ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ឡើងវិញ ដោយ វីលសុន ជេ អ៊ុង
អេសាយ ៦០–៦៦ ៖ មេរៀនទី ១២៩
អេសាយ ៦០–៦៦
ការសោយរាជ្យក្នុងសហស្សវត្សរ៍របស់ព្រះអង្គសង្គ្រោះ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ជាមួយនឹងពិភពលោកដ៏ចលាចលនេះ យើងទាំងអស់គ្នាចង់បានគ្រាដែលមានសេចក្តីសុខសាន្ត ។ ព្រះយេស៊ូវគ្រីស្ទដែលជាព្រះអង្គសង្គ្រោះនឹងយាងមកផែនដីវិញ ហើយសោយរាជ្យមួយពាន់ឆ្នាំ ដែលចាប់ផ្ដើមគ្រាដ៏មានសេចក្តីសុខសាន្ត ។ អេសាយបានព្យាករអំពីសម័យកាលនេះ ដែលត្រូវបានហៅថាសហស្សវត្សរ៍ ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍រំភើបសម្រាប់ការយាងមកជាលើកទីពីរ និងការសោយរាជ្យសហស្សវត្សរ៍របស់ព្រះអង្គសង្គ្រោះ ។
សិក្សាព្រះគម្ពីរ
តើពិភពលោកនេះមានបញ្ហាអ្វីខ្លះដែលអ្នកចង់ផ្លាស់ប្តូរ ? សូមចំណាយពេលបន្តិចដើម្បីជញ្ជឹងគិតពីបញ្ហាណាមួយនៅក្នុងជីវិតរបស់អ្នក ឬក្នុងជីវិតរបស់មនុស្សដែលអ្នកស្រឡាញ់ ដែលអ្នកប្រាថ្នាចង់ផ្លាស់ប្តូរ ។ នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមស្វែងរកការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមរកមើលសេចក្ដីពិតដែលអាចជួយអ្នកបាន ។
ជំពូកចុងក្រោយនៅក្នុងគម្ពីរអេសាយមាននូវការបង្រៀន និងការព្យាករអំពី ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ និងសហស្សវត្សរ៍ ។
សូមអានខគម្ពីរខាងក្រោមនេះ ដោយគូសចំណាំឃ្លាដែលជួយឲ្យអ្នកមានអារម្មណ៍រំភើបចំពោះការយាងមកវិញរបស់ព្រះអង្គសង្គ្រោះ ៖
-
អេសាយ ៦០:១៨–២០
-
អេសាយ ៦២:១១–១២
-
អេសាយ ៦៥:១៧–២៥
សូមចំណាយពេលបន្តិច ដើម្បីជញ្ជឹងគិតនូវសំណួរទាំងឡាយដែលអ្នកមានអំពីសហស្សវត្សរ៍ និងពរជ័យនៃការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ។ សូមកត់ត្រាសំណួររបស់អ្នកនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
ការសង្ខេបអ្វីដែលអ្នកបានរៀន ។ ការសង្ខេប និងការកត់ត្រាអ្វីដែលអ្នកបានរៀនអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ និងសហស្សវត្សរ៍ អាចផ្តល់ឱកាសឲ្យព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ពីសេចក្ដីពិតនៃអ្វីដែលអ្នកកំពុងតែរៀនបាន ។
សូមសង្ខេបអ្វីដែលអ្នកបានរៀនអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ និងសហស្សវត្សរ៍ទៅជាមួយ ឬពីរប្រយោគដាក់នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំមានសំណួរអ្វីខ្លះអំពីសហស្សវត្សរ៍ ?
ការយាងមកជាលើកទីពីរ ដោយ ហារី អាន់ឌើរសិន
សូមជ្រើសរើសសំណួររបស់អ្នក ឬសំណួរនៅខាងក្រោមនេះមួយ ឬពីរ អំពីសហស្សវត្សរ៍ដែលអ្នកចាប់អារម្មណ៍ខ្លាំងបំផុត ។ សូមចំណាយពេលបីបួននាទីរកមើលចម្លើយក្នុងព្រះគម្ពីរ និងប្រភពដែលបានតែងតាំងដ៏ទេវភាព ។ ផ្នែកដែលមានចំណងជើងថា « សហស្សវត្សរ៍ » នៅក្នុង សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ និង ប្រធានបទ និងសំណួរ នៅគេហទំព័រ ChurchofJesusChrist.org អាចមានប្រយោជន៍ ។ អ្នកអាចដាក់ស្លាកធនធានដែលអ្នករកឃើញថា « សហស្សវត្សរ៍ » ។
-
តើវាមានន័យយ៉ាងណាដែលព្រះអម្ចាស់នឹង « បង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី » ? ( អេសាយ ៦៥:១៧ ) ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:២៥–២៦ និង មាត្រានៃសេចក្ដីជំនឿ ១:១០ ។ សូមគិតពីអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ និងព្រះទ័យរបស់ទ្រង់ចំពោះពួកសុចរិត ។
-
តើនឹងមានសេចក្តីស្លាប់ក្នុងអំឡុងសហស្សវត្សរ៍ដែរឬទេ ? តើវាមានន័យយ៉ាងណាដែលថា ដោយសារព្រះអង្គសង្គ្រោះ នោះកូនតូចៗនឹង « ស្លាប់ក្នុងអាយុ១០០ឆ្នាំ » ? ( អេសាយ ៦៥:២០ ) ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:២៩–៣១ ហើយជញ្ជឹងគិតពីអ្វីដែលខគម្ពីរទាំងនេះបង្រៀនអ្នកអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ។
-
