ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១៤ ៖ អេសាយ ១—« ទោះបើ​អំពើបាប​របស់​ឯង​ដូចជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ »


ស្ដ្រី​លុត​ជង្គង់​ចុះ​នៅ​ព្រះបាទា​របស់​ព្រះយេស៊ូវ

Forgiven [ បាន​អភ័យទោស​ឲ្យ ] ដោយ ហ្គ្រេក អូលសិន ។ ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត ។ www.GregOlsen.com

អេសាយ ១–១២ ៖ មេរៀន​ទី ១១៤

អេសាយ ១

« ទោះបើ​អំពើបាប​របស់​ឯង​ដូចជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ទោះបីជា​យើង​ទាំងអស់​គ្នា​មាន​បាប ហើយ​ត្រូវការ​ការអភ័យទោស​ក៏​ដោយ ក៏​ពេលខ្លះ​យើង​អាច​ជឿ​ថា យើង​មិន​អាច​ត្រូវ​លើកលែង​ទោស​ឲ្យ​បាន​ឡើយ ។ ប៉ុន្ដែ​សារលិខិត​របស់​ព្រះអង្គ​សង្រ្គោះ​គឺ​ច្បាស់លាស់ ៖ « ទោះបើ​អំពើបាប​របស់​ឯង​ដូចជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ » ( អេសាយ ១:១៨ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​បង្កើន​ទំនុកចិត្ត​របស់​អ្នក​លើ​បំណង​ប្រាថ្នា និង​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​សម្អាត​អ្នក​ពី​អំពើបាប​របស់​អ្នក ។

សិក្សា​ព្រះគម្ពីរ

ស្បែកជើង​ប្រឡាក់​ដោយ​ភក់

សូម​គិត​ពី​គ្រា​មួយ ដែល​អ្នក​ធ្វើឲ្យ​សម្លៀក​បំពាក់​របស់​អ្នក​ប្រឡាក់ ។ តើ​អំពើបាប​របស់​យើង​អាច​ប្រៀប​នឹង​ស្នាម​ប្រឡាក់​ដោយ​របៀប​ណា ? តើ​មាន​ហេតុផល​អ្វីខ្លះ ដែល​មនុស្ស​អាច​គិត​ថា ពួកគេ​មិន​អាច​បាន​ស្អាត​ពី​អំពើបាប​របស់​ពួកគេ​បាន ?

សូម​ជញ្ជឹងគិត​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ។ តើ​សេចក្ដី​ថ្លែងការណ៍​មួយ​ណា ដែល​អ្នក​យល់​បាន​ខ្លាំង​បំផុត ? ហេតុអ្វី​អ្នក​មាន​អារម្មណ៍​បែប​នេះ ?

  • ខ្ញុំ​មាន​ទំនុកចិត្ត​ថា ព្រះអង្គ​សង្គ្រោះ​អាច​សម្អាត​ខ្ញុំ​ពី​អំពើបាប​ទាំងអស់​របស់​ខ្ញុំ ។

  • ខ្ញុំ​ជឿ​ថា ព្រះអង្គ​សង្គ្រោះ​អាច​សម្អាត​ខ្ញុំ​ពី​អំពើបាប​មួយ​ចំនួន ប៉ុន្តែ​មិនមែន​ទាំងអស់​នោះ​ទេ ។

  • ខ្ញុំ​ជឿ​ថា ព្រះអង្គ​សង្គ្រោះ​អាច​សម្អាត​អំពើបាប​របស់​អ្នកដទៃ​បាន ប៉ុន្តែ​មិន​មែន​របស់​ខ្ញុំ​ទេ ។

  • ខ្ញុំ​មិន​ជឿ​ថា ព្រះអង្គ​សង្គ្រោះ​អាច​សម្អាត​អំពើបាប​បាន​ទេ ។

សូម​អាន អេសាយ ១:២–៤ ហើយ​រកមើល​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ពួកសាសន៍​អ៊ីស្រាអែល ។

