ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២២ ៖ ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៨—អនុវត្ត​សេចក្តីពិត​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


ក្មេង​ជំទង់​កំពុង​អាន​ព្រះគម្ពីរ

អេសាយ ៤០–៤៩ ៖ មេរៀន​ទី ១២២

ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៨

អនុវត្ត​សេចក្តីពិត​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​អ្នក​ឲ្យ​ស្ថាបនា​ជីវិត​របស់​អ្នក​លើ​គ្រឹះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​បាន ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​អនុវត្ត​សេចក្តីពិត ដែល​មាន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ អនុវត្ត

សូម​ជ្រើសរើស​សាច់រឿង​ខ្លី​ខាងក្រោម​នេះ​មួយ ឬ​និពន្ធ​សាច់រឿង​មួយ​ដោយ​ខ្លួនឯង ៖

  1. យូន មាន​អារម្មណ៍​បាក់​ទឹកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​នាង​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ​ម្តងទៀត ។ ទោះបីជា​នាង​ព្យាយាម​ឈប់​ធ្វើ​វា​ក៏ដោយ ក៏​នាង​មិន​បាន​យកឈ្នះ​វា​នៅឡើយ​ទេ ។ នាង​ពិតជា​ព្រួយ​បារម្ភ​ថា នាង​មិន​អាច​ទទួល​បាន​ការអភ័យទោស​ទេ ។

  2. ម៉ាថេអូ ត្រូវបាន​មិត្តភក្តិ​មួយ​ចំនួន​អញ្ជើញ​ឲ្យ​ទៅ​លេង​ល្បែង pato នៅ​ទីធ្លា​ក្នុង​មូលដ្ឋាន​មួយ ។ គាត់​តែង​ចង់​សាក​លេង​វា​រហូត​មក​ហើយ ។ ទោះ​យ៉ាងណា ពេលវេលា​តែមួយ​គត់​ដែល​ពួកគេ​លេង គឺ​នៅ​ថ្ងៃ​អាទិត្យ ។ ម៉ាថេអូ​មិន​ប្រាកដ​ថា តើ​គាត់​គួរតែ​ចូលរួម​ជាមួយ​ពួកគេ​ឬ​អត់​ទេ ។

  3. ម៉ាធីលដា មាន​មិត្ត​ម្នាក់​ដែល​ជា​សមាជិក​នៃ​ព្រះវិហារ​ផ្សេង ។ បន្ទាប់ពី​និយាយ​អំពី​ព្រះគម្ពីរ​មរមន និង​ដំណើររឿង​អំពី យ៉ូសែប ស្ម៊ីធ មិត្ត​របស់​ម៉ាធីលដា​​និយាយ​ថា « គ្រូគង្វាល​របស់​ខ្ញុំ​និយាយ​ថា អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​ត្រូវការ​គឺ​មាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។ ខ្ញុំ​អាច​ជឿ​អ្វី​ដែល​ឯង​កំពុង​និយាយ​នេះ ប្រសិនបើ​មាន​ភស្តុតាង​អំពី​វា​នៅក្នុង​ព្រះគម្ពីរ​ប៊ីប » ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​បំពេញ​ជំហាន​ខាងក្រោម ។ សូម​កត់ត្រា​ចម្លើយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  1. សូម​ពិនិត្យ​មើល​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដោយ​ប្រើ​បញ្ជី​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០២៣ ) ។

  2. សូម​កត់ត្រា​ពី​របៀប​ដែល​វគ្គ​បទគម្ពីរ​ផ្សេងៗ អាច​អនុវត្ត​ចំពោះ​ស្ថានភាព​ដែល​អ្នក​បាន​ជ្រើសរើស​នេះ ។ ( អ្នក​ក៏​អាច​ប្រើ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពី​ព្រះគម្ពីរ​ផ្សេងទៀត​ផងដែរ ) ។

  3. សូម​កត់ត្រា​ពី​របៀប​ដែល​សេចក្ដីពិត​នៅក្នុង​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស​នេះ អាច​ជួយ​ដល់​មនុស្ស​នៅក្នុង​សាច់រឿង​របស់​អ្នក​បាន ។

