អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ មេរៀនទី ១៤១
អេសេគាល ៤៧
ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ព្រះអម្ចាស់ប្រទានពរជ័យជាច្រើនដល់យើងតាមរយៈការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។ អេសេគាលបានមើលឃើញព្រះវិហារបរិសុទ្ធថ្ងៃចុងក្រោយ ដែលនឹងសាងសង់ឡើងនៅយេរូសាឡិមក្នុងការនិមិត្តមួយ ។ មេរៀននេះអាចជួយអ្នកឲ្យមានបំណងប្រាថ្នាចង់ថ្វាយបង្គំព្រះនៅក្នុងព្រះវិហារបរិសុទ្ធកាន់តែខ្លាំងឡើង ។
សិក្សាព្រះគម្ពីរ
សូមស្រមៃថា ប្រធានស្តេករបស់អ្នកអញ្ជើញអ្នកឲ្យធ្វើជាផ្នែកមួយនៃគណៈកម្មការពិសេសនៅក្នុងស្តេករបស់អ្នក ។ គាត់មានការព្រួយបារម្ភថា យុវវ័យមួយចំនួននៅក្នុងស្តេករបស់អ្នកមិនចង់ចូលរួមព្រះវិហារបរិសុទ្ធទេ ហើយមិនមានផែនការធ្វើសេចក្តីសញ្ញាបន្ថែមនៅក្នុងព្រះវិហារបរិសុទ្ធនៅពេលក្រោយឡើយ ។
ហេតុអ្វីបានជាយុវវ័យមួយចំនួនមិនចង់ចូលរួមព្រះវិហារបរិសុទ្ធ ? តើអ្វីខ្លះដែលអាចធ្វើឲ្យមានការលំបាក ?
សំណួរស្វ័យវាយតម្លៃ ។ សំណួរស្វ័យវាយតម្លៃដូចជាសំណួរទាំងនេះអាចជួយអ្នកឲ្យស្វែងរកឱកាសសម្រាប់ការរីកចម្រើន និងការៀនសូត្រផ្ទាល់ខ្លួន ។ អ្នកអាចបង្កើតសៀវភៅកត់ចំណាំមួយ ដែលសរសេរតែអំពីសំណួរទាំងនេះ ហើយបន្ទាប់មកអ្នកអាចមើលទៅក្រោយវិញ ដើម្បីឃើញពីការរីកចម្រើនរបស់អ្នក ។
សូមជញ្ជឹងគិតសំណួរខាងក្រោមអំពីខ្លួនរបស់អ្នក ៖
-
តើបំណងប្រាថ្នារបស់អ្នកក្នុងការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធខ្លាំងប៉ុនណា ? ហេតុអ្វី ?
-
តើអ្វីដែលអាចរារាំងអ្នកពីការចង់ចូលរួមនៅព្រះវិហារបរិសុទ្ធ ?
ពេលដែលអ្នកសិក្សាគម្ពីរអេសេគាលនៅថ្ងៃនេះ សូមស្វែងរកជំនួយពីព្រះអម្ចាស់ ដើម្បីបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការចូលរួម និងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។
នៅក្នុង អេសេគាល ៤៧ អេសេគាលបានឃើញការនិមិត្តមួយដែលអាចជានិមិត្តរូបនៃពរជ័យដែលព្រះអម្ចាស់បានប្រទានដល់មនុស្សទាំងអស់ដែលធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ វាចាប់ផ្ដើមជាមួយនឹងសារទូតសួគ៌ា ដែលនាំអេសេគាលទៅកាន់ទ្វារព្រះវិហារបរិសុទ្ធនៅក្រុងយេរូសាឡិម ។
សូមអាន អេសេគាល ៤៧:១ ហើយរកមើលអ្វីដែលអេសេគាលបានឃើញចេញមកពីព្រះវិហារបរិសុទ្ធ ។
សូមសរសេរកំណត់ចំណាំមួយនៅជាប់នឹង ខទី ១ ដោយមានការឆ្លើយតបរបស់អ្នកចំពោះសំណួរខាងក្រោមនេះ ៖
-
តើទឹកអាចសមជានិមិត្តរូបសម្រាប់ពរជ័យរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
សូមដាក់តំណភ្ជាប់ ខទី ១ ទៅនឹង យ៉ូហាន ៤:១០ និង យ៉ូហាន ៧:៣៧–៣៩ ។
សូមអាន អេសេគាល ៤៧:២–៥ ហើយរកមើលថា តើទឹកមានជម្រៅប៉ុនណា នៅពេលវាហូរចេញពីព្រះវិហារបរិសុទ្ធ ។
នៅពេលដែលការបង្រៀនរបស់ព្រះអម្ចាស់ឆ្លុះបញ្ចាំងពីរូបភាពដែលមើលឃើញ វាអាចមានប្រយោជន៍ក្នុងការគូរអ្វីដែលអ្នកកំពុងរៀន ។ នៅពាក់កណ្ដាលទំព័រខាងលើនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមគូររូបព្រះវិហារបរិសុទ្ធសាមញ្ញមួយ និងទឹកហូរចេញពីព្រះវិហារបរិសុទ្ធនោះ ។ ( អ្នកនឹងគូរបន្ថែមទៀតនូវកន្លែងដែលទឹកចូលពាក់កណ្តាលខាងក្រោម នៅពេលក្រោយ ) ។
