ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០៧ ៖ ទំនុក​ដំកើង ១១៩—« ទូលបង្គំ​ស្រឡាញ់​ដល់​សេចក្តី​បង្គាប់​របស់​ទ្រង់​ច្រើន​ជាង​មាស »


ប្រអប់​តូច​មួយ​ពេញ​ដោយ​កំណប់​ទ្រព្យ

ទំនុក​ដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ ៖ មេរៀន​ទី ១០៧

ទំនុកដំកើង ១១៩

« ទូលបង្គំ​ស្រឡាញ់​ដល់​សេចក្តី​បង្គាប់​របស់​ទ្រង់​ច្រើន​ជាង​មាស »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​អ្នក​មាន​អារម្មណ៍​ថា ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នាំ​ទៅរក​ការដឹកនាំ​ពី​ព្រះអម្ចាស់​ដែរ​ឬ​ទេ ? ទំនុក​ដំកើង ១១៩ បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​ព្រះបន្ទូល​នៃ​ព្រះ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​នៃ​ព្រះបន្ទូល​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ដាក់​ផែនការ​ដើម្បី​សិក្សា​ព្រះបន្ទូល​របស់​ព្រះ ។

សិក្សា​ព្រះគម្ពីរ

បុរស​ម្នាក់​កំពុង​ដើរ​ក្នុង​ព្រៃ

នៅ​ឆ្នាំ​២០១០ មហាសេដ្ឋី​ឈ្មោះ ហ្វ័ររ៉េស ហ្វេន បាន​ប្រកាស​ថា គាត់​បាន​លាក់​ប្រអប់​កំណប់​មួយ​ពេញ​ដោយ​កាក់​មាស​នៅឯ​ភ្នំ រ៉កឃី ។ គាត់​បាន​តែង​កំណាព្យ​មួយ ដែល​ពេញ​ទៅដោយ​តម្រុយ​អំពី​កន្លែង​ដែល​លាក់​កំណប់​នោះ ហើយ​បាន​ប្រកាស​ថា អ្នក​ដែល​រកឃើញ​កំណប់​នោះ​អាច​រក្សា​កំណប់​ទ្រព្យ​នោះ​បាន ។ មនុស្ស​ជាង​២៥០,០០០​នាក់ បាន​ទទួលយក​ការប្រកួត​ប្រជែង​នេះ ។ អ្នកខ្លះ​បាន​ស្វែងរក​រយៈពេល​ពីរ​បី​ម៉ោង ។ អ្នក​ផ្សេងទៀត​បាន​ស្វែងរក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ យ៉ាង​ហោច​ណាស់ មនុស្ស​ប្រាំ​នាក់​បាន​ស្លាប់ ខណៈ​កំពុង​ស្វែងរក​មាស​នោះ​នៅក្នុង​ភូមិសាស្ដ្រ​ដ៏​ពិបាក​ខ្លាំង ។ អស់​រយៈពេល​១០​ឆ្នាំ ទម្រាំ​មាន​មនុស្ស​រកឃើញ​ទីតាំង​កំណប់​នោះ ហើយ​ទទួល​បាន​រង្វាន់​នោះ ។

សូម​អាន ទំនុក​ដំកើង ១១៩:៧២, ១២៧ ។ តើ​អ្នកនិពន្ធ​និយាយ​អ្វីខ្លះ​អំពី​មាស និង​ប្រាក់ ?

រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅក្បែរ​ខគម្ពីរ​មួយ​ដែល​អ្នក​បាន​អាន ហើយ​ឆ្លើយ​នឹង​សំណួរ​មួយ ឬ​ច្រើន នៅ​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​បានជា​អ្នកនិពន្ធ​គម្ពីរ​ទំនុក​ដំកើង​មាន​អារម្មណ៍​ថា ព្រះបញ្ញត្តិ​មាន​តម្លៃ​ខ្លាំង​ជាង​កាក់​មាស​រាប់​ពាន់​ទៅ​ទៀត ?

