ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០៨ ៖ ទំនុក​ដំកើង ១៣៦—« ឱ​សូម​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា »


ស្ត្រី និង​ទេវតា​កំពុង​អធិស្ឋាន

ទំនុក​ដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ ៖ មេរៀន​ទី ១០៨

ទំនុកដំកើង ១៣៦

« ឱ​សូម​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ដូចជា​ទំនុក​តម្កើង​ជាច្រើន​ដែរ គម្ពីរ​ទំនុក​ដំកើង​រំឭក​យើង​ឲ្យ​ដឹងគុណ​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។ ការបង្ហាញ​ការដឹងគុណ​ដោយ​ស្មោះ​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ អាច​បើក​ភ្នែក និង​ដួងចិត្ត​របស់​អ្នក​ចំពោះ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​ទាំងទ្វេ ។ វា​នឹង​អនុញ្ញាត​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ទ្រង់​ទាំងទ្វេ​រីកចម្រើន​ឡើង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ស្គាល់​សេចក្តី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​បង្ហាញ​ការដឹងគុណ​ចំពោះ​ទ្រង់​ទាំងទ្វេ ។

សិក្សា​ព្រះគម្ពីរ

ស្ត្រី​កំពុង​លុត​ជង្គង់​នៅក្បែរ​គ្រែ ហើយ​សម្លឹង​មើល​ទៅក្រៅ​បង្អួច

អ្នក​អាច​រកឃើញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ មិន​ថា​អ្នក​នៅ​ទីណា​នោះ​ទេ​ក្នុង​ពិភពលោក​នេះ ។ សូម​ជញ្ជឹង​គិត​ពី​លើក​ចុងក្រោយ ដែល​អ្នក​ពិតជា​ទទួល​អារម្មណ៍​យ៉ាង​ពិត​ប្រាកដ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។ តើ​វា​នៅ​ថ្មីៗ​នេះ​ឬ ? តើ​អ្វី​ទៅ​ដែល​បាន​នាំមក​នូវ​អារម្មណ៍​ទាំងនោះ ? តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​អ្នក​រកឃើញ​ថា ពេលខ្លះ​វា​ពិបាក​ដើម្បី​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក​វិញ​នោះ ?

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ​១៩២៧–២០១៨ ) បាន​ពន្យល់​ពី​អ្វីមួយ​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

បងប្អូន​ប្រុស​ស្រី​របស់ខ្ញុំ​អើយ តើ​យើង​ចងចាំ​ថា​ត្រូវ​ថ្លែង​អំណរគុណ​ចំពោះ​ពរជ័យ​ដែល​យើង​ទទួល​ឬ​ទេ ? ការអរ​ព្រះគុណ​ដោយស្មោះ​មិន​ត្រឹមតែ​ជួយ​យើង​ឲ្យ​ស្គាល់​ពរជ័យ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​បើកទ្វារ​ស្ថានសួគ៌ និង​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ផងដែរ ។ ( « The Divine Gift of Gratitude » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១០ ទំព័រ ៨៧ )

តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ការបង្ហាញ​ការដឹងគុណ​ចំពោះ​ពរជ័យ​របស់​យើង ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ? សូម​គិត​ពី​បទពិសោធន៍​របស់​អ្នក​កាលពី​សប្តាហ៍​មុន ។ សូម​ជញ្ជឹង​គិត​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដោយ​ប្រើ​ឃ្លា មិន​ដែល​សោះ ម្តង ឬ​ពីរ​ដង ពីរបី​ដង ឬ ជាច្រើន​ដង ។

  • តើ​អ្នក​ស្គាល់​ពរជ័យ​ជាក់លាក់​មួយ​មកពី​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​អ្នក​ញឹកញាប់​ប៉ុនណា ?

  • តើ​អ្នក​បាន​បង្ហាញ​ការដឹងគុណ​ចំពោះ​ព្រះអម្ចាស់​ញឹកញាប់​ប៉ុនណា​សម្រាប់​ពរជ័យ​របស់​អ្នក ?

