ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០៤ ៖ ទំនុក​ដំកើង ៥១—« សូម​លាង​សម្អាត​អំពើបាប​របស់​ទូលបង្គំ »


យុវជន​ម្នាក់​អង្គុយ​នៅលើ​គ្រែ​របស់​គាត់​អធិស្ឋាន

ទំនុក​ដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ ៖ មេរៀន​ទី ១០៤

ទំនុក​ដំកើង ៥១

« សូម​លាង​សម្អាត​អំពើបាប​របស់​ទូលបង្គំ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ដាវីឌ​បាន​និពន្ធ​ទំនុក​ដំកើង ដែល​បង្ហាញ​ពី​បំណង​ប្រាថ្នា​ចង់​បាន​ការអភ័យទោស​ចំពោះ​អំពើបាប​ដែល​ទ្រង់​បាន​ប្រព្រឹត្ត ។ ទ្រង់​បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​ទ្រង់​ដើម្បី​ប្រែចិត្ត​ដោយ​ស្មោះសរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ថា នៅពេល​អ្នក​ប្រែចិត្ត នោះ​ព្រះអង្គ​សង្គ្រោះ​អាច​លាងជម្រះ​អ្នក​ឲ្យ​ស្អាត​បាន ។

សិក្សា​ព្រះគម្ពីរ

សូម​ស្រមៃ​ថា មាន​សំណួរ​អនាមិក​ខាងក្រោម​មកពី​យុវជន​ម្នាក់​ត្រូវបាន​ដាក់​បញ្ចូល​នៅក្នុង ច្បាប់​បោះពុម្ព​ខែ​នេះ នៃ​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន

ថ្មីៗ​នេះ ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ​ចំនួន ដែល​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​មិន​ល្អ​ឡើយ ។ ខ្ញុំ​មិន​ប្រាកដ​ថា​ត្រូវ​ប្រែចិត្ត​ដោយ​របៀប​ណា​ទេ ។ និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​ថែមទាំង​ឆ្ងល់​ថា តើ​អំពើបាប​របស់​ខ្ញុំ​ធ្ងន់ធ្ងរ​ពេក រហូត​ដល់​ខ្ញុំ​លែង​អាច​ប្រែចិត្ត​បាន​ដែរ​ឬ​អត់ ។ មាន​ជំនួយ​ទេ ?

នៅពេល​អ្នក​សិក្សា​ការអង្វរករ​របស់​ស្ដេច​ដាវីឌ​នៅក្នុង ទំនុក​ដំកើង ៥១ សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយ​ឆ្លើយ​សំណួរ​របស់​យុវវ័យ​រូប​នេះ ។ សូម​ជញ្ជឹង​គិត​ពី​ដំបូន្មាន​អ្វី ដែល​អ្នក​នឹង​ចែកចាយ​ជាមួយ​ពួកគេ ។

ស្តេច​ដាវីឌ​គឺជា​មេដឹកនាំ​ដ៏មាន​អំណាច និង​ដ៏​សុចរិត​មួយ​អង្គ ប៉ុន្តែ​ក្រោយមក​ទ្រង់​បាន​ប្រព្រឹត្ត​អំពើបាប​ដ៏ធ្ងន់ធ្ងរ ។ នៅពេល​ដាវីឌ​បាន​ឃើញ​នាង​បាតសេបា​កំពុង​ងូតទឹក​ពី​លើ​ដំបូល នោះ​ទ្រង់​មាន​ចំណង់​ចង់​បាន​នាង ។ នាង​បាតសេបា​បាន​រៀបការ​ហើយ ប៉ុន្ដែ​ដាវីឌ​នៅតែ​តាម​ចង់​បាន​នាង ។ ទ្រង់​បាន​បញ្ជូន​អ្នកបម្រើ​ឲ្យ​ទៅយក​នាង​មក​ជួប​ទ្រង់ ហើយ​ទីបំផុត ក៏​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​នាង ( សាំយូអែល ទី២ ១១:១–៥ ) ។ ដាវីឌ​ក៏​បាន​រៀបចំ​ឲ្យ​ប្តី​របស់​នាង​ទៅ​ស្លាប់​នៅក្នុង​សមរភូមិ​ផងដែរ ។ ទំនុក​ដំកើង ៥១ គឺ​អំពី​ដាវីឌ​ទូល​អង្វរ​ព្រះអម្ចាស់​សូម​ការអភ័យទោស ។

រូបភាព​ហោរា​ណាថាន់​ទូល​ទៅកាន់​ដាវីឌ

សំណួរ​ខាងក្រោម​នេះ​មាន​បំណង​ដើម្បី​ជួយ​ណែនាំ​ការសិក្សា​របស់​អ្នក​ក្នុង ទំនុក​ដំកើង ៥១ ។ សូម​ឆ្លើយ​សំណួរ​នីមួយៗ​នៅក្នុង​បទគម្ពីរ​របស់​អ្នក ដោយ​ការបង្កើត​តំណភ្ជាប់ និង​កំណត់ចំណាំ​ពេញ​មួយ​ជំពូក​នេះ ។

  1. តើ​បទគម្ពីរ​ខាងក្រោម​នេះ​មួយណា ដែល​បង្រៀន​សេចក្ដីពិត​ស្រដៀងគ្នា​នឹង​អ្វី​ដែល​បាន​បង្រៀន​នៅក្នុង ទំនុក​ដំកើង ៥១:១–២, ៧, ៩ ?

