ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៤ ៖ ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៣ ៖ ការទន្ទេញ​ឃ្លា​គន្លឹះ និង​ការអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« មេរៀន​ទី ៤៤ ៖ ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៣ ៖ ការទន្ទេញ​ឃ្លា​គន្លឹះ និង​ការអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

សិស្ស​ថ្នាក់​សិក្ខាសាលា

និក្ខមនំ ៧–១៣ ៖ មេរៀន​ទី ៤៤

ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៣

ការទន្ទេញ​ឃ្លា​គន្លឹះ និង​ការអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​អ្នក​ឲ្យ​ស្ថាបនា​គ្រឹះ​សម្រាប់​ជីវិត​របស់​អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ វា​ក៏​អាច​ជួយ​អ្នក​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ដ៏ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ផងដែរ ។

ទន្ទេញ

ទំនាក់ទំនាក់​សង្គម

សូម​គិត​អំពី​អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ការមាន​មិត្តភក្តិ ។

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ​១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង ៖

អែលឌើរ រីឆាដ ជី ស្កត

អំណាច​ដ៏​មហិមា​អាច​កើតឡើង​មកពី​ការទន្ទេញ​បទគម្ពីរ ។ ការទន្ទេញ​បទគម្ពីរ​មួយ​គឺជា​ការបង្កើត​មិត្តភាព​មួយ​ថ្មី ។ ( « The Power of Scripture » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១១ ទំព័រ​៦ )

តើ​អ្នក​គិត​ថា ឃ្លា ឬ​វគ្គ​បទគម្ពីរ​ដែល​បាន​ទន្ទេញ​ចាំ​មួយ អាច​ដូចជា​មិត្តភក្តិ​ម្នាក់​យ៉ាង​ដូចម្តេច ?

អែលឌើរ ស្កត បាន​បន្ត ៖

អែលឌើរ រីឆាដ ជី ស្កត

វា​ដូចជា​ការរកឃើញ​បុគ្គល​ថ្មី​ម្នាក់​ដែល​អាច​ជួយ​នៅក្នុង​ពេល​ត្រូវការ ផ្ដល់​ការបំផុស​គំនិត និង​ការលួងលោម​ចិត្ត ហើយ​ជា​ប្រភព​នៃ​ការលើក​ទឹកចិត្ត​សម្រាប់​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់ ។ ( « The Power of Scripture » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១១ ទំព័រ​៦ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ មួយ ឬ​ច្រើន នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​នៅពេល​ណា​ដែល​ឃ្លា ឬ​វគ្គ​បទគម្ពីរ​មួយ​ដែល​អ្នក​បាន​ទន្ទេញ​ចាំ ប្រៀប​ដូចជា​មិត្តភក្តិ​ម្នាក់​សម្រាប់​អ្នក ?

  • តើ​មាន​យុទ្ធសាស្ដ្រ​អ្វីខ្លះ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ចាំ​ឃ្លា ឬ​វគ្គ​បទគម្ពីរ ?

សូម​រំឭក​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដែល​អ្នក​បាន​សិក្សា​រហូត​មក​ដល់​ពេល​នេះ ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ម៉ូសេ ១:៣៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង—គឺ​ដើម្បី​នាំឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ម៉ូសេ ៧:១៨

ឃ្លា​បទគម្ពីរ​គន្លឹះ

« ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្រ្ត​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួកគេ​មាន​ចិត្ត​តែមួយ និង​គំនិត​តែមួយ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

អ័ប្រាហាំ ២:៩–១១

ឃ្លា​បទគម្ពីរ​គន្លឹះ

ព្រះអម្ចាស់​បាន​សន្យា​នឹង​អ័ប្រាហាំ​ថា ពូជ​របស់​លោក​នឹង « បាន​កាន់​ការងារ​បម្រើ និង​បព្វជិតភាព​នេះ​ដល់​អស់​ទាំង​សាសន៍ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

អ័ប្រាហាំ ៣:២២–២៣

ឃ្លា​បទគម្ពីរ​គន្លឹះ

កាល​ជា​វិញ្ញាណ យើង « ត្រូវ​បាន​បង្កើត​ឡើង មុន​កំណើត​លោកិយ​មក​ម្ល៉េះ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

លោកុប្បត្តិ ១:២៦–២៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« ព្រះ​បាន​បង្កើត​មនុស្ស​តាម​រូប​អង្គ​ទ្រង់​ផ្ទាល់ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

លោកុប្បត្តិ ២:២៤

ឃ្លា​បទគម្ពីរ​គន្លឹះ

« មនុស្ស​ប្រុស … នឹង​ទៅ​ជាប់​នឹង​ប្រពន្ធវិញ ហើយ​អ្នកទាំងពីរ​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ​សុទ្ធ » ។