  • តើ​ការដឹង​ពី​តម្លៃ​នៃ​ព្រះបន្ទូល​របស់​ព្រះ អាច​ជំរុញ​អ្នក​ឲ្យ​សិក្សា​ស្រាវជ្រាវ​បទគម្ពីរ​យ៉ាង​ដូចម្តេច ?

កំណាព្យ​តាម​តួអក្សរ​ដំបូង ។ ទំនុក​ដំកើង ១១៩ គឺ​បាន​បំបែក​ទៅជា​វគ្គ​ដែល​មាន​ប្រាំបី​ខ ។ ទំនុក​ដំកើង​នេះ​គឺជា « កំណាព្យ​តាម​តួ​អក្សរ​ដំបូង​មួយ​ដែល​មាន​ប្រាំបី​ខ សម្រាប់​តួអក្សរ​ម្ភៃ​ពីរ​នៃ​អក្ខរក្រម​ហេព្រើរ​នីមួយៗ ។ … តួអក្សរ​របស់​ហេព្រើរ​មួយ និង​ឈ្មោះ​របស់​វា​បង្ហាញ​នៅលើ​នៃ​វគ្គ​ដែល​មាន​ប្រាំបី​ខ​នីមួយៗ » ( អ៊ីលីស ធី រ៉ាម៉ូសិន A Latter-day Saint Commentary on the Old Testament [ ឆ្នាំ​១៩៩៣ ] ទំព័រ ៤៥៥ ) ។ វគ្គ​ដែល​មាន​ប្រាំបី​ខ​នៃ​ទំនុក​ដំកើង​នីមួយៗ​ចាប់ផ្តើម​ដោយ​តួអក្សរ​ដែល​ត្រូវគ្នា​នៃ​អក្ខរក្រម​របស់​ហេព្រើរ ។

រូបតំណាង​គូសសម្គាល់ប្រធានបទ​សំខាន់​មួយ​នៃ ទំនុក​ដំកើង ១១៩ គឺ​សេចក្តី​ស្រឡាញ់​របស់​អ្នកនិពន្ធ​គម្ពីរ​ទំនុក​ដំកើង​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ ។ របៀប​មួយ​ដែល​សេចក្តី​ស្រឡាញ់​នេះ​ត្រូវបាន​បង្ហាញ គឺ​តាមរយៈ​ការប្រៀបធៀប និង​មេតាផ័រ ។ សូម​អាន​ខគម្ពីរ​ខាងក្រោម​នេះ ហើយ​គូសសម្គាល់​ឃ្លា​ដែល​បង្ហាញ​ពី​អ្វី​ដែល​អ្នកនិពន្ធ​គម្ពីរ​ទំនុក​ដំកើង​បាន​ប្រៀបធៀប​ទៅនឹង​ព្រះបន្ទូល​របស់​ព្រះ ។ បន្ទាប់​មក សូម​ជញ្ជឹង​គិត​ពី​សំណួរ​នៅ​ជាប់​នឹង​ខគម្ពីរ​នីមួយៗ ដើម្បី​ធ្វើឲ្យ​ការយល់ដឹង​របស់​អ្នក​អំពី​អ្វី​ដែល​បាន​បង្ហាញ​នេះ​បាន​កាន់តែ​ស៊ីជម្រៅ ។ ( ចំណាំ ៖ អ្នកនិពន្ធ​គម្ពីរ​ទំនុក​ដំកើង​បាន​ហៅ​ព្រះបន្ទូល​នៃ​ព្រះ​តាម​ពាក្យ​ផ្សេងៗ ដូចជា​សេចក្ដី​បន្ទាល់ ច្បាប់ ក្រឹត្យវិន័យ សេចក្ដី​បញ្ញត្តិ សេចក្តី​បង្គាប់ និង​ផ្លូវ ) ។

  • ទំនុក​ដំកើង ១១៩:២៤ ៖ តើ​ព្រះបន្ទូល​របស់​ព្រះ​អាច​ដូចជា​អ្នកប្រឹក្សា​ដោយ​របៀប​ណា នៅពេល​អ្នក​ប្រឈម​មុខ​នឹង​បញ្ហា ?