រៀនសូត្រ និង​អនុវត្ត

សូម​ពិចារណា​អំពី​សាច់រឿង​ខាងក្រោម ៖

យុវនារី​អង្គុយ​នៅ​ចំហៀង​ផ្លូវ

នៅពេល​ដែល ជូលីតា នៅ​ក្មេង នាង​សន្មត​ថា មនុស្ស​ភាគច្រើន​យល់ស្រប​នឹង​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​នាង​បាន​រៀន​នៅក្នុង​ផ្ទះ​របស់​នាង និង​នៅ​ឯ​ព្រះវិហារ ។ ឥឡូវ​នេះ នាង​កំពុង​រៀន​នៅ​អនុវិទ្យាល័យ វា​ហាក់​ដូចជា​ផ្ទុយពី​នោះ ។ មនុស្ស​ភាគច្រើន​ដែល​នាង​ស្គាល់​ហាក់​ដូចជា​មិន​យល់ស្រប​នឹង​គោលលទ្ធិ និង​បទដ្ឋាន​ដែល​បាន​បង្រៀន​នៅក្នុង​ដំណឹង​ល្អ​ដែល​បានស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ទេ ។

ឧទាហរណ៍ មិត្ត​រួមថ្នាក់​របស់​នាង​ជាច្រើន​នាក់​សើច​ចំអក​ចំពោះ​ជំនឿ​របស់​នាង​លើ ពួក​ព្យាការី​ដែល​នៅរស់ សូម្បីតែ​មិត្តភក្តិ​មួយ​ចំនួន​របស់​នាង​ក៏​មិន​អាច​យល់​បាន​ថា ហេតុអ្វី​បានជា​នាង​ជ្រើសរើស​មិន​ចូលរួម​ក្នុង សកម្មភាព​អសីលធម៌ និង​ការកម្សាន្ត​នានា ។

សូម​ពិនិត្យមើល​គោលការណ៍​នៅក្នុង កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​រកមើល​គោលការណ៍​ដែល​អាច​ជួយ​នរណាម្នាក់​ដែល​ជួបប្រទះ​ស្ថានភាព​ស្រដៀង​ទៅនឹង​ជូលីតា ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ជូលីតា​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដោយ​របៀប​ណា ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​គិត​អំពី​ស្ថានភាព​របស់​ជូលីតា ។ នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ពីរ ឬ​ច្រើន នៅ​ខាងក្រោម​នេះ ៖

  • តើ​ស្ថានភាព​របស់​ជូលីតា​អាច​ជា​ឱកាស​សម្រាប់​នាង ដើម្បី​ពង្រឹង​សេចក្តី​ជំនឿ​របស់​នាង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការតាំងចិត្ត​ចំពោះ​សាសនាចក្រ​របស់​ទ្រង់​ដោយ​របៀបណា ?

  • តើ​នាង​អាច​មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី ដែល​អាច​នាំ​នាង​ឲ្យ​ងាក​ចេញ​ឆ្ងាយពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​នឹង​ផ្តល់​យោបល់​ដល់​នាង​ឲ្យ​ទប់ទល់​នឹង​ការល្បួង​ទាំងនោះ​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ?

ជម្រើស ខ

តើ​ជូលីតា​អាច​នឹង​ពិនិត្យមើល​បញ្ហា​នេះ​ដោយ​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដោយ​របៀប​ណា ?

