ថ្នាក់​សិក្ខាសាលា
មេរៀនទី ៦៥ ៖ ពួកចៅហ្វាយ ២–៤—« ការងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការជួយសង្រ្គោះ »


ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​ឯ​ស្រះ​បេថែសដា

ពួកចៅហ្វាយ ២–៤; ពួកចៅហ្វាយ ៦–៨ ៖ មេរៀនទី ៦៥

ពួកចៅហ្វាយ ២–៤

« ការងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការជួយសង្រ្គោះ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

បន្ទាប់ពី​កូនចៅ​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ដែនដី​សន្យា​ហើយ ពួកគេ​បានជ្រើសរើស​មិន​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ក្នុង​ការបណ្ដេញ​ជនទុច្ចរិត​ទាំង​អស់​ចេញ ។ ជាលទ្ធផល ពួកសាសន៏​អ៊ីស្រាអែល​ជាច្រើន​នាក់​បាន​ទទួលយក​ការប្រព្រឹត្ត​ទុច្ចរិត​របស់​ប្រជាជន​ទាំងនេះ ហើយ​បាន​បាត់បង់​ការការពារ​របស់​ព្រះអម្ចាស់ ។ ទោះជា​យ៉ាង​ណា​ក៏ដោយ រាល់​ពេល​ដែល​ពួកសាសន៏​អ៊ីស្រាអែល​បាន​អំពាវនាវ​រក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការរំដោះ ទ្រង់ « ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ » ដល់​ពួកគេ ( ពួកចៅហ្វាយ ៣:៩ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ជា​ព្រះជួយសង្រ្គោះ​របស់​អ្នក ។

សិក្សា​ព្រះគម្ពីរ

សូម​មើល​បើ​អ្នក​អាច​រកឃើញ​លេខ​ពីរ​ខ្ទង់​បន្ទាប់​នៅក្នុង​លេខ​ខាងក្រោម​នីមួយៗ ៖

  1. ២, ៤, ៦, ៨, ១០, ១២,

  2. ១, ៣, ៧, ១៣, ២១, ៣១,

  3. ១, ៤, ៣, ៦, ៥, ៨, ៧,

តើ​អ្នក​អាច​រកឃើញ​គន្លង​សម្រាប់​តួលេខ​នីមួយៗ​ដែរ​ឬ​ទេ ? ខាងក្រោម​នេះ​គឺជា​របៀប​ដើម្បី​ដោះស្រាយ​តួលេខ​នីមួយៗ ៖ ក ៖ +២; ខ ៖ +២, +៤, +៦ ជា​បន្ដ​បន្ទាប់ គ ៖ +៣, −១, +៣, −១

ការយល់ដឹង​អំពី​គន្លង​ទាំងឡាយ​អាច​ជួយ​យើង​ឲ្យ​ចេះ​រុករក​ផ្លូវ​ដើរ​នៅក្នុង​ជីវិត ។ ថ្ងៃនេះ នៅពេល​អ្នក​សិក្សា​គន្លង​ខាង​វិញ្ញាណ​ដែល​ពួកសាសន៏​អ៊ីស្រាអែល​បានឆ្លងកាត់​នៅក្នុង​គម្ពីរ​ពួកចៅហ្វាយ សូម​គិត​អំពី​របៀប​ដែល​វា​អាច​អនុវត្ត​ចំពោះ​ជីវិត​របស់​អ្នក ។

