ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ មេរៀនទី ១០០
បុព្វកថានៃគម្ពីរទំនុកដំកើង ផ្នែកទី ១
ការព្យាករអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងទំនុកដំកើង
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
សៀវភៅ ទំនុកតម្កើង បានអនុញ្ញាតឲ្យតន្ត្រីករ និងកវីជាច្រើនសម្តែងពីអារម្មណ៍របស់ពួកគេអំពីព្រះអង្គសង្គ្រោះអស់ជាច្រើនសតវត្សរ៍មកហើយ ។ ដូចជាសៀវភៅទំនុកតម្កើងសម័យទំនើបជាច្រើនដែរ គម្ពីរទំនុកដំកើងមួយចំនួនបង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះជន្ម និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រះជន្ម និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ដូចដែលបានព្យាករនៅក្នុងគម្ពីរទំនុកដំកើង ។
សិក្សាព្រះគម្ពីរ
តើអ្នកមានបទចម្រៀងដែលអ្នកចូលចិត្តពីសៀវភៅទំនុកតម្កើង ឬសៀវភៅចម្រៀងកុមារដែរឬទេ ? តើមានអ្វីអំពីការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដែលធ្វើឲ្យវាពិសេស ?
តើគម្ពីរទំនុកដំកើងគឺជាអ្វី ?
គម្ពីរ ទំនុកដំកើង គឺជាកម្រងនៃការអធិស្ឋាន កំណាព្យ និងចម្រៀងទំនុកតម្កើង ដែលតាមរបៀបខ្លះ វាស្រដៀងនឹងសៀវភៅទំនុកតម្កើងសម័យទំនើបរបស់យើងដែរ ។
-
ភាគច្រើនក្នុងគម្ពីរទំនុកដំកើងត្រូវបានចាត់ទុកថាជារបស់អ្នកនិពន្ធជាក់លាក់ ដូចជាដាវីឌជាដើម ( ទំនុកដំកើង ៣ ) ។ ទំនុកដំកើងផ្សេងទៀតមិនមានអ្នកនិពន្ធ ដែលគេស្គាល់នោះទេ ( សូមមើល ទំនុកដំកើង ១ ) ។
-
ធាតុសំខាន់ៗនៃកំណាព្យជាភាសាហេព្រើរ ត្រូវបានរកឃើញនៅពេញទាំងគម្ពីរទំនុកដំកើង ។
-
ប៉ារ៉ាឡែលគឺជាកំណាព្យដែលមានឃ្លាពីរ ឬច្រើន ដែលមានគំនិតតភ្ជាប់ដូចគ្នា ( សូមមើល ទំនុកដំកើង ២៩:៤ ) ។
-
ពាក្យស្ទួនគ្នាគឺជាឧបករណ៍កំណាព្យជាភាសាហេព្រើរ ដែលសង្កត់ធ្ងន់លើឃ្លាមួយ ដោយការនិយាយឡើងវិញ ( ដូចជាឃ្លាថា « ចូរសរសើរដល់ទ្រង់ » នៅក្នុង ទំនុកដំកើង ១៥០ ) ។
-
-
ជាភាសាហេព្រើរ ទំនុកដំកើង ១១៩ ជាឧទាហរណ៍នៃកំណាព្យអាក្រូស្ទិក ។ កំណាព្យអាក្រូស្ទិកប្រើអក្សរទីមួយនៃឃ្លានីមួយៗដើម្បីប្រកបពាក្យ ឬអក្ខរក្រមភាសាហេព្រើរ ។
-
គម្ពីរទំនុកដំកើងត្រូវបានគេដកស្រង់នៅក្នុងព្រះគម្ពីរសញ្ញាថ្មីជាង ១១៥ ដង ( សូមមើល ទំនុកដំកើង ៦:៨ និង លូកា ១៣:២៧ ) ។
