ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦៤ ៖ ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៤—អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« មេរៀន​ទី ៦៤ ៖ ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៤—អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

ស្ត្រី​នៅ​ផ្លូវ​បំបែក

យ៉ូស្វេ ១–៨; ២៣–២៤ ៖ មេរៀន​ទី ៦៤

ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៤

អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​អ្នក​ឲ្យ​ស្ថាបនា​ជីវិត​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​បាន ។ មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​អនុវត្ត​សេចក្តីពិត ដែល​មាន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

រំឭក​គោលលទ្ធិ​ឡើងវិញ

សូម​គិត​ពី​អ្វីៗ​ដែល​អ្នក​មិន​ដឹង​ពី​របៀប​ប្រើ ប៉ុន្តែ​អ្នក​ដឹង​ថា តើ​គេ​ប្រើ​វា​សម្រាប់​គោលបំណង​អ្វី ។ នេះ​គឺជា​ឧទាហរណ៍​ដែល​អាច​មាន​មួយ​ចំនួន ៖

ស្ត្រី​កំពុង​ដេរ​នៅលើ​ម៉ាស៊ីន​ដេរ
ប៊ូតុង​វិទ្យុ Retro ដែល​បើក​ដោយ​ដៃ

ហេតុអ្វី​បានជា​វា​សំខាន់​ក្នុង​ការមិន​គ្រាន់តែ​ដឹង​អំពី​អ្វីមួយ​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ដឹង​ពី​របៀប​ប្រើ​វា​ផងដែរ​នោះ ? តើ​គោលការណ៍​នេះ​អាច​អនុវត្ត​ចំពោះ​ការសិក្សា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​របស់​យើង​យ៉ាង​ដូចម្ដេច ?

នៅ​ថ្ងៃនេះ អ្នក​នឹង​ហាត់​អនុវត្ត​ដោយ​ប្រើ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ពិតៗ ។ សូម​ស្វែងរក​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន​វគ្គ​បទគម្ពីរ និង​គោលការណ៍​ទាំងនេះ ហើយ​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​អ្នក ។

រូបតំណាង​ស្លាកសូម​រំឭក​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ចំនួន​១០​ដំបូង​សម្រាប់​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ សូម​ប្រាកដ​ថា អ្នក​បាន​គូសសម្គាល់ និង​ដាក់​ស្លាក​វា​នៅក្នុង​បទគម្ពីរ​របស់​អ្នក ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ម៉ូសេ ១:៣៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង—គឺ​ដើម្បី​នាំឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ម៉ូសេ ៧:១៨

ឃ្លា​បទគម្ពីរ​គន្លឹះ

« ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្រ្ត​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួកគេ​មាន​ចិត្ត​តែមួយ និង​គំនិត​តែមួយ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

អ័ប្រាហាំ ២:៩–១១

ឃ្លា​បទគម្ពីរ​គន្លឹះ

ព្រះអម្ចាស់​បាន​សន្យា​នឹង​អ័ប្រាហាំ​ថា ពូជ​របស់​លោក​នឹង « បាន​កាន់​ការងារ​បម្រើ និង​បព្វជិតភាព​នេះ​ដល់​អស់​ទាំង​សាសន៍ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

អ័ប្រាហាំ ៣:២២–២៣

ឃ្លា​បទគម្ពីរ​គន្លឹះ

កាល​ជា​វិញ្ញាណ យើង « ត្រូវ​បាន​បង្កើត​ឡើង មុន​កំណើត​លោកិយ​មក​ម្ល៉េះ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

លោកុប្បត្តិ ១:២៦–២៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« ព្រះ​បាន​បង្កើត​មនុស្ស​តាម​រូប​អង្គ​ទ្រង់​ផ្ទាល់ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

លោកុប្បត្តិ ២:២៤

ឃ្លា​បទគម្ពីរ​គន្លឹះ

« មនុស្ស​ប្រុស … នឹង​ទៅ​ជាប់​នឹង​ប្រពន្ធវិញ ហើយ​អ្នកទាំងពីរ​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ​សុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

លោកុប្បត្តិ ៣៩:៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« ធ្វើ​ដូចម្ដេចឲ្យ​ខ្ញុំ​ប្រព្រឹត្តការ​ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅបាន ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង ? »

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

និក្ខមនំ ២០:៣–១៧

ឃ្លា​បទគម្ពីរ​គន្លឹះ

ព្រះបញ្ញត្តិ​ដប់​ប្រការ

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

យ៉ូស្វេ ២៤:១៥

ឃ្លា​បទគម្ពីរ​គន្លឹះ

« ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ទំនុកតម្កើង ២៤:៣–៤

ឃ្លា​បទគម្ពីរ​គន្លឹះ

« តើ​អ្នកណា​នឹងឈរ​នៅ​ក្នុង​ទីបរិសុទ្ធ​របស់​ទ្រង់​បាន ? អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ » ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ជ្រើសរើស​យក​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំងនេះ ចំនួន​បី ។ សូម​បង្កើត​សាច់រឿង​មួយ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នីមួយៗ ។ គោលលទ្ធិ​នៅក្នុង​វគ្គបទគម្ពីរ​នេះ​គួរតែ​ជួយ​ដល់​មនុស្ស​នៅក្នុង​សាច់រឿង​នោះ ។ ឧទាហរណ៍ សម្រាប់ យ៉ូស្វេ ២៤:១៥ សាច់រឿង​អាច​មាន​ដូចជា ៖

