ថ្នាក់​សិក្ខាសាលា
និក្ខមនំ ១២–១៣ ផ្នែក​ទី ១—បុណ្យ​រំលង​របស់​ព្រះអម្ចាស់


អាហារ​យប់​ថ្ងៃ​បុណ្យ​រំលង

The Passover Supper [ អាហារ​យប់​ថ្ងៃ​បុណ្យ​រំលង ] ដោយ ប្រាយអិន ខល

និក្ខមនំ ៧–១៣; មេរៀន​ទី ៤២

និក្ខមនំ ១២–១៣ ផ្នែក​ទី ១

បុណ្យ​រំលង​របស់​ព្រះអម្ចាស់

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ទ័លច្រក​ដែរ​ឬ​ទេ ? នៅក្នុង​ករណី​នៃ​ទាសភាព​របស់​ពួកសាសន៍​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ និង​នៅក្នុង​គ្រប់​ករណី​ទាំងអស់​នៃ​ការជាប់​ឃុំឃាំង​ខាង​វិញ្ញាណ មាន​វិធី​តែមួយ​គត់​ដើម្បី​គេច​ផុត​បាន ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​រៀបចំ​អាហារ​សម្រាប់​បុណ្យ​រំលង ទុក​ជា​ការរំឭក​ជា​និមិត្តរូប​នៃ​ព្រះចេស្ដា​ដ៏​សង្គ្រោះ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​សារៈសំខាន់​របស់​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​អ្នក ។

សិក្សា​ព្រះគម្ពីរ

កីឡាករ​បាល់ទាត់

កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៨ សមាជិក​ចំនួន ១២ នាក់​នៃ​ក្រុម​បាល់ទាត់​យុវវ័យ​មួយ ដែល​មាន​អាយុ​ពី ១១ ដល់ ១៦ ឆ្នាំ និង​ជំនួយការ​គ្រូបង្វឹក​អាយុ​២៥ឆ្នាំ​របស់​ពួកគេ បាន​សម្រេច​ចិត្ត​រុករក​ប្រព័ន្ធ​រូងភ្នំ​ដ៏​សាំញ៉ាំ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេសថៃ បន្ទាប់ពី​ហ្វឹកហាត់​រួច ។ ភ្លាមៗ​ក្រោយពី​ពួកគេ​ចូល​ទៅ មាន​ភ្លៀងធ្លាក់​យ៉ាង​ខ្លាំង​លិច​រូងភ្នំ​នោះ ដែល​ធ្វើឲ្យ​ពួកគេ​ជាប់​នៅ​ខាងក្នុង​ដែល​មាន​ចម្ងាយ ៤ គីឡូម៉ែត្រ ( ២,៥ ម៉ាយល៍ ) នៅក្នុង​រូងភ្នំ និង​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅ​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍ ។ នៅ​ទីបំផុត នា​ថ្ងៃទី​២ ខែ​កក្កដា ក្រុម​អ្នកជំនាញ​មុជទឹក​បាន​រកឃើញ​ក្រុម​យុវវ័យ​នេះ ។ ប៉ុន្តែ​ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត បាន​ធ្វើឲ្យ​ការជួយ​សង្គ្រោះ​ភ្លាមៗ​ស្ទើរតែ​មិន​អាច​ធ្វើ​ទៅ​បាន ។ ភ្លៀង​រដូវវស្សា​ធ្លាក់​កាន់តែ​ច្រើន ការរំដោះ​ក្រុម​បាល់ទាត់​ចេញពី​រូងភ្នំ​បន្ត​ស្ថិត​នៅក្នុង​ភាពមិន​ច្បាស់​ការណ៍ ។

សូម​ចំណាយ​ពេល​មួយ​សន្ទុះ ដើម្បី​ជញ្ជឹង​គិតពី​គ្រា​ដែល​អ្នក​មាន​អារម្មណ៍​ថា​ជាប់​គាំង ទ័លច្រក ឬ​អស់​សង្ឃឹម ។ នៅក្នុង​មេរៀន​នេះ អ្នក​នឹង​រៀនពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រំដោះ​ពួកសាសន៍​អ៊ីស្រាអែល​ចេញពី​សេវកភាព​នៅ​ស្រុក​អេស៊ីព្ទ ។ នៅពេល​អ្នក​សិក្សា សូម​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​យល់​ថា ព្រះអង្គ​សង្គ្រោះ​ក៏​ជា​អង្គ​រំដោះ​របស់​អ្នក​ផងដែរ ។

នៅក្នុង​មេរៀន​មុន អ្នក​បាន​សិក្សា​ពី​គ្រោះកាច​ចំនួន​ប្រាំបួន ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​បញ្ចុះបញ្ចូល​ពួកសាសន៍​អ៊ីស្រាអែល និង​ពួកសាសន៍​អេស៊ីព្ទ​ថា ទ្រង់​គឺជា​ព្រះ ។

