ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦១ ៖ យ៉ូស្វេ ១—« ត្រូវ​ឲ្យ​ឯង​លា​ដៃ​ដល់​បងប្អូន​ជា​កុំ​ខាន​វិញ »


« មេរៀន​ទី ៦១ ៖ យ៉ូស្វេ ១—« ត្រូវ​ឲ្យ​ឯង​លា​ដៃ​ដល់​បងប្អូន​ជា​កុំ​ខាន​វិញ » » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

ម៉ូសេ​ចាក់​ប្រេង​តាំង​យ៉ូស្វេ​ជា​អ្នកដឹកនាំ

យ៉ូស្វេ ១–៨; ២៣–២៤ ៖ មេរៀន​ទី ៦១

យ៉ូស្វេ ១

« ត្រូវ​ឲ្យ​ឯង​លា​ដៃ​ដល់​បងប្អូន​ជា​កុំ​ខាន​វិញ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ក្នុងនាមជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ទទួល​បាន​កម្លាំង និង​ភាពក្លាហាន​មកពី​ការសន្យា​របស់​ទ្រង់ ។ ដូច​ដែល​យ៉ូស្វេ​បាន​ដឹកនាំ​អ៊ីស្រាអែល​ទៅកាន់​ដែនដី​សន្យា​ដោយ​ភាពក្លាហាន​ដែរ នោះ​ពួកយើង​ផងដែរ​ក៏​អាច​ប្រឈមមុខ​នឹង​ឧបសគ្គ​នានា​ដោយ​មាន​ទំនុកចិត្ត ដោយ​ដឹង​ថា ព្រះអម្ចាស់​នឹង​មិន​ធ្វើឲ្យ​យើង​បរាជ័យ ឬ​បោះបង់​យើង​ចោល​ឡើយ ។ មេរៀន​នេះ​អាច​ជួយ​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ថា ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ឲ្យ​បាន​រឹងមាំ និង​មាន​ចិត្ត​ក្លាហាន ។

សិក្សា​ព្រះគម្ពីរ

យុវជន​អង្គុយ​មើល​ទៅ​កំពុង​ព្រួយ​ចិត្ត

តើ​អ្នក​ធ្លាប់​ត្រូវបាន​គេ​សុំ​ឲ្យ​ធ្វើ​អ្វីមួយ ដែល​អ្នក​មាន​អារម្មណ៍​ថា វា​ហួសពី​សមត្ថភាព​របស់​អ្នក​ដែរ​ឬ​ទេ ? សូម​អាន យ៉ូស្វេ ១:១–២ ។ សូម​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​យ៉ូស្វេ​ធ្វើ ។

ទោះបីជា​ម៉ូសេ​បាន​នៅ​ជាមួយ​កូនចៅ​អ៊ីស្រាអែល​ចាប់​តាំងពី​ការរំដោះ​របស់​ពួកគេ​ពី​អេស៊ីព្ទ​ក៏ដោយ ក៏​ព្រះអម្ចាស់​បាន​ហៅ​យ៉ូស្វេ​ឲ្យ​នាំ​ពួកគេ​ទៅកាន់​ដែនដី​សន្យា​ដែរ ។ យ៉ូស្វេ​នឹង​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការដឹកនាំ​អ៊ីស្រាអែល​ខាង​វិញ្ញាណ ។ យ៉ូស្វេ​ក៏​ជា​មេបញ្ជាការ​កងទ័ព​ផងដែរ ហើយ​បាន​នាំ​អ៊ីស្រាអែល​វាយ​យក​ដែនដី​ពី​ពួកសាសន៍​កាណាន ដែល​បាន​ទុំ​ក្នុង​អំពើ​ទុច្ចរិត ( សូម​មើល នីហ្វៃ​ទី​១ ១៧:៣១–៤០ ) ។ ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ប្រគល់​ដែនដី​នេះ​ដល់​អ័ប្រាហាំ និង​កូនចៅ​ដ៏​សុចរិត​របស់​លោក ( សូម​មើល យ៉ូស្វេ ១:១–៤ ) ។

រូបតំណាង​កត់​ចំណាំនៅ​ក្បែរ យ៉ូស្វេ ១:២ សូម​សរសេរ​កំណត់​ចំណាំ​មួយ ។ សូម​សរសេរ​ថា « ខ្ញុំ​នឹង​មាន​អារម្មណ៍​ថា … » រួចហើយ​រៀបរាប់​អារម្មណ៍​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​បី ។

ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ៖ ព្យាការី​យ៉ូស្វេ

រូបតំណាង​គូសសម្គាល់សូម​អាន យ៉ូស្វេ ១:៥–៩ ហើយ​គូសសម្គាល់​ការសន្យា និង​ការណែនាំ​របស់​ព្រះអម្ចាស់ ដែល​អាច​ជួយ​យ៉ូស្វេ​ឲ្យ​ផ្ដោតលើ​ទ្រង់ ។