ពេលមានប្រសាសន៍អំពីសារលិខិតដ៏សំខាន់បំផុតមួយដែលមាននៅក្នុងគម្ពីរទំនុកដំកើង ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
ព្រះយេស៊ូវទ្រង់ផ្ទាល់បានដកស្រង់គម្ពីរទំនុកដំកើង ច្រើនជាងអត្ថបទព្រះគម្ពីរសញ្ញាចាស់ដទៃទៀតទាំងអស់ ។ … វាអាចប្រកែកបានថា នៅក្នុងសំណេរក្នុងព្រះគម្ពីរប៊ីបទាំងអស់ គ្មានគម្ពីរណាក្នុងព្រះគម្ពីរនេះបន្តយ៉ាងទូលំទូលាយអំពីបេសកកម្មរបស់ព្រះមែស៊ី ឬការសម្លឹងមើល និងការទន្ទឹងរង់ចាំការយាងមកវិញរបស់ទ្រង់ ដូចដែលវាត្រូវបានបង្ហាញនៅក្នុងចម្រៀងរបស់អ្នកនិពន្ធទំនុកដំកើងនោះទេ ។ ( For Times of Trouble: Spiritual Solace មកពីគម្ពីរទំនុកដំកើង [ ឆ្នាំ២០១២ ] ទំព័រ៧–៨ )
សូមអាន លូកា ២៤:៤៤ ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនពួកសិស្សរបស់ទ្រង់អំពីគម្ពីរទំនុកដំកើង ។ បន្ទាប់មក សូមបង្កើតតំណភ្ជាប់រវាង លូកា ២៤:៤៤ និងចំណងជើង « គម្ពីរទំនុកដំកើង » នៅដើមនៃ ទំនុកដំកើង ១ ។
របៀបមួយដើម្បីសិក្សាគម្ពីរទំនុកដំកើង គឺការប្រៀបធៀបខគម្ពីរដែលព្យាករអំពីព្រះគ្រីស្ទ ទៅនឹងខគម្ពីរដែលបំពេញតាមការព្យាករទាំងនោះ ។
សូមសិក្សាការព្យាករចំនួនបី ឬច្រើនជាងនេះ នៅក្នុងតារាងខាងក្រោមនេះ ។ សូមបង្កើតតំណភ្ជាប់រវាងការព្យាករនៅក្នុងគម្ពីរទំនុកដំកើង និងការបំពេញតាមការព្យាករនោះនៅក្នុងគម្ពីរផ្សេងទៀត ។ អ្នកក៏អាចដាក់ស្លាកវគ្គបទគម្ពីរនីមួយៗថា « ការព្យាករអំពីព្រះគ្រីស្ទ » បានផងដែរ ។
ការចេះរុករកនៅក្នុងបណ្ណាល័យដំណឹងល្អ ។ អ្នកអាចសន្សំពេលវេលាក្នុងការបង្កើតតំណភ្ជាប់នៅក្នុងបណ្ណាល័យដំណឹងល្អបាន ដោយការប្រើអនុសាសន៍ស្វែងរក ។ បន្ទាប់ពីចុចលើរូបតំណាងតំណភ្ជាប់ហើយ សូមវាយអក្សរដំបូងនៃគម្ពីរដែលអ្នកកំពុងភ្ជាប់នោះ រួមជាមួយនឹងជំពូក និងខគម្ពីរវានៅក្នុងរបារស្វែងរក ។ ឧទាហរណ៍ ៖ M2746 សម្រាប់ ម៉ាថាយ ២៧:៤៦ ។ បន្ទាប់មក សូមចុចលើយោបល់សម្រាប់ខគម្ពីរដែលអ្នកកំពុងស្វែងរកនោះ ដែលបង្ហាញឡើងនៅខាងក្រោមរបារស្វែងរក ។
|
ទំនុកដំកើងដែលព្យាករអំពីព្រះយេស៊ូវគ្រីស្ទ |
ការព្យាករដែលត្រូវបានបំពេញ |
|---|---|
ទំនុកដំកើងដែលព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ទំនុកដំកើង ២២:១ | ការព្យាករដែលត្រូវបានបំពេញ ម៉ាថាយ ២៧:៤៦ |
ទំនុកដំកើងដែលព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ទំនុកដំកើង ២២:១៦ | ការព្យាករដែលត្រូវបានបំពេញ |
