ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៨ ៖ អេសាយ ៦១—បេសកកម្ម​របស់​ព្រះយេស៊ូវ​ដែល​ជា​ព្រះមែស៊ី


បុរស​ម្នាក់​ត្រូវបាន​ព្យាបាល​ដោយ​ព្រះគ្រីស្ទ​នៅឯ​ស្រះទឹក​បេថែសដា

អេសាយ ៥៨–៦៦ ៖ មេរៀន​ទី ១២៨

អេសាយ ៦១

បេសកកម្ម​របស់​ព្រះយេស៊ូវ​ដែល​ជា​ព្រះមែស៊ី

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

នៅក្នុង អេសាយ ៦១ អេសាយ​បាន​បង្រៀន​អំពី​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ដើម្បី​ប្រោស​ឲ្យ​ជា រំដោះ លួងលោម និង​សង្គ្រោះ​យើង ។ មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​មិន​ប្រាកដ​ទេ​ថា ពេលខ្លះ​ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ប្រទាន​ជំនួយ និង​ការលួងលោម​នោះ​មក​ក្នុង​ជីវិត​របស់​យើង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​បង្កើន​ទំនុកចិត្ត​របស់​អ្នក​លើ​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការប្រោស​ឲ្យ​ជា រំដោះ និង​លួងលោម​យើង ។

សិក្សា​ព្រះគម្ពីរ

យុវនារី​ម្នាក់​មើល​ទៅ​ទូរសព្ទ​របស់​នាង​នៅក្នុង​ផ្ទះបាយ

សូម​ស្រមៃ​ថា អ្នក​ទទួល​បាន​សារ​ជា​អក្សរ​មួយ​មកពី​មិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​អ្នក ដែល​មិន​មាន​អ្វី​ក្រៅពី​រូប emoji តែមួយ​ទេ ។ Emoji នោះ​គឺជា​រូប​បេះដូង​ប្រេះ​ស្រាំ ។ តើ​មាន​ហេតុផល​ចំនួន​បី​អ្វីខ្លះ ដែល​អ្នក​បាន​ទទួល​សារ​ជា​អក្សរ​នេះ ?

សូម​សរសេរ​ចម្លើយ​របស់​អ្នក ។ អ្នក​នឹង​ប្រើ​ចម្លើយ​នេះ​នៅពេល​ក្រោយ​នៅក្នុង​មេរៀន​នេះ ។

នៅក្នុង អេសាយ ៦១ អេសាយ​បាន​ព្យាករ​អំពី​ព្រះអង្គ​សង្គ្រោះ និង​បេសកកម្ម​របស់​ទ្រង់ ។ នៅក្នុង​ខគម្ពីរ​ទាំងនេះ អេសាយ​និយាយ​ប្រៀប​ដូចជា​ព្រះមែស៊ី ឬ​ដូចជា​ព្រះអង្គ​សង្គ្រោះ​កំពុង​តែ​មាន​ព្រះបន្ទូល ។

រូបតំណាង​គូសសម្គាល់សូម​អាន អេសាយ ៦១:១–៣ ។ សូម​គូសសម្គាល់​អ្នកណា​ដែល​ព្រះអម្ចាស់​សន្យា​ថា​នឹង​ជួយ​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ។

រូបតំណាង​កត់​ចំណាំពេលខ្លះ ការកំណត់​ពី​នរណា​ដែល​ព្រះគម្ពីរ​កំពុង​និយាយ​ដល់​នេះ អាច​ជួយ​អ្នក​ឲ្យ​យល់ពី​វគ្គ​បទគម្ពីរ​មួយ​បាន​កាន់តែ​ច្បាស់ ។ សូម​ជ្រើសរើស​យ៉ាង​ហោច​ណាស់​ពីរ ក្រុម​នៃ​អ្វី​ដែល​អ្នក​បាន​គូស​ពណ៌​ចំណាំ​នៅក្នុង អេសាយ ៦១:១–៣ ហើយ​កំណត់​ពួកគេ​ថា​ជា​នរណា​នៅក្នុង​កំណត់​ចំណាំ​មួយ ។ ឧទាហរណ៍ អ្នក​អាច​សរសេរ​ថា « មនុស្ស​ម្នាក់​ខូច​ចិត្ត នៅពេល … » « មនុស្ស​ម្នាក់​ជាប់​ចំណង នៅពេល … » ឬ « មនុស្ស​សោយសោក នៅពេល … » ។

