ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦០ ៖ ចោទិយកថា ១៥—« ត្រូវ​ឲ្យ​ឯង​លា​ដៃ​ដល់​បងប្អូន​ជា​កុំ​ខាន​វិញ »


« មេរៀន​ទី ៦០ ៖ ចោទិយកថា ១៥—« ត្រូវ​ឲ្យ​ឯង​លា​ដៃ​ដល់​បងប្អូន​ជា​កុំ​ខាន​វិញ » » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

កុមារ​ពាល់​ព្រះហស្ដ​របស់​ព្រះគ្រីស្ទ

ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ ៖ មេរៀន​ទី ៦០

ចោទិយកថា ១៥

« ត្រូវ​ឲ្យ​ឯង​លា​ដៃ​ដល់​បងប្អូន​ជា​កុំ​ខាន​វិញ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

បទបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកសាសន៏​អ៊ីស្រាអែល​នៅក្នុង​ចោទិយកថា រួមមាន​ការលើកលែង​ឲ្យ​កូន​បំណុល ប្រោសលែង​បាវ​បម្រើ និង​ការសម្រាល​បន្ទុក​របស់​អ្នកក្រីក្រ ។ ក្នុងនាមជា​រាស្ដ្រ​របស់​ទ្រង់ យើង​ក៏​មាន​ការទទួល​ខុសត្រូវ​លើ​សេចក្ដីសញ្ញា​ដើម្បី​ចែកចាយ​ដោយ​សេរី​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​យើង ដើម្បី​សម្រាល​បន្ទុក​ដល់​អ្នកក្រីក្រ​ផងដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើតាម​បទបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ចែកចាយ​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ដល់​អ្នក ។

សិក្សា​ព្រះគម្ពីរ

តើ​អ្នក​នឹង​បំពេញ​ប្រយោគ​ខាងក្រោម​នេះ​យ៉ាង​ដូចម្ដេច ?

របៀប​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ស្គាល់​អ្នកដើរតាម​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

វិធី​ដ៏ងាយ​បំផុត​មួយ​ដើម្បី​ស្គាល់ អ្នកដើរតាម​ដ៏ពិត របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​មើល​ថា តើ​បុគ្គល​នោះ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ដោយ​ចិត្ត​អាណិត​អាសូរ​ប៉ុនណា ។ ( « ត្រូវការ​អ្នកដែល​ផ្សះផ្សា​គេ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ ៩៨; បាន​បន្ថែម​ការគូស​បញ្ជាក់​ទីពីរ )

ហេតុអ្វី​ការណ៍​នេះ​ជា​របៀប​ដ៏​ល្អ​ក្នុង​ការស្វែងរក​អ្នកដើរតាម​ពិតប្រាកដ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទូទៅ​ដោយ​ចិត្ត​អាណិត​អាសូរ​តាម​របៀប​ណា​ខ្លះ ?

សូម​ជញ្ជឹង​គិត​ថា តើ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​អនុវត្ត​ចំពោះ​អ្នក​បាន​ល្អ​ប៉ុនណា​ដែរ ៖

  • របៀប​ដែល​ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ​បង្ហាញ​ថា ខ្ញុំ​គឺជា​អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ខ្ញុំ​មាន​សេចក្ដី​អាណិត​អាសូរ​ចំពោះ​អ្នកដទៃ ហើយ​ចង់​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ដើម្បី​ជួយ​ពួកគេ ។

  • ខ្ញុំ​មាន​ឆន្ទៈ​ចែកចាយ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ខ្ញុំ​ជាមួយ​អ្នកដទៃ ។

ជា​ផ្នែក​មួយ​នៃ​ក្រឹត្យវិន័យ​របស់​ទ្រង់​ទៅកាន់​កូនចៅ​អ៊ីស្រាអែល ព្រះអម្ចាស់​បាន​បង្គាប់​ពួកគេ​ឲ្យ​លើកលែង​បំណុល​ទាំងអស់​រៀងរាល់​ប្រាំពីរ​ឆ្នាំ​ម្ដង ។ នៅ​ឆ្នាំ​ទី​ប្រាំពីរ​នោះ​ផងដែរ ពួកគេ​គួរតែ​ដោះលែង​អ្នកបម្រើ​ណាម្នាក់ ដែល​ចង់​បាន​សេរីភាព​ចេញពី​ទាសភាព ។