រូបតំណាង​គូសសម្គាល់សូម​អាន និក្ខមនំ ១១:៤–៦ ។ សូម​គូសសម្គាល់​គ្រោះកាច​ទីដប់ និង​ចុងក្រោយ​គេ​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​មក ។

ព្រះអម្ចាស់​បាន​សន្យា​ដល់​ពួកសាសន៍​អ៊ីស្រាអែល​ថា ប្រសិនបើ​ពួកគេ​គោរព​ប្រតិបត្តិ​តាម​ការបង្គាប់​របស់​ទ្រង់​ដោយ​ស្មោះត្រង់ នោះ​ទ្រង់​នឹង​ធ្វើឲ្យ​គ្រោះកាច​នោះ « រំលង » ពួកគេ ហើយ​កូនច្បង​របស់​ពួកគេ​នឹង​មិន​ស្លាប់​ឡើយ ( សូម​មើល និក្ខមនំ ១២:១៣, ២៣ ) ។ ដោយ​ហេតុផល​នេះ​ហើយ ទើប​ព្រះអម្ចាស់​បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា បុណ្យ​រំលង ( សូម​មើល និក្ខមនំ ១២:៤៣ ) ។ ការបង្គាប់​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​អាហារ រួមមាន​អ្វី​ដែល​ត្រូវ​រៀបចំ និង​របៀប​ទទួលទាន ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​និមិត្តរូប​នៅក្នុង​អាហារ​នៃ​បុណ្យ​រំលង ដើម្បី​បង្រៀន​ពួកសាសន៍​អ៊ីស្រាអែល​អំពី​អង្គ​ទ្រង់ ។

អ្នក​អាច​រៀន​បន្ថែម​ទៀត​អំពី​និមិត្តរូប​ទាំងនេះ​នៅក្នុង​វីដេអូ « The Passover » ( ២:៥៥ ) ។

2:54

រូបតំណាង​កត់​ចំណាំសូម​សិក្សា និក្ខមនំ ១២:៣–៨, ១៥, ២១–២៣ ។ សូម​ប្រើ​តារាង​ខាងក្រោម​នេះ ដើម្បី​សរសេរ​កំណត់ចំណាំ​នៅ​ជាប់នឹង​វគ្គ​បទគម្ពីរ​នីមួយៗ ដែល​ពន្យល់​ពី​អ្វី​ដែល​សកម្មភាព​នីមួយៗ​អាច​មាន​អត្ថន័យ​ជា​និមិត្តរូប ។

តើ​ព្រះអម្ចាស់​បាន​ប្រទាន​សេចក្តី​បង្គាប់​អ្វីខ្លះ​ដល់​ពួកសាសន៍​អ៊ីស្រាអែល ?

តើ​សេចក្តី​បង្គាប់​នេះ​អាច​ជា​និមិត្តរូប​អ្វី ?

តើ​ព្រះអម្ចាស់​បាន​ប្រទាន​សេចក្តី​បង្គាប់​អ្វីខ្លះ​ដល់​ពួកសាសន៍​អ៊ីស្រាអែល ?

និក្ខមនំ ១២:៣–៦, ២១

តើ​សេចក្តី​បង្គាប់​នេះ​អាច​ជា​និមិត្តរូប​អ្វី ?

ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា « កូនចៀម​នៃ​ព្រះ » ( យ៉ូហាន ១:៣៦ ) គឺ​ឥតខ្ចោះ ហើយ​បាន​ប្រទាន​ព្រះជន្ម​របស់​ទ្រង់​សម្រាប់​យើង ។

តើ​ព្រះអម្ចាស់​បាន​ប្រទាន​សេចក្តី​បង្គាប់​អ្វីខ្លះ​ដល់​ពួកសាសន៍​អ៊ីស្រាអែល ?

និក្ខមនំ ១២:៧, ២២

តើ​សេចក្តី​បង្គាប់​នេះ​អាច​ជា​និមិត្តរូប​អ្វី ?

ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ការពារ​យើង​បាន នៅពេល​យើង​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត​នៅក្នុង​ជីវិត​របស់​យើង ។

តើ​ព្រះអម្ចាស់​បាន​ប្រទាន​សេចក្តី​បង្គាប់​អ្វីខ្លះ​ដល់​ពួកសាសន៍​អ៊ីស្រាអែល ?

និក្ខមនំ ១២:៨, ១៥

តើ​សេចក្តី​បង្គាប់​នេះ​អាច​ជា​និមិត្តរូប​អ្វី ?