  • តើ​អ្នក​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ទ្រង់​ញឹកញាប់​ប៉ុនណា ?

នៅពេល​អ្នក​គិត​ពិចារណា​ពី​ចម្លើយ​របស់​អ្នក ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​រៀន និង​កែលម្អ​ឲ្យ​ប្រសើរ​ឡើង​បាន ។ នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃនេះ សូម​ស្តាប់​តាម​ការណែនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ អំពី​របៀប​ដែល​អ្នក​អាច​ស្គាល់​ពរជ័យ​កាន់តែ​ច្បាស់ និង​បង្ហាញ​ការដឹងគុណ​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​កាន់តែ​ប្រសើរ ។

រូបតំណាង​គូសសម្គាល់សូម​អាន ទំនុក​ដំកើង ១៣៦:១–៣, ២៦ ។ សូម​គូសសម្គាល់​មូលហេតុ​ម្តងហើយ​ម្តងទៀត ដែល​អ្នកនិពន្ធ​គម្ពីរ​ទំនុក​ដំកើង​ចែកចាយ​អំពី​ការបង្ហាញ​ការដឹងគុណ ។

តើ​សេចក្តី​សប្បុរស​គឺជា​អ្វី ? រាល់​ពេល​ដែល​អ្នកនិពន្ធ​ទំនុក​ដំកើង​ស្គាល់​សេចក្តី​សប្បុរស​របស់​ព្រះ​នៅក្នុង ទំនុក​ដំកើង ១៣៦ គាត់​បង្ហាញ​ការដឹងគុណ ។ នៅក្នុង​ភាសា​ហេព្រើរ​ពាក្យ​ថា សេចក្តី​សប្បុរស​នៅក្នុង​ខគម្ពីរ​ទាំងនេះ​គឺ hesed ( ហេសិដ ) ដែល​មាន​ន័យ​ថា « សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​ដ៏​ពិសេស​មួយ ដែល​ព្រះ​មាន​ព្រះទ័យ និង​សព្វ​ព្រះទ័យ​ប្រទាន​ដល់​អស់​អ្នក​ដែល​បាន​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ » ( រ័សុល អិម ណិលសុន « សេចក្តីសញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែ​តុលា ឆ្នាំ​២០២២ ទំព័រ ៦ ) ។

រូបតំណាង​កត់​ចំណាំនៅជាប់​នឹង​ពាក្យ សេចក្តី​សប្បុរស នៅក្នុង ទំនុក​ដំកើង ១៣៦:១ សូម​សរសេរ​កំណត់​ចំណាំ​ដូច​តទៅ​នេះ ៖ សេចក្តី​សប្បុរស = សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ក្នុង​សេចក្ដីសញ្ញា កាល​ខ្ញុំ​ស្គាល់​ពរជ័យ និង​សេចក្តី​សប្បុរស​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​គួរតែ​បង្ហាញ​ការដឹងគុណ​របស់​ខ្ញុំ​ចំពោះ​ទ្រង់ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​អាន ទំនុក​ដំកើង ១៣៦:៤–៩, ២៥ និង ទំនុក​ដំកើង ១០០:៣ ។ សូម​រកមើល​អ្វី​ដែល​ព្រះ​បាន​ធ្វើ ដែល​អ្នក​អាច​បង្ហាញ​ការដឹងគុណ​បាន ។ នៅក្នុង​សៀវភៅ​កត់​ចំណាំ ឬ​រឹម​ទំព័រ​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់​ចំនួន​បី ដែល​អ្នក​មាន​ការដឹងគុណ ។

