ដានីយ៉ែលនៅក្នុងរូងសិង្ហ ដោយ ក្លាក ខេលលី ផ្រាយ
ដានីយ៉ែល ១–៧ ៖ មេរៀនទី ១៤៥
ដានីយ៉ែល ៦
ការស្វែងរកសេចក្ដីពិតនៃដំណឹងល្អនៅក្នុងព្រះគម្ពីរ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើមានដំណើររឿងទូទៅដែលអ្នកធំឡើងបានឮអំពីវា ដែលបានបង្រៀនអ្នកនូវមេរៀនសំខាន់ៗដែរឬទេ ? តើដំណើររឿងទាំងនេះបង្រៀនពីអ្វីខ្លះ ? ព្រះយេស៊ូវគ្រីស្ទផ្ទាល់បានប្រើព្រះគម្ពីរសញ្ញាចាស់ដើម្បីជួយពួកសិស្សរបស់ទ្រង់ឲ្យយល់ពីការបង្រៀនរបស់ទ្រង់ ( ឧទាហរណ៍ សូមមើល លូកា ៤:២៤–២៧ ) ។ ដំណើររឿងដ៏មានឥទ្ធិពលមួយដែលបង្ហាញពីសេចក្ដីពិតនៃដំណឹងល្អជាច្រើនគឺដំណើររឿងអំពីសេចក្ដីជំនឿ និងការទុកចិត្តរបស់ដានីយ៉ែលលើព្រះអម្ចាស់ ទោះបីជានៅពេលកំពុងប្រឈមមុខនឹងរូងសិង្ហក៏ដោយ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ និងចែកចាយសេចក្ដីពិតនៃដំណឹងល្អនៅក្នុង ដានីយ៉ែល ៦ ។
សិក្សាព្រះគម្ពីរ
ស៊ីស្ទើរ ចេ អាណែត ដិននីស ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ បានចែកចាយ ៖
ពេលកូនពៅពីរនាក់របស់ខ្ញុំធំឡើង ខ្ញុំបានរកឃើញសៀវភៅដែលមានការកម្សាន្ត និងគួរឲ្យចាប់ចិត្ត ប៉ុន្តែក៏បានប្រើនិមិត្តសញ្ញានៅក្នុងដំណើររឿងផងដែរ ។ ពេលយើងអានសៀវភៅជាមួយគ្នានាពេលល្ងាចៗ ខ្ញុំចូលចិត្តជួយកូនៗឲ្យយល់ពីនិមិត្តសញ្ញាដែលអ្នកនិពន្ធកំពុងប្រើដើម្បីបង្រៀនគោលការណ៍ដ៏ស៊ីជម្រៅ រួមទាំងគោលការណ៍ដំណឹងល្អផងដែរ ។ ( « ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១០ )
ដូចដែលយើងអាចរកឃើញសេចក្ដីពិតនៅក្នុងសៀវភៅ និងដំណើររឿងរបស់កុមារដែរ យើងអាចរៀនស្វែងរកសេចក្ដីពិតនៃដំណឹងល្អនៅក្នុងដំណើររឿងព្រះគម្ពីរដ៏បំផុសគំនិត ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានរក្សាទុកសម្រាប់យើង ។
អែលឌើរ ជេ អ៊ី ជែនសិន ដែលនៅពេលនោះជាពួកចិតសិបនាក់ បានបង្រៀនពីរបៀបដែលដំណើររឿងនៅក្នុងព្រះគម្ពីរអាចជួយយើងឲ្យស្វែងរកសេចក្តីពិតបាន ៖
នៅពេលអ្នកអាន និងសិក្សាដំណើររឿង[ ព្រះគម្ពីរ ] អ្នកនឹងឃើញពាក្យ ឃ្លា ឬគោលការណ៍មួយដែលហាក់ដូចជាអាចអនុវត្តបាននៅសព្វថ្ងៃនេះ ដូចកាលនៅពីអតីតកាលដែរ ។ នៅពេលអ្នកបន្តការសិក្សារបស់អ្នកប្រកបដោយការអធិស្ឋាន គោលការណ៍ផ្សេងទៀតនឹងក្លាយជាច្បាស់លាស់ ។ នៅពេលអ្នកដាក់គោលការណ៍ទាំងនោះរួមគ្នា អ្នកនឹងចាប់ផ្តើមកាត់បន្ថយគម្លាតរវាងព្យាការី និងមនុស្សដែលបានរស់នៅក្នុងអតីតកាល—ពួកគេ-នៅទីនោះ-នៅពេលនោះ—និងយើងនៅក្នុងសម័យរបស់យើង—ខ្ញុំ-នៅទីនេះ-ឥឡូវនេះ ។ ( « Scripture Stories as Patterns for Our Lives » Ensign ខែកក្កដា ឆ្នាំ២០០៩ ទំព័រ ២១ )
សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយបង្កើនសមត្ថភាពរបស់អ្នក ក្នុងការស្វែងរកសេចក្ដីពិតនៅក្នុងដំណើររឿងព្រះគម្ពីរនានា និងបង្រៀនអ្នកដទៃនូវអ្វីដែលអ្នករៀនអំពីព្រះយេស៊ូវគ្រីស្ទ ព្រះជន្មរបស់ទ្រង់ និងដំណឹងល្អរបស់ទ្រង់ ។
