឯកសិទ្ធិ​ប៉ុណ្ណោះ​នោះ​ទេ វា​ក៏​ជាការទទួល​ខុសត្រូវ​ខាង​សាសនា​ផងដែរ ។ ( « Will You Choose to Increase in Learning? » New Era ខែកញ្ញា ឆ្នាំ២០១៤ ទំព័រ ២ )

រូបតំណាង​ស្លាកការអប់រំ ការទទួលខុសត្រូវ

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ទាំង​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ ឱកាស​ទទួល​ខុសត្រូវ​ផ្ទាល់​ខ្លួន​គឺ​ជា​អំណោយទាន​ដែល​ប្រទាន​ឲ្យ​ដោយ​ព្រះ បើ​គ្មាន​វា​ទេ នោះ​យើង​ពុំ​អាច​សម្រេច​សក្ដានុពល​ពេញលេញ​របស់យើង​ក្នុង​នាម​ជា​បុត្រី និង​បុត្រា​របស់​ព្រះ​បាន​ឡើយ ។ ( « Free Forever, to Act for Themselves » Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ ១៨ )

រូបតំណាង​ស្លាកការអប់រំ ការទទួលខុសត្រូវ

ការសិក្សា​ស៊ីជម្រៅ ៖ សូមមើល​វីដេអូ « Inspiring Short: 100 Percent Responsible » ( ៣:២២ ) ។

ការមាន​ការទទួល​ខុសត្រូវ​ជួយ​អ្នក​ឲ្យ​ក្លាយ​ដូចជា​ព្រះគ្រីស្ទ ។

បទគម្ពីរ​ទាំងនេះ​មាន​នូវ​ឧទាហរណ៍​អំពី​មនុស្ស​ដែល​មាន​ការទទួល​ខុសត្រូវ និង​អ្នក​ដទៃ​ទៀត​ដែល​រក​លេស ហើយ​គេចវេះ​ពី​ការទទួល​ខុសត្រូវ ។

នៅក្នុង​ករណី​នៃ​កូលីយ៉ាត តើ​ដាវីឌ​ជា​មនុស្ស​ប្រភេទ​មួយ​ណា ?

រូប​គំនូរ​កូលីយ៉ាត

អ៊ីស្រាអែល​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​ពួក​ភីលីស្ទីន ។ អ្នក​ចម្បាំង​ភីលីស្ទីន​ម្នាក់ ឈ្មោះ​កូលីយ៉ាត បាន​បបួល​ធ្វើការ​ប្រកួត​មួយ ។ គាត់​បាន​និយាយ​ថា ប្រសិន​បើ​ពួកសាសន៏​អ៊ីស្រាអែល​ណា​ម្នាក់​យកឈ្នះ​គាត់​ក្នុង​ការប្រយុទ្ធ​តែ​មួយ​លើក នោះ​ពួក​ភីលីស្ទីន​នឹង​ចុះចាញ់ ហើយ​ធ្វើ​ជា​ពួក​អ្នក​បម្រើ​របស់​សាសន៏អ៊ីស្រាអែល ។ ប៉ុន្តែ បើ​កូលីយ៉ាត​ឈ្នះ ពួកសាសន៏​អ៊ីស្រាអែល​នឹង​ធ្វើ​ជា​ពួក​អ្នក​បម្រើ​របស់​ពួក​ភីលីស្ទីន ។ អស់រយៈ​ពេល​៤០​ថ្ងៃ កូលីយ៉ាត​បាន​មក ហើយ​បបួល​ពួកសាសន៏​អ៊ីស្រាអែល​ឲ្យ​ប្រយុទ្ធ​គ្នា ។ ស្ដេច​សូល និង​កងទ័ព​អ៊ីស្រាអែល​មាន​ការភ័យ​ខ្លាច ។ ដាវីឌ​បាន​មក​ចែក​ស្បៀង​អាហារ​ដល់​បង​ប្អូន​របស់​គាត់​ដែល​ជា​ទាហាន​ក្នុង​ជួរ​ទ័ព ។ លោក​បាន​ឮ​កូលីយ៉ាត​ផ្គើន​នឹង​កងទ័ព​អ៊ីស្រាអែល ( សូម​មើល សាំយូអែល ទី១ ១៧:១–២៥ ) ។