ប្រសិនបើអ្នកត្រូវគូរអ្វីមួយនៅលើរូបភាពរបស់អ្នកដើម្បីតំណាងឲ្យកន្លែងដែលគ្មានអ្វីរស់នៅ ឬរីកចម្រើន តើវានឹងជាអ្វី ហើយហេតុអ្វី ? ប្រសិនបើសំណួរដូចគ្នានេះត្រូវបានសួរនៅក្នុងយេរូសាឡិមក្នុងសម័យអេសេគាល ចម្លើយនោះអាចទំនងជាទីរហោស្ថាន ឬសមុទ្រស្លាប់ ។ សមុទ្រស្លាប់មានឈ្មោះរបស់វានេះ ដោយសារតែវាអសមត្ថភាពក្នុងការទ្រទ្រង់ជីវិតសត្វ ឬរុក្ខជាតិ ។ វាក៏មានទឹកអំបិល ហើយមិនអាចផឹកបានទេ ។
សូមអាន អេសេគាល ៤៧:៨–៩, ១២ ។ សូមគូសសម្គាល់អ្វីដែលនឹងកើតឡើងចំពោះអ្វីគ្រប់យ៉ាងដែលទឹកពីព្រះវិហារបរិសុទ្ធបានប៉ះ រួមទាំងសមុទ្រស្លាប់ផងដែរ ។
ប្រសិនបើមានសំឡេងនេះ អ្នកអាចនឹងស្តាប់អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ និងគ្រួសាររបស់លោកអានពី អេសេគាល ៤៧ នៅក្នុង « And the River Will Grow » ចាប់ពីនាទីទី ០:២៥ ដល់ ២:១៤ ។
នៅជាប់នឹង ខទី ៨ សូមសរសេរកំណត់ចំណាំមួយអំពីសេចក្តីពិតដូចតទៅនេះ ៖ នៅពេលយើងថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ទ្រង់ប្រទានពរដល់យើងនូវការព្យាបាល ជីវិតថ្មី និងការរីកចម្រើន ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើពរជ័យអ្វីខ្លះដែលបានមកពីការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ?
ខាងក្រោមនេះគ្រាន់តែជាពរជ័យមួយចំនួនប៉ុណ្ណោះដែលអែលឌើរ រិនឡាន់ បានលើកឡើង ដែលអាចកើតឡើងបាន ពេលយើងចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ។
ការយល់ដឹងអំពីព្រះអង្គសង្គ្រោះ និងពលិកម្មដ៏ធួនរបស់ទ្រង់បានកើនឡើង …
សេចក្ដីជំនឿបានកើនឡើង ដូច្នេះហើយការប្រែចិត្តជឿលើព្រះអង្គសង្គ្រោះប្រែកាន់តែស៊ីជម្រៅ និងស្ថិតស្ថេរ …
ការបន្សុទ្ធ ការញែកជាបរិសុទ្ធ និងការរក្សាឥទ្ធិពលឲ្យមានតុល្យភាពក្នុងចិត្តរបស់យើងបានកើនឡើង …
សេចក្ដីស្រឡាញ់ និងអំណរគុណចំពោះជីដូនជីតា និងសាច់ញាតិដែលនៅរស់បានកើនឡើង ដូច្នេះយើងនឹងគ្មានអារម្មណ៍ឯកោទៀតឡើយ …
ការការពារពីការល្បួង និងឥទ្ធិពលដ៏ខ្លាំងពីមារសត្រូវបានកើនឡើង ។ ( សម្រាប់ពរជ័យបន្ថែម សូមមើល « Family History and Temple Work: Sealing and Healing » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៤៧ ) ។
នៅពេលអ្នកចូលព្រះវិហារបរិសុទ្ធ សូមនឹកចាំពីពរជ័យដែលបានមកពីព្រះអម្ចាស់តាមរយៈព្រះវិហារបរិសុទ្ធ មិនមែនមកពីព្រះវិហារបរិសុទ្ធនោះទេ ។
ប្រសិនបើវាមាន សូមមើលវីដេអូ « Temples Are a Beacon » ( ២:៥០ ) ។
ប្រសិនបើវាមាន សូមចំណាយពេលពីរបីនាទីដើម្បីស្តាប់បទ « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ។ សូមសរសេរពីអារម្មណ៍របស់អ្នកអំពីការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធនៅក្នុងផ្ទៃជុំវិញគំនូររបស់អ្នក ។
ជម្រើស ខ
ហេតុអ្វីព្រះវិហារបរិសុទ្ធជាកន្លែងពិសិដ្ឋ និងបរិសុទ្ធ ?