ជាច្រើនឆ្នាំបន្ទាប់ពីដានីយ៉ែល និងមិត្តភក្តិរបស់លោកត្រូវបានជាប់ឃុំឃាំងនៅក្នុងក្រុងបាប៊ីឡូន នគរនេះត្រូវបានគ្រប់គ្រងដោយពួកសាសន៍មេឌី និងសាសន៍ពើស៊ី ។ ដារីយុស ជាសាសន៍មេឌី ត្រូវបានតែងតាំងជាស្ដេចនៃបាប៊ីឡូន ( សូមមើល ដានីយ៉ែល ៥:៣០–៣១ ) ។
មានបញ្ហាក្នុងការយល់ពីអ្វីដែលអ្នកអានឬ ? ទាំងនេះគឺជាគំនិតមួយចំនួនដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ នៅពេលអ្នកអាន ដានីយ៉ែល ៦ ។ សូមអានខគម្ពីរទាំងនេះឲ្យឮៗទៅកាន់ខ្លួនឯង ឬស្តាប់ខគម្ពីរទាំងនេះ ។
-
សូមគូសសម្គាល់ចំណុចសំខាន់ៗដូចជា មនុស្ស ទីកន្លែង និងអ្វីដែលកំពុងកើតឡើងនៅក្នុងព្រះគម្ពីរ ។
-
សូមដាក់ស្លាកព្រះបរមងារ ឬគុណលក្ខណៈដូចជាព្រះគ្រីស្ទ ។
-
សូមដាក់តំណភ្ជាប់វគ្គបទគម្ពីរ និងសុន្ទរកថាផ្សេងៗទៀតដែលអ្នកនឹកឃើញ ។
សូមអាន ដានីយ៉ែល ៦:៤–២៨ ហើយហាត់ស្វែងរកមេរៀន ឬសេចក្តីពិតសំខាន់ៗ ។ នៅពេលអ្នកអាន សូមសួរខ្លួនឯងថា « តើព្រះអម្ចាស់ចង់ឲ្យខ្ញុំរៀនអ្វីខ្លះពីដំណើររឿងនេះ ? » សូមធ្វើការកត់ចំណាំនៅជាប់នឹងខគម្ពីរដែលអ្នកមានអារម្មណ៍ថាអាចជួយបង្ហាញពីសេចក្តីពិត ។
ឧទាហរណ៍ អ្នកអាចធ្វើការកត់ចំណាំនៅជាប់នឹង ខទី ៤ ជាមួយសេចក្តីពិតដូចតទៅនេះ ៖ ក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ យើងនឹងប្រឈមនឹងការផ្ទុយ ដោយសារតែសេចក្តីជំនឿរបស់យើង ។
អ្នកក៏អាចមើលវីដេអូ « Daniel and the Lions’ Den » ( ១:៤៥ ) បានផងដែរ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចប្រព្រឹត្តដោយភាពក្លាហានដូចជាដានីយ៉ែលដោយរបៀបណា ?
សូមជ្រើសរើសដំណើររឿងមួយ ឬច្រើន ដូចខាងក្រោមយកមកសិក្សា ។ សូមរកមើលសេចក្តីពិតនានា ដែលអាចជួយអ្នកឲ្យប្រព្រឹត្តដោយភាពក្លាហានដូចជាដានីយ៉ែលដែរ ។
-
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) បានចែកចាយដូចខាងក្រោម ៖
ពេលកំពុងបម្រើជាកងនាវិកសហរដ្ឋក្នុងសង្គ្រាមលោកលើកទី២ ខ្ញុំបានរៀនអំពីសកម្មភាពក្លាហាន ឧទាហរណ៍នៃភាពក្លាហាន និងគំរូនៃភាពក្លាហាន ។ ឧទាហរណ៍មួយដែលខ្ញុំមិនអាចបំភ្លេចបាននោះ គឺភាពក្លាហានបែបស្ងាត់ស្ងៀមរបស់នាវិកដែលមានអាយុ១៨ឆ្នាំម្នាក់—ដែលមិនមែនជាសមាជិកយើងទេ—បានអធិស្ឋានដោយគ្មានភាពខ្មាស់អៀន ។ ក្នុងចំណោមបុរស២៥០នាក់នៃកងនាវិកនោះ គាត់ជាបុរសតែម្នាក់គត់ ដែលបានលុតជង្គង់ចុះអធិស្ឋានរាល់យប់ ជិតគ្រែខ្លួន ខណៈដែលពួកអ្នកដែលមិនជឿបានចំអក និងបង្អាប់គាត់ ។ គាត់បានអធិស្ឋានដល់ព្រះ ដោយការឱនក្បាល ។ គាត់ពុំដែលរេរាឡើយ ។ គាត់មិនដែលរអាក់រអួលទេ ។ គាត់មានភាពក្លាហាន ។ ( « Be Strong and of a Good Courage » Liahona ខែឧសភា ឆ្នាំ២០១៤ ទំព័រ ៦៧ )
-