រូបតំណាង​ស្លាកសូម​អាន សាំយូអែល ទី១ ១៧:៣២, ៣៧–៤០ ។ សូម​ដាក់​ស្លាក​វគ្គបទគម្ពីរ​ដែល​មាន​គុណលក្ខណៈ​របស់​ព្រះអង្គសង្គ្រោះ​ដែល​អ្នក​ឃើញ​ដាវីដ​មាន នៅពេល​លោក​ទទួលយក​ការទទួល​ខុសត្រូវ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូលីយ៉ាត ។ អ្នក​អាច​ដាក់​ស្លាក​បទគម្ពីរ​ទាំងនោះ​ថា « ការអត់ធន់ » ឬ « សេចក្ដី​ស្រឡាញ់ » ។

គំរូ​មួយ​ចេញមកពី​រឿងប្រៀប​ប្រដូច​អំពី​ប្រាក់ ។

រឿង​ប្រៀបប្រដូច​អំពី​ប្រាក់

នៅក្នុង​រឿង​ប្រៀបប្រដូច​នេះ បុរស​ម្នាក់​បាន​ឲ្យ​ពួក​អ្នក​បម្រើ​បី​នាក់​ទទួល​ខុសត្រូវ​លើ​ចំនួន​លុយ​ផ្សេងៗគ្នា ( ប្រាក់ ) ។ នៅពេល​គាត់​ត្រឡប់មក​វិញ គាត់​បាន​ឲ្យ​ពួកគេ​មក​រាយការណ៍​អំពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​នឹង​លុយ​ដែល​គាត់​បាន​ឲ្យ​ពួកគេ​នោះ ។ ( សូមមើល ម៉ាថាយ ២៥:១៤–១៥, ១៩ ) ។

រូបតំណាង​គូសសម្គាល់សូម​អាន ម៉ាថាយ ២៥:១៨, ២៤–២៨ ។ សូម​ប្រើ​ពណ៌​មួយ​ដើម្បី​គូស​សម្គាល់​ហេតុផល​ដែល​បុរស​មាន​ប្រាក់​មួយ​ពាន់​បាន​ឲ្យ សម្រាប់​ការ​មិន​វិនិយោគ​ប្រាក់​របស់​គាត់ និង​លទ្ធផល​នៃ​ជម្រើស​របស់​គាត់ ។ ឥឡូវ​សូម​អាន ម៉ាថាយ ២៥:១៦–១៧, ២០–២៣ ។ សូម​ប្រើ​ពណ៌​មួយ​ផ្សេងទៀត ដើម្បី​គូស​សម្គាល់​របៀប​ដែល​ពួកបុរស​ទទួល​ខុសត្រូវ​លើ​អ្វី​ដែល​បាន​ផ្ដល់​ដល់​ពួកគេ និង​របៀប​ដែល​ពួកគេ​ទទួល​បាន​រង្វាន់ ។

ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​របស់​ខ្ញុំ

ដូចជា ហេឡិន ឃែលលើ, ដាវីឌ និង​ពួក​អ្នកបម្រើ​សុចរិត​ពីរនាក់​នេះ​ដែរ អ្នក​អាច​សម្រេច​បាន​នូវ​រឿង​ដ៏​អស្ចារ្យ​ជាច្រើន ដោយ​ការបដិសេធ​លេស ហើយ​មាន​ការទទួល​ខុសត្រូវ ។ តារាង​ខាងក្រោម​កំណត់​លេស​ទូទៅ​មួយ​ចំនួន និង​វិធី​ដើម្បី​ទទួល​ខុសត្រូវ​លើ​ការរៀនសូត្រ​របស់​អ្នក ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​បន្ថែម​ទៅក្នុង​តារាង​របស់​អ្នក​ដោយ​ការបំពេញ​ឃ្លា​ខាងក្រោម​នេះ យ៉ាងហោចណាស់​ពីរ​ដង នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។

  • លេស​ដោះសា​ដែល​ខ្ញុំ​បាន​ប្រើ​ដើម្បី​គេចវេះ​ពី​ការទទួល​ខុសត្រូវ​លើ​កិច្ចការ​សាលា​របស់​ខ្ញុំ​គឺ  ។

  • សកម្មភាព​ដែល​មាន​ការទទួល​ខុសត្រូវ​ជាង​នេះ​ដែល​ខ្ញុំ​អាច​សាកល្បង​ធ្វើ​បាន​គឺ  ។

ការដោះសា

ការទទួលយក​ការទទួល​ខុសត្រូវ

ការដោះសា

ខ្ញុំ​មិន​បាន​ដាក់​បញ្ជូន​កិច្ចការ​របស់​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មិន​យល់​ពី​របៀប​ធ្វើ ។

