ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២០ ៖ អេសាយ ៤៤–៤៧—« ក្រៅពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ឡើយ »


ព្រះយេស៊ូវ​គ្រីស្ទ​ដ៏មាន​ព្រះជន្ម​រស់​ឡើងវិញ​គង់នៅ​ពី​លើ​បណ្ដុំ​ពពក​ដ៏ធំ

ការយាង​មក​ជា​លើក​ទីពីរ ដោយ ហារី អាន់ឌើរសិន

អេសាយ ៤០–៤៩ ៖ មេរៀន​ទី ១២០

អេសាយ ៤៤–៤៧

« ក្រៅពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ឡើយ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ជា​រៀងរាល់​ថ្ងៃ យើង​ជួប​នឹង​ឥទ្ធិពល​ដែល​សាកល្បង​ការប្ដេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ជំនាន់​របស់​អេសាយ ពួកសាសន៍​អ៊ីស្រាអែល​មួយ​ចំនួន​ងាក​ទៅ​ថ្វាយបង្គំ​ព្រះ​ផ្សេងទៀត ។ ជា​ការឆ្លើយតប ព្រះអម្ចាស់​បាន​ព្រមាន​ពួកគេ​ដោយ​សេចក្តី​ស្រឡាញ់ ប៉ុន្តែ​យ៉ាង​មុតមាំ​ប្រឆាំង​នឹង​ការថ្វាយបង្គំ​ក្លែងក្លាយ ។ មេរៀន​នេះ​អាច​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ផ្តោតលើ​ព្រះ លើសពី​អ្វី​ផ្សេងទៀត​ទាំងអស់​នៅក្នុង​ជីវិត​របស់​អ្នក ។

សិក្សា​ព្រះគម្ពីរ

ក្មេងស្រី​ម្នាក់​ក្នុង​សម្លៀក​បំពាក់​កំពូល​វីរនារី

រូបតំណាង​សៀវភៅ​កត់ចំណាំប្រសិនបើ​អ្នក​ត្រូវ​សួរ​ក្មេង​វ័យ​ជំទង់​នៅក្នុង​តំបន់​របស់​អ្នក​ថា តើ​វីរបុរស​របស់​ពួកគេ​ជា​នរណា តើ​អ្នក​គិត​ថា​ពួកគេ​អាច​រួមបញ្ចូល​នរណា​ខ្លះ ? សូម​បង្កើត​បញ្ជី​វីរបុរស​ផ្ទាល់ខ្លួន​របស់​អ្នក ។ សូម​ដាក់​ផ្កាយ​មួយ​នៅក្បែរ​អ្នក​ដែល​ហាក់​ដូចជា​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​ជីវិត​របស់​អ្នក ។

ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល នៃ​គណៈប៊ីស្សព​ជា​អធិបតី បាន​ចែកចាយ​ដំបូន្មាន​ដូច​ខាងក្រោម​អំពី​វីរបុរស​របស់​យើង ៖

ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល

កាល​ខ្ញុំ​នៅក្មេង វីរបុរស​ដំបូង​របស់​ខ្ញុំ​គឺ​ក្រុម​អត្តពលិក ។ … ទោះជា​យើង​កោតសរសើរ និង​គោរព​ដល់​វីរភាព​របស់​បុរស និង​ស្ត្រី​ដែល​មាន​ទេពកោសល្យ និង​មាន​សមត្ថភាព និង​ការរួម​ចំណែក​ដ៏​អស្ចារ្យ​ក្តី ក៏​កម្រិត​នៃ​ការសាទរ​ពួកគេ​នោះ​បើ​ជ្រុល​ហួស​ហេតុពេក វា​អាច​ប្រៀប​ដូចជា​កូនចៅ​អ៊ីស្រាអែល ដែល​ថ្វាយបង្គំ​រូបគោ​មាស​នៅ​វាល​ខ្សាច់​នៃ​ភ្នំ​ស៊ីណាយ​អ៊ីចឹង​ដែរ ។ …

វីរបុរស—វីរបុរស​ដ៏​អង់អាច​របស់​យើង​ក្នុង​ពេល​បច្ចុប្បន្ន និង​ជារៀង​រហូត—គឺជា​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អ្វីមួយ ឬ​នរណាម្នាក់ ដែល​បង្វែរ​យើង​ចេញពី​ការបង្រៀន​របស់​ទ្រង់ ដូច​មាន​ក្នុង​ព្រះគម្ពីរ និង​តាមរយៈ​ពាក្យសម្ដី​របស់​ព្យាការី​នៅរស់ វា​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការរីកចម្រើន​របស់​យើង​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ( « លើសពី​វីរបុរស​ធម្មតា » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ទំព័រ ៩០ )

សូម​គិត​អំពី​បុគ្គល​នៅក្នុង​បញ្ជី​របស់​អ្នក នៅពេល​អ្នក​ជញ្ជឹង​គិត​ពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​មាន​វីរបុរស​ណាម្នាក់​នៅក្នុង​បញ្ជី​របស់​អ្នក ដែល​បង្អាក់​អ្នក​ពី​ការថ្វាយបង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ?