បន្លែ​ល្វីង គឺជា​ការរំឭក​អំពី​ទាសភាព​ដ៏​ល្វីង​ជូរចត់​របស់​ពួកសាសន៏​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ប្រៀប​ដូចជា​ភាពល្វីង​ជូរចត់​នៃ​អំពើបាប​ដែរ ។

ដំបែ អាច​ធ្វើឲ្យ​នំប៉័ង​ដុះ​ផ្សិត ។ ជា​ផ្នែក​មួយ​នៃ​ការប្រែចិត្ត យើង​អាច​បំបាត់​អ្វី​ដែល​អាច​ធ្វើឲ្យ​វិញ្ញាណ​របស់​យើង​ពុករលួយ​ចេញពី​ជីវិត​របស់​យើង​បាន ។

រូបតំណាង​កត់​ចំណាំសូម​អាន និក្ខមនំ ១២:៥០–៥១; ១៣:៣ ដើម្បី​មើល​ថា តើ​មាន​អ្វី​កើតឡើង នៅពេល​កូនចៅ​សាសន៏​អ៊ីស្រាអែល​ធ្វើ​បុណ្យ​រំលង ។ សូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅក្បែរ​វគ្គបទគម្ពីរ​ណាមួយ​នូវ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះអង្គ​សង្គ្រោះ​រំដោះ​រាស្ដ្រ​របស់​ទ្រង់​ចេញពី​សេចក្ដីស្លាប់​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។

សូម​រំឭក​ដំណើររឿង​កីឡាករ​បាល់ទាត់​ដែល​ជាប់គាំង​ពី​ខាងដើម ។ បន្ទាប់ពី​អស់​រយៈពេល​ជាច្រើន​ថ្ងៃ អ្នកជំនាញ​មកពី​ជុំវិញ​ពិភពលោក​បាន​កំណត់​វិធីសាស្ត្រ​មួយ​សម្រាប់​ការជួយ​សង្គ្រោះ​ពួកគេ ។ អ្នកជំនាញ​ខាង​មុជទឹក​បាន​ចូល​ទៅក្នុង​ទឹក​ដ៏​គ្រោះថ្នាក់​នៃ​ប្រព័ន្ធ​រូងភ្នំ​ដ៏​សាំញ៉ាំ​នោះ ហើយ​បាន​រំដោះ​ក្មេងប្រុស​ទាំងនោះ និង​គ្រូបង្វឹក​របស់​ពួកគេ​ចេញពី​រូងភ្នំ​ដែល​លិច​ទឹក​នោះ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​សកម្មភាព​ទាំងឡាយ​របស់​អ្នកជំនាញ​មុជទឹក អាច​ជា​និមិត្តរូប​នៃ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ​សម្រាប់​អ្នក​យ៉ាង​ដូចម្តេច ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

ហេតុអ្វី​បានជា​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​សារៈសំខាន់​ចំពោះ​ខ្ញុំ ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

3:57
ប្រធាន រ័សុល អិម ណិលសុន

ដោយសារ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រោសលោះ​ពួក​យើង​ម្នាក់ៗ​ពី​ភាពទន់ខ្សោយ កំហុស និង​អំពើ​បាប ហើយ​ដោយសារ​ទ្រង់​បាន​ដក​ពិសោធ​ការឈឺចាប់ ការបារម្ភ និង​បន្ទុក​ដែល​បងប្អូន​ធ្លាប់​មាន នោះ​ពេល​បងប្អូន​ប្រែចិត្ត​ដ៏​ពិត ហើយ​ស្វែងរក​ជំនួយ​ពី​ទ្រង់ តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់ បងប្អូន​អាច​យក​ឈ្នះលើ​ពិភពលោក​ដ៏​គ្រោះថ្នាក់​បច្ចុប្បន្ន​នេះ​បាន ។

បងប្អូន​អាច​យកឈ្នះ​លើ​គ្រោះកាច​នៃ​លោកិយ​ដែល​ធ្វើឲ្យ​យើង​នឿយហត់​ខាង​វិញ្ញាណ និង​ខាង​សតិ​អារម្មណ៍​នេះ រួម​ទាំង​អំនួត កំហឹង អសីលធម៌ ការស្អប់ ភាពលោភលន់ ការច្រណែន​ឈ្នានីស និង​ការភ័យ​ខ្លាច​ផងដែរ ។ ( « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ​៩៦ )

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​សរសេរ​រឿង​សម្រាប់​សម្ដែង​ខ្លី​មួយ ដែល​មាន​ការសន្ទនា​សម្រាប់​សាច់រឿង​ខាងក្រោម​នេះ ។

