ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៣៦ ៖ បរិទេវ ១; ៣—« សេចក្តីមេត្តា​ករុណា​របស់​ទ្រង់​នោះ​មិន​ចេះ​ផុត​ឡើយ »


រូបគំនូរ​បុរស​ម្នាក់​ដែល​ត្រូវ​បាន​កម្សាន្ត​ទុក្ខ​ដោយ​ព្រះអង្គ​សង្គ្រោះ

យេរេមា ៣១–៣៣; ៣៦–៣៨; បរិទេវ ១; ៣ ៖ មេរៀន​ទី ១៣៦

បរិទេវ ១;

« សេចក្តី​មេត្តាករុណា​របស់​ទ្រង់​នោះ​មិន​ចេះ​ផុត​ឡើយ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ដោយ​សារ​ព្រះអង្គ​សង្គ្រោះ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អាណិត​អាសូរ ទ្រង់​មាន​ព្រះទ័យ​ក្នុង​ការ​ព្យាបាល លួងលោម និង​អភ័យទោស សូម្បី​តែ​ពេល​យើង​មាន​អំពើ​បាប​ទាស់​នឹង​ទ្រង់​ក៏​ដោយ ។ កូនចៅ​អ៊ីស្រាអែល​បាន​ទទួល​បទពិសោធន៍​នេះ​ម្តង​ហើយ​ម្តង​ទៀត ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីមេត្តា​ករុណា​របស់​ព្រះអង្គសង្គ្រោះ​សម្រាប់​អ្នក សូម្បីតែ​នៅពេល​អ្នក​មាន​អំពើ​បាប​ក៏ដោយ ។

សិក្សា​ព្រះគម្ពីរ

សូម​ស្រមៃ​ថា យុវជន​ម្នាក់​បានខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជ្រើសរើស​ជម្រើស​ល្អៗ​ក្នុង​ជីវិត​របស់​គាត់ ។ ថ្ងៃមួយ ខណៈពេល​គាត់​ចូលរួម​ពិធី​ជប់លៀង គាត់​រង​សម្ពាធ​ពី​មិត្តភក្តិ ហើយ​ផឹកស្រា ព្រោះ​គាត់​ចង់​ចូល​ចំណោម​គេ​ចុះ ។ នៅ​ព្រឹក​ស្អែក គាត់​ភ្ញាក់​ពី​គេង​ដោយ​មាន​អារម្មណ៍​ឯកោ មាន​កំហុស និង​តានតឹង ។ គាត់ចាប់ផ្តើម​ជ្រើសរើស​ជម្រើស​មិន​ល្អ​ផ្សេងទៀត ហើយ​ចាប់ផ្តើម​បាត់បង់​ក្តី​សង្ឃឹម​សម្រាប់​អនាគត​របស់​គាត់ ។

នៅពេល​មនុស្ស​មាន​អំពើ​បាប តើ​គេ​អាច​មើល​ឃើញ ឬ​ទទួល​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ខ្លួនឯង ? តើ​ពួកគេ​អាច​មើល​ឃើញ ឬ​ទទួល​អារម្មណ៍​យ៉ាង​ណា​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

វា​ជា​ការ​សំខាន់​ក្នុង​ការ​ចងចាំ​ថា យើង​ទាំងអស់​គ្នា​ប្រព្រឹត្ត​អំពើ​បាប ហើយ « ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ » ( រ៉ូម ៣:២៣ ) នោះ​ទេ ។ នៅពេល​អ្នក​សិក្សា​គម្ពីរ​បរិទេវ​ថ្ងៃនេះ សូម​រកមើល​ចំណាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​អារម្មណ៍​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​អ្នក សូម្បីតែ​ពេល​អ្នក​ធ្វើ​ខុស​ក៏ដោយ ។

