យេរេមា ៣១–៣៣; ៣៦; ៣៨; បរិទេវ ១; ៣ ៖ មេរៀនទី ១៣៧
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៩
ការទន្ទេញឃ្លាគន្លឹះ និងការអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ចំណេះចំណានខាងគោលលទ្ធិអាចជួយអ្នកឲ្យស្ថាបនាគ្រឹះសម្រាប់ជីវិតរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញចាំឃ្លាបទគម្ពីរគន្លឹះនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ វាក៏អាចជួយអ្នកឲ្យអនុវត្តតាមគោលការណ៍ដ៏ទេវភាពនៃការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
ទន្ទេញ
សូមគិតពីគម្ពីរមួយណានៃព្រះគម្ពីរទាំងនេះ ដែលព្រះអង្គសង្គ្រោះបានសិក្សាក្នុងវ័យកុមារភាព និងយុវវ័យរបស់ទ្រង់ និងពេលទ្រង់បានធ្វើការងារបម្រើនៅលើផែនដី ។ ទ្រង់បានអានព្រះគម្ពីរជាច្រើននៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលជាព្រះគម្ពីរដែលអ្នកកំពុងសិក្សាឥឡូវនេះ ។
សូមអានសេចក្តីយោង មួយ ឬច្រើន នៃសេចក្តីយោងខាងក្រោមនេះ ។ សូមគូសសម្គាល់ពីរបៀបដែលព្រះអង្គសង្គ្រោះបានប្រើឃ្លា ឬខគម្ពីរដែលទន្ទេញចាំទាំងឡាយ ចេញពីព្រះគម្ពីរសញ្ញាចាស់ ៖
-
ម៉ាថាយ ៤:២–៤
-
ម៉ាថាយ ១៩:៤–៥
-
ម៉ាកុស ៧:៩–១០
-
លូកា ២៤:២៧
នៅពេលអ្នកទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ឬឃ្លាបទគម្ពីរគន្លឹះ ហើយប្រើវាក្នុងជីវិតរបស់អ្នក នោះអ្នកធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមឆ្លើយសំណួរខាងក្រោមនេះមួយនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើមានស្ថានភាពណាខ្លះ ដែលអ្នកបានប្រឈមមុខ ឬអាចនឹងប្រឈមមុខនៅពេលអនាគត ដែលបទគម្ពីរមួយដែលអ្នកបានទន្ទេញចាំ មានប្រយោជន៍ ឬអាចនឹងមានប្រយោជន៍ដល់អ្នក ?
-
តើមានកិច្ចការអ្វីខ្លះដែលអ្នកធ្វើ ឬអាចធ្វើបាន ដែលអាចជួយអ្នកឲ្យទន្ទេញចាំឃ្លា ឬវគ្គបទគម្ពីរគន្លឹះបាន ?
សូមពិនិត្យមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិខាងក្រោមទាំងអស់ ( សូមមើលខាងក្រោម ) ។ សូមប្រើបច្ចេកទេសទន្ទេញមួយនៅខាងក្រោមនេះ ដើម្បីទន្ទេញសេចក្តីយោង និងឃ្លាគន្លឹះនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិយ៉ាងហោចណាស់ពីរ ។ នៅពេលអ្នកធ្វើសកម្មភាពនេះ សូមជញ្ជឹងគិតពីរបៀបដែលឃ្លា ឬវគ្គបទគម្ពីរទាំងនេះអាចជួយអ្នកក្នុងជីវិតរបស់អ្នក ឬជួយអ្នកឲ្យកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
-
សរសេរ និងលុបពាក្យ ។
-
ប្រើប័ណ្ណពាក្យ ។
-
ប្រើតួអក្សរទីមួយនៃពាក្យនីមួយៗក្នុងឃ្លាចំណេះចំណានខាងគោលលទ្ធិ ។
-
ប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ។
|
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ |
ឃ្លាបទគម្ពីរគន្លឹះ |
|---|---|
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « ព្រះអម្ចាស់ទ្រង់បានហៅរាស្រ្តទ្រង់ថាស៊ីយ៉ូន ពីព្រោះពួកគេមានចិត្តតែមួយ និងគំនិតតែមួយ » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ ព្រះអម្ចាស់បានសន្យានឹងអ័ប្រាហាំថា ពូជរបស់លោកនឹង « បានកាន់ការងារបម្រើ និងបព្វជិតភាពនេះដល់អស់ទាំងសាសន៍ » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ កាលជាវិញ្ញាណ យើង « ត្រូវបានបង្កើតឡើង មុនកំណើតលោកិយមកម្ល៉េះ » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ១:២៦–២៧ | ឃ្លាបទគម្ពីរគន្លឹះ « ព្រះបានបង្កើតមនុស្សតាមរូបអង្គទ្រង់ផ្ទាល់ » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ២:២៤ | ឃ្លាបទគម្ពីរគន្លឹះ « មនុស្សប្រុស … នឹងទៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំងពីរនោះនឹងត្រឡប់ជាសាច់តែមួយសុទ្ធ » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ៣៩:៩ | ឃ្លាបទគម្ពីរគន្លឹះ « ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង ? » |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និក្ខមនំ ២០:៣–១៧ | ឃ្លាបទគម្ពីរគន្លឹះ ក្រឹត្យវិន័យដប់ប្រការ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ យ៉ូស្វេ ២៤:១៥ | ឃ្លាបទគម្ពីរគន្លឹះ « ចូររើសយកព្រះណាដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ទំនុកតម្កើង ២៤:៣–៤ | ឃ្លាបទគម្ពីរគន្លឹះ « តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន ? អ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ សុភាសិត ៣:៥–៦ | ឃ្លាបទគម្ពីរគន្លឹះ « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត … នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ១:១៨ | ឃ្លាបទគម្ពីរគន្លឹះ « ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ៥:២០ | ឃ្លាបទគម្ពីរគន្លឹះ « វេទនាដល់ពួកអ្នកដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ២៩:១៣–១៤ | ឃ្លាបទគម្ពីរគន្លឹះ ការស្តារឡើងវិញនៃដំណឹងល្អគឺជា « ការណ៍មួយយ៉ាងអស្ចារ្យ ហើយចម្លែក » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ៥៣:៣–៥ | ឃ្លាបទគម្ពីរគន្លឹះ « [ ព្រះយេស៊ូវគ្រីស្ទ ] បានទ្រាំទ្ររងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ៥៨:៦–៧ | ឃ្លាបទគម្ពីរគន្លឹះ ពរជ័យនៃការតមអាហារដែលត្រឹមត្រូវ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ៥៨:១៣–១៤ | ឃ្លាបទគម្ពីរគន្លឹះ « បែរចេញ … មិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់យើង បើឯងរាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ យេរេមា ១:៤–៥ | ឃ្លាបទគម្ពីរគន្លឹះ « មុនដែលយើងបានជបបង្កើតឯងនៅក្នុងពោះ … យើងក៏បានតែងតាំងឯងឡើងជាហោរាដល់អស់ទាំងសាសន៍ » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសេគាល ៣:១៦–១៧ | ឃ្លាបទគម្ពីរគន្លឹះ ព្យាការីគឺជា « អ្នកយាមដល់ពូជពង្សអ៊ីស្រាអែល » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសេគាល ៣៧:១៥–១៧ | ឃ្លាបទគម្ពីរគន្លឹះ ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន « ធ្វើជាបន្ទះតែមួយដើម្បីឲ្យបានជាប់នៅជាមួយគ្នានៅដៃឯង » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដានីយ៉ែល ២:៤៤–៤៥ | ឃ្លាបទគម្ពីរគន្លឹះ ព្រះនឹង « តាំងនគរមួយឡើង ដែលមិនត្រូវបំផ្លាញឡើយ » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេម៉ុស ៣:៧ | ឃ្លាបទគម្ពីរគន្លឹះ « ព្រះយេហូវ៉ាទ្រង់ … សម្តែងឲ្យពួកហោរា ជាអ្នកបម្រើទ្រង់ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង » ។ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ម៉ាទ្បាគី ៣:៨–១០ | ឃ្លាបទគម្ពីរគន្លឹះ ពរជ័យនៃដង្វាយមួយភាគក្នុងដប់ |
សេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ម៉ាទ្បាគី ៤:៥–៦ | ឃ្លាបទគម្ពីរគន្លឹះ អេលីយ៉ា « នឹងបង្វែរ … ចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ » ។ |
រៀនសូត្រ និងអនុវត្ត
សូមស្រមៃថា មិត្តភក្តិរបស់អ្នកឈ្មោះ មៀអា និយាយ ៖ « រឿងដែលយើងត្រូវធ្វើនៅថ្ងៃអាទិត្យគឺធុញទ្រាន់ណាស់ ហើយមានអារម្មណ៍ថាចំណាយពេលឥតប្រយោជន៍ ។ តើបងមិនគិតថាពេលវេលាចុងសប្តាហ៍របស់យើងនឹងបានប្រសើរជាងនេះទេឬ ប្រសិនបើយើងមិនបាច់ត្រូវព្រួយបារម្ភអំពីការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធនោះ ?
