ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦២ ៖ យ៉ូស្វេ ២–៤—ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ


« មេរៀន​ទី ៦២ ៖ យ៉ូស្វេ ២–៤—ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

យ៉ូស្វេ​មើលទៅ​ដែនដី​សន្យា

Joshua Overlooking the Promised Land [ យ៉ូស្វេ​មើលទៅ​ដែនដី​សន្យា ] ដោយ ម៉ៃឃល ធី ម៉លម៍

យ៉ូស្វេ ១–៨; ២៣–២៤ ៖ មេរៀន​ទី ៦២

យ៉ូស្វេ ២–៤

ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

បន្ទាប់ពី​ការធ្វើ​ដំណើរ​របស់​ពួកសាសន៏​អ៊ីស្រាអែល​ឆ្លងកាត់​ទីរហោស្ថាន ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​យ៉ូស្វេ​ដឹកនាំ​ពួកគេ​ចូល​ទៅកាន់​ដែនដី​សន្យា ។ ការចូល​ទៅកាន់​ដែនដី​សន្យា​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ ។ កូនចៅ​អ៊ីស្រាអែល និង​ស្ត្រី​ម្នាក់​ឈ្មោះ​រ៉ាហាប​បាន​បង្ហាញ​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

សិក្សា​ព្រះគម្ពីរ

នៅពេល​យើង​ព្យាយាម​យល់ពី​អ្វីមួយ នោះ​និយមន័យ​ល្អ​អាច​ជួយ​យើង​បាន ។ ទោះជា​យ៉ាងណា​ក៏ដោយ ពេលខ្លះ​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ពន្យល់​ពាក្យ​មួយ គឺ​ការបង្ហាញ​ឧទាហរណ៍​មួយ ។

ព្រះគម្ពីរ​មាន​និយមន័យ​ជាច្រើន​អំពី​សេចក្តី​ជំនឿ ប៉ុន្តែ​មេរៀន​នេះ​នឹង​ស្វែងយល់​ពី​ដំណើររឿង​ចំនួន​បី ដែល​មនុស្ស​បាន​បង្ហាញ​សេចក្ដី​ជំនឿ​តាម​របៀប​ខុសៗ​គ្នា ។

សូម​អាន​អ្វី​ដែល​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ឬ​មើល​វីដេអូ « Seek Learning by Faith » ចាប់ពី​នាទី​ទី ៣:១៥ ដល់ ៤:៣៣ ។

33:36
អែលឌើរ ដេវីឌ អេ បែដណា

សាវក​ប៉ុល​បាន​ឲ្យ​និយមន័យ​សេចក្ដី​ជំនឿ​ថា « ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម [ និង ] ជា​សម្គាល់​ពី​ការដែល​មើល​មិន​ឃើញ » ( ហេព្រើរ ១១:១ ) ។ អាលម៉ា​បាន​ប្រកាស​ថា សេចក្ដីជំនឿ​គឺ​ពុំ​មែន​ជា​តម្រិះ​ដ៏ល្អ​ឥតខ្ចោះ​ឡើយ ផ្ទុយ​ទៅវិញ ប្រសិនបើ​យើង​មាន​សេចក្ដី​ជំនឿ នោះ​យើង « សង្ឃឹម​ទៅ​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ [ ប៉ុន្តែ ] ដែល​ពិត » ( អាលម៉ា ៣២:២១ ) ។ លើសពី​នេះ យើង​រៀន​នៅក្នុង Lectures on Faith ថា​សេចក្តី​ជំនឿ​គឺជា … « គោលការណ៍​នៃ​សកម្មភាព​ក្នុង​គ្រប់​ទម្រង់​ទាំងអស់​នៃ​បញ្ញា » ។