រូបតំណាង​គូសសម្គាល់សូម​អាន​វគ្គ​បទគម្ពីរ​មួយ ខាងក្រោម ។ សូម​គូសសម្គាល់​ឃ្លា​នានា ដែល​បង្ហាញ​ពី​របៀប​ដែល​កូនចៅ​អ៊ីស្រាអែល​ត្រូវបាន​បង្គាប់​ឲ្យ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ពួកគេ ។

  • ចោទិយកថា ១៥:៧–១១

  • ចោទិយកថា ១៥:១២–១៥

រូបតំណាង​កត់​ចំណាំសូម​ជ្រើសរើស​យក​ឃ្លា​មួយ ដែល​អ្នក​បាន​រកឃើញ ។ សូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅក្បែរ​វគ្គ​បទគម្ពីរ​នោះ ដែល​ពន្យល់​ពី​របៀប​ដែល​ការធ្វើ​រឿង​នេះ នឹង​ជួយ​នរណាម្នាក់​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះ ។

រូបតំណាង​តំណ​ភ្ជាប់ព្រះអម្ចាស់​បាន​បង្រៀន​បុត្រា​បុត្រី​របស់​ទ្រង់​ម្តងហើយ​ម្តងទៀត ឲ្យ​ថែទាំ​ដល់​អ្នកក្រីក្រ និង​អ្នកខ្វះខាត ។ សូម​អាន ម៉ាថាយ ២៥:៣៤–៤០ ។ សូម​ពិចារណា​ដាក់​ស្លាក​ខគម្ពីរ​ទាំងនេះ​ថា « អ្នកក្រីក្រ និង​អ្នកខ្វះខាត » ។

សូម​ចាំ​ថា « អ្នកក្រីក្រ និង​អ្នកខ្វះខាត » មិន​ត្រឹមតែ​សំដៅ​ទៅលើ​មនុស្ស​ដែល​មាន​តម្រូវការ​ខាង​រាងកាយ​ប៉ុណ្ណោះ​ទេ ។ « អ្នកក្រីក្រ និង​អ្នកខ្វះខាត » អាច​រួមមាន​មនុស្ស​ដែល​មាន​តម្រូវការ​ខាង​វិញ្ញាណ ខាង​សតិ​អារម្មណ៍ ខាង​សង្គម និង​តម្រូវការ​ផ្សេងទៀត ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ចែករំលែក​អ្វីខ្លះ​ជាមួយ​អ្នកក្រីក្រ និង​អ្នកខ្វះខាត ?

រដ្ឋ​តិចសាស់ ៖ JustServe—បេសកកម្ម​តែមួយ​គត់

ពេលខ្លះ យើង​ប្រហែលជា​មិន​មាន​ប្រាក់​ដើម្បី​ឲ្យ​អ្នកក្រីក្រ​នោះ​ទេ ។ ប៉ុន្តែ ព្រះអម្ចាស់​បាន​ប្រទានពរ​អ្វីៗ​ជាច្រើន​ដល់​យើង ដែល​យើង​អាច​ផ្តល់ឲ្យ​បាន ក្រៅពី​ប្រាក់កាស ។

  1. សូម​អាន ច្រៀង ឬ​ស្ដាប់​ទំនុក​តម្កើង​មួយ ខាងក្រោម​នេះ ៖

  2. រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​សរសេរ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​អ្នក ។ ការណ៍​ទាំងនេះ​អាច​រួមមាន​ទេពកោសល្យ អំណោយទាន​ខាង​វិញ្ញាណ របស់​របរ​រូបីយ ឬ​របស់​ផ្សេងទៀត​ដែល​អាច​ជួយ​បំពេញ​ដល់​តម្រូវការ​ផ្សេងៗ​របស់​មនុស្ស ។

    សូម​ពិចារណា​ធ្វើ​ការអធិស្ឋាន​អរព្រះគុណ​ដល់​ព្រះអម្ចាស់​សម្រាប់​ពរជ័យ​ទាំងនេះ ។

  3. សូម​គិត​ពី​របៀប​ដែល​អ្នក​អាច​ប្រើ​ពរជ័យ​ទាំងនេះ ដើម្បី​ជួយ​ដល់​មនុស្ស​ដែល​ខ្វះខាត​នៅ​ជុំវិញ​អ្នក ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ចែករំលែក​អ្វីខ្លះ​ជាមួយ​អ្នកក្រីក្រ និង​អ្នកខ្វះខាត ?