    រូបតំណាង​តំណ​ភ្ជាប់សូម​សិក្សា​ជម្រើស​ដ៏ល្អ​បំផុត ហើយ​ដាក់​តំណភ្ជាប់​វា​ទៅនឹង ខទី ២ ។

    1. អេសេគាល ៣:១៦–១៧ ៖ ព្យាការី​គឺជា « អ្នកយាម​ដល់​ពូជពង្ស​អ៊ីស្រាអែល » ។

    2. ម៉ាឡាគី ៣:៨–១០ ៖ ការណ៍​នេះ​បង្ហាញ​ពី​ពរជ័យ​នៃ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

    3. អេសាយ ១:១៨ ៖ « ទោះបើ​អំពើបាប​របស់​ឯង​ដូចជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ » ។

  2. សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៤២–៤៣ និង​សម្រង់​សម្ដី​ដូច​ខាងក្រោម​មកពី ក្បួនខ្នាត​ទូទៅ ។ តើ​វគ្គ​បទគម្ពីរ​មួយណា​ពី​ក្នុង ទំនុក​ដំកើង ៥១ ដែល​មាន​រាយបញ្ជី​បន្ទាប់ពី​សម្រង់​សម្ដី​នេះ ដែល​បង្រៀន​គោលការណ៍​ដូចគ្នា ?

    រូបតំណាង​តំណ​ភ្ជាប់សូម​ដាក់​តំណភ្ជាប់​ចម្លើយ​របស់​អ្នក ។

    នៅពេល​សមាជិក​សាសនាចក្រ​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ នោះ​ការប្រែចិត្ត​របស់​ពួកគេ​ក៏​រួមមាន​នូវ​ការសារភាព​ទៅកាន់​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​របស់​ពួកគេ​ផងដែរ ។ ពេលនោះ​លោក​អាច​អនុវត្ត​កូនសោ​នៃ​ដំណឹងល្អ​នៃ​ការប្រែចិត្ត​ជំនួស​ឲ្យ​ពួកគេ ( សូម​មើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣:១; ៨៤:២៦–២៧; ១០៧:១៨, ២០ ) ។ ការណ៍​នេះ​ជួយ​ពួកគេ​ឲ្យ​សះស្បើយ និង​ត្រឡប់​មករក​ផ្លូវ​នៃ​ដំណឹងល្អ​វិញ តាមរយៈ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

    … ការសារភាព​ដោយ​ស្ម័គ្រចិត្ត​បង្ហាញ​ថា បុគ្គល​ម្នាក់​មាន​បំណង​ប្រាថ្នា​ចង់​ប្រែចិត្ត ។ ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ វគ្គ ៣២.៤.១ នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

    1. ទំនុក​ដំកើង ៥១:៣–៤

    2. ទំនុក​ដំកើង ៥១:១០–១២

    3. ទំនុក​ដំកើង ៥១:១៦–១៧

  3. គោលការណ៍​ខាងក្រោម​នេះ​ទាំងអស់​មាន​នៅក្នុង ទំនុក​ដំកើង ៥១ ។ តើ​គោលការណ៍​មួយណា​ដែល​ស្របនឹង​សំណើ​របស់​ដាវីឌ​នៅក្នុង ទំនុក​ដំកើង ៥១:១០–១២ ?

    រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់​ចំណាំ​មួយ ដែល​ចម្លង​ពី​ចម្លើយ​របស់​អ្នក ឬ​អ្វីមួយ​ស្រដៀងគ្នា​នេះ​នៅជាប់​នឹង ខទី ១០ ។

    1. ខ្ញុំ​ត្រូវតែ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ដើម្បី​ប្រែចិត្ត​យ៉ាង​ពិត​ប្រាកដ​នៅ​ចំពោះ​ព្រះ ។

    2. ការទទួល​ស្គាល់​អំពើបាប​របស់​យើង​នៅ​ចំពោះ​ព្រះ គឺ​ចាំបាច់​សម្រាប់​ការប្រែចិត្ត ។

    3. នៅពេល​យើង​ប្រែចិត្ត ព្រះ​អាច​ជួយ​យើង​ឲ្យ​ផ្លាស់ប្តូរ ទទួល​អារម្មណ៍​នៃ​អំណរ និង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​យើង ។

  4. តើ​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ​មួយណា ដែល​បង្រៀន​ពី​សេចក្ដីពិត​ដូចគ្នា ដែល​បាន​បង្រៀន​នៅក្នុង នីហ្វៃ​ទី​៣ ៩:១៩–២០ ហើយ​ដែល​បាន​ពន្យល់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ?