ការភ្ជាប់​ទំនាក់ទំនង ។ ក្នុងនាមជា​អ្នក​ដឹកនាំ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​របស់​ពួកសាសន៏​អ៊ីស្រាអែល យ៉ូស្វេ​ក៏​ជា​គំរូ និង​ជា​ស្រមោល​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ ព្រះនាម ព្រះយេស៊ូវ គឺជា « ពាក្យ​នៃ​ភាសាក្រិក​មកពី​ពាក្យ យ៉ូស្វេ ឬ Jeshua ‹ ព្រះ​គឺជា​ជំនួយ › ឬ ‹ ព្រះអង្គ​សង្គ្រោះ › » ( Bible Dictionary « Jesus » ) ។ យ៉ូស្វេ/Jeshua/យេស៊ូវ នឹង​ជា​អ្នកដឹកនាំ​អ៊ីស្រាអែល​ទៅកាន់​ដែនដី​សន្យា ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ការមាន​ចិត្ត​ក្លាហាន​មាន​ន័យ​ដូចម្តេច ?

និយមន័យ​មួយ​នៃ​ពាក្យ « ក្លាហាន » គឺជា​គុណភាព​នៃ​ចិត្ត ឬ​វិញ្ញាណ ដែល​ផ្តល់​អំណាច​ឲ្យ​មនុស្ស​ម្នាក់​ប្រឈមមុខ​នឹង​ការលំបាក គ្រោះថ្នាក់ ការឈឺចាប់ និង​អ្វី​ផ្សេងទៀត​បាន ទោះជា​មាន​ការភ័យខ្លាច​ក៏ដោយ ។ និយាយ​ម្យ៉ាង​ទៀត ភាពក្លាហាន​គឺជា​ភាពអង់អាច ។ ព្រះអម្ចាស់​ប្រទាន​ការសន្យា​នៃ​ភាពក្លាហាន​នៅ​ពេញ​ទាំង​ព្រះគម្ពីរ ។

សូម​អាន យ៉ូស្វេ ១:៩ ។ សូម​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹង​យ៉ូស្វេ ដែល​អាច​ផ្តល់​ភាពក្លាហាន​ដល់​លោក ។

រូបតំណាង​ស្លាកសូម​អាន​ខគម្ពីរ​បី ឬ​ច្រើន ខាងក្រោម​នេះ ។ សូម​ដាក់​ស្លាក​ការយល់ដឹង​ដែល​អ្នក​រកឃើញ​ថា « ចិត្ត​ក្លាហាន » ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​សរសេរ​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​អ្នក​កំពុង​ប្រឈម​មុខ​នាពេល​ឥឡូវ​នេះ ឬ​អាច​នឹង​ប្រឈមមុខ​នាពេល​អនាគត ។ សូម​ពិចារណា​ពី​របៀប​ដែល​បញ្ហា​ប្រឈម​ទាំងនេះ​ទាមទារ​ឲ្យ​មាន​ភាពក្លាហាន ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ការមាន​ភាពរឹងមាំ និង​ភាពក្លាហាន នៅពេល​ប្រឈម​មុខនឹង​ឧបសគ្គ​ទាំងនេះ​មាន​លក្ខណៈ​ដូចម្តេច ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​ដែល​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​មាន​ភាពរឹងមាំ និង​ភាពក្លាហាន ? តើ​អ្នក​ដឹង​ការណ៍​នេះ​បាន​ដោយ​របៀបណា ?

ជម្រើស ខ

តើ​ការត្រិះរិះ​ពិចារណា​អំពី​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ អាច​ផ្តល់​កម្លាំង និង​ភាពក្លាហាន​ដល់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

សូម​អាន យ៉ូស្វេ ១:៨ និង​បទគម្ពីរ​ខាងក្រោម​នេះ មួយ ឬ​ច្រើន ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