  • ទំនុក​ដំកើង ១១៩:៣៥ ៖ សូម​ស្រមៃ​ពី​ការរុករក​ផ្លូវ​ឆ្លងកាត់​ព្រៃ​ដ៏ក្រាស់​មួយ ។ តើ​ផ្លូវ​មាន​គុណតម្លៃ​យ៉ាង​ដូចម្ដេច ?

  • ទំនុក​ដំកើង ១១៩:៥៤ ៖ តើ​ការស្តាប់​ព្រះបន្ទូល​របស់​ព្រះ​អាច​ដូចជា​ការស្តាប់​បទចម្រៀង​ដែល​យើង​ចូលចិត្ត​យ៉ាង​ដូចម្តេច ?

  • ទំនុក​ដំកើង ១១៩:១០៣ ៖ តើ​អ្នក​ចូលចិត្ត​បង្អែម​អ្វី​ជាងគេ ? ហេតុអ្វី​វា​អាច​ជា​ការប្រៀបធៀប​ដ៏ល្អ​សម្រាប់​ព្រះបន្ទូល​របស់​ព្រះ ?

  • ទំនុក​ដំកើង ១១៩:១០៥ ៖ តើ​ការមាន​ចង្កៀង​មាន​ប្រយោជន៍​ខ្លាំង​បំផុត​នៅពេល​ណា ?

រូបតំណាង​កត់​ចំណាំតើ​អ្នក​នឹង​ពិពណ៌នា​អំពី​ព្រះបន្ទូល​របស់​ព្រះ​យ៉ាង​ដូចម្ដេច ? សូម​បន្ថែម​ការប្រៀបធៀប​របស់​អ្នក​ទៅនឹង​គម្ពីរ​ទំនុក​ដំកើង ដោយ​ការបំពេញ​កំណត់​ចំណាំ​ខាងក្រោម​នេះ ដែល​នៅ​ជាប់នឹង​ក្បាល​ជំពូក​សម្រាប់ ទំនុក​ដំកើង ១១៩ ៖

  • សម្រាប់​ខ្ញុំ បទគម្ពីរ​គឺ​ដូចជា ដោយសារ  ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

ចុះ​បើ​ខ្ញុំ​មាន​អារម្មណ៍​ថា​រវល់​ខ្លាំង រហូត​ដល់​គ្មាន​ពេល​សិក្សា​ព្រះគម្ពីរ​វិញ​នោះ ?

បុរស​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ​នៅលើ​តុ

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ​១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

អែលឌើរ រីឆាដ ជី ស្កត

សូម​កុំ​ជឿ​ពាក្យ​កុហក​របស់​សាតាំង​ថា បងប្អូន​គ្មាន​ពេល​សិក្សា​ព្រះគម្ពីរ​ឲ្យ​សោះ ។ សូម​ជ្រើសរើស​យក​ពេល​សិក្សា​ព្រះគម្ពីរ​ទាំងនោះ ។ ការទទួល​ទាន​ព្រះបន្ទូល​ព្រះ​រៀងរាល់​ថ្ងៃ​គឺ​សំខាន់​ជាង​ការដេក សាលារៀន កម្មវិធី​ទូរទស្សន៍ វីដេអូ​ហ្គេម ឬ​បណ្ដាញ​សង្គម​ទៅទៀត ។ បងប្អូន​ត្រូវ​ស្គាល់​ពី​អាទិភាព​ខ្លួនឯង ដើម្បី​មាន​ពេល​សិក្សា​ព្រះបន្ទូល​របស់​ព្រះ ។ បើ​ដូច្នេះ​មែន សូម​ធ្វើ​បែប​នោះចុះ ! ( « Make the Exercise of Faith Your First Priority » Liahona ខែ​តុលា ឆ្នាំ​២០១៤ ទំព័រ ៩៣ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ធ្វើ​បញ្ជី​មួយ​ដូចជា​បញ្ជី​របស់​អែលឌើរ ស្កត នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។ សូម​ដាក់​ចំណងជើង​បញ្ជី​នោះ​ថា « រឿង​ដប់​យ៉ាង​ដែល​មិន​សូវ​សំខាន់​ជាង​ការសិក្សា​ព្រះគម្ពីរ » ។ សូម​ព្យាយាម​រាយបញ្ជី​តែ​រឿង​ណា​ដែល​អ្នក​ត្រូវបាន​ល្បួង​ឲ្យ​ផ្តល់​អាទិភាព ជាង​ការសិក្សា​ព្រះគម្ពីរ​បាន​ហើយ ។