ទំនុកដំកើងដែលព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ទំនុកដំកើង ២២:១៨ | ការព្យាករដែលត្រូវបានបំពេញ យ៉ូហាន ១៩:២៣–២៤ |
ទំនុកដំកើងដែលព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ទំនុកដំកើង ៣១:៥ | ការព្យាករដែលត្រូវបានបំពេញ លូកា ២៣:៤៦ |
ទំនុកដំកើងដែលព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ទំនុកដំកើង ៣៤:២០ | ការព្យាករដែលត្រូវបានបំពេញ យ៉ូហាន ១៩:៣១–៣៦ |
ទំនុកដំកើងដែលព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ទំនុកដំកើង ៤១:៩ | ការព្យាករដែលត្រូវបានបំពេញ លូកា ២២:៤៧–៤៨; កិច្ចការ ១:១៦–១៧ |
ទំនុកដំកើងដែលព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ទំនុកដំកើង ៦៩:២០–២១ | ការព្យាករដែលត្រូវបានបំពេញ យ៉ូហាន ១៩:២៨–២៩ |
ទំនុកដំកើងដែលព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ទំនុកដំកើង ១១៨:២២ | ការព្យាករដែលត្រូវបានបំពេញ កិច្ចការ ៤:១០–១២ |
ទំនុកដំកើងដែលព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ទំនុកដំកើង ២២:៧–៨ | ការព្យាករដែលត្រូវបានបំពេញ ម៉ាថាយ ២៧:៤១–៤៣ |
សូមឆ្លើយសំណួរខាងក្រោមនៅក្នុងកំណត់ចំណាំមួយនៅជាប់នឹងចំណងជើង « គម្ពីរទំនុកដំកើង » នៅដើមនៃ ទំនុកដំកើង ១ ។
-
តើទំនុកច្រៀង និងកំណាព្យនៅក្នុងគម្ពីរទំនុកដំកើង ជួយអ្នកឲ្យយល់ពីព្រះជន្ម និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចធ្វើឲ្យតន្ត្រីកាន់តែមានអត្ថន័យនៅក្នុងជីវិតរបស់ខ្ញុំបានដោយរបៀបណា ?
ភាគច្រើននៃគម្ពីរទំនុកដំកើងប្រើពាក្យ បង្អង់ ។ ខណៈដែលយើងមិនដឹងច្បាស់ពីអត្ថន័យនៃពាក្យ បង្អង់ វាអាចជាសញ្ញាមួយដល់អ្នកចម្រៀង ឬអ្នកអានឲ្យផ្អាក និងគិតពិចារណា ( ដូចជាការសម្រាកពីតន្ត្រីដែរ ) ។
សូមអាន ទំនុកដំកើង ៣ ។ រាល់ពេលដែលអ្នកឃើញពាក្យ បង្អង់ សូមផ្អាក និងសរសេរកំណត់ចំណាំមួយនៅជាប់នឹងពាក្យនោះ ហើយឆ្លើយសំណួរមួយ ក្នុងចំណោមសំណួរខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាអ្នកនិពន្ធអាចចង់ឲ្យយើងផ្អាក និងគិតពិចារណានៅកន្លែងនេះ ?
-
តើការជញ្ជឹងគិតនៅកន្លែងនេះអាចជួយ ឬលួងលោមដល់ក្មេងវ័យជំទង់ម្នាក់នៅសព្វថ្ងៃនេះដោយរបៀបណា ?