ពួកអ្នកផ្សព្វផ្សាយសាសនាជាស៊ីស្ទើរពីរនាក់ដែលត្រូវបានការពារដោយអព្ភូតហេតុពីរឿងអាក្រក់ ។ អែលឌើរ គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយដំណើររឿងនេះនៅក្នុង « When Thou Art Converted » ( ចាប់ពីនាទីទី ៨:៤៤ ដល់ ១០:២៨ ) ។
11:21 -
យ៉ូសែប អេហ្វ ស្ម៊ីធ អាយុ ១៩ ឆ្នាំ បានប្រឈមមុខនឹងហ្វូងមនុស្សអាក្រក់ ដែលសួរថា តើលោកជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមែនទេ ៖ « Preparation of Joseph F. Smith: True Blue, Through and Through » ( ១:៣១ ) ។
1:31 -
យោធាម្នាក់បានសួរប្រសិនបើគាត់ជឿលើព្រះគម្ពីរមរមន ៖ « Come unto Me, O Ye House of Israel » ( ចាប់ពីនាទីទី ០:០០ ដល់ ៣:០៥ ) ។
10:33
សូមសរសេរសំបុត្រមួយច្បាប់ទៅខ្លួនអ្នកដែលមានអាយុប្រាំឆ្នាំ ។ តើសេចក្ដីពិតអ្វីខ្លះដែលអ្នកនឹងចែកចាយចេញពីមេរៀនថ្ងៃនេះអំពីភាពក្លាហាន ?
ជម្រើស ខ
តើដំណើររឿងរបស់ដានីយ៉ែលបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
ដំណើររឿងជាច្រើននៅក្នុងព្រះគម្ពីរគឺជាប្រភេទ និងស្រមោល ។ ប្រភេទ និងស្រមោលកើតឡើង នៅពេលដែលបទពិសោធន៍របស់នរណាម្នាក់ត្រូវបានប្រើដើម្បីបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ ដូចជាពួកព្យាការីជាច្រើនដែរ ដានីយ៉ែលត្រូវបានមើលឃើញថាជាប្រភេទនៃព្រះគ្រីស្ទ ។
សូមភ្ជាប់វគ្គបទគម្ពីរនីមួយៗ ដើម្បីមើលពីរបៀបដែលដំណើររឿងរបស់ដានីយ៉ែលឆ្លុះបញ្ចាំងពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ ។
|
ដានីយ៉ែល ៦:៤ |
ពួកគេមិនអាចរកឃើញកំហុសរបស់លោកទេ ។ |
យ៉ូហាន ១៨:៣៨ |
|
ដានីយ៉ែល ៦:៧–៩ |
ច្បាប់របស់ស្តេចបានគំរាមកំហែងដល់អាយុជីវិតរបស់លោក ។ |
ម៉ាថាយ ២:១៦ |
|
ដានីយ៉ែល ៦:១០–១១ |
គេបានចាប់ខ្លួនលោក បន្ទាប់ពីបានអធិស្ឋានទៅព្រះ ។ |
ម៉ាកុស ១៤:៣៩–៤៦ |
|
ដានីយ៉ែល ៦:១៤ |
អ្នកគ្រប់គ្រងម្នាក់បានព្យាយាមទុកជីវិតឲ្យលោក ។ |
ម៉ាថាយ ២៧:២២–២៤ |
|
ដានីយ៉ែល ៦:១៧ |
គេបានដាក់លោកក្នុងរូងបិទជិតដោយថ្មមួយ ។ |
ម៉ាកុស ១៥:៤៦ |
|
ដានីយ៉ែល ៦:១៩ |
គេរកឃើញលោកនៅមានជីវិតនៅឡើយនៅពេលព្រឹកព្រលឹម ។ |
យ៉ូហាន ២០:១, ១១–១៧ |
តើអ្នកឃើញភាពស្រដៀងគ្នាអ្វីទៀតរវាងដានីយ៉ែល និងព្រះអង្គសង្គ្រោះ ដែលអ្នកអាចចែកចាយជាមួយគ្រួសារ ឬមិត្តភក្ដិរបស់អ្នកបាន ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យស្វែងរក និងចែកចាយសេចក្ដីពិតនៃដំណឹងល្អចេញពី ដានីយ៉ែល ៦ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សំបុត្រដែលអ្នកបានសរសេរទៅខ្លួនឯងនៅអាយុប្រាំឆ្នាំ ។
-
របៀបដែលជីវិតរបស់ដានីយ៉ែលស្រដៀងនឹងព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ។ សូមរួមបញ្ចូលរបៀបដែលវាអាចជួយអ្នកឲ្យប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?