សូមស្រមៃថា មានមិត្តភក្តិម្នាក់បានសួរអ្នកពីមូលហេតុដែលព្រះអម្ចាស់មានបទដ្ឋានខ្ពស់បែបនេះដើម្បីថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។ តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេច ?
ព្រះវិហារបរិសុទ្ធគឺជាព្រះដំណាក់របស់ព្រះអម្ចាស់ ។ មូលដ្ឋានសម្រាប់រាល់ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយនៃព្រះវិហារបរិសុទ្ធ—ដែលជាចំណុចសំខាន់នៃផែនការនៃសេចក្ដីសង្គ្រោះ—គឺជាដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ រាល់សកម្មភាព រាល់មេរៀន អ្វីទាំងអស់ដែលយើងធ្វើនៅក្នុងសាសនាចក្រ គឺសំដៅទៅលើព្រះអម្ចាស់ និងព្រះរាជដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ …
… គ្មានរបស់មិនស្អាតណាអាចចូលទៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់បានឡើយ ។ អស់អ្នកដែលបានរៀបចំខ្លួនបានល្អ សូមស្វាគមន៍ ។ ( « Personal Preparation for Temple Blessings » Liahona ខែឧសភា ឆ្នាំ២០០១ ទំព័រ ៣២–៣៣ ) ។
កូនចៅអ៊ីស្រាអែលមិនបានរៀបចំខ្លួនឯង ឬអ្នកឯទៀតឲ្យចូលក្នុងដំណាក់របស់ព្រះអម្ចាស់ដោយភាពស័ក្ដិសមឡើយ ។ សូមអាន អេសេគាល ៤៤:៥–៩ ហើយរកមើលអ្វីដែលព្រះបានបង្គាប់ឲ្យអ៊ីស្រាអែលធ្វើ ដើម្បីរក្សាព្រះវិហារបរិសុទ្ធឲ្យបានបរិសុទ្ធ ។
សូមជ្រើសរើសមួយ ឬ ច្រើន នៃធនធានខាងក្រោម ។ នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមកត់ត្រាអ្វីមួយដែលអ្នកអាចចែកចាយជាមួយមិត្តភក្តិរបស់អ្នក ដែលអាចជួយពួកគេឲ្យមានអារម្មណ៍ថា មានបំណងប្រាថ្នាដើម្បីរៀបចំខ្លួនថ្វាយបង្គំព្រះនៅក្នុងព្រះវិហារបរិសុទ្ធកាន់តែខ្លាំងឡើង ។ សូមស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យរកឃើញអ្វីដែលមិត្តរបស់អ្នកត្រូវការ ។
-
គេហទំព័រព្រះវិហារបរិសុទ្ធរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖ https://folky.shop/temples
-
« ព្រះវិហារបរិសុទ្ធ » Gospel Topics នៅលើគេហទំព័រ ChurchofJesusChrist.org
-
ថូម៉ាស អេស ម៉នសុន « Blessings of the Temple » Liahona ខែតុលា ឆ្នាំ២០១០ ទំព័រ ១២–១៩
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមានបំណងប្រាថ្នាចង់ថ្វាយបង្គំព្រះនៅក្នុងព្រះវិហារបរិសុទ្ធកាន់តែខ្លាំងឡើង ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
រូបគំនូរដែលអ្នកបានគូរ ។
-
អ្វីដែលអ្នកនឹងចែកចាយជាមួយមិត្តភក្តិរបស់អ្នក ដែលអាចនឹងជួយពួកគេឲ្យមានអារម្មណ៍ចង់ថ្វាយបង្គំព្រះក្នុងព្រះវិហារបរិសុទ្ធកាន់តែខ្លាំងឡើង ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?