ការបង្រៀន​ទាំងនេះ​គូស​បញ្ជាក់​នូវ​ធាតុ​គ្រឹះ​ចំនួន​បី​នៃ​សេចក្ដី​ជំនឿ ៖ ( ១ ) សេចក្តី​ជំនឿ​ជា ការធានា​អះអាង​មួយ នៃ​អ្វីៗ​ដែល​សង្ឃឹម​ថា​ពិត ( ២ ) សេចក្តី​ជំនឿ​ជា ភស្តុតាង នៃ​អ្វីៗ​ដែល​មើល​មិន​ឃើញ និង ( ៣ ) សេចក្តី​ជំនឿ​ជា​គោលការណ៍​នៃ សកម្មភាព នៅក្នុង​គ្រប់​ទម្រង់​ទាំងអស់​នៃ​បញ្ញា ។ ខ្ញុំ​សូម​ពិពណ៌នា​ធាតុ​ទាំងបី​នេះ​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ ថា​ជា​ការធ្វើ​ព្រមៗ​គ្នា​នៃ​ការប្រឈម​មុខ​នឹង​អនាគតកាល ការមើល​ទៅ​អតីតកាល និង​ការចាប់ផ្តើម​សកម្មភាព​នៅក្នុង​បច្ចុប្បន្នកាល ។ ( « Seek Learning by Faith » Ensign ខែ​កញ្ញា ឆ្នាំ​២០០៧ ទំព័រ ៦១–៦២ )

សិល្បៈ​ជា​បន្ទាត់​អំពី​ការអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​កត់ត្រា​ការយល់ដឹង​ខាងក្រោម​នេះ​មកពី​អែលឌើរ បែដណា នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

ធាតុ​បី​នៃ​សេចក្តី​ជំនឿ​គឺ ៖

  1. ការប្រឈម​មុខ​នឹង​អនាគតកាល ។

  2. ការមើល​ទៅ​អតីតកាល ។

  3. ការចាប់ផ្តើម​សកម្មភាព​នៅក្នុង​បច្ចុប្បន្នកាល ។

នៅពេល​ដែល​ពួកសាសន៍​អ៊ីស្រាអែល​បាន​ត្រៀមខ្លួន​ចូល​ទៅក្នុង​ដែនដី​កាណាន យ៉ូស្វេ​បាន​បញ្ជូន​អ្នកស៊ើបការណ៍​ពីរ​នាក់​ទៅ​ក្រុង​យេរីខូរ ដើម្បី​សង្កេត​មើល​ស្រុក​នោះ ។ អ្នកស៊ើបការណ៍​បាន​មក​ដល់​ផ្ទះ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ រ៉ាហាប ។ នាង​បាន​លាក់​ពួកគាត់​ពី​ស្ដេច​យេរីខូរ ហើយ​បាន​ជួយ​ពួកគេ​ឲ្យ​រត់​គេច​ខ្លួន ( សូម​មើល យ៉ូស្វេ ២ ) ។ រ៉ាហាប បាន​ប្រែចិត្ត​ជឿ​លើ​ព្រះ​នៃ​អ៊ីស្រាអែល ។ ព្រះគម្ពីរ​សញ្ញាថ្មី​បាន​ចងចាំ​នាង​ថា​ជា​គំរូ​ដ៏​សំខាន់​អំពី​សេចក្ដី​ជំនឿ និង​កិច្ចការ​ល្អ ។ ( សូម​មើល ហេព្រើរ ១១:៣១; យ៉ាកុប ២:២៤–២៥ ) ។

រូបតំណាង​គូសសម្គាល់សូម​អាន យ៉ូស្វេ ២:៩–១៤, ១៨ ។ សូម​គូសសម្គាល់​មូលហេតុ​ដែល​រ៉ាហាប​បាន​ជួយ​ពួក​អ្នកស៊ើបការណ៍​ទាំងនេះ ។

នៅពេល​កងទ័ព​អ៊ីស្រាអែល​បាន​យកឈ្នះ​លើ​ក្រុង​យេរីខូរ ពួកគេ​បាន​សង្គ្រោះ​តែ​មនុស្ស​ដែល​នៅក្នុង​ផ្ទះ​របស់​រ៉ាហាប​ប៉ុណ្ណោះ ( សូម​មើល យ៉ូស្វេ ៦:២២–២៥ ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​មើល​សំណេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​អំពី​ធាតុ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​សរសេរ​ឈ្មោះ « រ៉ាហាប » នៅ​ជាប់​នឹង​ធាតុ​នីមួយៗ ដែល​អ្នក​ឃើញ​មាន​បង្ហាញ​នៅក្នុង​ដំណើររឿង​នេះ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ខ្ញុំ​អាច​បង្ហាញ​សេចក្តី​ជំនឿ​យ៉ាង​ដូចម្តេច នៅពេល​ខ្ញុំ​មិន​ដឹង​ច្បាស់លាស់​អំពី​អនាគត​នោះ ?