11:21
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

នៅពេល​ខ្ញុំ​និយាយ​ថា « សិក្សា » ខ្ញុំ​ចង់​សំដៅ​លើស​ពី​ការអាន​ទៅ​ទៀត ។ ពេលខ្លះ​វា​ជា​រឿង​ល្អ​មួយ ក្នុងការ​អាន​ព្រះគម្ពីរ នៅក្នុង​ពេល​កំណត់​ណា​មួយ ដើម្បី​ដឹង​ន័យ​ទូទៅ​នៃ​សារលិខិត​នោះ ប៉ុន្ដែ​ចំពោះ​ការប្រែចិត្ត​ជឿ​វិញ អ្នក​គួរតែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចំនួន​ពេលវេលា​ដែល​អ្នក​បាន​ចំណាយ​លើ​ព្រះគម្ពីរ ជាង​គិត​អំពី​ចំនួន​ពេលវេលា​ដែល​អ្នក​ចំណាយ​ដើម្បី​អាន​នៅក្នុង​ពេល​នោះ ។ ខ្ញុំ​ឃើញ​ថា ពេលខ្លះ​អ្នក​អាន​ពីរ​បី​ខគម្ពីរ ឈប់​ដើម្បី​ជញ្ជឹងគិត​អំពី​ខគម្ពីរ​ទាំងនោះ អាន​ខគម្ពីរ​នេះ​ម្តងទៀត​ដោយ​យកចិត្ត​ទុកដាក់ ហើយ​នៅពេល​បងប្អូន​គិត​អំពី​អត្ថន័យ​របស់​វា សូម​អធិស្ឋាន​ដើម្បី​ទទួល​បាន​ការយល់ដឹង ដោយ​សួរ​សំណួរ​នៅក្នុង​គំនិត​របស់​អ្នក រង់ចាំ​ការបំផុស​គំនិត​ខាងវិញ្ញាណ រួច​សរសេរ​ទុក​នូវ​ការបំផុស​គំនិត និង​ការយល់ដឹង​ដែល​នឹង​កើត​មាន​ដើម្បី​ឲ្យ​អ្នក​អាច​ចងចាំ ហើយ​រៀនសូត្រ​បាន​កាន់តែ​ប្រសើរ​ឡើង ។ ការសិក្សា​របៀប​នេះ អ្នក​ប្រហែល​មិន​អាន​ច្រើន​ជំពូក ឬ​ច្រើន​ខគម្ពីរ​នោះទេ​នៅក្នុង​រយៈពេល​កន្លះម៉ោង ប៉ុន្ដែ​អ្នក​នឹងទុក​កន្លែង​មួយ​សម្រាប់​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ដួងចិត្ត​របស់អ្នក ហើយ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មកកាន់​អ្នក ។ ( « When Thou Art Converted » Liahona ខែ​ឧសភា ឆ្នាំ​២០០៤ ទំព័រ ១១ )

សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ​យក​មក​ហាត់​ត្រិះរិះ​ពិចារណា ។ សូម​ប្រើ​អ្វី​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​បង្រៀន នៅពេល​អ្នក​ធ្វើ​ការត្រិះរិះ​ពិចារណា ។

  1. សូម​អាន និង​អាន​វគ្គបទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស​ឡើងវិញ ដោយ​មាន​បំណង​ចង់​រៀន​អំពី​វគ្គបទគម្ពីរ​នោះ ជាជាង​គ្រាន់តែ​ចង់​អាន​ឲ្យ​ចប់ ។

  2. សូម​គិត​ពិចារណា​ពី​អ្វី​ដែល​អ្នក​កំពុង​អាន អត្ថន័យ​នៃ​ពាក្យ​ទាំងនោះ និង​របៀប​ដែល​ពាក្យ​ទាំងនោះ​អនុវត្ត​ចំពោះ​អ្នក ។ សូម​គិត​ឲ្យ​ស៊ីជម្រៅ​អំពី​ពាក្យ​ទាំងនោះ​ម្តង​ហើយ​ម្តង​ទៀត ។

  3. សូម​ព្យាយាម​ខិតខំ​យកចិត្ត​ទុកដាក់​នៅក្នុង​ដំណើរការ​ដ៏​សកម្ម ស្វែងរក និង​គិត​យ៉ាងស៊ីជម្រៅ​អំពី​ព្រះគម្ពីរ ពាក្យ​និង​ឃ្លា និង​របៀប​ដែល​សារ​នៃ​ខគម្ពីរ​នោះ​អាច​ជួយ​អ្នក​បាន ។

  4. សូម​សរសេរ​ចូល​នូវ​គំនិត ឬ​អារម្មណ៍​ណាមួយ​ដែល​កើតឡើង នៅពេល​អ្នក​អនុវត្ត ។

រូបតំណាង​សៀវភៅ​កត់ចំណាំក្រោយពី​ការត្រិះរិះ​ពិចារណា​អំពី​ខគម្ពីរ​របស់​អ្នក​ហើយ សូម​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្វី​ទៅ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ត្រិះរិះ​ពិចារណា​ពី​បទគម្ពីរ ?

  • តើ​អ្នក​គិត​ថា ការត្រិះរិះ​ពិចារណា​ពី​ព្រះបន្ទូល​របស់​ព្រះ​អាច​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង និង​ភាពក្លាហាន​យ៉ាង​ដូចម្ដេច ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ថា ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ឲ្យ​បាន​រឹងមាំ និង​មាន​ចិត្ត​ក្លាហាន ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​អ្នក​ឲ្យ​បាន​រឹងមាំ និង​មាន​សេចក្ដី​ក្លាហាន នៅពេល​ប្រឈម​មុខ​នឹង​ឧបសគ្គ​ទាំងឡាយ ។

  • វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ត្រិះរិះ​ពិចារណា និង​របៀប​ដែល​វា​ជួយ​អ្នក​ឲ្យ​មាន​ទំនុកចិត្ត​ថា ព្រះអម្ចាស់​អាច​ជួយ​ដល់​អ្នក​បាន ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?