នៅពេល​អ្នក​សិក្សា​ការបង្រៀន​របស់​អេសាយ វា​មាន​ប្រយោជន៍​ក្នុង​ការយល់​ថា ជា​ញឹកញាប់​លោក​បាន​កត់ត្រា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ជា​ទម្រង់​កំណាព្យ​មួយ​ដែល​ហៅ​ថា ភាពស្របគ្នា ។ ភាពស្របគ្នា​កើតឡើង​នៅពេល​ដែល​អ្នកនិពន្ធ​បង្ហាញ​គំនិត​មួយ ហើយ​បន្ទាប់មក​និយាយ​ឡើងវិញ ឬ​ប្រៀបធៀប​ពី​ភាពផ្ទុយ​គំនិត​គ្នា ដោយ​ប្រើ​ពាក្យ​ផ្សេងគ្នា ។ ឧទាហរណ៍​នៅក្នុង ខទី ២ ឃ្លា​រួមបញ្ចូល​គ្នា​ថា « ឱ​ស្ថានសួគ៌​អើយ ចូរ​ស្តាប់ » និង « ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ » ( អេសាយ ១:២ ) គឺជា​ឧទាហរណ៍​មួយ​នៃ​ភាពស្របគ្នា ។

អេសាយ​ក៏​បាន​ប្រើ​និមិត្តរូប ដើម្បី​បង្ហាញ​ពី​ការបង្រៀន​របស់​លោក​ផងដែរ ។ នៅក្នុង អេសាយ ១:៣ អ្នក​អាច​កត់សម្គាល់​ឃើញ​ថា លោក​បាន​ប្រើ​និមិត្តរូប​ផ្សេងៗ​គ្នា ដើម្បី​បង្រៀន​ពួកសាសន៍​អ៊ីស្រាអែល ។ មិន​ដូច​សត្វ​គោ និង​សត្វ​លា​ទេ ពួកសាសន៍​អ៊ីស្រាអែល​មិន​ទទួល​ស្គាល់​ចៅហ្វាយ​របស់​ពួកគេ​ទេ ។

រូប​គំនូរ​ព្រះយេស៊ូវ​គ្រីស្ទ​បី​ត្រកង​កូនចៀម​នៅក្នុង​ព្រះហស្ដ​ទ្រង់

កូនចៀម​ដែល​វង្វេង ដោយ ឌែល ផាសុន

រូបតំណាង​គូសសម្គាល់សូម​អាន អេសាយ ១:១៦–១៨ ។ សូម​គូសសម្គាល់​អ្វី​ដែល​ព្រះអម្ចាស់​សន្យា​នឹង​យើង នៅពេល​យើង​ប្រែចិត្ត ។ សូម​ចំណាំ​ថា អេសាយ​បាន​ប្រើ​ទាំង​ភាពស្របគ្នា និង​ការប្រើ​និមិត្តរូប​ដើម្បី​បង្ហាញ​ការសន្យា​នេះ ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិអេសាយ ១:១៨ គឺជា​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​ដាក់​ស្លាក​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ជាមួយ​នឹង​ប្រធានបទ​ដែល​វា​បង្រៀន ដើម្បី​អ្នក​អាច​ងាយ​នឹង​រក​វា​ឃើញ​នៅពេល​ក្រោយ ។ សូម​ទន្ទេញ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ​ឲ្យ​ចាំ « ទោះបើ​អំពើបាប​របស់​ឯង​ដូចជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ » ។ វិធី​មួយ​គឺ​ត្រូវ​សូត្រ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ​ពីរបី​ដង ។ បន្ទាប់មក សូម​ឲ្យ​នរណាម្នាក់​និយាយ​ពាក្យ​មួយ ហើយ​ចាំមើល​ថា តើ​អ្នក​អាច​ប្រាប់​ពួកគេ​ពាក្យ​បន្ទាប់​នៃ​បទគម្ពីរ​នេះ​បាន​ដែរ​ឬទេ ។

សូម​ប្រើ​មុខងារ​ស្វែងរក​ក្នុង​អ៊ីនធឺណិត ឬ​ដើរមើល​ជុំវិញ​ផ្ទះ​របស់​អ្នក​ផ្ទាល់ ដើម្បី​ស្វែងរក​រូបភាព​អ្វីមួយ​ដែល​មាន​ពណ៌​ក្រហម​ទែង ឬ​ពណ៌​ក្រហម​ទុំ ។ តើ​រូបភាព​ពណ៌​ក្រហម​ទែង និង​ពណ៌​ក្រហម​ទុំ​អាច​បង្រៀន​យើង​អ្វីខ្លះ​អំពី​អំពើបាប ?