ក្មេងស្រី​ម្នាក់​ត្រូវបាន​ល្បួង​ក្នុង​ពិធី​ជប់លៀង​មួយ​ឲ្យ​ធ្វើ​អ្វីមួយ​ដែល​អ្នកដទៃ​ទៀត​កំពុង​ធ្វើ ប៉ុន្តែ​នាង​ដឹង​ថា ព្រះអម្ចាស់​នឹង​មិន​ពេញ​ព្រះទ័យ​ឡើយ ។

ចំណាំ ៖ សូម​ជ្រើសរើស​យក​វគ្គ​បទគម្ពីរ​ផ្សេងទៀត​ក្រៅពី យ៉ូស្វេ ២៤:១៥ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​សាច់រឿង​របស់​អ្នក​ជាមួយ​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ។ សូម​ប្រាប់​ពួកគេ​ពី​របៀប​ដែល​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ អាច​ជួយ​ដល់​មនុស្ស​នៅក្នុង​សាច់រឿង​នេះ​បាន ។

រៀនសូត្រ និង​អនុវត្ត

សូម​ចំណាយ​ពេល​ដើម្បី​រំឭក​គោលការណ៍​នៃ ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ មកពី ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០២២ ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​បញ្ចប់​សាច់រឿង​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។ សូម​ពិចារណា​អំពី​របៀប​ដែល​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ អាច​ជួយ​ដល់​បុគ្គល​នៅក្នុង​សាច់រឿង​នេះ​បាន ។

យុវជន​ម្នាក់​ដែល​មាន​ឈ្មោះ​ថា មាន​អារម្មណ៍​ថា​មាន​សម្ពាធ​មកពី ឲ្យ​បំពាន​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ស្ដីពី  ។ គេ​ឧស្សាហ៍​ប្រាប់​គាត់​ថា វា​មិន​មែន​ជា​រឿង​អី​ធំដុំ​នោះ​ទេ ក្នុង​ការបំពាន​បទបញ្ញត្តិ​នេះ​នោះ ព្រោះ  ។ គាត់​មាន​អារម្មណ៍​ច្របូកច្របល់ ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​នោះ​ទេ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដោយ​របៀប​ណា ?

រូបតំណាង​សៀវភៅ​កត់ចំណាំនៅ​ពី​ក្រោម​សាច់រឿង​ដែល​ចប់​សព្វគ្រប់​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​សរសេរ​ចម្លើយ​ដែល​អាច​មាន​ទៅកាន់​យុវជន​រូប​នេះ ។ សូម​ប្រើ​គោលការណ៍​នៃ « ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ » ដើម្បី​ជួយ​គាត់​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​ដោយ​របៀប​ណា ?

រូបតំណាង​សៀវភៅ​កត់ចំណាំនៅ​ពី​ក្រោម​សាច់រឿង​ដែល​ចប់​សព្វគ្រប់​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​សរសេរ​ចម្លើយ​ដែល​អាច​មាន​ទៅកាន់​យុវជន​រូប​នេះ ។ សូម​ប្រើ​គោលការណ៍​នៃ « ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ » ដើម្បី​ជួយ​គាត់​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។

ជម្រើស គ

តើ​ខ្ញុំ​អាច​ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព​ដោយ​របៀប​ណា ?

រូបតំណាង​សៀវភៅ​កត់ចំណាំនៅ​ពី​ក្រោម​សាច់រឿង​ដែល​ចប់​សព្វគ្រប់​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​សរសេរ​ចម្លើយ​ដែល​អាច​មាន​ទៅកាន់​យុវជន​រូប​នេះ ។ សូម​ប្រើ​គោលការណ៍​នៃ « ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែលបាន​តែងតាំង​ដ៏​ទេវភាព » ដើម្បី​ជួយ​គាត់​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​សរសេរ​គំនិត​មួយ​ចំនួន​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​មួយ​ណា ឬ​វគ្គ​បទគម្ពីរ​ផ្សេងទៀត​មួយ​ណា ដែល​អ្នក​មាន​អារម្មណ៍​ថា​អាច​ជួយ​ដល់​យុវជន​នៅក្នុង​សាច់រឿង​នេះ​បាន ? ហេតុអ្វី ?

  • តើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ អាច​ជួយ​ដល់​យុវជន​នៅក្នុង​សាច់រឿង​នេះ ឲ្យ​ជ្រើសរើស​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដោយ​របៀប​ណា ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​មាន​សារៈសំខាន់​សម្រាប់​យុវជន​នៅក្នុង​សាច់រឿង​នេះ​ដើម្បី​ចងចាំ ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​សេចក្តីពិត ដែល​មាន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​ជួយ​អ្នក​ឲ្យ​រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • សាច់រឿង​ដែល​អ្នក​បាន​សរសេរ និង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​ទៅ​ស្រប​ជាមួយ​នឹង​សាច់រឿង​នេះ ។

  • របៀប​ដែល​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ អាច​ជួយ​ដល់​យុវជន​នៅក្នុង​សាច់រឿង​ដែល​អ្នក​បាន​បំពេញ​បញ្ចប់​នេះ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?