ពេល​ពួកសាសន៍​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ដែនដី​សន្យា ព្រះអម្ចាស់​បាន​បញ្ជា​ពួកគេ​ឲ្យ​បណ្ដេញ​ជន​ទុច្ចរិត​ចេញ ( សូម​មើល ចោទិយកថា ៧:១–៤ ) ។ ពួកសាសន៏​អ៊ីស្រាអែល​ជា​ច្រើន​បាន​ជ្រើសរើស​មិន​គោរព​តាម​បទបញ្ញត្តិ​នេះ​ឲ្យ​បាន​ពេញលេញ​នោះ​ទេ ។ នៅក្នុង ពួកចៅហ្វាយ ២–៤ យើង​រៀន​អំពី​គន្លង​ខាង​វិញ្ញាណ ឬ​វដ្ដ​មួយ ដែល​ពួកសាសន៏​អ៊ីស្រាអែល​បានឆ្លងកាត់ ដោយសារ​ពួកគេ​បាន​បរាជ័យ​ម្តងហើយ​ម្តងទៀត​ក្នុង​ការដើរតាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​គូស​តារាង​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។ ឬ​សរសេរ​លេខ ១ ដល់ ៤ ។

តារាង​អំពើ​បាប

សូម​បន្ថែម​ចំណុច​ខាងក្រោម​ទៅ​ជំហាន​ដែល​ត្រូវ​គ្នា​នៅក្នុង​វដ្ត​នេះ ៖

  1. អំពើ​បាប

  2. លទ្ធផល

  3. អំពាវនាវ​ដល់​ព្រះអម្ចាស់

  4. ការជួយសង្រ្គោះ​តាមរយៈ​ព្រះអម្ចាស់

សូម​អាន ពួកចៅហ្វាយ ២:១០–១៨ ។ សូម​កត់ចំណាំ​ថា ឫសគល់​នៃ​ពាក្យ « ដំងូរ » នៅក្នុង ខទី ១៨ ជា​ភាសា​ហេព្រើរ​មានន័យ​ថា « សោកស្ដាយ » « មាន​អារម្មណ៍​អាណិត » ឬ « មាន​សេចក្ដី​អាណិត​អាសូរ » ( សូមមើល footnote a ) ។ Joseph Smith Translation សម្រាប់ Judges 2:18 បញ្ជាក់​ថា « ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​អាណិតអាសូរ​ដល់​ដំងូរ​គេ​ជា​ខ្លាំង » ។ សូម​គូសសម្គាល់​ខគម្ពីរ​តាម​ពណ៌​ផ្សេងៗ​គ្នា ដែល​តំណាង​ឲ្យ​ជំហាន​ទាំង​បួន ។ អ្នក​ក៏​ប្រហែល​ជា​ចង់​ធ្វើ​កំណត់​ចំណាំ​នៅ​ជាប់​នឹង​ខគម្ពីរ​ដែល​បង្ហាញ​ពី​ជំហាន​នីមួយៗ​ក្នុង​វដ្ដ​នេះ​ផងដែរ ។

របៀប​មួយ​ដើម្បី​កំណត់​គោលការណ៍​គឺ​ត្រូវ​ប្រើ​សេចក្តី​ថ្លែងការណ៍ ប្រសិនបើ-នោះ ។ សូមបញ្ចប់​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ៖

  • ប្រសិនបើ​យើង​ជ្រើសរើស​បដិសេធ​ព្រះអម្ចាស់ នោះ …

  • ប្រសិនបើ​យើង​ជ្រើសរើស​ងាក​ទៅរក​ព្រះអម្ចាស់ នោះ …

ចំណុច​ដែល​សេសសល់​នៅក្នុង​មេរៀន​នេះ​ផ្ដោតលើ​គោលការណ៍​នេះ ៖ ប្រសិនបើ​យើង​ជ្រើសរើស​ងាក​ទៅរក​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ជួយសង្រ្គោះ​យើង ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​មើល​វដ្ត​នៃ​ការជួយ​សង្រ្គោះ​នេះ​ម្ដងទៀត ។ សូម​ពិចារណា​ពី​ចំណុច​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​កំពុង​ស្ថិត​នៅក្នុង​វដ្ត​នេះ ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​បាន​ការជួយសង្រ្គោះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​កត់ត្រា​គំនិត​របស់​អ្នក​នៅក្បែរ​រូប​គំនូរ​របស់​អ្នក ។