រូបតំណាង​កត់​ចំណាំសូម​អាន ទំនុក​ដំកើង ១៣៦:២៤ ហើយ​រកមើល​អ្វី​ផ្សេងទៀត​ដែល​ព្រះអង្គ​សង្គ្រោះ​ធ្វើ​សម្រាប់​យើង ។ អ្នក​អាច​សរសេរ​កំណត់​ចំណាំ​មួយ​នៅជាប់​នឹង​ខគម្ពីរ​នេះ ជាមួយ​នឹង​អ្វី​ផ្សេងទៀត​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ដែល​អ្នក​មាន​ការដឹងគុណ ។

ប្រសិនបើ​មាន សូម​មើល « President Russell M. Nelson on the Healing Power of Gratitude » ( ពី​នាទី​ទី ២:៤៥ ដល់​នាទី​ទី ៤:២៧ ) ។

11:38

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

ហេតុអ្វី​បានជា​ខ្ញុំ​គួរ​មាន​អំណរគុណ សូម្បីតែ​ចំពោះ​ការសាកល្បង​របស់​ខ្ញុំ​ក៏​ដោយ ?

សូម​អាន ទំនុក​ដំកើង ១៣៦:១០–១៦ ហើយ​រកមើល​អ្វី​ផ្សេងទៀត​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​រាស្រ្ត​របស់​ទ្រង់ ។

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន ៖

ប្រធាន ដាល្លិន អេក អូក

វិវរណៈ​ដែល​យើង​មាន​អំណរគុណ បង្ហាញ​ថាយើង​គួរ​តែ​ថ្លែង​អំណរគុណ​ចំពោះ​ទុក្ខវេទនា​របស់​យើង ដោយសារ​វា​បង្វែរ​ចិត្ត​យើង​ទៅ​រក​ព្រះ ហើយ​ផ្តល់​ឱកាស​ដល់​យើង​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​យើង​ប្រែក្លាយ ។ … នៅ​កណ្តាល​នៃ​ការបៀតបៀន​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​កំពុង​រងទុក្ខ​នៅ​រដ្ឋ​មិសសួរី ព្រះអម្ចាស់​បានប្រទាន​ការបង្រៀន និង​ការសន្យា​ស្រដៀង​គ្នា​នេះ ៖ « យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កុំ​ខ្លាច​ឡើយ ចូរ​មាន​ចិត្ត​ក្សាន្ត​ចុះ មែន​ហើយ ចូរ​អរ​សប្បាយ​ជានិច្ច ហើយ​នូវ​គ្រប់​អ្វីៗ​ទាំង​អស់ ចូរ​ថ្លែង​អំណរគុណ … ហើយ​គ្រប់​ការណ៍​ទាំងអស់​ដែល​អ្នក​ត្រូវ​បាន​រង​ទុក្ខ នោះ​នឹង​ផ្សំ​គ្នា​សម្រាប់​សេចក្ដីល្អ​ដល់​អ្នក » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៨:១, ៣ ) ។ ហើយ​ចំពោះ​ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុង​ទុក្ខវេទនា​នៅ​គុក​លិបើទី ៖ « បុត្រ​យើង​អើយ ចូរ​អ្នក​ដឹង​ថា គ្រប់​ការណ៍​ទាំងនេះ​នឹង​ផ្ដល់​ការពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅ​ជា​ការល្អ​ដល់​អ្នក​ទៅ​វិញ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២២:៧ ) ។ ( « Give Thanks in All Things » Liahona ខែ​ឧសភា ឆ្នាំ​២០០៣ ទំព័រ ៩៦ )

ស្ត្រីៗ​កំពុង​ឱប​គ្នា​ក្នុង​អំឡុង​ពេល​កិច្ច​ប្រឹងប្រែង​ឆ្លើយតប​គ្រោះ​រញ្ជួយ​ដី​បន្ទាន់

រូបតំណាង​ចែកចាយសូម​ចែកចាយ​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ​ម្នាក់​នូវ​ដំណើររឿង​មួយ​ចេញពី​ព្រះគម្ពីរ ពី​ជីវិត​របស់​អ្នក​ផ្ទាល់ ឬ​ជីវិត​របស់​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ដែល​ព្រះអម្ចាស់​បាន​ជួយ​នរណាម្នាក់​ឲ្យ​ឆ្លងកាត់​ការសាកល្បង ។

ជម្រើស ខ

តើ​ព្រះគម្ពីរ​អាច​ជួយ​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​យ៉ាង​ដូចម្តេច ?

