ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០៣ ៖ ទំនុក​ដំកើង ២៤—« តើ​អ្នកណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះយេហូវ៉ា ? »


យុវជន​មួយ​ក្រុម​ដើរ​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយគ្នា

ទំនុក​ដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ មេរៀន​ទី ១០៣

ទំនុក​ដំកើង ២៤

« តើ​អ្នកណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះយេហូវ៉ា ? »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ស្រមៃ​ឃើញ​ពី​សភាព​ដែល​នឹង​កើតមាន នៅពេល​យើង​នៅក្នុង​វត្តមាន​របស់​ព្រះ ។ តាមរយៈ​ការថ្វាយ​បង្គំ និង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ទទួល​បាន​អំណាច​របស់​ព្រះ និង​រៀបចំ​ខ្លួន​ដើម្បី​រស់នៅ​ជាមួយ​ទ្រង់​ម្តងទៀត ។ នៅក្នុង ទំនុក​ដំកើង ២៤ ស្ដេច​ដាវីឌ​បង្រៀន​ពី​សារៈសំខាន់​នៃ​ការមាន​ភាពស្អាតបាត និង​ភាពបរិសុទ្ធ ដើម្បី​ចូល​ទៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ មេរៀន​នេះ​អាច​ជួយ​រៀបចំ​អ្នក​ឲ្យ​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​មាន​អារម្មណ៍​ថា​មាន​ភាពស័ក្ដិសម​ដើម្បី​រស់នៅ​ជាមួយ​ព្រះ​ម្តងទៀត ។

សិក្សា​ព្រះគម្ពីរ

នៅ​ឆ្នាំ​១៨៤៧ វេជ្ជបណ្ឌិត​មួយ​ក្រុម​បាន​ប្រឈមមុខ​នឹង​បញ្ហា​មួយ ។ អ្នក​ម្តាយ​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់ ដែល​បាន​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ពេល​សម្រាល​កូន បាន​ស្លាប់​ដោយសារ​ការឆ្លង​មេរោគ ។ គួរឲ្យ​ចាប់​អារម្មណ៍ អ្នកជំងឺ​ដែល​ត្រូវបាន​ព្យាបាល​ដោយ​ឆ្មប កម្រ​នឹង​ធ្លាក់​ខ្លួន​ឈឺ​ណាស់ ។ តាមរយៈ​ការសង្កេត វេជ្ជបណ្ឌិត​ម្នាក់​បាន​រកឃើញ​បញ្ហា​នេះ ។ បន្ទាប់ពី​ការធ្វើ​កោសល្យវិច័យ​លើ​អ្នកស្លាប់ វេជ្ជបណ្ឌិត​ជាច្រើន​បាន​ពិនិត្យ​អ្នកជំងឺ​ដែល​នៅរស់​ដោយ​មិន​បាន​លាង​ដៃ​នោះ​ទេ ។ ដំណោះស្រាយ​គឺជា​រឿង​ដ៏​សាមញ្ញ​មួយ ។ មន្ទីរពេទ្យ​បាន​អនុម័ត​ការអនុវត្ត​ទម្លាប់​លាងដៃ​មុនពេល​ការណាត់ជួប​នីមួយៗ ។ ការស្លាប់​បាន​ថយចុះ​៨៩​ភាគរយ ។ នៅ​សព្វ​ថ្ងៃនេះ មន្ទីរពេទ្យ​ជាច្រើន​ដាក់​សញ្ញា ដែល​មាន​បទដ្ឋាន​លាងដៃ​នៅ​ខាងលើ​កន្លែង​លាងដៃ​នីមួយៗ ។ ដូចគ្នា​នេះ​ដែរ ព្រះអម្ចាស់​បាន​ដាក់​បទដ្ឋាន​របស់​ទ្រង់​សម្រាប់​ការរៀបចំ​ខ្លួន និង​ភាពស្អាតបាត​ដើម្បី​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃនេះ សូម​រកមើល​របៀប​ដែល​កិច្ចតម្រូវ​របស់​ព្រះអម្ចាស់​ឲ្យ​បាន​ស្អាតបាត​ខាង​វិញ្ញាណ អាច​ជា​ភស្តុតាង​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ។

នៅក្នុង ទំនុក​ដំកើង ២៤ ស្តេច​ដាវីឌ​បាន​ប្រើ​រូបភាព​នៃ​ភ្នំ​មួយ ។ វគ្គ​បទគម្ពីរ​ខ្លះ​ប្រើ​ភ្នំ ឬ​កូន​ភ្នំ​ជា​និមិត្តរូប​នៃ​ព្រះវិហារ​បរិសុទ្ធ ( សូម​មើល អេសាយ ២:២–៣ ) ។ វា​អាច​ទៅ​រួច​ដែល​ដាវីឌ​សំដៅ​ទៅលើ​ព្រះវិហារ​បរិសុទ្ធ ឬ​ទីវត្តមាន​របស់​ព្រះ ឬ​ទាំងពីរ ។