សូម​ពន្យល់​ថា ព្រះបរមងារ​មួយ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ ព្រះ​ជួយ​ង្រ្គោះ ( សូម​មើល សាំយូអែល ទី២ ២២:២ ) ។ អែលឌើរ ខែល អេស ម៉ាកឃេ នៃ​ពួក​ចិត​សិប​នាក់ បាន​ថ្លែង​ទីបន្ទាល់​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះ​ជួយ​សង្រ្គោះ​ដ៏​អស្ចារ្យ ។

11:40
អែលឌើរ ខែល អេស ម៉ាកឃេ

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះជួយ​សង្រ្គោះ​ដ៏​មហិមា ហើយ​នៅក្នុង​ព្រះនាម​របស់​ទ្រង់ ខ្ញុំ​សូម​សន្យា​ថា នៅពេល​អ្នក​ត្រឡប់​ទៅ​កាន់​ទ្រង់​ដោយ​មាន​គោលបំណង​ពិត​ប្រាកដ និង​អស់​ពី​ចិត្ត នោះ​ទ្រង់​នឹង​ជួយសង្រ្គោះ​អ្នក​ចេញពី​អ្វីៗ​ដែល​គម្រាម​ចង់​កាត់បន្ថយ ឬ​បំផ្លាញ​ជីវិត ឬ​អំណរ​របស់​អ្នក​ចោល ។ ( « The Immediate Goodness of God » លីអាហូណា ខែ​ឧសភា ឆ្នាំ២០១៩ ទំព័រ​១០៧ )

ដើម្បី​រៀន​បន្ថែមទៀត​អំពី​អ្វី​ដែល​ព្រះអង្គសង្រ្គោះ​ជួយ​សង្រ្គោះ​យើង ការសិក្សា​ធនធាន​ពីរ ឬ​ច្រើន ដូច​ខាងក្រោម ៖

  • កូរិនថូសទី ១ ១៥:២២

  • នីហ្វៃទី២ ៩:២១–២២

  • អាលម៉ា ៧:១១–១៣

  • ដេវីឌ អេ អេដវើឌ « 7 Ways the Lord Can Deliver You » For the Strength of Youth ខែឧសភា ឆ្នាំ២០១៨ ទំព័រ ១៨–២០

  • ជេស៊ីកា ហ្ស៊ី ស្រ្តង « The Savior Can Deliver Us » For the Strength of Youth ខែធ្នូ ឆ្នាំ២០២២ ទំព័រ ២–៤

រូបតំណាង​សៀវភៅ​កត់ចំណាំ សូម​សរសេរ​ក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​នូវ​របៀប​នានា ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយសង្រ្គោះ​អ្នក​បាន ។

វប្បធម៌​ផ្សេង​គ្នា ។ ដូចគ្នា​នឹង​ប្រវត្តិសាស្ត្រ​ផ្សេងៗ​ទៀត​ដែរ នៅពេល​អាន​ព្រះគម្ពីរ​សញ្ញាចាស់ បងប្អូន​ទំនង​ជា​អាន​អំពី​មនុស្ស​កំពុង​ធ្វើ ឬ​និយាយ​រឿង​ដែល​ចម្លែកៗ ឬ​ថែមទាំង​ធ្វើ​ឲ្យ​មាន​បញ្ហា​ចំពោះ​ក្រសែ​ភ្នែក​របស់​មនុស្ស​សម័យ​ទំនើប​ទៀតផង ។ សកម្មភាព​មួយ​ចំនួន​នៅក្នុង​ដំណើររឿង​អំពី​ដេបូរ៉ា​ហាក់​ដូចជា​ឃោរឃៅ​ណាស់ ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា មនុស្ស​ទាំងនេះ​បាន​រស់នៅ​ក្នុង​វប្បធម៌​ផ្សេង​គ្នា និង​ស្ថិត​ក្នុង​កាលៈទេសៈ​ផ្សេង​គ្នា ។ នៅពេល​អ្នក​សិក្សា អ្នក​នឹង​រកឃើញ​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​អនុវត្ត​ចំពោះ​គ្រប់​កាលៈទេសៈ​ទាំងអស់ ។

តើ​គំរូ​របស់​ដេបូរ៉ា​ក្នុង​ការមើល​ទៅ​ព្រះអម្ចាស់ ជួយ​យើង​ឲ្យ​យល់​ពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះ​ដ៏​ជួយសង្រ្គោះ​របស់​យើង​យ៉ាង​ដូចម្ដេច ?