  • តើ​មាន​ចំណាប់​អារម្មណ៍ សកម្មភាព ឬ​វត្ថុ​ណា​មួយ​ដែល​អាច​រំខាន​អ្នក​ពី​ការថ្វាយបង្គំ​ទ្រង់​ទាំងទ្វេ​ដែរ​ឬ​ទេ ?

កូនចៅ​អ៊ីស្រាអែល​នៅ​សម័យ​អេសាយ​ពិបាក​នឹង​ដាក់​ព្រះអម្ចាស់​ជា​អាទិភាព​ទីមួយ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ផ្ទុយ​ទៅវិញ ពួកគេ​បែរ​ទៅរក​ព្រះ​ក្លែងក្លាយ​ដូចជា​រូប​ព្រះ​ជាដើម ដើម្បី​សុំ​ជំនួយ ។ នៅក្នុង អេសាយ ៤៤–៤៦ ព្រះអម្ចាស់​ពិពណ៌នា​អំពី​ការថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​របស់​ពួកសាសន៍​អ៊ីស្រាអែល ។ ទ្រង់​រំឭក​ប្រជាជន​ថា ពួកគេ​បាន​បង្កើត ថ្វាយបង្គំ និង​អធិស្ឋាន​ដល់​រូបព្រះ ដែល​ធ្វើពី​ឈើ​ដូចគ្នា​នឹង​ឈើ​ដែល​ពួកគេ​ធ្លាប់​ប្រើ​ដើម្បី​បង្កាត់​ភ្លើង និង​ចម្អិន​ម្ហូប​អាហារ​ដែរ ។

រូបតំណាង​គូសសម្គាល់ សូម​អាន អេសាយ ៤៤:៦, ៨ និង ៤៦:៩ ។ សូម​គូសសម្គាល់​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​កូនចៅ​អ៊ីស្រាអែល​យល់ ទាក់ទង​នឹង​ការផ្តោត​ចិត្ត​ក្នុង​ការថ្វាយ​បង្គំ​របស់​ពួកគេ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

ខ្ញុំ​សូម​បញ្ជាក់​ឡើង​វិញ​អំពី​ការបង្រៀន​ដ៏​ជ្រាលជ្រៅ​របស់​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖ « បុរស​ស្ត្រី​ដែល​បង្វែរ​ជីវិត​របស់​ខ្លួន​ទៅរក​ព្រះ​នឹង​រកឃើញ​ថា ទ្រង់​អាច​ធ្វើឲ្យ​ជីវិត​របស់​ពួកគេ​ទទួល​ប្រយោជន៍​ច្រើន​ជាង​ដែល​ពួកគេ​ធ្វើ​ដោយ​ខ្លួនឯង ។ ទ្រង់​នឹង​ធ្វើឲ្យ​ពួកគេ​កាន់តែ​មាន​អំណរ បង្កើន​ទស្សនវិស័យ បំភ្លឺ​គំនិត … លើកស្ទួយ​វិញ្ញាណ ចម្រើន​ពរជ័យ បង្កើន​ឱកាស លួងលោម​ព្រលឹង ប្រទាន​មិត្តភក្តិ និង​ចាក់​ស្រោច​ភាពសុខសាន្ត​ដល់​ពួកគេ ។

សូម​គិត​ពី​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​ដាក់​ព្រះ​ជា​អាទិភាព​ទីមួយ​នៅក្នុង​ជីវិត​របស់​អ្នក ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ខ្ញុំ​អាច​បង្កើន​ទំនុក​ចិត្ត​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

រូបតំណាង​ស្លាកសូម​សិក្សា​វគ្គបទគម្ពីរ​ពីរ ឬ​ច្រើន នៅ​ខាងក្រោម​នេះ ។ នៅពេល​អ្នក​អាន​ខគម្ពីរ​ទាំងនេះ​យឺតៗ និង​ដោយ​ប្រុងប្រយ័ត្ន សូម​រកមើល​អ្វី​ដែល​យើង​អាច​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ផ្តល់​ឲ្យ​យើង​នូវ​ទំនុកចិត្ត​ដើម្បី​ដាក់​ទ្រង់​ជា​អាទិភាព​នៅក្នុង​ជីវិត​របស់​យើង ។ សូម​ដាក់​ស្លាក​សេចក្ដីពិត​ដែល​ធ្វើឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​លើ​ទ្រង់​ថា « ទំនុក​ចិត្ត » « ព្រះយេស៊ូវ​គ្រីស្ទ » ឬ​ប្រើ​ស្លាក​ផ្សេងទៀត​ដែល​អ្នក​បាន​ជ្រើសរើស ។