រូបតំណាង​សៀវភៅ​កត់ចំណាំដូចជា​គ្រូពេទ្យ​បាន​បិទ​សញ្ញា​លាងដៃ​នៅក្នុង​មន្ទីរពេទ្យ​ដែរ សូម​ធ្វើ​សញ្ញា​បទដ្ឋាន​ចូល​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​អ្នក ។ អ្នក​អាច​គូរ​គំនូរ​សាមញ្ញ​មួយ​នៃ​ភ្នំ ដូចជា​រូប​នេះ​បន្ទាប់ពី​កថាខណ្ឌ​នេះ ។ សូម​គូរ​នៅលើ​កំពូល​ភ្នំ​របស់​អ្នក​នូវ​គំនូរ​ដ៏សាមញ្ញ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ពាក្យ​ថា « ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ » ។ អ្នក​អាច​គូរ​រូប​មនុស្ស​ចង្កឹះ​នៅ​ជើង​ភ្នំ ដើម្បី​តំណាង​ឲ្យ​អ្នក ។

រូប​មនុស្ស​ចង្កឹះ​នៅ​ជើង​ភ្នំ នៅលើ​កំពូល​ភ្នំ​គឺជា​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​ពាក្យ​ថា « ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ »

សូម​អាន ទំនុក​ដំកើង ២៤:៣–៦ ហើយ​រកមើល​អ្វី​ដែល​យើង​គួរ​ធ្វើ ដើម្បី​រៀបចំ​ខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ត្រឡប់​ទៅកាន់​ទីវត្តមាន​របស់​ព្រះអម្ចាស់​វិញ​នៅ​ថ្ងៃ​ណាមួយ ។ សូម​បន្ថែម​សេចក្ដីពិត​នានា​ដែល​អ្នក​រកឃើញ ទៅកាន់​រូប​គំនូរ​របស់​អ្នក​តាម​របៀប​ដែល​បង្ហាញ​ថា អ្នក​កំពុង​រីកចម្រើន​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ និង​ព្រះ ។ ឧទាហរណ៍ អ្នក​អាច​បន្ថែម​សេចក្ដីពិត​ដូច​ខាងក្រោម​នេះ​មកពី ខទី ៣–៦ ៖

  • យើង​ត្រូវតែ​រៀបចំ​ខ្លួន​យើង​ខាង​វិញ្ញាណ ដើម្បី​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ហើយ​រស់នៅ​ក្នុង​ទីវត្តមាន​របស់​ទ្រង់ ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិទំនុក​ដំកើង ២៤:៣–៤ គឺជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។⁠ សូម​ពិចារណា​ដាក់​ស្លាក​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ជាមួយ​នឹង​ប្រធានបទ​ដែល​វា​បង្រៀន ដើម្បី​អ្នក​អាច​ងាយ​នឹង​រក​វា​ឃើញ​នៅពេល​ក្រោយ ។ សូម​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ « តើ​អ្នកណា​នឹង​ឈរ​នៅក្នុង​ទីបរិសុទ្ធ​របស់​ទ្រង់​បាន ? គឺជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ » ។ សូម​បង្កើត​សមីការ​ខាងក្រោម​នេះ​ជាមួយ​នឹង​រូប​គំនូរ​សាមញ្ញៗ ជំនួស​ឲ្យ​ពាក្យ​ទាំងឡាយ ៖

  • ទីបរិសុទ្ធ = ដៃ​ស្អាត + ចិត្ត​បរិសុទ្ធ

នៅពេល​អ្នក​គូរ សូម​សូត្រ​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ​ឮៗ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ការយល់​ពី​បទគម្ពីរ​អាច​ជួយ​ខ្ញុំ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្តេច ?

រូបតំណាង​តំណ​ភ្ជាប់សូម​ដាក់​តំណភ្ជាប់​ឃ្លា​នីមួយៗ​មកពី ទំនុក​ដំកើង ២៤:៤ ទៅនឹង​ខគម្ពីរ​ខាងក្រោម​នេះ ។

រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅជាប់​នឹង​ឃ្លា មួយ ឬ​ច្រើន នៅក្នុង ទំនុក​ដំកើង ២៤ ហើយ​ពន្យល់​ដូច​ខាងក្រោម ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ទិដ្ឋភាព​នៃ​ការ​រៀបចំ​ខ្លួន​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការរស់នៅ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ថ្ងៃ​ណាមួយ ?

  • តើ​មាន​របៀប​ជាក់លាក់​អ្វីខ្លះ ដែល​ក្មេង​វ័យជំទង់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​អាច​ផ្ដោតទៅលើ​ទិដ្ឋភាព​នៃ​ការរៀបចំ​ខ្លួន​នោះ ?