ឥឡូវ​នេះ សូម​ព្យាយាម​ធ្វើតាម​ដំបូន្មាន​របស់​អែលឌើរ ស្កត ដោយ​ការទន្ទេញ​សេចក្តីយោង និង​ឃ្លា​គន្លឹះ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ​ចំនួន ។ អ្នក​ក៏​អាច​ទន្ទេញ​វគ្គ​បទគម្ពីរ​ទាំងមូល​ផងដែរ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ជ្រើសរើស​ឃ្លា ឬ​វគ្គ​មួយ ដែល​អ្នក​បាន​ទន្ទេញ ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​ឃ្លា ឬ​វគ្គ​បទគម្ពីរ​នេះ​អាច​ជួយ​ក្នុង​គ្រា​ចាំបាច់ ផ្តល់​ការបំផុស​គំនិត ឬ​ការលួងលោម ឬ​ជំរុញ​ឲ្យ​អ្នក​ផ្លាស់ប្តូរ​យ៉ាង​ដូចម្ដេច ?

រៀនសូត្រ និង​អនុវត្ត

សូម​ចំណាយ​ពេល​ដើម្បី​រំឭក​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​មកពី ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០២២ ) ។

សូម​អាន​សាច់រឿង​ខាងក្រោម​នេះ ហើយ​សូម​ពិចារណា​អំពី​របៀប​ដែល​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ អាច​ជួយ​បុគ្គល​នៅក្នុង​សាច់រឿង​នេះ​បាន ៖

Bell’s Canyon នៅ​រដ្ឋ​យូថាហ៍

ខ្ញុំ​បាន​រៀន​អំពី​ច្បាប់​ព្រហ្មចារីភាព ។ វា​ហាក់​ដូចជា​ក្មេង​ជំទង់​ជាច្រើន​នៅ​កន្លែង​ដែល​ខ្ញុំ​រស់នៅ សកម្ម​ខាង​ផ្លូវភេទ ឬ​យ៉ាង​ហោច​ណាស់​មិន​មាន​គម្រោង​ដើម្បី​រង់ចាំ​រហូត​ដល់​រៀប​អាពាហ៍ពិពាហ៍​រួច ។ ខ្ញុំ​យល់ពី​មូលហេតុ​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​ប្រាប់​យើង​ឲ្យ​មាន​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ ប៉ុន្តែ​ពេលខ្លះ​ខ្ញុំ​ឆ្ងល់​ថា តើ​វា​សម​នឹង​តម្លៃ​រង់ចាំ​ឬអត់ ។

តើ​មាន​ការសន្មត​អ្វី​ខ្លះ​អំពី​ច្បាប់​ព្រហ្មចារីភាព ដែល​អ្នក​បាន​កត់​សម្គាល់​នៅក្នុង​សាច់រឿង​នេះ ? ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​ជួយ​បុគ្គល​នេះ តើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​អ្វី ដែល​អ្នក​នឹង​ផ្តោតលើ​មុនគេ ? ហេតុអ្វី ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • នៅក្នុង​ស្ថានភាព​នេះ តើ​អ្នក​គិត​ថា ការធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​មាន​លក្ខណៈ​ដូចម្ដេច ?

  • បើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នេះ តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​អញ្ជើញ​យាង​ជំនួយ និង​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ?

ជម្រើស ខ

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​ការយល់​ពី​ព្រះទ័យ​របស់​ព្រះ​អំពី​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ អាច​ជួយ​ដល់​បុគ្គល​នៅក្នុង​សាច់រឿង​នេះ​យ៉ាង​ដូចម្ដេច ? ( សូម​មើល លោកុប្បត្តិ ៣៩:៩; កូរិនថូស ទី១ ៦:១៨–១៩; យ៉ាកុប ២:២៨ ) ។

  • តើ​អ្នក​គិត​ថា អាកប្បកិរិយា​របស់​បុគ្គល​នេះ​អាច​នាំ​គេ​ទៅរក​ជម្រើស​អ្វីខ្លះ ?

ជម្រើស គ

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ លោកុប្បត្តិ ៣៩:៩ និង​គំរូ​របស់​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ អាច​ជួយ​ក្នុង​ស្ថានភាព​នេះ​ដោយ​របៀប​ណា ?

  • តើ​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​ផ្សេងទៀត​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​អាច​ជួយ​អ្វី​បាន​ខ្លះ ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​ជួយ​អ្នក​ឲ្យ​អនុវត្ត​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • វគ្គ​បទគម្ពីរ​ខាង​គោលលទ្ធិ​ដែល​អ្នក​បាន​ជ្រើសរើស​យក​មក​ទន្ទេញ និង​មូលហេតុ​ដែល​វា​អាច​ប្រៀប​ដូចជា​មិត្តភក្ដិ​ម្នាក់ ។

  • អ្វី​ដែល​អ្នក​បាន​សរសេរ​ដើម្បី​ជួយ​បុគ្គល​នៅក្នុង​សាច់រឿង​នេះ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?