ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១៦ ៖ អេសាយ ១១–១២—« ទង់​១​ឡើង​សម្រាប់​អស់​ទាំង​សាសន៍ »


រូប​គំនូរ​ប្រេង​នៃ​ទិដ្ឋភាព​ពី​ចំហៀង​របស់ យ៉ូសែប ស្ម៊ីធ កំពុង​លាត​ដៃ

យ៉ូសែប​នៅក្នុង​ព្រៃ ដោយ អាឈី ឌី ស័រ

អេសាយ ១–១២ ៖ មេរៀន​ទី ១១៦

អេសាយ ១១–១២

« ទង់​១​ឡើង​សម្រាប់​អស់​ទាំង​សាសន៍ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

បុត្រា​បុត្រី​របស់​ព្រះ​ត្រូវបាន​ខ្ចាត់ខ្ចាយ​ខាង​វិញ្ញាណ ហើយ​ទ្រង់​ចង់​ប្រមូល​ពួកគេ​ទៅកាន់​ទីសុវត្ថិភាព​នៃ​ដំណឹងល្អ​របស់​ទ្រង់​វិញ ។ ដោយ​ការប្រើ​ជា​និមិត្តរូប​ដើមឈើ និង​ទង់ អេសាយ​បាន​ព្យាករ​អំពី​ការប្រមូលផ្ដុំ​អ៊ីស្រាអែល ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ការជំរុញ​ចិត្ត​កាន់តែ​ខ្លាំង​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។

សិក្សា​ព្រះគម្ពីរ

រូបភាព​ខាងក្រោម​នេះ​គឺជា​ការបង្ហាញ​អំពី​អ្វី​ដែល​អេសាយ​បាន​រៀបរាប់​នៅក្នុង អេសាយ ១១:១ ៖

រូបភាព​គល់​ឈើ​មួយ

រូបតំណាង​គូសសម្គាល់សូម​អាន អេសាយ ១១:១ ហើយ​គូសសម្គាល់​ការពិពណ៌នា​ដែល​អេសាយ​បាន​ប្រើ ដែល​បាន​បង្ហាញ​នៅក្នុង​រូបភាព​នេះ ។ ( វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា គល់​ឈើ​ក៏​អាច​ត្រូវបាន​បកប្រែ​ថា​ជា​ដង្គត់​ឈើ ហើយ​លំពង់​បក​ថា​ជា​មែក​តូចៗ ឬ​ឫស​ផងដែរ ) ។

ប្រសិនបើ​អ្នក​ឃើញ​ថា ខគម្ពីរ​ទាំងនោះ​ពិបាក​បកស្រាយ នោះ​អ្នក​មិន​ឯកោ​នោះ​ទេ ។ យ៉ូសែប ស្ម៊ីធ ក៏​មាន​សំណួរ​អំពី​អត្ថន័យ​នៃ​ខគម្ពីរ​ទាំងនេះ​ផងដែរ ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៣:១–៦ កត់ត្រា​សំណួរ​របស់​លោក​អំពី អេសាយ ១១ និង​ចម្លើយ​ដ៏​បំផុស​គំនិត​ដែល​លោក​បាន​ទទួល ។

រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅក្បែរ​ពាក្យ « គល់ » នៅក្នុង អេសាយ ១១:១ ដែល​និយាយ​ថា « គល់ = ព្រះយេស៊ូវ​គ្រីស្ទ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៣:១–២ ) » ។

សូម​កត់សម្គាល់​ថា ខណៈ​ដែល​គល់ ឬ​ដើម​នៅ​នឹង​កន្លែង​នៅ​ឡើយ ដើមឈើ​នោះ​ត្រូវបាន​កាប់​ចោល​ហើយ ។ ការណ៍​នេះ​អាច​ជា​និមិត្តរូប​នៃ​ការក្បត់​សាសនា ដែល​បាន​កើតឡើង​បន្ទាប់ពី​ព្រះគ្រីស្ទ​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​ឡើង ។ មែក​ដែល​ដុះ​ចេញពី​គល់​នោះ តំណាង​ឲ្យ​មនុស្ស​ដែល​ទទួល​បាន​អំណាច ដើម្បី​ចាប់ផ្តើម​ធ្វើឲ្យ​នគរ​របស់​ព្រះ​រីកចម្រើន​ម្តងទៀត ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៣:៣–៤ ) ។

រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅក្បែរ​ពាក្យ « មែក » នៅក្នុង អេសាយ ១១:១ ដែល​និយាយ​ថា « មែក = យ៉ូសែប ស៊្មីធ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៣:៣–៤ ) » ។

ទេវតា​មរ៉ូណៃ​បង្ហាញ​កាយ​ទ្រង់​ដល់​យ៉ូសែប ស្ម៊ីធ នៅក្នុង​បន្ទប់​របស់​លោក

The Angel Moroni Appears to Joseph Smith in His Room [ ទេវតា​មរ៉ូណៃ​បង្ហាញ​កាយ​ទ្រង់​ដល់ យ៉ូសែប ស្ម៊ីធ នៅក្នុង​បន្ទប់​របស់​លោក ] ដោយ ថម ឡូវ៉េល

