ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១៧ ៖ អេសាយ ២៥—ការរង់ចាំ​ព្រះអម្ចាស់


យុវនារី​លុត​ជង្គង់​នៅ​ក្បែរ​គ្រែ និង​សម្លឹង​មើល​ទៅ​ក្រៅ

អេសាយ ១៣–១៤; ២២; ២៤–៣០; ៣៥ ៖ មេរៀន​ទី ១១៧

អេសាយ ២៥

ការរង់ចាំ​ព្រះអម្ចាស់

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​អ្នក​ឆ្លើយតប​យ៉ាង​ណា នៅ​ពេល​វា​ហាក់​ដូច​ជា​ការអធិស្ឋាន​ដ៏​ស្មោះសរ​របស់​អ្នក​គ្មាន​ចម្លើយ​នោះ ? នៅក្នុង​ព្រះគម្ពីរ​ទាំងមូល ព្រះអម្ចាស់ និង​ពួកព្យាការី​របស់​ទ្រង់​បាន​គូស​បញ្ជាក់​ពី​តម្រូវការ​របស់​យើង​ដើម្បី​រង់ចាំ​ព្រះអម្ចាស់ ( សូមមើល អេសាយ ២៥:៩ ) ដោយ​អត់ធ្មត់​ពេល​ស្វែងរក​ពរជ័យ និង​ចម្លើយ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​សារៈសំខាន់​នៃ​ការរង់ចាំ​ចម្លើយ ឬ​ពរជ័យ​របស់​ព្រះអម្ចាស់ ។

សិក្សា​ព្រះគម្ពីរ

កុមារ​ជាមួយ​ស្ករ​ម៉ាស់មេឡូ

ដើម្បី​សាកល្បង​សមត្ថភាព​របស់​កុមារ​ក្នុង​ការរង់ចាំ​ដោយ​អត់ធ្មត់ អ្នកស្រាវជ្រាវ​បាន​ដាក់​ស្ករ​ម៉ាស់មេឡូ​ដ៏​ធំ​មួយ​នៅ​ចំពោះមុខ​ក្មេង​អាយុ​បួន​ឆ្នាំ​ជាច្រើន ។ កុមារ​ត្រូវបាន​ប្រាប់​ថា ពួកគេ​អាច​បរិភោគ​ស្ករ​ម៉ាស់មេឡូ​ភ្លាមៗ​បាន ។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​ពួកគេ​អាច​រង់ចាំ​១៥​នាទី​បាន នោះ​ពួកគេ​នឹង​ទទួល​បាន​ស្ករ​ម៉ាស់មេឡូ​ពីរ ។ មាន​តែ​កុមារ​៣០​ភាគរយ​ប៉ុណ្ណោះ ដែល​អាច​រង់ចាំ​បាន ។ ក្រោយមក អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា ភាពជោគជ័យ​នា​ពេល​អនាគត​ក្នុង​ជីវិត ជាប់​ទាក់ទង​នឹង​សមត្ថភាព​របស់​កុមារ​ដើម្បី​ចេះ​រង់ចាំ—ចេះ​អត់ធ្មត់ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​មាន​ទំនាក់ទំនង​រវាង​សមត្ថភាព​ក្នុង​ការរង់ចាំ និង​ភាពជោគជ័យ​នា​ពេល​អនាគត ?

រូបតំណាង​សៀវភៅ​កត់ចំណាំ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​មួយ ឬ​ច្រើន នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​ការលំបាក​ក្នុង​ការរង់ចាំ​អ្វីមួយ ? តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​វា​មាន​ការលំបាក​សម្រាប់​អ្នក ?

  • តើ​ពរជ័យ ឬ​ចម្លើយ​អ្វីខ្លះ​មកពី​ព្រះវរបិតា​សួគ៌ ដែល​អ្នក​កំពុង​រង់ចាំ​ទទួល​នា​បច្ចុប្បន្ន​នេះ ?

នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃនេះ សូម​អធិស្ឋាន​យាង​អញ្ជើញ​ព្រះវរបិតា​សួគ៌​ឲ្យ​ពង្រឹង​សមត្ថភាព​របស់​អ្នក​ដើម្បី​រង់ចាំ​ដោយ​អត់ធ្មត់ ។

ព្រះអម្ចាស់​បាន​បញ្ជូន​ព្យាការី​អេសាយ​ឲ្យ​ទៅ​ប្រជាជាតិ​យូដា ក្នុង​អំឡុង​ពេល​ច្របូកច្របល់​នៃ​ភាពមិន​ប្រាកដប្រជា​ខាង​នយោបាយ និង​សង្គម ។ អេសាយ ២៥ រំឭក​វង្ស​អ៊ីស្រាអែល​ពី​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​ពួកគេ​មាន ហើយ​នឹង​ទទួល​បាន​ពី​ព្រះអម្ចាស់ ។

រូបតំណាង​គូសសម្គាល់សូម​អាន អេសាយ ២៥:១–៤, ៦–៩ ។ សូម​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​រួចហើយ​សម្រាប់​អ៊ីស្រាអែល និង​អ្វី​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​ធ្វើ​សម្រាប់​ពួកគេ​នា​ពេល​អនាគត ។ សូម​គូសសម្គាល់​ពរជ័យ​ទាំងឡាយ​ដែល​អ្នក​ចាប់​អារម្មណ៍ ។

ខទី ៩ រាយបញ្ជី​អំពី​ពរជ័យ​នានា​ដែល​បាន​មកពី​ការរង់ចាំ​ព្រះអម្ចាស់ ។ អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ​៩៣២–២០១៧ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

អែលឌើរ រ៉ូបឺត ឌី ហែល

នៅក្នុង​ព្រះគម្ពីរ​ពាក្យ រង់ចាំ មានន័យ​ថា សង្ឃឹម ចូលរួម និង​ទុកចិត្ត ។ ការសង្ឃឹម ហើយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ សេចក្ដី​អត់ធន់ ចិត្ត​រាបសា ភាពស្លូតបូត សេចក្ដី​អត់ធ្មត់ គោរព​បទបញ្ញត្តិ និង​ការកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ ( « Waiting Upon the Lord: Thy Will Be Done » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១១ ទំព័រ ៧១ )

រូបតំណាង​តំណ​ភ្ជាប់អ្នក​អាច​ពិចារណា​ដាក់​តំណភ្ជាប់​សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ ហែល ទៅនឹង អេសាយ ២៥:៩ បាន ។

រូបតំណាង​កត់​ចំណាំនៅ​ជាប់​នឹង ខទី ៩ សូម​សរសេរ​កំណត់​ចំណាំ​មួយ ដែល​កត់ត្រា​ពី​របៀប​ដែល​អ្នក​នឹង​បំពេញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ប្រសិនបើ​ខ្ញុំ​រង់ចាំ​ព្រះអម្ចាស់ ខ្ញុំ​នឹង …

តើ​អ្នក​អាច​ប្រើ​ពាក្យ ឬ​ឃ្លា​ណាខ្លះ​មកពី​អែលឌើរ ហែល ដើម្បី​ពន្យល់​ពី​អត្ថន័យ​នៃ​ការរង់ចាំ​ព្រះអម្ចាស់ ? តើ​អ្នក​នឹង​បន្ថែម​អ្វីខ្លះ ដើម្បី​ជួយ​នរណា​ម្នាក់​ឲ្យ​យល់ពី​អត្ថន័យ​នៃ​ការរង់ចាំ​ព្រះអម្ចាស់ ?

ប្រសិនបើ​មាន សូម​មើល​វីដេអូ « Waiting upon the Lord: Thy Will Be Done » ( នាទី​ទី ០:៥៩–២:៥៧ ) ។ សូម​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​រង់ចាំ​ព្រះវរបិតា​សួគ៌ ។

16:12

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ព្រះអម្ចាស់​បាន​សន្យា​ពរជ័យ​អ្វីខ្លះ ចំពោះ​អ្នកទាំងឡាយ​ដែល​រង់ចាំ​ទ្រង់ ?