នៅពេល​ព្រះអម្ចាស់​បង្គាប់​ឲ្យ​ពួកសាសន៍​អ៊ីស្រាអែល​ចូល​ទៅក្នុង​ស្រុក​កាណាន នោះ​ទ្រង់​បាន​ប្រាប់​យ៉ូស្វេ​ឲ្យ​ដឹកនាំ​ពួកគេ​ឆ្លងកាត់​ទន្លេ​យ័រដាន់ ( សូម​មើល យ៉ូស្វេ ១:២ ) ។

រូបតំណាង​គូសសម្គាល់សូម​អាន យ៉ូស្វេ ៣:៩–១៧ ។ សូម​គូសសម្គាល់​អ្វី​ដែល​ពួកសង្ឃ​ត្រូវ​ធ្វើ មុនពេល​ព្រះអម្ចាស់​បាន​ផ្ដាច់​ទន្លេ​នោះ ។

រូបតំណាង​ស្លាកសូម​ដាក់​ស្លាក ខទី ១៥–១៧ ថា « សេចក្តី​ជំនឿ » ។

ប្រសិនបើ​មាន សូម​មើល​វីដេអូ « Exercise Faith in Christ » ( ១:៤៣ ) ។ ឬ​សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

1:44
អែលឌើរ ដេវីឌ អេ បែដណា

សូម​រំឭក​ពី​របៀប​ដែល​ពួកសាសន៍​អ៊ីស្រាអែល​បាន​មក​ដល់​ទន្លេ​យ័រដាន់ ហើយ​បាន​សន្យា​ថា​ទឹក​នឹង​ញែក​ជា​ពីរ ហើយ​ពួកគេ​នឹង​អាច​ឆ្លងកាត់​នៅលើ​ដី​ស្ងួត ។ គួរឲ្យ​ចាប់​អារម្មណ៍​ណាស់ ទឹក​មិន​ញែកចេញ​ពីគ្នា​ទេ កាល​កូនចៅ​អ៊ីស្រាអែល​ឈរ​នៅ​មាត់​ទន្លេ​រង់ចាំ​ឲ្យ​អ្វីមួយ​កើតឡើង​នោះ ផ្ទុយ​ទៅវិញ ស្បែក​ជើង​របស់​ពួកគេ​បាន​សើម​ជាមុន​សិន មុនពេល​ទឹក​បាន​ញែក​ពី​គ្នា ។ សេចក្ដី​ជំនឿ​របស់​ពួកសាសន៍​អ៊ីស្រាអែល​ត្រូវបាន​បើក​សម្តែង​នៅក្នុង​ការពិត​ដែល​ថា ពួកគេ​បាន​ដើរ​ចូល​ទៅក្នុង​ទឹក មុនពេល​ទឹក​ញែក​ចេញ​ពីគ្នា ។ ( « Seek Learning by Faith » Ensign ខែ​កញ្ញា ឆ្នាំ​២០០៧ ទំព័រ ៦៣ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​មើល​សំណេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​អំពី​ធាតុ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​សរសេរ​ពាក្យ « ទន្លេ​យ័រដាន់ » នៅ​ជាប់​នឹង​ធាតុ​នីមួយៗ ដែល​អ្នក​ឃើញ​មាន​បង្ហាញ​នៅក្នុង​ដំណើររឿង​នេះ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ជួយ​អ្នកដទៃ​ឲ្យ​ចងចាំ​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

កាល​ដែល​ពួកសាសន៍​អ៊ីស្រាអែល​បាន​ឆ្លងកាត់​ទន្លេ​យ័រដាន់ ដើម្បី​ចូល​ទៅក្នុង​ដែនដី​សន្យា នោះ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​តាមរយៈ​យ៉ូស្វេ ហើយ​បាន​បញ្ជា​ឲ្យ​មនុស្ស​ម្នាក់​ពី​កុលសម្ព័ន្ធ​នីមួយៗ​ឲ្យ​យក​ថ្ម​មួយ​ដុំ​ចេញពី​ទន្លេ​នោះ ( សូម​មើល យ៉ូស្វេ ៤:១–៧ ) ។