តើនឹងមានអ្វីកើតឡើងចំពោះសាតាំង ដោយសារការយាងមកវិញរបស់ព្រះអង្គសង្គ្រោះ ? សូមអានខគម្ពីរមួយចំនួនដូចខាងក្រោមនេះ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៥៥, ១០១:២៨, នីហ្វៃទី១ ២២:២៦ និង វិវរណៈ ២០:១–៣ ។ សូមគិតពីអ្វីដែលខគម្ពីរទាំងនេះបង្រៀនអ្នកអំពីព្រះអម្ចាស់ ។
-
តើព្រះអង្គសង្គ្រោះនឹងមានតួនាទីអ្វីខ្លះក្នុងអំឡុងសហស្សវត្សរ៍ ? តើទ្រង់នឹងធ្វើអ្វីខ្លះ ? សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១១ និង ៤៥:៥៩ និង មាត្រានៃសេចក្ដីជំនឿ ១:១០ ។
-
តើព្រះអម្ចាស់បានបើកសម្ដែងអ្វីខ្លះអំពីសហស្សវត្សរ៍ ? សូមអានខគម្ពីរមួយចំនួនដូចខាងក្រោមនេះ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៥៤, ៥៦–៥៨; ១០១:២៦–២៩ និង « Millennium » នៅក្នុង Topics and Questions នៅគេហទំព័រ ChurchofJesusChrist.org ។
សូមគិតពិចារណាអំពីអ្វីដែលអ្នកបានរៀន ។ សូមកត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកនូវរបៀបដែលព័ត៌មានថ្មីនេះ មានឥទ្ធិពលលើការយល់ដឹង និងអារម្មណ៍របស់អ្នកអំពីសហស្សវត្សរ៍ ។
ជម្រើស ខ
តើវានឹងមានសភាពបែបណា នៅពេលព្រះយេស៊ូវយាងមក ?
តើអ្នកធ្លាប់គិតថា តើវានឹងមានសភាពដូចម្ដេចទេ នៅពេលព្រះអង្គសង្គ្រោះយាងត្រឡប់មកវិញ និងសោយរាជ្យនៅលើផែនដីនៅអំឡុងសហស្សវត្សរ៍ ? ការស្រមៃពីព្រឹត្តិការណ៍ទាំងនេះ និងព្រឹត្តិការណ៍ផ្សេងទៀតអាចជួយអ្នកឲ្យមានអារម្មណ៍រំភើបសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ និងការសោយរាជ្យសហស្សវត្សរ៍ ។
ប្រសិនបើមាន សូមស្ដាប់សេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ នៅពេលអ្នកស្តាប់ សូមបិទភ្នែក ហើយស្រមៃថាមើលឃើញព័ត៌មានលម្អិតដែលលោកចែកចាយនេះ ។ ប្រសិនបើអ្នកមិនអាចស្តាប់អែលឌើរ អាន់ឌើរសិន បានទេ សូមអានសេចក្តីថ្លែងការណ៍របស់លោក រួចហើយបិទភ្នែករបស់អ្នក ហើយស្រមៃពីព្រឹត្តិការណ៍នោះ ។
គំនិតអំពីការយាងមករបស់ទ្រង់ធ្វើឲ្យព្រលឹងខ្ញុំរំភើបណាស់ ។ វានឹងក្លាយជាការណ៍អស្ចារ្យណាស់ ! ព្រំដែន និងភាពធំសម្បើម ភាពធំធេង និងសិរីរុងរឿងនេះនឹងមានលើសពីភ្នែកនៃជីវិតរមែងស្លាប់ដែលធ្លាប់បានឃើញ ឬបានជួបប្រទះ ។
… ទ្រង់នឹងយាងមក « លើពពកនៅលើមេឃ បំពាក់ដោយព្រះចេស្តា និងសិរីល្អជាខ្លាំង ជាមួយនឹងពួកទេវតាបរិសុទ្ធទាំងអស់ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៤៤ ) ។
… យើងនឹងលុតជង្គង់ចុះដោយគារវភាព « ហើយព្រះអម្ចាស់ទ្រង់នឹងបន្លឺសំឡេងរបស់ទ្រង់ ហើយអស់ទាំងចុងផែនដីនឹងបានឮ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៤៩ ) ។ …
បន្ទាប់មកការជួបជុំគ្នានៃពួកទេវតាស្ថានសួគ៌ និងពួកបរិសុទ្ធនៅលើផែនដីដែលនឹងមិនអាចបំភ្លេចបាននឹងមកដល់ ( សូមមើល ម៉ូសេ ៧:៦៣ ) ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ អេសាយបានប្រកាសថា « ហើយអស់ទាំងចុងផែនដី បានឃើញសេចក្តីសង្គ្រោះរបស់ព្រះនៃយើងរាល់គ្នា » ( អេសាយ ៥២:១០ ) ហើយទ្រង់ « នឹងសោយរាជ្យលើសាច់ឈាមទាំងអស់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៣:២៥ ) ។ ( « Thy Kingdom Come » Liahona ខែឧសភា ឆ្នាំ២០១៥ ទំព័រ ១២២ )
សូមកត់ត្រាអារម្មណ៍របស់អ្នកអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ និងសហស្សវត្សរ៍នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកអំពី ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមានអារម្មណ៍រំភើបសម្រាប់ការយាងមកជាលើកទីពីរ និងការសោយរាជ្យក្នុងសហស្សវត្សរ៍របស់ព្រះអង្គសង្គ្រោះ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីមួយដែលអ្នកបានរៀនអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ និងសហស្សវត្សរ៍ ។
-
អារម្មណ៍ដែលអ្នកបានកត់ត្រា បន្ទាប់ពីអ្នកស្រមៃពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?