រូប​ចម្លាក់​ព្យាការី​យេរេមា​ដែល​កំពុង​យំ

អស់​រយៈ​ពេល​ប្រហែល​៤០​ឆ្នាំ ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​យេរេមា​ឲ្យ​ព្យាករ​ថា យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល ប្រសិនបើ​ប្រជាជន​មិន​ប្រែចិត្ត​ទេ​នោះ ( សូម​មើល យេរេមា ១៦:១–១៣ ) ។ ប្រជាជន​មិន​បាន​ប្រែចិត្ត​ទេ ។ នៅ​ទីបំផុត ពួកបាប៊ីឡូន​បានបំផ្លាញ​យេរូសាឡិម ។ ពួកគេ​បាន​ចាប់​មនុស្ស​ជា​ច្រើន​នាក់​ជា​ឈ្លើយ ដោយ​បំពេញ​តាម​ការព្យាករ​របស់​ព្រះអម្ចាស់ ( សូមមើល យេរេមា ៥២ ) ។ មិន​យូរ​ប៉ុន្មាន​ក្រោយពី​យេរូសាឡិម​ត្រូវ​បាន​បំផ្លាញ យេរេមា​បាន​សរសេរ​គម្ពីរ​បរិទេវ ។

រូបតំណាង​គូសសម្គាល់សូម​អាន​វគ្គបទគម្ពីរ​មួយ ឬ​ច្រើន ខាងក្រោម​នេះ ។ សូម​គូសសម្គាល់​ពាក្យ ឬ​ឃ្លា​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​យេរេមា ដោយសារ​អំពើបាប​របស់​ប្រជាជន​របស់​លោក ។

  • បរិទេវ ១:១–៤

  • បរិទេវ ១:១៦–១៨

  • បរិទេវ ១:២០–២២

ដោយ​ដឹង​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​យើង ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ទ្រង់​ទាំងទ្វេ​អនុញ្ញាត​ឲ្យ​យើង​ជួប​នឹង​ការរងទុក្ខ នៅពេល​យើង​មាន​អំពើ​បាប ?

សូម​អាន​វគ្គបទគម្ពីរ​មួយ ឬ​ច្រើន ដូច​ខាងក្រោម ហើយ​រកមើល​ចម្លើយ​ដែល​អាច​មាន​ទៅ​នឹង​សំណួរ​មុន ។

ព្រះវរបិតាសួគ៌​អនុញ្ញាត​ឲ្យ​យើង​មាន​អារម្មណ៍​ថា​មាន​កំហុស នៅពេល​យើង​មិន​បាន​កាន់តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។ អារម្មណ៍​ខុសឆ្គង​ទាំងនេះ​អាច​ជំរុញ​យើង​ឲ្យ​ប្រែចិត្ត ។

សាតាំង​នាំ​ឲ្យ​យើង​គិត​ថា​វា​ជា​រឿង​អាម៉ាស់ ។ វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​គ្មាន​តម្លៃ ដោយសារតែ​អំពើបាប​របស់​អ្នក ។ ប៉ុន្តែ​អ្នក​មិន​មែន​មិន​មាន​តម្លៃ​នោះ​ទេ ! ព្រះ​ស្រឡាញ់​អ្នក ។ អ្នក​នឹង​មាន​តម្លៃ​ចំពោះ​ទ្រង់​ជានិច្ច ។ ទ្រង់​ចង់​ឲ្យ​អ្នក​ប្រែចិត្ត និង​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។ អ្នក​អាច​ជ្រើសរើស​របៀប​ដែល​អ្នក​ឆ្លើយតប​នឹង​អារម្មណ៍​នៃ​ការមាន​កំហុស និង​ការអាម៉ាស់ ។

រូបតំណាង​កត់​ចំណាំសូម​គិត​ត្រឡប់​ទៅ​យុវជន​នៅ​ដើម​មេរៀន​នេះ​វិញ ។ សូម​អាន បរិទេវ ៣:២២–២៦, ៣១–៣៣  ហើយ​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​អាច​ជួយ​គាត់​បាន ។ សូម​ធ្វើ​ការកត់ចំណាំ​នៅ​ជាប់​នឹង​ខគម្ពីរ​នេះ​ជាមួយ​សេចក្តីពិត​ថា « ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​អាណិតអាសូរ​ដល់​យើង សូម្បី​តែ​ពេល​យើង​មាន​អំពើ​បាប​ក៏​ដោយ » ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​នៃ​សេចក្តីអាណិតអាសូរ​ពិតប្រាកដ​ដោយ​របៀប​ណា ?