ព្រះអម្ចាស់​បាន​សន្យា​នូវ​ពរជ័យ​ដ៏​មហិមា​ដល់​អស់​អ្នក​ដែល​រង់ចាំ​ទ្រង់ ។

រូបតំណាង​ស្លាកសូម​អាន និង​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ​ថា « ការរង់ចាំ​ព្រះអម្ចាស់ » « ការអត់ធ្មត់ » ឬ​ស្លាក​មួយ​ដែល​អ្នក​បង្កើត ។ អ្នក​អាច​គូស​សម្គាល់​ពរជ័យ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​សន្យា​ចំពោះ​អ្នក​ដែល​រង់ចាំ​ទ្រង់ ។

ប្រសិនបើ​មាន សូម​មើល « Continue in Patience » ( នាទី​ទី ១:០៧–២:៤១ ) ។ សូម​រកមើល​អ្វី​ដែល​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​ធ្វើ​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ នៅពេល​លោក​រង់ចាំ​ពរជ័យ​ដែល​បាន​សន្យា ។

2:42

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​មួយ ឬ​ច្រើន នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​ពរជ័យ​នៃ​ការរង់ចាំ​ព្រះអម្ចាស់​មាន​លក្ខណៈ​ដូចម្តេច​នៅ​សព្វថ្ងៃ​នេះ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​ធ្លាប់​មាន​បទពិសោធន៍​នៃ​ការរង់ចាំ​ចម្លើយ ឬ​ពរជ័យ ?

  • តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ​រង់ចាំ​ព្រះអម្ចាស់ ?

ជម្រើស ខ

ចុះ​បើ​ខ្ញុំ​ពិបាក​មិន​អាច​រង់ចាំ​ព្រះអម្ចាស់​បាន​វិញ​នោះ ?

ជួនកាល ព្រះវរបិតា​សួគ៌​អាច​នឹង​បង្គាប់​ឲ្យ​អ្នក​រង់ចាំ​ចម្លើយ ឬ​ពរជ័យ​ដែល​ចង់​បាន ។ ពេលខ្លះ ទ្រង់​អាច​មិន​ប្រទាន​ចម្លើយ ឬ​ពរជ័យ​ដែល​ចង់​បាន​តាម​របៀប ឬ​តាម​ពេល​ដែល​អ្នក​ចង់​បាន​នោះ​ទេ ។

សូម​ជ្រើសរើស​ធនធាន​ពីរ ឬ​ច្រើន មកពី​ធនធាន​ទាំង​បួន​ខាងក្រោម​នេះ ។ សូម​រកមើល​អ្វី​ដែល​អាច​ជួយ​ដល់​នរណា​ម្នាក់ ដែល​ពិបាក​ក្នុង​ការរង់ចាំ​ព្រះអម្ចាស់ ។

  1. អេសាយ ២៥:៨

  2. គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:១–១០

  3. ស៊ីស្ទើរ អេមី អេ រ៉ាយ អតីត​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ បាន​ចែកចាយ ៖

    10:39
    ស៊ីស្ទើរ អេមមី អេ រ៉ាយ

    ជា​ញឹកញាប់ យើង​អាច​ឃើញ​ខ្លួនឯង … « [ កំពុង ] សង្ឃឹម​ដល់​ព្រះយេហូវ៉ា » ដោយ​អត់ធ្មត់—ឬ​ពេល​ខ្លះ​ដោយ​អន្ទះសា ។ …