ស៊ីស្ទើរ គ្រីស្ទីន អិម យី ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ចែកចាយ​របៀប​ដែល​ព្រះគ្រីស្ទ​បាន​ព្យាបាល​ដួងចិត្ត​របស់​គាត់ ៖

10:7
ស៊ីស្ទើរ គ្រីស្ទីន អិម យី

ខ្ញុំ​សូម​ធ្វើជា​សាក្សី​ដោយ​ផ្ទាល់​អំពី​អព្ភូតហេតុ​នៃ​ការព្យាបាល​ដួងចិត្ត​ដែល​មាន​កំហឹង ។ ដោយ​មាន​ការអនុញ្ញាត​ពី​ឪពុក​ខ្ញុំ ខ្ញុំ​សូម​ចែកចាយ​ថា ខ្ញុំ​បាន​ធំ​ឡើង​នៅក្នុង​ផ្ទះ​មួយ ដែល​ខ្ញុំ​តែងតែ​មាន​អារម្មណ៍​អសុវត្ថិភាព ដោយសារ​តែ​ការធ្វើបាប​ផ្លូវចិត្ត និង​ពាក្យ​ប្រមាថ​មើលងាយ ។ នៅក្នុង​វ័យ​យុវវ័យ និង​យុវមជ្ឈិមវ័យ​របស់​ខ្ញុំ ខ្ញុំ​បាន​អន់ចិត្ត​នឹង​ឪពុក​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​កំហឹង​ក្នុង​ចិត្ត​ដែល​កើត​ចេញពី​ការឈឺចាប់​នោះ ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ ខ្ញុំ​បាន​ខិតខំ​ស្វែករក​ភាពសុខសាន្ត និង​ការព្យាបាល​នៅលើ​គន្លង​នៃ​ការអភ័យទោស ហើយ​ខ្ញុំ​បាន​ដឹង​នៅក្នុង​របៀប​ដ៏​ជ្រាលជ្រៅ​មួយ​ថា ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​បាន​ធួន​នឹង​អំពើបាប​របស់​ខ្ញុំ គឺជា​ព្រះអង្គ​សង្រ្គោះ​ដដែល ដែល​នឹង​សង្គ្រោះ​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​យ៉ាងខ្លាំង ។ ខ្ញុំ​អាច​ជឿ​លើ​សេចក្ដីពិត​ទីមួយ ហើយ​ក៏​ត្រូវ​ជឿ​លើ​សេចក្ដីពិត​ទីពីរ​ដែរ ។

នៅពេល​ដែល​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​មាន​សម្រាប់​ព្រះអង្គ​សង្គ្រោះ​បាន​កើនឡើង ដូច្នេះ​ខ្ញុំ​ក៏​ប្រាថ្នា​ចង់​ឲ្យ​អំណាច​ដ៏​ប្រោសលោះ​របស់​ទ្រង់​ព្យាបាល​ការឈឺចាប់ និង​កំហឹង​របស់​ខ្ញុំ ។ វា​គឺជា​ដំណើរការ​មួយ​ដែល​មាន​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​ទាមទារ​ឲ្យ​មាន​ភាពក្លាហាន ភាពងាយ​រងគ្រោះ ការតស៊ូ និង​ការរៀន​ដាក់​ទី​ទុកចិត្ត​ទៅលើ​អំណាច​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​សង្គ្រោះ និង​ព្យាបាល ។ ខ្ញុំ​នៅតែ​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​ដួងចិត្ត​របស់​ខ្ញុំ​លែង​ខឹងក្រោធ​ចងគំនុំ​ទៀត​ហើយ ។ ខ្ញុំ​ត្រូវ​បាន​ប្រទាន​ឲ្យ​មាន « ចិត្ត​ថ្មី » [ អេសេគាល ៣៦:២៦ ]—ចិត្ត​មួយ​ដែល​មាន​អារម្មណ៍​ស្រឡាញ់​ផ្ទាល់ខ្លួន​ដ៏​ជ្រាលជ្រៅ និង​ស្ថិតស្ថេរ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ទ្រង់​បាន​គង់​នៅ​ក្បែរ​ខ្ញុំ ដឹកនាំ​ខ្ញុំ​ទៅ​កាន់​កន្លែង​ដែល​ប្រពៃ​ដោយ​ទន់ភ្លន់ និង​អត់ធ្មត់ ដែល​បាន​ទួញសោក​ជាមួយ​ខ្ញុំ ហើយ​ជ្រាប​ពី​ទុក្ខព្រួយ​របស់​ខ្ញុំ ។ ( « ភួង​លម្អ​ជំនួស​ផេះ ៖ គន្លង​ព្យាបាល​នៃ​ការអភ័យទោស » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ ៣៧ )