រូបតំណាង​គូសសម្គាល់សូម​អាន យ៉ូស្វេ ៤:៨–៩, ២១–២៤ ។ សូម​គូសសម្គាល់​អ្វី​ដែល​កូនចៅ​អ៊ីស្រាអែល​បាន​ធ្វើ​ជាមួយ​ថ្ម​ទាំងនោះ ។

រូបតំណាង​កត់​ចំណាំ សូម​សរសេរ​កំណត់ចំណាំ​មួយ​ជាប់​នឹង ខទី ២១ ។ សូម​ពន្យល់​ពី​របៀប​ដែល​សេចក្ដី​ជំនឿ​របស់​ពួកសាសន៍​អ៊ីស្រាអែល​នៅក្នុង​ដំណើររឿង​នេះ អាច​មាន​ឥទ្ធិពល​លើ​ពួកសាសន៍​អ៊ីស្រាអែល​ជំនាន់​ក្រោយ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​មើល​សំណេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​អំពី​ធាតុ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​សរសេរ​ពាក្យ « ថ្ម » នៅ​ជាប់​នឹង​ធាតុ​នីមួយៗ ដែល​អ្នក​ឃើញ​មាន​បង្ហាញ​នៅក្នុង​ដំណើររឿង​នេះ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​បំពេញ​ឃ្លា​អនុសាសន៍​នៅ​ខាងក្រោម​នេះ​មកពី​ប្រធាន រ័សុល អិម ណិលសុន ៖

ប្រធាន រ័សុល អិម ណិលសុន

តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ បើសិនជា​បងប្អូន​មាន​ជំនឿ​បន្ថែម​ទៀត​នោះ ? សូម​គិត​ពី​ការណ៍​នេះ ។ សូម​កត់ត្រា​វា​ទុក ។ រួចហើយ សូម​ទទួល​ជំនឿ​បន្ថែម​ទៀត​តាមរយៈ​ការធ្វើ​អ្វីមួយ​ដែល​តម្រូវ​ឲ្យ​មាន​ជំនឿ​បន្ថែម ។ …

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អំណាច​ដ៏​ធំ​បំផុត​ដែល​យើង​មាន​នៅក្នុង​ជីវិត​នេះ ។ ការណ៍​ទាំងអស់​នឹង​សម្រេច​បាន​ដល់​អ្នកណា​ដែល​ជឿ ។

សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅលើ​ទ្រង់ ដែល​ចម្រើន​ឡើង នឹង​រើ​ភ្នំ​ចេញ—មិន​មែន​ជា​ភ្នំ​ថ្ម​ដែល​ធ្វើឲ្យ​ផែនដី​នេះ​ស្រស់ស្អាត​នោះ​ទេ—តែ​ជា​ភ្នំ​នៃ​ទុក្ខសោក​ក្នុង​ជីវិត​របស់​បងប្អូន​វិញ ។ សេចក្ដី​ជំនឿ​ដ៏​លូតលាស់របស់​បងប្អូន​នឹង​ជួយ​បងប្អូន​ឲ្យ​បង្វែរ​ឧបសគ្គ​ទៅជា​ការរីកចម្រើន និង​ឱកាស​ដ៏មិន​អាច​ប្រៀបផ្ទឹម​បាន​វិញ ។ ( « ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ សេចក្ដី​ជំនឿ​លើ​ទ្រង់​នឹង​រើ​ភ្នំ​ចេញ​បាន » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ១០៣, ១០៤ )

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​រ៉ាហាប និង​ពួកសាសន៍​អ៊ីស្រាអែល​បាន​បង្រៀន​អ្នក​អំពី​ប្រភេទ​នៃ​សេចក្ដី​ជំនឿ​ដែល​អែលឌើរ បែដណា បាន​ពិពណ៌នា ។

  • អ្វី​ដែល​អ្នក​បាន​សរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​សម្រាប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្ដេច​ទៀត ? » ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?