សូម​មើល កថាខណ្ឌ​ទី​៨ នៅក្នុង ឯកសារ​គោល​នៃចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០២៣ ) ។ សូម​សិក្សា « ប្រឹក្សា​នឹង​ធនធាន​ដែល​អាច​ទុកចិត្ត​បាន » ( ប្រធានបទ និង​សំណួរ « ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​បងប្អូន » បណ្ណាល័យ​ដំណឹងល្អ ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​សេចក្តី​ថ្លែងការណ៍​មួយ​ចេញពី កថាខណ្ឌ​ទី ៨ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដែល​អ្នក​គិត​ថា​អាច​ជួយ​ជូលីតា​បាន ហើយ​មូលហេតុ​អ្វី ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​ជាមួយ​នរណាម្នាក់​ដែល​អ្នក​ទុកចិត្ត—ដូចជា​គ្រូបង្រៀន​របស់​អ្នក សិស្ស​ម្នាក់​ទៀត មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ម្នាក់—នូវ​អ្វី​ដែល​អ្នក​បាន​រកឃើញ និង​របៀប​ដែល​អ្នក​គិត​ថា​វា​អាច​ជួយ​ដល់​ជូលីតា​បាន ។

ជម្រើស គ

តើ​ជូលីតា​អាច​ស្វែងរក​ការយល់ដឹង​បន្ថែម​ទៀត​នៅក្នុង​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​អ្វីខ្លះ ?

សូម​ពិចារណា​ថែម​ទៀត​អំពី​ដំណើររឿង​របស់​ជូលីតា ៖

ដោយសារ​មនុស្ស​ជាច្រើន​មិន​យល់ស្រប​នឹង​នាង ជូលីតា​ចាប់ផ្តើម​ងឿងឆ្ងល់​ថា តើ​គោលលទ្ធិ និង​បទដ្ឋាន​ដែល​បាន​បង្រៀន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ពិតជា​មកពី​ព្រះ​មែន​ឬ​អត់ ។

ដើម្បី​ជួយ​ជូលីតា​ឲ្យ​ស្វែងរក​ចម្លើយ​មកពី​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព សូម​ពិនិត្យ​មើល​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដោយ​ប្រើ​បញ្ជី​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០២៣ ) ។ សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ ឬ​ពីរ​ដែល​អាច​ជួយ​ដល់​នាង​បាន ។ ឧទាហរណ៍​នៃ​វគ្គ​បទគម្ពីរ​ដែល​អ្នក​អាច​ប្រើ​រួមមាន យ៉ូស្វេ ២៤:១៥; សុភាសិត ៣:៥–៦; អេសាយ ៥:២០; ម៉ាថាយ ៥:១៤–១៦ និង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:៣៦ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​បំពេញ​សេចក្ដី​ថ្លែងការណ៍​ពីរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • មនុស្ស និង​ប្រភព​ដែល​ជូលីតា​ប្រើ​ដើម្បី​ស្វែងរក​ព័ត៌មាន​គឺ​សំខាន់ ពីព្រោះ …

  • ខ្ញុំ​នឹង​ផ្ដល់​ដំបូន្មាន​ឲ្យ​ជូលីតា រកមើល​ចម្លើយ​ដោយ​ចូល​ទៅកាន់ … ហើយ​ប្រឆាំង​នឹង​ការរកមើល​ចម្លើយ​ដោយ​ការចូល​ទៅកាន់ …

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

យុវនារី​កំពុង​សរសេរ​សំបុត្រ

សូម​គិត​ពី​នរណាម្នាក់​ដែល​អ្នក​ទុកចិត្ត ដូចជា​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ម្នាក់ ។ សូម​សរសេរ​សំបុត្រ​ខ្លី​មួយ ដោយ​ប្រើ​សំណួរ​ខាងក្រោម​នេះ ។

  • តើ​អ្នក​គិត​ថា ព្រះវរបិតា​សួគ៌​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វីខ្លះ ជាមួយ​អ្វី​ដែល​អ្នក​បាន​រៀន ឬ​ទទួល​អារម្មណ៍​នៅ​ថ្ងៃនេះ ?

  • តើ​ការជ្រើសរើស​ធ្វើតាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ក្នុង​ជីវិត​របស់​អ្នក អាច​ជះឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​សេចក្តីពិត ដែល​មាន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

រូបតំណាង​ចែកចាយ សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • សាច់រឿង​ដែល​អ្នក​បាន​ជ្រើសរើស និង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​អ្នក​បាន​ប្រើ ។

  • សំបុត្រ​របស់​អ្នក​ទៅកាន់​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?