រូបតំណាង​ចែកចាយបន្ទាប់ពី​ទទួល​បាន​រូប emoji បេះដូង​ប្រេះ​ស្រាំ​ពី​មិត្ត​របស់​អ្នក អ្នក​បាន​ផ្ញើ​សារ​មួយ​ទៅកាន់​ពួកគេ ដោយ​និយាយ​ថា « តើ​ឯង​មិន​អី​ទេ​មែន​ទេ ? » ហេតុផល​របស់​ពួកគេ​សម្រាប់​សារ​ជា​អក្សរ​នេះ គឺជា​ជម្រើស​មួយ​ដែល​អ្នក​សង្ស័យ ។ សូម​សរសេរ​សារ​ជា​អក្សរ​មួយ ( ឬ​ស៊េរី​នៃ​សារ​ជា​អក្សរ ) ដែល​អ្នក​មាន​អារម្មណ៍​ថា​ផ្ញើ​ជា​ការឆ្លើយតប​ទៅ​មិន​អី​ទេ ។ សូម​រួមបញ្ចូល​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង អេសាយ ៦១:១–៣ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ព្រះយេស៊ូវ​បំពេញ​តាម​ការសន្យា​របស់​ទ្រង់​យ៉ាង​ដូចម្តេច ?

រូបតំណាង​តំណ​ភ្ជាប់សូម​ជ្រើសយក​សេចក្តី​ថ្លែងការណ៍​មួយ ឬ​ច្រើន ដែល​អ្នក​បាន​គូសសម្គាល់​នៅក្នុង អេសាយ ៦១:១–៣ ។ សូម​ដាក់​តំណ​ភ្ជាប់​សេចក្តី​ថ្លែងការណ៍​នេះ ទៅនឹង​គំរូ​មួយ​មកពី​បទគម្ពីរ អំពី​ការដែល​ព្រះគ្រីស្ទ​បំពេញ​តាម​ការព្យាករ​នេះ ។ អ្នក​អាច​ជ្រើសរើស​បទគម្ពីរ​មួយ ដែល​អ្នក​បាន​រកឃើញ​ដោយ​ខ្លួនឯង ឬ​ប្រើ​បទគម្ពីរ​មួយ​ក្នុង​ចំណោម​បទគម្ពីរ​ដែល​មាន​រាយបញ្ជី​នៅ​ខាងក្រោម​នេះ ។

  • ចិត្ត​សង្រេង ៖ ស្រ្តី​ដែល​មាន​បញ្ហា​ធ្លាក់​ឈាម ( ម៉ាកុស ៥:២៤–៣៤ )

  • ឈ្លើយ ៖ អាលម៉ា​ជា​កូន ( អាលម៉ា ៣៦:១៦–២១ )

  • សោយសោក ៖ ម៉ារា និង ម៉ាថា ( យ៉ូហាន ១១:២០–៣៦ )

  • ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ៖ អាលម៉ា និង​ប្រជាជន​របស់​លោក ( ម៉ូសាយ ២៤:៨–២១ )

ប្រសិនបើ​អ្នក​ចង់​មើល​គំរូ​នៅ​សម័យ​ទំនើប អ្នក​អាច​មើល​វីដេអូ​ទាំងនេះ​បាន ដែល​មាន​នៅក្នុង​កម្រង « His Grace » ។

រូបតំណាង​សៀវភៅ​កត់ចំណាំដោយ​គិត​ដល់​គំរូ​មួយពី​ខាងលើ​នេះ​នៅក្នុង​ចិត្ត សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  • តើ​ដំណើររឿង​នេះ​បង្រៀន​អ្នក​អ្វីខ្លះ ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​បំពេញ​បេសកកម្ម​របស់​ទ្រង់​សម្រាប់​អ្នក​នៅក្នុង​ជីវិត​របស់​អ្នក ?