សូម​មើល​វីដេអូ​មួយ ឬ​ច្រើន នៅ​ខាងក្រោម​នេះ ។ សូម​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ទាំង​អ្នកផ្តល់ និង​អ្នកទទួល ។

  1. « The Coat » ( ២:០៧ )

    2:8
  2. « That We Might Be One: The Story of the Dutch Potato Project » ( នាទី​ទី ០:០០ ដល់ ៨:៥៧ )

    11:57
  3. « Joseph Millett Story » ( នាទី​ទី ២:៣៦ ដល់ ៦:០៨ )

    6:14

តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​អ្វីខ្លះ នៅពេល​អ្នក​មើល​វីដេអូ​ទាំងនេះ ? តើ​គំនិត និង​អារម្មណ៍​ទាំងនេះ​បាន​ជះឥទ្ធិពល​យ៉ាងណា ទៅលើ​របៀប​ដែល​អ្នក​ចង់​ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ជួយ​ដល់​មនុស្ស​ដែល​ខ្វះខាត ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​កត់ត្រា​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​នូវ​ឧទាហរណ៍​មួយ នៅពេល​ដែល​ព្រះ​បាន​បំពេញ​តាម​តម្រូវការ​របស់​អ្នក​តាមរយៈ​មនុស្ស​ដទៃទៀត ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

តើ​អ្នក​បាន​រៀន​អ្វីខ្លះ ឬ​មាន​អារម្មណ៍​យ៉ាងណា​ដែរ​នៅ​ថ្ងៃនេះ ដែល​បាន​ជួយ​អ្នក​ឲ្យ​ចង់​ធ្វើជា​អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​ពិត តាមរយៈ​ការផ្តល់ឲ្យ​ដោយ​ចិត្ត​សប្បុរស​ដល់​មនុស្ស​ដទៃ ? សូម​គិត​ពី​របៀប​ដែល​អ្នក​អាច​ឈោង​ទៅ​ជួយ​មនុស្ស​ដែល​ខ្វះខាត​នៅ​ជុំវិញ​អ្នក​បាន ។ ខាងក្រោម​នេះ​គឺជា​រឿង​ដែល​អាច​ធ្វើបាន​មួយ​ចំនួន ៖

  • បំពេញ​តាម​ការចាត់តាំង​ការងារ​បម្រើ

  • តមអាហារ និង​ថ្វាយ​ដង្វាយ​តមអាហារ

  • ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​របស់​សាសនាចក្រ

  • ទាញយក​អត្ថប្រយោជន៍​ពី​ឱកាស​បម្រើ​ក្នុង​មូលដ្ឋាន​ដែល​អាច​រកបាន​នៅលើ​កម្មវិធី JustServe បើ​មាន

  • គំនិត​បន្ថែម​អាច​រក​បាន​នៅលើ​គេហទំព័រ Caring for Those in Need នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • សូម​ដាក់​គោលដៅ​មួយ ដើម្បី​ធ្វើ​អ្វីមួយ​ដើម្បី​ជួយ​ដល់​មនុស្ស​នៅ​ជុំវិញ​អ្នក​ដែល​ខ្វះខាត ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើតាម​បទបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ចែកចាយ​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ដល់​អ្នក ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ពរជ័យ​មួយ​ចេញពី​បញ្ជី​របស់​អ្នក ។ សូម​រួមបញ្ចូល​របៀប​ដែល​ពរជ័យ​នេះ​អាច​ជួយ​អ្នក​ឲ្យ​ជួយ​មនុស្ស​ដែល​ទ័លក្រ​បាន ។

  • គោលដៅ​របស់​អ្នក​ដើម្បី​ជួយ​មនុស្ស​ដែល​ទ័លក្រ​នៅ​ជុំវិញ​អ្នក ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?