ជម្រើស ខ

តើ​ខ្ញុំ​អាច​ដឹង​ថា ខ្ញុំ​បាន​រៀបចំ​ខ្លួន​រួចហើយ​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀបណា ?

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

សមាជិក​គ្រប់រូប​ដែល​ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ មិន​ថា​ក្នុង​វ័យ​ណា​នោះ​ទេ ចាំបាច់​ត្រូវ​ត្រៀមខ្លួន​សម្រាប់​បទពិសោធន៍​ដ៏ពិសិដ្ឋ​នេះ ។ សំណួរ​ជាក់លាក់​នឹង​ត្រូវបាន​សួរ​ដោយ​ប៊ីស្សព​របស់​អ្នក ឬ​ប្រធានស្ដេក​របស់​អ្នក ដែល​កាន់​កូនសោ​នៃ​សិទ្ធិអំណាច​បព្វជិតភាព ហើយ​ជា​ចៅក្រម​ទូទៅ​នៅក្នុង​សាសនាចក្រ ។ សំណួរ​សំខាន់ៗ​ទាំងនេះ​នឹង​រួមមាន ៖ តើ​អ្នក​ស្មោះត្រង់​ឬទេ ? តើ​អ្នក​ស្អាតស្អំ​ខាង​សីលធម៌​ឬទេ? តើ​អ្នក​កាន់តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ឬ​ទេ ? តើ​អ្នក​គោរព​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ឬទេ ? ហើយ​តើ​អ្នក​គាំទ្រ​ដល់​សិទ្ធិ​អំណាច​ទាំងឡាយ​ក្នុង​សាសនាចក្រ​ឬទេ ? ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ទាំងនេះ​ឆ្លុះ​បញ្ចាំង​អំពី​អាកប្បកិរិយា និង​សកម្មភាព​របស់​អ្នក ។ ( « See the End from the Beginning » Liahona ខែ​ឧសភា ឆ្នាំ​២០០៦ ទំព័រ ៤៤ )

ប្រសិនបើ​មាន សូម​មើល​វីដេអូ « Standing in Holy Places » ( ៥:៣៦ ) ។ សូម​រកមើល​របៀប​ដែល​ស្រ្តី​វ័យក្មេង​រូប​នេះ​បាន​រៀបចំ​ខ្លួន ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​ភាពស័ក្ដិសម ។

5:36

សូម​ធ្វើ​ការពិនិត្យ​មើល​ពី​ការរៀបចំ​ខាង​វិញ្ញាណ ។ សូម​ពិនិត្យ​មើល​សំណួរ​សម្រាប់​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ដែល​មាន​នៅក្នុង « សំណួរ​សម្រាប់​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​យុវវ័យ » ( ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស [ ឆ្នាំ​២០២០ ] ទំព័រ ៣៧ ) ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

ព្រះវិហារ​បរិសុទ្ធ បោនទីហ្វុល យូថាហ៍ នៅលើ​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ដើមឈើ​នៅពេល​ថ្ងៃ​លិច

សូម​ជញ្ជឹងគិត​អំពី​របៀប​ដែល​អ្នក​កំពុង​រៀបចំ​ខ្លួន​ខាងវិញ្ញាណ​របស់​អ្នក ។ សូម​ជញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​ទទួល​អារម្មណ៍​ថា​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ និង​ផ្នែក​ដែល​អ្នក​អាច​កែលម្អ​បាន ។

រូបតំណាង​សៀវភៅ​កត់ចំណាំ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្នក​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វីខ្លះ ដើម្បី​រៀបចំ​ខ្លួន​អ្នក​សម្រាប់​ព្រះវិហារ​បរិសុទ្ធ និង​សម្រាប់​ការ​រស់នៅ​ជាមួយ​ទ្រង់​នៅ​ថ្ងៃ​ណាមួយ ?

  • តើ​អ្នក​អាច​ពឹងផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ទូលសុំ​ជំនួយ​ដោយ​របៀប​ណា ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​រៀបចំ​អ្នក​ឲ្យ​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​មាន​អារម្មណ៍​ថា​មាន​ភាពស័ក្ដិសម​ដើម្បី​រស់នៅ​ជាមួយ​ព្រះ​ម្តងទៀត ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • កំណត់​ចំណាំ​ដែល​អ្នក​បាន​សរសេរ​នៅជាប់​នឹង​ឃ្លា​មួយ​មកពី ទំនុក​ដំកើង ២៤:៤ ។

  • ចម្លើយ​របស់​អ្នក​មកពី​សំណួរ​មួយ​នៅក្នុង​ផ្នែក « ឥឡូវ​ត្រូវធ្វើ​ដូចម្ដេច​ទៀត ? » ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?