ស៊ីស្ទើរ សារ៉ុន អូប៊ែង អតីត​សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ពន្យល់ ៖

ស៊ីស្ទើរ សារ៉ុន អូប៊ែង

អំពើបាប​ក្រហម​ទែង​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ពុំ​គ្រាន់តែ​មាន​ពណ៌​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មិន​សាប​ពណ៌​ផងដែរ មានន័យ​ថា ពណ៌​វា​ដិត​ខ្លាំង​ទៅនឹង​សាច់​ក្រណាត់ ហើយ​នឹង​ពុំ​សាបពណ៌​ឡើយ មិន​ថា​បោកគក់​ប៉ុន្មាន​ដង​នោះទេ ។ សាតាំង​ប្រើ​មូលហេតុ​នេះ​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា ៖ សំឡី​ស​ដែល​ប្រឡាក់​ពណ៌​ក្រហម​ទែង​ហើយ មិន​អាច​ត្រឡប់​ទៅជា​ពណ៌​ស​វិញ​បាន​ទេ ។ ប៉ុន្តែ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រកាស​ថា « ផ្លូវ​របស់​យើង[ គឺ ]​ខ្ពស់​ជាង​ផ្លូវ​របស់​ឯង » ហើយ​អព្ភូតហេតុ​នៃ​ព្រះគុណ​ទ្រង់​គឺ​ថា នៅពេល​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង នោះ​ឈាម​ក្រហម​ឆ្អៅ​របស់​ទ្រង់​ប្រែ​យើង​ឲ្យ​ទៅជា​បរិសុទ្ធ ។ វា​ពុំ​គ្រាន់​តែ​សមនោះទេ ប៉ុន្តែ​វា​ជា​ការពិត ។ ( « Christ: The Light That Shines in Darkness » Liahona ខែ​ឧសភា ឆ្នាំ​២០១៩ ទំព័រ ៧៥ )

ឥឡូវ​នេះ សូម​ស្វែងរក​រូបភាព ឬ​រកមើល​អ្វីមួយ​ដែល​មាន​ពណ៌​ដូច​ព្រិល និង​រោម​ចៀម ។ តើ​រូបភាព​ព្រិល និង​រោមចៀម​អាច​បង្រៀន​យើង​អ្វីខ្លះ​អំពី​ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ប្រែចិត្ត ?

រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅក្បែរ អេសាយ ១:១៨ ជាមួយ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ប្រសិនបើ​យើង​ប្រែចិត្ត​ដោយ​ស្មោះស្ម័គ្រ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​សម្អាត​យើង​ពី​អំពើបាប​របស់​យើង ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ព្រះអង្គ​សង្គ្រោះ​បាន​ដក​ពិសោធន៍​អ្វីខ្លះ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រែចិត្ត​បាន ?

ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​សួនច្បារ​គែតសេម៉ានី

ឱ !​ព្រះបិតា ដោយ ស៊ីម៉ូន ឌីវី

រូបតំណាង​គូសសម្គាល់សូម​អាន​វគ្គបទគម្ពីរ​ពីរ ឬ​ច្រើន នៅ​ខាងក្រោម​នេះ ។ សូម​គូស​សម្គាល់​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ដក​ពិសោធន៍ ដើម្បី​ឲ្យ​អ្នក​អាច​ប្រែចិត្ត​បាន ហើយ​បាន​ស្អាត​ពី​អំពើបាប​របស់​អ្នក ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ ។ ប្រសិនបើ​អាច​ធ្វើ​បាន សូម​ពិភាក្សា​ពី​ចម្លើយ​របស់​អ្នក​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ម្នាក់ ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​មក​ពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​នរណាម្នាក់​ឲ្យ​ជ្រើសរើស​ដើម្បី​ប្រែចិត្ត ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​សមត្ថភាព​របស់​ទ្រង់​ដើម្បី​សម្អាត​អ្នក​ពី​អំពើបាប ?