    ការរង់ចាំ​ព្រះអម្ចាស់​អាច​ជា​កន្លែង​ពិសិដ្ឋ​មួយ​—ជា​ទីកន្លែង​ដុសខាត់ និង​សម្រាំង ដែល​យើង​អាច​បាន​ស្គាល់​ព្រះអង្គ​សង្គ្រោះ​ក្នុង​របៀប​ដ៏​ជ្រាលជ្រៅ​ផ្ទាល់ខ្លួន​មួយ ។ ការរង់ចាំ​ព្រះអម្ចាស់​អាច​ជា​កន្លែង​ពិសិដ្ឋ​មួយ​ដែល​យើង​រកឃើញ​ខ្លួនឯង​សួរ​ថា « ឱ​ព្រះអង្គ​អើយ តើ​ព្រះអង្គ​គង់នៅ​ទីណា ? »—ជា​កន្លែង​មួយ​ដែល​ការតស៊ូ​ខាង​វិញ្ញាណ​តម្រូវ​ឲ្យ​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ ដោយ​ចេតនា​ក្នុង​ការជ្រើសរើស​ទ្រង់​ម្តង​ហើយ​ម្តង​ទៀត ។

    ខ្ញុំ​បាន​រៀន​យ៉ាង​ល្អ​ថា ការសង្គ្រោះ​ពី​ការសាកល្បង​របស់​យើង គឺ​មាន​ខុសៗ​គ្នា​សម្រាប់​យើង​ម្នាក់ៗ ហេតុ​ដូច្នោះ យើង​ពុំ​គួរ​ផ្ដោត​ខ្លាំង​ទៅលើ​របៀប​ដែល​យើង​ត្រូវបាន​សង្គ្រោះ​ទេ តែ​ត្រូវ​ផ្ដោត​ឲ្យ​កាន់តែ​ខ្លាំង​ទៅលើ​ទ្រង់ ដែល​ជា​អ្នកសង្គ្រោះ​វិញ ។ យើង​គួរតែ​សង្កត់​ធ្ងន់​ផ្ដោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច !

    ការអនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ​មាន​ន័យ​ថា ពុំ​គ្រាន់តែ​ទុកចិត្ត​លើ​ព្រះឆន្ទៈ​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទុកចិត្ត​ទៅលើ​ពេលវេលា​របស់​ទ្រង់​ផងដែរ ។ ដ្បិត​ទ្រង់​ជ្រាប​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​យើង​ត្រូវការ ហើយ​ពេល​ដែល​យើង​ត្រូវការ ។ ( « ព្រះគ្រីស្ទ​ប្រោស​អ្នក​ដែល​ប្រេះឆា » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ ៨២, ៨៤ )

  4. « He’ll Be There » ( ២:៤៣ ) ។ តាមរយៈ​បទចម្រៀង យុវជន​ម្នាក់​បាន​ចែកចាយ​សាក្សី​របស់​គាត់​ថា ព្រះគ្រីស្ទ​នឹង​លួងលោម​យើង​ក្នុង​ភាពសោកសៅ​របស់​យើង ។

    2:42

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​ចែកចាយ​អ្វីមួយ​ដែល​អាច​មាន​ប្រយោជន៍​ដើម្បី​ឲ្យ​នរណា​ម្នាក់​ធ្វើ ខណៈដែល​ពួកគេ​កំពុង​រង់ចាំ​ចម្លើយ ឬ​ពរជ័យ​របស់​ព្រះអម្ចាស់ ។ អ្នក​អាច​រួមបញ្ចូល​បទពិសោធន៍​មួយ នៅពេល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ បាន​ដក​ពិសោធន៍​នូវ​ពរជ័យ​របស់​ព្រះអម្ចាស់ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​សារៈសំខាន់​នៃ​ការរង់ចាំ​ព្រះអម្ចាស់ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ការឆ្លើយតប​របស់​អ្នក​ចំពោះ​សំណួរ​មួយ​មកពី​ជម្រើស ក ។

  • ដំបូន្មាន​សម្រាប់​នរណា​ម្នាក់ ដែល​ពិបាក​ក្នុង​ការរង់ចាំ​ចម្លើយ ឬ​ពរជ័យ​របស់​ព្រះអម្ចាស់ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?