ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ ៖ មេរៀនទី ១០៦
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៧
ការទន្ទេញឃ្លាគន្លឹះ និងការអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ចំណេះចំណានខាងគោលលទ្ធិអាចជួយអ្នកឲ្យស្ថាបនាគ្រឹះជីវិតរបស់អ្នកនៅលើព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ទាំងទ្វេ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញចាំឃ្លាបទគម្ពីរគន្លឹះនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ វាក៏អាចជួយអ្នកឲ្យអនុវត្តតាមគោលការណ៍ដ៏ទេវភាពនៃការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
ទន្ទេញ
សូមរំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរសញ្ញាចាស់ទាំងអស់នៅខាងក្រោមនេះ ។ សូមប្រាកដថា វាត្រូវបានដាក់ស្លាកនៅក្នុងព្រះគម្ពីររបស់អ្នក ។ កំណត់ចំណាំ ៖ អ្នកនឹងរៀនវគ្គបទគម្ពីរទាំងអស់នេះពេញមួយវគ្គសិក្សានេះ ។
|
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ |
ឃ្លាបទគម្ពីរគន្លឹះ |
|---|---|
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « ព្រះអម្ចាស់ទ្រង់បានហៅរាស្រ្តទ្រង់ថាស៊ីយ៉ូន ពីព្រោះពួកគេមានចិត្តតែមួយ និងគំនិតតែមួយ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ ព្រះអម្ចាស់បានសន្យានឹងអ័ប្រាហាំថា ពូជរបស់លោកនឹង « បានកាន់ការងារបម្រើ និងបព្វជិតភាពនេះដល់អស់ទាំងសាសន៍ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ កាលជាវិញ្ញាណ យើង « ត្រូវបានបង្កើតឡើង មុនកំណើតលោកិយមកម្ល៉េះ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ១:២៦–២៧ | ឃ្លាបទគម្ពីរគន្លឹះ « ព្រះបានបង្កើតមនុស្សតាមរូបអង្គទ្រង់ផ្ទាល់ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ២:២៤ | ឃ្លាបទគម្ពីរគន្លឹះ « មនុស្សប្រុស … នឹងទៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំងពីរនោះនឹងត្រឡប់ជាសាច់តែមួយសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ៣៩:៩ | ឃ្លាបទគម្ពីរគន្លឹះ « ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង ? » |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និក្ខមនំ ២០:៣–១៧ | ឃ្លាបទគម្ពីរគន្លឹះ ក្រឹត្យវិន័យដប់ប្រការ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ យ៉ូស្វេ ២៤:១៥ | ឃ្លាបទគម្ពីរគន្លឹះ « ចូររើសយកព្រះណាដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ទំនុកតម្កើង ២៤:៣–៤ | ឃ្លាបទគម្ពីរគន្លឹះ « តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន ? អ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ សុភាសិត ៣:៥–៦ | ឃ្លាបទគម្ពីរគន្លឹះ « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត …នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ១:១៨ | ឃ្លាបទគម្ពីរគន្លឹះ « ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ៥:២០ | ឃ្លាបទគម្ពីរគន្លឹះ « វេទនាដល់ពួកអ្នកដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ២៩:១៣–១៤ | ឃ្លាបទគម្ពីរគន្លឹះ ការស្តារឡើងវិញនៃដំណឹងល្អគឺជា « ការណ៍មួយយ៉ាងអស្ចារ្យ ហើយចម្លែក » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ៥៣:៣–៥ | ឃ្លាបទគម្ពីរគន្លឹះ « [ ព្រះយេស៊ូវគ្រីស្ទ ] បានទ្រាំទ្ររងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ៥៨:៦–៧ | ឃ្លាបទគម្ពីរគន្លឹះ ពរជ័យនៃការតមអាហារដែលត្រឹមត្រូវ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ៥៨:១៣–១៤ | ឃ្លាបទគម្ពីរគន្លឹះ « បែរចេញ … មិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់យើង បើឯងរាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ យេរេមា ១:៤–៥ | ឃ្លាបទគម្ពីរគន្លឹះ « មុនដែលយើងបានបង្កើតឯងនៅក្នុងពោះ… យើងក៏បានតែងតាំងឯងឡើងជាហោរាដល់អស់ទាំងសាសន៍ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសេគាល ៣:១៦–១៧ | ឃ្លាបទគម្ពីរគន្លឹះ ព្យាការីគឺជា « អ្នកយាមដល់ពូជពង្សអ៊ីស្រាអែល » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសេគាល ៣៧:១៥–១៧ | ឃ្លាបទគម្ពីរគន្លឹះ ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន « ធ្វើជាបន្ទះតែមួយដើម្បីឲ្យបានជាប់នៅជាមួយគ្នានៅដៃឯង » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដានីយ៉ែល ២:៤៤–៤៥ | ឃ្លាបទគម្ពីរគន្លឹះ ព្រះនឹង « តាំងនគរមួយឡើង ដែលមិនត្រូវបំផ្លាញឡើយ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេម៉ុស ៣:៧ | ឃ្លាបទគម្ពីរគន្លឹះ « ព្រះយេហូវ៉ាទ្រង់ …សម្តែងឲ្យពួកហោរា ជាអ្នកបម្រើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ម៉ាទ្បាគី ៣:៨–១០ | ឃ្លាបទគម្ពីរគន្លឹះ ពរជ័យនៃការថ្វាយដង្វាយមួយភាគក្នុងដប់ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ម៉ាទ្បាគី ៤:៥–៦ | ឃ្លាបទគម្ពីរគន្លឹះ អេលីយ៉ា « នឹងបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ » ។ |
សូមគូររូប ឬស្វែងរករូបភាពដែលតំណាងឲ្យឃ្លាបទគម្ពីរគន្លឹះ យ៉ាងហោចណាស់ប្រាំ នៅខាងលើនេះ ។ សូមកត់វាទុកនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
រៀនសូត្រ និងអនុវត្ត
សូមអានសាច់រឿងដូចតទៅនេះ ៖
បន្ទាប់ពីមេរៀនសិក្សាថ្ងៃអាទិត្យថ្មីៗនេះអំពីសារៈសំខាន់នៃការទៅព្រះវិហារបរិសុទ្ធ ផល បានដឹងខ្លួនថា គាត់មិនបានទៅព្រះវិហារបរិសុទ្ធយូរមកហើយ ។ ដោយសារកំហុសមួយចំនួនដែលគាត់បានធ្វើ គាត់មានអារម្មណ៍ថា គាត់មិនមានភាពស័ក្ដិសមចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទេ ។ ផល គិតក្នុងចិត្តថា « ព្រះមិនចង់ឲ្យខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ដោយព្រោះអ្វីដែលខ្ញុំបានធ្វើទេ » ។
ឥឡូវនេះ សូមជញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចនឹងជួយឲ្យនរណាម្នាក់ដែលមានអារម្មណ៍ដូចដែល ផល មាននេះយ៉ាងដូចម្ដេច ?
របៀបមួយដែលយើងអាចពិនិត្យមើលសំណួរចេញពីទស្សនវិស័យដ៏អស់កល្បមួយ គឺការរៀបចំសំណួរឡើងវិញ ( ឬគិតពីសំណួរនោះខុសពីមុន ) ដោយផ្អែកលើអ្វីដែលព្រះអម្ចាស់បានបង្រៀន ។ សូមមើល កថាខណ្ឌទី៨–៩ នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។ ប្រសិនបើមាន អ្នកអាចមើលវីដេអូ « Examining Questions with an Eternal Perspective » ( ២:៥៦ ) ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក នៅលើក្រដាសមួយសន្លឹក ឬនៅលើកម្មវិធីគូររូបនៅលើឧបករណ៍របស់អ្នក សូមគូររូបភាពស៊ុមរូបថតមួយដូចស៊ុមខាងលើនេះ ។ សូមសរសេរកង្វល់របស់ ផល នៅកណ្តាលស៊ុមនេះ ។ សូមសរសេរចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមជុំវិញស៊ុមនេះ ៖
-
តើ ផល អាចនឹងសន្មតអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ផែនការរបស់ទ្រង់ និងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះបុត្រាបុត្រីរបស់ទ្រង់ ?
-
តើ ផល អាចនឹងសន្មតអ្វីខ្លះអំពីខ្លួនគាត់ ?
-
តើការសន្មតទាំងនេះអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ ផល ជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមគូរស៊ុមថ្មីមួយនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកដូចស៊ុមខាងលើនេះ ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅជុំវិញស៊ុមនោះ ៖
-
តើមានសេចក្ដីពិតអ្វីខ្លះ អំពីផែនការរបស់ព្រះវរបិតាសួគ៌ ឬមកពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលអាចជួយ ផល ឲ្យផ្លាស់ប្តូរបរិបទនៃការព្រួយបារម្ភរបស់គាត់ ឬមើលឃើញវាចេញពីទស្សនវិស័យរបស់ព្រះ ?
-
តើមានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអ្វីខ្លះ ដែលអ្នកអាចចែកចាយជាមួយ ផល បាន ? ហេតុអ្វី ?
ដោយប្រើអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ សូមសរសេរការឆ្លើយតបទៅកាន់ ផល ដែលនឹងជួយគាត់ឲ្យមើលទៅសំណួររបស់គាត់តាមរយៈទស្សនវិស័យដ៏អស់កល្បជានិច្ចនៃផែនការរបស់ព្រះវរបិតាសួគ៌ និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យទន្ទេញចាំឃ្លាបទគម្ពីរគន្លឹះនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ ហើយក៏ដើម្បីជួយអ្នកឲ្យអនុវត្តតាមគោលការណ៍ដ៏ទេវភាពនៃការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
គំនូរទាំងប្រាំនៃឃ្លាបទគម្ពីរគន្លឹះ ។
-
ចម្លើយរបស់អ្នកទៅកាន់ ផល ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?