  • តើ​ដំណើររឿង​នេះ​បង្រៀន​អ្នក​អ្វីខ្លះ ពី​របៀប​ដែល​អ្នក​អាច​យាង​អញ្ជើញ​ព្រះចេស្ដា​របស់​ទ្រង់​មក​ក្នុង​ជីវិត​របស់​អ្នក ?

ជម្រើស ខ

តើ​សេចក្តី​ជំនឿ​ជួយ​យើង​ឲ្យ​ទទួល​យក​ជំនួយ​របស់​ព្រះគ្រីស្ទ​យ៉ាង​ដូចម្តេច ?

ពួកសាសន៍​យូដា​នៅ​ជំនាន់​របស់​ព្រះគ្រីស្ទ​ស្គាល់​ការព្យាករ​របស់​អេសាយ ទោះបីជា​ការព្យាករ​ទាំងនេះ​ត្រូវបាន​ផ្ដល់ឲ្យ​ប្រហែល​ជា​៧០០​ឆ្នាំ ពីមុន​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​មក​ម្ល៉េះ ។ ខណៈ​នៅក្នុង​សាលាជំនុំ​នៅ​ស្រុក​ណាសារ៉ែត ព្រះយេស៊ូវ​បាន​អាន​ការព្យាករ​នេះ​នៅក្នុង អេសាយ ៦១:១–៣ ។ នៅពេល​ទ្រង់​បាន​បញ្ចប់ ទ្រង់​បាន​ប្រកាស​ព្រះអង្គ​ទ្រង់​ថា​ជា​ព្រះអង្គ​សង្គ្រោះ ដោយ​ការមាន​បន្ទូល​ថា « នៅ​ថ្ងៃនេះ បទគម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នករាល់គ្នា​ហើយ » ( លូកា ៤:២១ ) ។

រូបតំណាង​តំណ​ភ្ជាប់សូម​ដាក់​តំណ​ភ្ជាប់ លូកា ៤:១៦–២១ ទៅនឹង អេសាយ ៦១:១–៣ ។ សូម​សរសេរ​កំណត់ចំណាំ​មួយ​នៅជិត​នឹង ខទី ២១ ហើយ​ពន្យល់​ថា ការណ៍​នេះ​គឺជា​ការបំពេញ​តាម​ការព្យាករ​របស់​អេសាយ ។

គួរឲ្យ​សោកស្តាយ ប្រជាជន​នៅ​ទីក្រុង​របស់​ព្រះគ្រីស្ទ​បាន​បដិសេធ​ការអះអាង​របស់​ទ្រង់ ។

សូម​អាន លូកា ៤:២២–៣២ ឬ​មើល​វីដេអូ « Jesus Declares He Is the Messiah » ( ៣:២៤ ) ។ បន្ទាប់មក សូម​អាន ម៉ាថាយ ១៣:៥៧–៥៨ ដើម្បី​ស្វែងយល់​ពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​អព្ភូតហេតុ​តិចតួច​នៅ​ណាសារ៉ែត ។

3:23

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ការជឿ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រោស​ឲ្យ​ជា រំដោះ និង​លួងលោម​អ្នក​បាន គឺ​ចាំបាច់​ដើម្បី​ទទួល​បាន​ព្រះគុណ​របស់​ទ្រង់ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​បាន ដើម្បី​យាង​អញ្ជើញ​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​មក​ប្រោស​ឲ្យ​ជា រំដោះ និង​លួងលោម​អ្នក ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្កើន​ទំនុកចិត្ត​របស់​អ្នក​លើ​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការប្រោស​ឲ្យ​ជា រំដោះ និង​លួងលោម​យើង ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បាន​រៀន​អំពី​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​ចេញពី​ដំណើររឿង​ដែល​អ្នក​បាន​សិក្សា ។

  • សំណេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​អំពី​ជំនឿ​លើ​សមត្ថភាព​របស់​ព្រះគ្រីស្ទ​ដើម្បី​ប្រោស​ឲ្យ​ជា រំដោះ និង​លួងលោម​អ្នក ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?