ព្រះយេស៊ូវ និង​ស្ត្រី​ដែល​ប្រព្រឹត្ត​សហាយ​ស្មន់

រូបតំណាង​គូសសម្គាល់សូម​សិក្សា​ដំណើររឿង​មួយ ខាងក្រោម​នេះ​ដែល​បង្ហាញ​ពី​សេចក្តី​អាណិតអាសូរ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​គូសសម្គាល់​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល ឬ​បាន​ធ្វើ​ដែល​បង្ហាញ​ពី​សេចក្តី​អាណិតអាសូរ​របស់​ទ្រង់​ចំពោះ​អ្នក​ដទៃ ។

  • យ៉ូហាន ៨:៣–១១ ( ស្រ្តី​ម្នាក់​ត្រូវ​ចាប់​បាន​ថា​មាន​អំពើបាប )

  • យ៉ូហាន ១១:៣២–៤៤ ( ការស្លាប់​របស់​ឡាសារ )

រូបតំណាង​តំណ​ភ្ជាប់សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម​អំពី​សេចក្តី​អាណិតអាសូរ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ភ្ជាប់​ដំណើររឿង​នីមួយៗ​ទៅ​នឹង​ដំណើររឿង​ដែល​អ្នក​បានជ្រើសរើស​ដើម្បី​សិក្សា ឬ​ដាក់​ស្លាក​វា​ថា « សេចក្តីអាណិត​អាសូរ​របស់​ព្រះគ្រីស្ទ » ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ប្រហែលជា​មនុស្ស​ខ្លះធ្លាប់​ឆ្ងល់​ថា « តើ​អាច​ត្រឡប់​ទៅ​វិញ​បាន​ឬ ? តើ​ខ្ញុំនឹង​ត្រូវគេ​ថាស្តី​ឲ្យ បដិសេធ ហើយ​មិត្ត​ចាស់ៗ​គេចមុខ​ជារៀងរហូត​ដែរឬ​ទេ ? តើ​នៅ​វង្វេង​ជារៀងរហូត​ល្អ​ជាង​ឬ ? តើ​ព្រះនឹង​តប​យ៉ាងណា បើ​ខ្ញុំ​ព្យាយាម​ត្រឡប់​មក​វិញ ? » …

ព្រះវរបិតាសួគ៌​យើង​នឹង​យាង​មក​រក​យើង ព្រះទ័យ​ទ្រង់​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ក្តីមេត្តា ។…

ស្ថានសួគ៌​នឹង​រីករាយ នៅពេល​យើង​ត្រឡប់មកវិញ ។ ( « មនុស្ស​ខ្ជះខ្ជាយ និង​ផ្លូវ​ដែល​ដឹកនាំ​ទៅផ្ទះ » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ទំព័រ ៨៨ )

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖

អែលឌើរ ឌែល ជី រិនឡាន់

ដោយ​មិន​គិត​អំពី​ភាព​ឥត​គ្រប់​លក្ខណ៍​របស់​យើង នោះ​សេចក្តី​អាណិត​មេត្តា​របស់​ព្រះអង្គ​សង្គ្រោះ នាំ​យើង​ខិត​ទៅ​កាន់​ទ្រង់ ហើយ​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រែចិត្ត ហើយ​ធ្វើ​តាម​ទ្រង់ ទោះយើង​បន្ត​ពុះពារ​ការ​លំបាក​ក្តី ។ ( « Our Good Shepherd » Liahona ខែ​ឧសភា ឆ្នាំ២០១៧ ទំព័រ ២៩ )

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់អ្នក សូម​សរសេរ​សារ​លើក​ទឹកចិត្ត​ដល់​យុវជន​រូប​នេះ​ដែល​នៅ​ដើម​មេរៀន ។

ជម្រើស ខ

តើ​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ អាច​ជួយ​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​អាណិតអាសូរ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

សាវក​ប៉ុល​បាន​បង្រៀន​ថា « សេចក្ដី​ព្រួយ​ដែល​គាប់ព្រះហឫទ័យ​ដល់​ព្រះ នោះ​រមែងនាំ​ឲ្យ​ប្រែចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ … តែ​សេចក្ដីព្រួយ​របស់​លោកិយ នោះ​បង្កើត​សេចក្ដីស្លាប់វិញ » ( កូរិនថូស ទី២ ៧:៩–១០ ) ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​ពន្យល់ ៖