សូម​ស្រមៃ​ថា ក្មេង​ជំទង់​សាសន៍​អ៊ីស្រាអែល​ម្នាក់ ដែល​ទើបតែ​បាន​ចូលរួម​ក្នុង​បុណ្យ​រំលង​ជា​លើក​ដំបូង​នៅ​ស្រុក​អេស៊ីព្ទ កំពុង​និយាយ​ជាមួយ​ក្មេង​ជំទង់​នៅ​សម័យ​ទំនើប​ម្នាក់ ។ សូម​ជួយ​ឲ្យ​ការសន្ទនា​របស់​ពួកគេ បង្ហាញ​ពី​មូលហេតុ​ដែល​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។ សូម​ប្រើ​សំណួរ​ខាងក្រោម​ដើម្បី​សរសេរ​នាដ្យកថា ៖

សំណួរ​ដែល​ក្មេង​ជំទង់​នៅ​សម័យ​ទំនើប​អាច​សួរ ៖

  • តើ​អ្នក​នឹង​ពិពណ៌នា​អំពី​បទពិសោធន៍​របស់​អ្នក​ក្នុង​សេវកភាព និង​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​បុណ្យ​រំលង​យ៉ាង​ដូចម្ដេច ?

សំណួរ​ដែល​ក្មេង​ជំទង់​សាសន៍​អ៊ីស្រាអែល​អាច​សួរ ៖

  • តើ​អ្នក​បាន​ជួបប្រទះ​នឹង​ការសាកល្បង​អ្វីខ្លះ ដែល​មាន​អារម្មណ៍​ថា​ដូចជា​ទាសករ ?

សំណួរ​ដែល​ក្មេង​ជំទង់​ទាំងពីរ​អាច​សួរ ៖

  • តើ​ព្រះអម្ចាស់​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​នឹង​ចែកចាយ​អ្វីខ្លះ អំពី​ព្រះអម្ចាស់​ដល់​មនុស្ស​ដែល​ស្ទាក់ស្ទើរ​ក្នុង​ការដើរតាម​ទ្រង់ ?

ជម្រើស ខ

តើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​រំដោះ​ខ្ញុំ​ចេញពី​អ្វីខ្លះ ?

ព្រះយេស៊ូវ​គ្រីស្ទ

ពួកសាសន៍​អ៊ីស្រាអែល​ត្រូវការ​ជំនួយ​របស់​ព្រះយេហូវ៉ា ដើម្បី​ប្រោស​ពួកគេ​ឲ្យ​រួច​ចេញពី​សេវកភាព​របស់​ពួកសាសន៍​អេស៊ីព្ទ ។ ប៉ុន្តែ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ មនុស្ស​ទាំងអស់​ត្រូវការ​សេចក្ដី​សង្គ្រោះ ។ បុណ្យ​រំលង​គឺជា​និមិត្តរូប​នៃ​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​រំដោះ​ប្រជាជន​របស់​ទ្រង់​ទាំងអស់ ។

រូបតំណាង​តំណ​ភ្ជាប់សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម ហើយ​រកមើល​ថា តើ​ព្រះយេស៊ូវ​គ្រីស្ទ​រំដោះ​យើង​ចេញពី​អ្វី ។ អ្នក​អាច​ដាក់​តំណ​ភ្ជាប់​វគ្គ​បទគម្ពីរ​ទាំងនេះ​ទៅនឹង និក្ខមនំ ១៣:៣ បាន ។

អ្នក​ក៏​អាច​មើល​វីដេអូ​ខ្លី​នេះ​មកពី​សុន្ទរកថា​របស់​ប្រធាន រ័សុល អិម ណិលសុន « ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ » បាន​ផងដែរ ។

15:43

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​ធ្វើ​បដា​មួយ ។ សូម​សរសេរ​ឃ្លា « អ្នក​ត្រូវការ​ព្រះយេស៊ូវ ព្រោះ … » ។

សូម​បញ្ចប់​សេចក្តី​ថ្លែងការណ៍​នេះ ដោយ​ការរួម​បញ្ចូល​ពាក្យ ឃ្លា ឬ​សូម្បី​តែ​រូប​គំនូរ ដែល​បង្ហាញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​សារៈសំខាន់​របស់​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​អ្នក ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • នាដ្យកថា​ដែល​អ្នក​បាន​សរសេរ​អំពី​ការសន្ទនា រវាង​ក្មេង​ជំទង់​សាសន៍​អ៊ីស្រាអែល និង​ក្មេង​ជំទង់​សម័យ​ទំនើប ។

  • បដា​ដែល​អ្នក​បាន​ធ្វើ អំពី​មូលហេតុ​ដែល​អ្នក​ត្រូវការ​ព្រះយេស៊ូវ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?