សូម​អាន ទំនុក​ដំកើង ១៣៦:២៣ ។ សូម​រកមើល​គ្រា​ដែល​ព្រះ​ចងចាំ​យើង ។

ព្រះយេស៊ូវ​នៅក្នុង​សួនច្បារ​គែតសេម៉ានី

ប្រធាន ហែនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទីមួយ បាន​ចែកចាយ ៖

ប្រធាន ហែនរី ប៊ី អាវរិង

ខ្ញុំ​ព្យាយាម​ចងចាំ​ការលះបង់​របស់​ព្រះអង្គ​សង្គ្រោះ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ ។ បន្ទាប់មក នៅពេល​ខ្ញុំ​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌​ដើម្បី​ថ្លែង​អំណរគុណ ខ្ញុំ​មាន​អារម្មណ៍​ថា​ទទួល​បាន​ក្តីស្រឡាញ់ និង​ការអះអាង​ថា ទ្រង់​ឮ​ការអធិស្ឋាន​ខ្ញុំ ហើយ​ថា​ខ្ញុំ​នឹង​ទទួល​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ និង​អស់អ្នក​ដែល​ខ្ញុំ​ស្រឡាញ់ ។ វា​ពង្រឹង​ដោយ​ទីបន្ទាល់​ខ្ញុំ ។ ( « គូកន​យើង​ជានិច្ច » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ទំព័រ ៩៤ )

ប្រសិនបើ​មាន សូម​មើល « Principles of Peace: Gratitude » ( ២:៣២ ) ។

2:33

រូបតំណាង​ស្លាកសូម​រកមើល​វគ្គ​បទគម្ពីរ​ចំនួន​បី ឬ​ច្រើន ដែល​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅពេល​អ្នក​ក្រៀមក្រំ​ចិត្ត ។ សូម​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​នីមួយៗ​ថា « សេចក្តី​ស្រឡាញ់​របស់​ព្រះ » « ចំណូលចិត្ត » ឬ​ស្លាក​ផ្សេងទៀត ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

សូម​ជ្រើសរើស​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ខាងក្រោម ដើម្បី​បង្ហាញ​ពី​អំណរគុណ​របស់​អ្នក​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​យកចិត្ត​ទុកដាក់​ចំពោះ​សេចក្តី​ស្រឡាញ់ ដែល​អ្នក​ប្រហែលជា​ទទួល​អារម្មណ៍​ពី​ទ្រង់​ទាំងទ្វេ នៅពេល​អ្នក​ធ្វើ​ការណ៍​នេះ ។

  1. សូម​បង្ហាញ​អំណរគុណ​របស់​អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​ការចុះផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ដោយ​ការសរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។

  2. សូម​ធ្វើ​បញ្ជី​នៃ​អ្វីៗ​ដែល​អ្នក​មាន​អំណរគុណ​ចំពោះ ។ សូម​ចងចាំ​ថា​ត្រូវ​បញ្ចូល​អ្វីៗ​ទាំងនោះ​នៅក្នុង​ការអធិស្ឋាន​បន្ទាប់​របស់​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​បង្ហាញ​ការដឹងគុណ​ចំពោះ​ទ្រង់​ទាំងទ្វេ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • បទពិសោធន៍​ដែល​ព្រះអម្ចាស់​បាន​ជួយ​ដល់​អ្នក ឬ​អ្នក​ផ្សេងទៀត​តាមរយៈ​ការសាកល្បង ។

  • ការចុះផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក ឬ​បញ្ជី​នៃ​អ្វីៗ​ដែល​អ្នក​ដឹងគុណ​ដល់ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?