នៅពេល​ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​កាយ​មក​ឲ្យ យ៉ូសែប ស្ម៊ីធ ឃើញ នោះ​ទ្រង់​បាន​ដកស្រង់ អេសាយ ១១ ជាច្រើន​ដង ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤០, ៤៥–៤៦, ៤៩ ) ។ បន្ថែម​ពីលើ​ការព្យាករ​អំពី​ព្រះអង្គ​សង្គ្រោះ និង​សហស្សវត្សរ៍ ( អេសាយ ១១:៦–៩ ) ជំពូក​នេះ​បាន​ព្យាករ​អំពី​កិច្ចការ​ដែល​បាន​ធ្វើ​ឡើង​ដោយ « ឫស​នៃ​អ៊ីសាយ » ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៣:៥–៦ ជួយ​យើង​ឲ្យ​ស្គាល់​បុគ្គល​នោះ​ថា​ជា យ៉ូសែប ស៊្មីធ ។

រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅក្បែរ​ពាក្យ « ឫស​នៃ​អ៊ីសាយ​ » នៅក្នុង អេសាយ ១១:១០ ដែល​និយាយ​ថា « ឫស​នៃ​អ៊ីសាយ = យ៉ូសែប ស៊្មីធ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៣:៥–៦ ) » ។

សូម​អាន អេសាយ ១១:១០–១២ ហើយ​រកមើល​កិច្ចការ​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។

គន្លឹះ​អាន ៖

  • ឃ្លា « ព្រះអម្ចាស់​ទ្រង់​នឹង​លូក​ព្រះហស្ត​ទ្រង់​ទៅ​ម្តង​ទៀត ដើម្បី​នឹង​ប្រមូល​ពួក​សំណល់​នៃ​រាស្ត្រ​ទ្រង់​ដែល​សល់​នៅ » ( អេសាយ ១១:១១ ) សំដៅ​ទៅលើ​ការប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ( សូម​មើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៧:៦ ) ។

  • ទង់​គឺជា​បដា​មួយ​ដែល​ទ័ព​មួយ​ក្រុម​អាច​ប្រមូលផ្ដុំ​គ្នា​នៅក្រោម​នោះ ឬ​ដើរ​ដង្ហែរ​ពីក្រោយ​វា ។

  • « ទង់​១​ឡើង​សម្រាប់​អស់​ទាំង​សាសន៍ » ( អេសាយ ១១:១២ ) សំដៅ​ទៅលើ​ការស្ដារ​ឡើងវិញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ រួមទាំង​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងអស់​របស់​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​ផងដែរ ( សូម​មើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៥:៩ ) ។

រូបតំណាង​កត់​ចំណាំសូម​ប្រើ​គន្លឹះ​អាន​នៅ​ខាងលើ​នេះ ដើម្បី​សរសេរ​កំណត់​ចំណាំ​ណាមួយ ដែល​នឹង​ជួយ​អ្នក​ឲ្យ​យល់ពី​ជំពូក​នេះ​នៅពេល​ក្រោយ​ដែល​អ្នក​អាន​វា ។ បន្ទាប់​មក សូម​កត់ត្រា​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅ​ក្បែរ អេសាយ ១១:១២ ៖ សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះអម្ចាស់​គឺជា​ទង់​មួយ ដើម្បី​ប្រមូលផ្ដុំ​ប្រជាជន​ទៅកាន់​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

ហេតុអ្វី​បានជា​សាសនាចក្រ​គឺជា​ទង់​មួយ​ដល់​សាសន៍​ទាំងឡាយ ?

ទង់​ជាតិ​អឺរ៉ុប

សូម​ប្រើ​សន្លឹក​ក្រដាស​ទទេ​មួយ ឬ​ក្រណាត់​មួយ​ចម្រៀក ដើម្បី​រចនា​ទង់​មួយ ( ឬ​ទង់​ជាតិ ) ដែល​តំណាង​ឲ្យ​សាសនាចក្រ ។

នៅលើ​ទង់​ជាតិ​នោះ សូម​សរសេរ ឬ​គូរ​អ្វី​ជាច្រើន​ដែល​អ្នក​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ទ្រង់ ។ តើ​អ្នក​គិត​ថា អ្វី​ទៅ​ដែល​នឹង​ទាក់ទាញ​អ្នកដទៃ​ឲ្យ​ប្រមូលគ្នា​មក​កាន់​ទ្រង់ និង​ចូលរួម​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ? អ្នក​អាច​នឹង​រួមបញ្ចូល​អ្វី​ដែល​ពិសេស​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ដូចជា​ព្រះគម្ពីរ​មរមន ព្យាការី​សម័យ​ទំនើប បព្វជិតភាព​នៃ​ព្រះ និង​ព្រះវិហារ​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជាដើម ) ។ សូម​សរសេរ​អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង​តាមរយៈ​អ្វីៗ​ទាំងនេះ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​ទង់​ជាតិ​របស់​អ្នក​ជាមួយ​នរណា​ម្នាក់ ហើយ​ពន្យល់​ពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​សាសនាចក្រ ដែល​ជា​ទង់​មួយ​ដល់​អស់​ទាំង​សាសន៍ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ក្លាយជា​ទង់​មួយ ដើម្បី​ជួយ​នាំ​អ្នកដទៃ​មកកាន់​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?