16:18
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ បំផុស​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ និង​ក្ដីសង្ឃឹម​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីព្រួយ​ខាង​លោកិយ បំផ្លាញ​យើង ដក​យក​ក្ដីសង្ឃឹម ហើយ​នាំ​យើង​ទៅ​រក​ការល្បួង​បន្ថែម​ទៀត ។

សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ នាំ​ទៅរក​ការប្រែចិត្ត​ជឿ និង​ការផ្លាស់ប្ដូរ​ដួងចិត្ត ។ វា​ធ្វើឲ្យ​យើង​ស្អប់​អំពើបាប ហើយ​ស្រឡាញ់​សេចក្ដី​ល្អ ។ វា​លើក​ទឹកចិត្ត​យើង​ឲ្យ​ក្រោកឈរ ហើយ​ដើរ​ក្នុង​ពន្លឺ​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះគ្រីស្ទ ។ ការប្រែចិត្ត​ពិតគឺ​ការផ្លាស់ប្ដូរ ពុំ​មែន​ជា​ទារុណកម្ម ឬ​ការដាក់ទោស​នោះ​ឡើយ ។ មែនហើយ ការសោកស្ដាយ និង​វិប្បដិសារី​ពិត​ចំពោះ​ការមិនគោរព​ប្រតិបត្តិ ជា​រឿយៗ​មាន​ការឈឺចាប់ ហើយ​ជាជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ដំណើរការ​ប្រែចិត្ត​ដ៏​ពិសិដ្ឋ​នេះ ។ តែ​ពេល​កំហុស​នាំទៅរក​ការស្អប់ ឬ​ការពារ​ខ្លួន​ឯង​ពី​ការក្រោកឈរ​ម្ដង​ទៀត នោះ​វា​កំពុង​រារាំង ជាជាង​លើក​ទឹកចិត្ត​ឲ្យ​យើង​ប្រែចិត្ត ។ ( « You Can Do It Now! » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ៥៦ )

រូបតំណាង​ស្លាកសូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម ហើយ​រកមើល​ឧទាហរណ៍​នៃ​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ ឬ​សេចក្ដីព្រួយ​ខាង​លោកិយ ។ សូម​កត់​សម្គាល់​ពី​ចេតនា​របស់​មនុស្ស និង​អ្វី​ដែល​កើត​ឡើង​ដោយសារ​តែ​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ ឬ​សេចក្ដីព្រួយ​ខាង​លោកិយ ។ អ្នក​ប្រហែលជា​ចង់​ដាក់​ស្លាក​វគ្គបទគម្ពីរ​ទាំងនេះ​ថា « សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ » ឬ « សេចក្ដីព្រួយ​ខាង​លោកិយ » អាស្រ័យ​លើ​អ្វី​ដែល​អ្នក​រកឃើញ ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​បានរៀន​អ្វី​ខ្លះ​អំពី​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ និង​សេចក្ដីព្រួយ​ខាង​លោកិយ ?

  • តើ​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​សេចក្ដី​អាណិតអាសូរ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​អ្នក សូម្បីតែ​នៅពេល​អ្នក​មាន​អំពើ​បាប​ក៏ដោយ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • សារ​លើក​ទឹកចិត្ត​ដែល​អ្នក​បាន​សរសេរ​ទៅ​កាន់​យុវជន​រូប​នោះ ។

  • ការយល់ដឹង​របស់​អ្នក​អំពី​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ និង​ការទទួល​ស្គាល់​នូវ​សេចក្ដី​អាណិតអាសូរ​របស់​ព្រះអម្ចាស់ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?

កំណត់​ចំណាំ

  1. ពាក្យ បរិទេវ សំដៅ​ទៅ​លើ​ពាក្យ​ដែល​បង្ហាញ​ពី​ភាពសោកសៅ ឬ​ការ​ឈឺចាប់​ដ៏​ខ្លាំង ។

  2. សូមមើល « Shame versus Guilt: Help for Discerning God’s Voice from Satan’s Lies » ( អត្ថបទ​ដែល​មានតែ​ឌីជីថល​ប៉ុណ្ណោះ ) Ensign ខែ​មករា ឆ្នាំ​២០២០ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។