រូបតំណាង​គូសសម្គាល់ សូម​អាន ពួក​ចៅហ្វាយ ៤:៤–៩, ១៤–២៣ ។ អ្នក​ក៏​អាច​មើល​វីដេអូ « Deborah the Prophetess » ( ២:១០ ) ផងដែរ ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ សូម​គូស​ចំណាំ​អ្វី​ដែល​ដេបូរ៉ា​បាន​និយាយ ឬ​ធ្វើ​ដែល​បាន​ជួយ​អ៊ីស្រាអែល​ឲ្យ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការជួយ​សង្រ្គោះ ។

2:9

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​កត់ចំណាំ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​បានរៀន​អំពី​ព្រះអង្គ​សង្គ្រោះ មក​ពី​ដេបូរ៉ា ។ អ្នក​អាច​បញ្ចប់​ប្រយោគ​ដូច​តទៅ​នេះ​បាន ៖ « ដេបូរ៉ា​បាន​បង្រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​អាច … »

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

ប្រធាន រ័សុល អិម ណិលសុន បានថ្លែង ៖

ប្រធាន រ័សុល អិម ណិលសុន

ទ្រង់​នឹង « ដោះលែង​ពួក​យើង​ឲ្យ​រួច មែន​ហើយ ដរាប​ដល់​ទ្រង់​[ នឹង ]​មាន​ព្រះបន្ទូល​នូវ​សេចក្ដីសុខសាន្ដ​ដល់​ព្រលឹង​ពួក​យើង ហើយ​[ នឹង ]​ប្រទាន​ដល់​យើង​នូវ​សេចក្ដីជំនឿ​ដ៏​ធំ ហើយ … បាន​ធ្វើ​ឲ្យ​យើង​[ អាច​មាន ]​សេចក្ដីសង្ឃឹម​ដល់​ការដោះលែង​ពួក​យើង​ក្នុង​ទ្រង់ » ។ ( « Embrace the Future with Faith » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៧៦ )

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​ធ្វើ​លំហាត់​ដូច​ខាងក្រោម ៖

  1. សូម​បង្កើត​សាច់រឿង​អំពី​បុគ្គល​វ័យក្មេង​ម្នាក់ ដែល​ត្រូវការ​ការជួយ​សង្រ្គោះ​របស់​ព្រះអង្គ​សង្គ្រោះ​ចេញពី​ស្ថានភាព​ជាក់លាក់​មួយ ។

  2. សូម​សរសេរ​កថាខណ្ឌ​មួយ ដែល​សង្ខេប​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយសង្រ្គោះ​បុគ្គល​រូប​នេះ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ជា​ព្រះជួយ​សង្រ្គោះ​របស់​អ្នក ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • រូប​គំនូរ​វដ្ត​ដែល​បាន​គូរ​ហើយ​រួចរាល់​របស់​អ្នក ។ សូម​រួមបញ្ចូល​នូវ​របៀប​ទាំងឡាយ ដែល​អ្នក​បានមើលឃើញ​ព្រះអង្គ​សង្គ្រោះ​ផ្តល់​ការជួយសង្រ្គោះ​ដល់​អ្នក និង​អ្នក​ដទៃ ។

  • សាច់រឿង និង​សេចក្តីសង្ខេប​ដែល​អ្នក​បានបង្កើត​នៅក្នុង​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? »

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?