  • អេសាយ ៤៤:១–៤

  • អេសាយ ៤៤:២១–២៣

  • អេសាយ ៤៤:២៤–២៥

  • អេសាយ ៤៥:២០–២២

  • អេសាយ ៤៦:៣–៥

រូបតំណាង​ចែកចាយសូម​ពិភាក្សា​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ដែល​ផ្តល់​ឲ្យ​អ្នក​នូវ​ទំនុកចិត្ត​លើ​ទ្រង់ ។ សូម​ចែកចាយ​ពី​របៀប​ដែល​ការយល់ពី​សេចក្តីពិត​ទាំងនេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​នរណា​ម្នាក់​ដែល​ពិបាក​ដាក់​ទ្រង់​ជា​អាទិភាព​ទីមួយ​ក្នុង​ជីវិត​របស់​ពួកគេ ។ អ្នក​ក៏​អាច​និយាយ​អំពី​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​ដាក់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អាទិភាព​ទីមួយ​ក្នុង​ជីវិត​របស់​អ្នក​បាន​ផងដែរ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​រៀន​ដាក់​ព្រះ​ជា​អាទិភាព​ទីមួយ​នៅក្នុង​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

យុវវ័យ​ពីរ​នាក់​ឈរ​នៅ​មុខ​ជញ្ជាំង

ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន​ដាក់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អាទិភាព​ទីមួយ សូម​ជ្រើសរើស​សាច់រឿង​មួយ ក្នុង​ចំណោម​សាច់រឿង​ខាងក្រោម ៖

អាណា ចូលចិត្ត​ផ្នែក​ច្នៃម៉ូដ​សម្លៀក​បំពាក់ ។ នាង​ចំណាយ​ពេល​ទំនេរ​របស់​នាង​ដើម្បី​សិក្សា​ពី​ទំនោរ​ថ្មីៗ​បំផុត ហើយ​ធ្វើការ​ភាគច្រើន​នៅពេល​យប់ និង​ចុង​សប្តាហ៍ ដើម្បី​រក​ប្រាក់​ទិញ​របស់របរ​បន្ថែម ។ ជារឿយៗ អាណា នឿយហត់​ជា​ខ្លាំង រហូត​ដល់​មិន​អាច​ធ្វើ​ការអធិស្ឋាន ឬ​ការសិក្សា​ព្រះគម្ពីរ​បាន ហើយ​ពេលខ្លះ​ខក​មិន​បាន​ទៅ​ព្រះវិហារ​ទៀត ដើម្បី​បាន​ទៅ​ធ្វើការ ឬ​គេង ។

ជារឿយៗ យ៉ារ៉ុន ពិភាក្សា​អំពី​ទស្សនៈ​សាសនា​ផ្សេងៗ​ជាមួយ​មិត្តភក្តិ ដែល​គាត់​ឲ្យ​តម្លៃ​ដល់​ទស្សនៈ​ទាំងនោះ ។ ជួនកាល មិត្តភក្តិ​របស់គាត់​មិន​យល់ស្រប​នឹង​ការបង្រៀន​របស់​ព្យាការី និង​សាវក​របស់​ព្រះ​ទេ ។ យ៉ារ៉ុន ចាប់ផ្តើម​ឆ្ងល់​ថា​តើ​ការបង្រៀន​របស់​ព្យាការី​មួយ​ណា ដែល​គាត់​គួរតែ​ទទួល​យក ហើយ​ធ្វើតាម ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្វី​ទៅ​ដែល​អាច​នឹង​ធ្វើឲ្យ​បុគ្គល​រូប​នេះ​ពិបាក​ដាក់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អាទិភាព​ទីមួយ​នៅក្នុង​ជីវិត​របស់​ពួកគេ ?

  • តើ​អ្វី​អាច​ជា​ជំហាន​ដំបូង​ដ៏ល្អ​ដែល​បុគ្គល​រូប​នេះ​អាច​ធ្វើបាន ដើម្បី​ដាក់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អាទិភាព​ទីមួយ​ក្នុង​ជីវិត​របស់​ពួកគេ ?

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

សូម​រៀបចំ​ផែនការ ដើម្បី​ដាក់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អាទិភាព​ទីមួយ​នៅក្នុង​ជីវិត​របស់​អ្នក ។ អ្នក​អាច​បំពេញ​ឯកសារ​ខាងក្រោម​នេះ ដែល​មាន​ចំណងជើង​ថា « ការដាក់​ផែនការ » ឬ​ប្រើ​ជំហាន​ដែល​វា​ណែនាំ​នៅក្នុង​ផែនការ​របស់​អ្នក ។ សូម​ស្តាប់​រក​ចំណាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​កំណត់​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក ។

តារាង​បង្ហាញ​ពី​របៀប​ដាក់​ផែនការ​ដើម្បី​សម្រេច​បាន​គោលដៅ

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ផ្តោតលើ​ព្រះ លើសពី​អ្វី​ផ្សេងទៀត​ទាំងអស់​នៅក្នុង​ជីវិត​របស់​អ្នក ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • របៀប​ដែល​សេចក្ដីពិត​ទាំងឡាយ​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​គម្ពីរ​អេសាយ អាច​ជួយ​នរណាម្នាក់​ឲ្យ​មាន​ទំនុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ផែនការ​របស់​អ្នក​ដើម្បី​ដាក់​ព្រះ​ជា​អាទិភាព​ទីមួយ​នៅក្នុង​ជីវិត​របស់​អ្នក ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?