ជម្រើស ខ

តើ​ព្រះអម្ចាស់​អាច​ជួយ​ខ្ញុំ​ឲ្យ​លើកលែង​ទោស​ឲ្យ​ខ្លួនឯង​បាន​យ៉ាង​ដូចម្តេច នៅពេល​ខ្ញុំ​ធ្វើ​អំពើបាប រួចហើយ​ប្រែចិត្ត​នោះ ?

សូម​ជ្រើសរើស​ធនធាន​មួយ ឬ​ច្រើន នៅ​ខាងក្រោម​នេះ​យក​មក​សិក្សា ។ សូម​រកមើល​សេចក្ដីពិត ដែល​អាច​ជួយ​អ្នក​ឲ្យ​ប្រែចិត្ត និង​អភ័យទោស​ឲ្យ​ខ្លួនឯង ។

  1. បងប្រុស ថាត អរ ខាលីស្ទើរ ដែល​នៅពេល​នោះ​បម្រើ​ជា​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ បាន​បង្រៀន ៖

    បងប្រុស ថាត អរ ខាលីស្ទើរ

    មាន​គ្រា​មួយ ខ្ញុំ​បាន​ជួប​នឹង​ពួកបរិសុទ្ធ​ល្អៗ​ដែល​ពិបាក​នឹង​អភ័យទោស​ដល់​ខ្លួនឯង ដែល​ជា​មនុស្ស​ដែល​បាន​ដាក់ដែន​កំណត់​ពុំ​ត្រឹមត្រូវ​ទៅលើ​ព្រះចេស្ដា​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​អចេតនា ។ ដោយ​ពុំ​ដឹង​ខ្លួន ពួកគេ​បាន​បំលែង​ដង្វាយធួន​ដ៏​និរន្ដរ៍​មួយ​ទៅជា​ដង្វាយ​ធួន​ដែល​កំណត់ ដែល​ពុំ​អាច​បំពេញ​បន្ថែម​ដល់​អំពើបាប ឬ​ភាពទន់ខ្សោយ​ជាក់លាក់​របស់​ពួកគេ ។ ប៉ុន្តែ​វា​គឺជា​ដង្វាយធួន [ ជា​ផ្នែក ] ជា​និរន្តរ៍​មួយ ដោយសារ​វាមាន​រាប់បញ្ចូល​នូវ​រាល់​អំពើបាប និង​ភាពទន់ខ្សោយ ក៏​ដូចជា​រាល់​ការបំពាន ឬ​ការឈឺចាប់​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ដទៃ​ផងដែរ ។ ( « The Atonement of Jesus Christ » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៨៦ )

  2. « No Limit to God’s Love » ( ពី​នាទី ០:០០ ដល់​នាទី ៤:៥៤ ) ។

    5:37
  3. ឌី ថត គ្រីស្តូហ្វឺសិន « How to Really Repent » Liahona ខែ​កញ្ញា ឆ្នាំ​២០១៥ ទំព័រ ៥០

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅកាន់​ខ្លួនឯង​សម្រាប់​គ្រា​មួយ ដែល​អ្នក​កំពុង​ជួប​ការលំបាក​ក្នុង​ការប្រែចិត្ត ។ សូម​រួមបញ្ចូល​សេចក្ដីពិត​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ ដែល​ផ្តល់​ឲ្យ​អ្នក​នូវ​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការសម្អាត​អ្នក​ពី​អំពើបាប ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្កើន​ទំនុកចិត្ត​របស់​អ្នក​លើ​បំណង​ប្រាថ្នា និង​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​សម្អាត​អ្នក​ពី​អំពើបាប​របស់​អ្នក ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​នៅក្នុង​ជម្រើស ក ។

  • សំបុត្រ​ដែល​អ្នក​បាន​សរសេរ​ទៅកាន់​ខ្លួនឯង​នៅក្នុង​ជម្រើស ខ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?