    រូបតំណាង​តំណ​ភ្ជាប់សូម​ដាក់​តំណភ្ជាប់​ចម្លើយ​របស់​អ្នក ។

    អែលឌើរ នែល អិល អាន់ឌើរសិន

    ការមាន​ចិត្ត​សង្រេង គឺ​ត្រូវ​មាន​ចិត្ត​រាបទាប ប្រែចិត្ត និង​ស្លូតបូត ទទួលយក​ដោយ​អន្ទះសា​ចំពោះ​ព្រះហឫទ័យ​របស់​ព្រះ ។ វិញ្ញាណ​ទន់ទាប​ដាក់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នៅក្នុង​ព្រះហស្ត​របស់​ព្រះ ដោយ​ជឿ​ថា ព្រះហឫទ័យ​របស់​ទ្រង់ មិនមែន​តាម​ចិត្ត​យើង​ទេ នឹង​ជួយ​យើង​ឲ្យ​ក្លាយជា​មនុស្ស​ដែល​យើង​គួរតែ​ក្លាយ ។ ( The Divine Gift of Forgiveness [ ឆ្នាំ​២០១៩ ] ទំព័រ ១៥៣ )

    1. ទំនុក​ដំកើង ៥១:៣–៤

    2. ទំនុក​ដំកើង ៥១:១០–១២

    3. ទំនុក​ដំកើង ៥១:១៦–១៧

  5. តើ​វគ្គ​បទគម្ពីរ​មួយណា​នៅក្នុង ទំនុក​ដំកើង ៥១ ដែល​អ្នក​ចង់​ដាក់​តំណភ្ជាប់​ទៅនឹង​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ?

    ប្រធាន ជែហ្វ្រី អ័រ ហូឡិន

    [ មិន ] ថា​កំហុស​ច្រើន​ប៉ុនណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​បាន​ធ្វើ … ឬ​ការឃ្លាត​ឆ្ងាយពី​ផ្ទះ និង​គ្រួសារ និង​ព្រះ​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​ធ្វើ​ដំណើរ​មក​ឆ្ងាយ​យ៉ាងណា​នោះ​ទេ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អ្នក​មិន​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ផុត​ពី​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ឡើយ ។ វា​មិន​អាច​ទៅ​រួច​សម្រាប់​អ្នក ដើម្បី​លិច​ទៅ​ជ្រៅ​ជាង​ពន្លឺ​ដ៏​និរន្ដន៍​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ដែល​អាច​ចែងចាំង​ដល់​បាន​ទេ ។ ( « The Laborers in the Vineyard » Liahona ខែ​ឧសភា ឆ្នាំ​២០១២ ទំព័រ ៣៣ )

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​អាច​សួរ​សំណួរ​អ្វី​ទៀត​អំពី​ការប្រែចិត្ត ?

ក្មេងប្រុស​ជំទង់​កំពុង​ប្រឡង

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ស្រមៃ​ថា អ្នក​គឺជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ដែល​មាន​សុទ្ធតែ​ក្មេង​ជំទង់​ដូច​អ្នក​ដែរ ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។

  • តើ​អ្នក​នឹង​សួរ​សំណួរ ( ណា ) ខ្លះ ដើម្បី​វាស់វែង​ថា តើ​ពួកគេ​យល់ពី​គោលលទ្ធិ​នៃ​ការប្រែចិត្ត​ដែរ​ឬអត់ ?

ជម្រើស ខ

តើ​ខ្ញុំ​អាច​ពន្យល់​ពី​ការប្រែចិត្ត​ប្រាប់​អ្នកដទៃ​បាន​យ៉ាង​ដូចម្ដេច ?

ថ្នាក់​សិក្ខាសាលា

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​នឹង​សំណួរ ដែល​បាន​សួរ​ដោយ​ក្មេង​ជំទង់​ម្នាក់​នៅ​ដើម​មេរៀន​នេះ ។ សូម​ប្រើ​យ៉ាង​ហោច​ណាស់​បទគម្ពីរ ឬ​សេចក្តី​ថ្លែងការណ៍​មួយ ដែល​អ្នក​បាន​សិក្សា​នៅ​ថ្ងៃនេះ​នៅក្នុង​ចម្លើយ​របស់​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ថា នៅពេល​អ្នក​ប្រែចិត្ត នោះ​ព្រះអង្គ​សង្គ្រោះ​អាច​លាងជម្រះ​អ្នក​ឲ្យ​ស្អាត​បាន ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ការឆ្លើយតប​របស់​អ្នក​ចំពោះ​សំណួរ​ទាំង​ប្រាំ និង​សំណួរ ( ទាំងឡាយ ) ដែល​អ្នក​នឹង​សួរ​ក្នុង​ថ្នាក់​សិក្ខាសាលា ។

  • របៀប​ដែល​អ្នក​ប្រើ​អ្វី​ដែល​អ្នក​បាន​សិក្សា ដើម្បី​ឆ្លើយនឹង​សំណួរ​នៅ​ដើម​មេរៀន​នេះ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?