ជម្រើស ខ

ហេតុអ្វី​បានជា​អ្នកនិពន្ធ​ពី​សម័យ​បុរាណ​ឲ្យ​តម្លៃ​ព្រះបន្ទូល​របស់​ព្រះ​ខ្លាំង​ម្ល៉េះ ?

សូម​មើល​វីដេអូ « The Blessings of Scripture » ។ សូម​ផ្អាក​វីដេអូ​នេះ​នៅ​នាទី​ទី ១:៥៥ ហើយ​ពិចារណា​ពី​សំណួរ​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ៖ « តើ​ពួកគេ​បាន​យល់​អ្វី ដែល​យើង​ក៏​គួរតែ​យល់​ដែរ​នោះ ? » បន្ទាប់មក សូម​មើល​បញ្ចប់​វីដេអូ​នេះ ហើយ​ស្វែងរក​ចម្លើយ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​កត់ត្រា​ចម្លើយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។

3:4

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​សៀវភៅ​កត់ចំណាំប្រសិនបើ​អ្នក​មាន​គោលដៅ​សិក្សា​ព្រះគម្ពីរ​រួចហើយ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​អំពី​អ្វី​ដែល​បាន​ដំណើរការ​ល្អ និង​អ្វី​ដែល​អ្នក​អាច​នឹង​ចង់​បន្ត ។

ប្រសិនបើ​អ្នក​មិន​មាន​គោលដៅ​សិក្សា​ព្រះគម្ពីរ​បច្ចុប្បន្ន​ទេ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​ដាក់​គោលដៅ​មួយ ។ អ្នក​អាច​រួមបញ្ចូល​ដូច​ខាងក្រោម ៖

  1. រយៈពេល​ដែល​អ្នក​នឹង​សិក្សា

  2. តើ​អ្នក​នឹង​សិក្សា​ញឹកញាប់​ប៉ុនណា ( បើ​អាច សូម​ខិតខំ​សិក្សា​រាល់ថ្ងៃ )

  3. អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​ការសិក្សា​របស់​អ្នក ( ឧទាហរណ៍ សូម​អធិស្ឋាន​មុន​ពេល​អ្នក​សិក្សា ឬ​ស្វែងរក​វិវរណៈ​អំពី​អ្វី​ដែល​អ្នក​សិក្សា )

  4. របៀប​ដែល​អ្នក​អាច​ចងចាំ ជញ្ជឹងគិត ឬ​អនុវត្ត​អ្វី​ដែល​អ្នក​រៀន ( ឧទាហរណ៍ រក្សា​កំណត់ហេតុ​នៃ​អ្វី​ដែល​អ្នក​កំពុងរៀន​ពី​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក រក្សា​កំណត់ត្រា​អំពី​អ្វី​ដែល​អ្នក​កំពុង​ព្យាយាម​អនុវត្ត ឬ​ពិភាក្សា​ជាមួយ​អ្នក​ផ្សេង​អំពី​អ្វី​ដែល​អ្នក​កំពុង​រៀន​ម្តង​ក្នុង​មួយ​សប្តាហ៍ )

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ដាក់​ផែនការ​ដើម្បី​សិក្សា​ព្រះបន្ទូល​របស់​ព្រះ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • បញ្ជី « រឿង​ដប់​យ៉ាង​ដែល​មិន​សូវ​សំខាន់​ជាង​ការសិក្សា​ព្រះគម្ពីរ » របស់​អ្នក ។

  • គោលដៅ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ឬ​ផែនការ​របស់​អ្នក​ដើម្បី​បន្ដ​សិក្សា​ទៅមុខ​ទៀត ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?