ការផ្អាកដើម្បីជញ្ជឹងគិតពីសារលិខិតនៃតន្ត្រី អាចបង្កើនបទពិសោធន៍របស់យើងជាមួយនឹងតន្ត្រីសម័យទំនើបផងដែរ ។ សូមជ្រើសរើសបទចម្រៀងមួយមកពីសៀវភៅទំនុកតម្កើង ឬសៀវភៅចម្រៀងកុមារ ហើយអានទំនុកច្រៀងនោះ ។ នៅពេលអ្នកអាន សូមជ្រើសរើសកន្លែងបី ឬច្រើនជាងនេះ ដែលអ្នកគិតថា វានឹងសមរម្យដើម្បីបញ្ចូលពាក្យ « បង្អង់ » ដើម្បីលើកទឹកចិត្តឲ្យមនុស្សឈប់បន្ដិច ហើយគិត ។
ជម្រើស ខ
តើយើងច្រៀងទំនុកដំកើងណាមួយនៅថ្ងៃនេះដែរឬទេ ?
ខណៈដែលវាទំនងជាធ្លាប់មានចង្វាក់ច្រៀងអមជាមួយទំនុកដំកើងជាច្រើន តែយើងមិនដឹងថា មានចង្វាក់អ្វីខ្លះនោះទេ ។ ប៉ុន្តែបទចម្រៀងទំនុកតម្កើងជាច្រើន ដែលយើងច្រៀងនៅសព្វថ្ងៃនេះ ដែលត្រូវបានបំផុសគំនិត និងទទួលឥទ្ធិពលពីគម្ពីរទំនុកដំកើងពីបុរាណ ។
សូមជ្រើសរើសយកទំនុកដំកើងមួយ ឬច្រើន នៅខាងក្រោមនេះ ។ បន្ទាប់មក សូមអានបទចម្រៀងទំនុកតម្កើងដែលពាក់ព័ន្ធ ហើយរកមើលរបៀបដែលវាទទួលឥទ្ធិពលពីគម្ពីរទំនុកដំកើង ។ អ្នកអាចបង្កើតតំណភ្ជាប់រវាងវគ្គបទគម្ពីរ និងបទទំនុកតម្កើង ឬសរសេរចំណងជើងបទទំនុកតម្កើងនៅក្បែរនឹងខគម្ពីរដែលបានបំផុសគំនិតដល់បទនោះ ។
-
ទំនុកដំកើង ៨:៣–៩; ៩:១–២—« តើទ្រង់ធំប៉ុនណា »
-
ទំនុកដំកើង ២៦:៨—« យើងស្រឡាញ់ដំណាក់ទ្រង់ »
-
ទំនុកដំកើង ២៧:១—« ទ្រង់ជាពន្លឺខ្ញុំ »
-
ទំនុកដំកើង ៣៣:១–៦; ៩៥:១–៦—« ចំពោះសម្រស់នៃផែនដី »
-
ទំនុកដំកើង ៣៧:៣–៩—« សូមទុកចិត្តទ្រង់ »
-
ទំនុកដំកើង ១៤៨—« ឱ ! អស់ធម្មជាតិនៃព្រះយើងអើយ »
-
ទំនុកដំកើង ១៥០—« ថ្វាយពរព្រះអម្ចាស់ដ៏អស្ចារ្យ »
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រះជន្ម និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ដូចដែលបានព្យាករនៅក្នុងគម្ពីរទំនុកដំកើង ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
បទចម្រៀងដែលអ្នកបានជ្រើសរើស និងមូលហេតុដែលអ្នកជ្រើសរើសបញ្ចូលពាក្យ « បង្អង់ » នៅកន្លែងដែលអ្នកបានដាក់នោះ ។
-
អ្វីដែលអ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទមកពីគម្ពីរទំនុកដំកើង និងសៀវភៅទំនុកតម្កើងដែលអ្នកបានសិក្សា ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?