ការទទួលយក​ការទទួល​ខុសត្រូវ

ខ្ញុំ​ធ្វើ​បាន​ច្រើន​តាម​ដែល​ខ្ញុំ​ដឹង​ពី​របៀប​ធ្វើ ។ ខ្ញុំ​នឹង​សុំ​ជំនួយ​ពី​អ្វី​ដែល​ខ្ញុំ​មិន​យល់ ។

ការដោះសា

ខ្ញុំ​មិន​បាន​សិក្សា​សម្រាប់​ការប្រឡង​ទេ ព្រោះ​ខ្ញុំ​បាន​ចំណាយ​ពេល​ជាមួយ​មិត្តភក្ដិ ។

ការទទួលយក​ការទទួល​ខុសត្រូវ

ខ្ញុំ​នឹង​ជ្រើសរើស​រៀន មុននឹង​ចំណាយ​ពេល​ជាមួយ​មិត្តភក្តិ ។

ការដោះសា

ម៉ាក់​ខ្ញុំ​ភ្លេច​ដាស់​ខ្ញុំ ហើយ​ខ្ញុំ​ទៅ​រៀន​យឺត ។

ការទទួលយក​ការទទួល​ខុសត្រូវ

ខ្ញុំ​អាច​ដាក់​ម៉ោង​រោទិ៍ ដើម្បី​ដាស់​ខ្លួន​ឯង​ឲ្យ​ទៅ​សាលារៀន​ទាន់​ពេល ។

ការដោះសា

លេស​ដោះសា​ដែល​ខ្ញុំ​បាន​ប្រើ​ដើម្បី​គេចវេះ​ពី​ការទទួល​ខុសត្រូវ​លើ​កិច្ចការ​សាលា​របស់​ខ្ញុំ​គឺ  ។

ការទទួលយក​ការទទួល​ខុសត្រូវ

សកម្មភាព​ដែល​មាន​ការទទួល​ខុសត្រូវ​ជាង​នេះ​ដែល​ខ្ញុំ​អាច​សាកល្បង​ធ្វើ​បាន​គឺ  ។

ការដោះសា

លេស​ដោះសា​ដែល​ខ្ញុំ​បាន​ប្រើ​ដើម្បី​គេចវេះ​ពី​ការទទួល​ខុសត្រូវ​លើ​កិច្ចការ​សាលា​របស់​ខ្ញុំ​គឺ  ។

ការទទួលយក​ការទទួល​ខុសត្រូវ

សកម្មភាព​ដែល​មាន​ការទទួល​ខុសត្រូវ​ជាង​នេះ​ដែល​ខ្ញុំ​អាច​សាកល្បង​ធ្វើ​បាន​គឺ  ។

រូបតំណាង​ចែកចាយសូម​បេ្ដជ្ញាចិត្ដ​ឈប់​ប្រើ​លេស ហើយ​ចាប់ផ្ដើម​ប្រើ​វិធីសាស្ដ្រ​នៃ​ការមាន​ការទទួល​ខុសត្រូវ​យ៉ាងហោច​ណាស់​មួយ សម្រាប់​ការរៀនសូត្រ​របស់​អ្នក ។ សូម​ជ្រើសរើស​កាលបរិច្ឆេទ​ជាក់លាក់​មួយ ។ សូម​ចែកចាយ​ជាមួយ​មិត្តភក្ដិ​ម្នាក់ ឬ​សមាជិក​គ្រួសារ​ម្នាក់​នូវ​អ្វី​ដែល​អ្នក​នឹង​ខិតខំ​ធ្វើ ហើយ​សុំ​ឲ្យ​ពួកគេ​ជួយ​តាមដាន​អ្នក​អំពី​ការតាំងចិត្ដ​របស់​អ្នក​នៅ​កាលបរិច្ឆេទ​នោះ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​សកម្មភាព​ដែល​អាច​ជួយ​ឲ្យ​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​របស់​អ្នក ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • លេស​ដែល​អ្នក​នឹង​ឈប់​ប្រើ និង​វិធីសាស្ដ្រ​ដែល​អ្នក​នឹង​ប្រើ​ដើម្បី​មាន​ការទទួល​ខុសត្រូវ​លើ​ការរៀនសូត្រ​របស់​អ្នក ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?