-
តើមានហេតុផលណាខ្លះដែល មៀអា អាចពិបាកគោរពតាមបទបញ្ញត្តិនេះ ?
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក នៅលើក្រដាសមួយសន្លឹក ឬក្នុងឯកសារមួយ សូមបំពេញជំហានខាងក្រោមទាក់ទងនឹងរបៀបដែលអ្នកអាចជួយ មៀអា ៖
-
សូមស្វែងរកបទគម្ពីរ សេចក្ដីថ្លែងការណ៍ពីថ្នាក់ដឹកនាំសាសនាចក្រ ឬប្រភពដែលបានតែងតាំងដ៏ទេវភាពផ្សេងៗទៀត ។ ការណ៍ទាំងនេះអាចរួមមានខគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដូចជា និក្ខមនំ ២០:៨; អេសាយ ៥៨:១៣–១៤; ម៉ូសាយ ២:៤១ស—ឬខគម្ពីរផ្សេងទៀត ដូចជា គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:៩, ១៣–១៥ ។
-
សូមស្វែងរកសេចក្តីពិត ឬគោលលទ្ធិដែលអាចជួយ មៀអា ឲ្យមើលឃើញស្ថានភាពនេះជាមួយនឹងទស្សនវិស័យដ៏អស់កល្បជានិច្ចមួយ ។ តើការណ៍នេះអាចជួយនាងឲ្យប្រែក្លាយកាន់តែដូចជាព្រះអម្ចាស់យ៉ាងដូចម្ដេច ? ( សូមមើល ម៉ូសេ ៣ ) ។
-
សូមស្វែងរកឧទាហរណ៍ចេញពីព្រះគម្ពីរ សុន្ទរកថាពីសន្និសីទទូទៅ ឬបទពិសោធន៍ផ្ទាល់ខ្លួនមួយ ដែលបង្ហាញពីរបៀបដែលនរណាម្នាក់អាចធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបាន ដើម្បីរក្សាថ្ងៃឈប់សម្រាក ដែលអាចរួមមានការទៅព្រះវិហារ និងការទទួលទានសាក្រាម៉ង់ជាដើម ។ អ្នកក៏អាចពិពណ៌នាអំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេ នៅពេលពួកគេបង្ហាញសេចក្ដីជំនឿផងដែរ ។ ( ឧទាហរណ៍ក្នុងបទគម្ពីរមួយចំនួន រួមមាន និក្ខមនំ ១៦:១៤–៣០ និង យ៉ារ៉ុម ១:៥–៩ ) ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យទន្ទេញចាំឃ្លាបទគម្ពីរគន្លឹះនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយអនុវត្តតាមគោលការណ៍ដ៏ទេវភាពនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានជ្រើសរើស និងបច្ចេកទេសទន្ទេញដែលអ្នកបានប្រើ ។ សូមពិពណ៌នាអំពីបទពិសោធន៍នោះ ។
-
អ្វីដែលអ្នកបានសរសេរដើម្បីជួយដល់ មៀអា ។ សូមរួមបញ្ចូលបទគម្ពីរ សេចក្តីថ្លែងការណ៍ និងឧទាហរណ៍ទាំងឡាយដែលអ្នកបានរកឃើញ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?