សូម​អាន អេសាយ ១១:១២ ហើយ​រកមើល​អ្វី​ដែល​អេសាយ​បាន​ព្យាករ​ថា​នឹង​កើតឡើង បន្ទាប់ពី​ទង់​នេះ​ត្រូវបាន​លើកឡើង ។

មនុស្ស​មួយ​ចំនួន​ហាក់​ដូចជា​មាន​ទេពកោសល្យ​ជាពិសេស​ក្នុង​ការប្រមូល​ផ្តុំ​អ្នកដទៃ​មក​កាន់​សាសនាចក្រ ។ ប្រធាន ហែនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ បាន​ចែកចាយ​ពី​ដំណើររឿង​របស់​ប្រធាន​កូរ៉ុម​អែលឌើរ​ម្នាក់ អំពី​របៀប​ដែល​គាត់​បាន​ជួយ​មិត្តភក្ដិ​យ៉ាង​ហោច​ណាស់​៤០​នាក់​ឲ្យ​ត្រឡប់​មកកាន់​សាសនាចក្រ​វិញ ។

15:48
ប្រធាន ហែនរី ប៊ី អាវរិង

« ខ្ញុំ​ស្គាល់​បុរស​អសកម្ម​នៅក្នុង​ទីក្រុង​នេះ​ទាំងអស់ ។ ពួកគេ​ភាគច្រើន​មាន​ឡាន​ដឹក​ទំនិញ ។ ខ្ញុំ​ក៏​មាន​ដែរ ។ ខ្ញុំ​យក​ឡាន​ខ្ញុំ​ទៅ​លាង​នៅ​កន្លែង​ដែល​ពួកគេ​យក​ឡាន​ពួកគេ​ទៅ​លាង ។ យូរៗ​ទៅ ពួកគេ​បាន​ក្លាយជា​មិត្ត​នឹង​ខ្ញុំ ។

« រួច​ខ្ញុំ​រង់ចាំ​រហូត​ដល់​មាន​អ្វីមួយ​កើតឡើង​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ជីវិត​គឺ​ដូច្នេះ​ហើយ ។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ពី​បញ្ហា​នោះ ។ ខ្ញុំ​បាន​ស្ដាប់ ហើយ​មិន​ព្យាយាម​ចាប់​កំហុស​ទេ ។ រួច​ពេល​ពួកគេ​ពោល​ថា ‹ នៅក្នុង​ជីវិត​ខ្ញុំ មាន​អ្វីមួយ​ដែល​ខុសឆ្គង ។ វា​គួរតែ​មាន​អ្វីមួយ​ដែល​ប្រសើរ​ជាង​នេះ › ខ្ញុំ​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​ខ្វះ និង​កន្លែង​ដែល​ពួកគេ​អាច​រក​វា​បាន ។ ពេល​ខ្លះ​ពួកគេ​ជឿ​ខ្ញុំ ហើយ​ពេល​ពួកគេ​ជឿ​ខ្ញុំ ខ្ញុំ​បាន​នាំ​ពួកគេ​ទៅ​ជាមួយ​ខ្ញុំ » ។ ( « You Are Not Alone in the Work » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ទំព័រ ៨១ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​ប្រធាន​កូរ៉ុម​អែលឌើរ​រូប​នេះ​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ប្រមូល​មិត្តភក្តិ​របស់​គាត់ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ធ្វើតាម​គំរូ​របស់​ប្រធាន​កូរ៉ុម​អែលឌើរ​នេះ ?

សូម​មើល​ដំណើររឿង​ខាងក្រោម​នេះ​មកពី​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដើម្បី​ទទួល​បាន​គំនិត​បន្ថែម​អំពី​របៀប​ជួយ​ប្រមូលផ្ដុំ​បុត្រា​បុត្រី​របស់​ព្រះ ។

13:3

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​ការជំរុញ​ចិត្ត​កាន់តែ​ខ្លាំង​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ទង់​ជាតិ​ដែល​អ្នក​បាន​គូស ។

  • គោលការណ៍​ដែល​អ្នក​បាន​រកឃើញ ដើម្បី​ប្រមូល​ផ្តុំ​អ្នកដទៃ​ប្រកប​ដោយ​ប្រសិទ្ធភាព ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?