The Passover Supper [ អាហារយប់ថ្ងៃបុណ្យរំលង ] ដោយ ប្រាយអិន ខល
និក្ខមនំ ៧–១៣; មេរៀនទី ៤៣
និក្ខមនំ ១២–១៣ ផ្នែកទី ២
« ចូរធ្វើបុណ្យនេះដើម្បីរំឭកពីខ្ញុំចុះ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកគិតថាហេតុអ្វីបានជាការចងចាំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ ? ដើម្បីជួយកូនចៅអ៊ីស្រាអែលឲ្យនឹកចាំថា ទ្រង់បានប្រោសពួកគេឲ្យរួចចេញពីស្រុកអេស៊ីព្ទ ព្រះអម្ចាស់បានតាំងពិធីបុណ្យរំលងឡើង ។ នៅអំឡុងព្រះជន្មរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ ទ្រង់បានតាំងពិធីសាក្រាម៉ង់ឡើង ដែលជារបៀបថ្មីមួយដើម្បីចងចាំដល់ទ្រង់ជានិច្ច ។ មេរៀននេះអាចជួយអ្នកឲ្យចងចាំព្រះអង្គសង្គ្រោះ នៅពេលអ្នករៀបចំខ្លួនសម្រាប់ពិធីសាក្រាម៉ង់ និងទទួលទានសាក្រាម៉ង់ ។
សិក្សាព្រះគម្ពីរ
សូមស្រមៃថា អ្នកបានឮថា ព្រះយេស៊ូវគ្រីស្ទនឹងយាងទៅពិធីសាក្រាម៉ង់លើកក្រោយរបស់អ្នកដោយព្រះអង្គផ្ទាល់ ។ សូមគិតពីអារម្មណ៍ដែលអ្នកនឹងមាននៅប៉ុន្មានថ្ងៃ ពីមុនដល់ថ្ងៃការប្រជុំនេះ ។ តើអ្នកនឹងធ្វើអ្វីខ្លះខុសពីមុន ដើម្បីរៀបចំខ្លួន ? តើអ្នកនឹងធ្វើអ្វីខ្លះដូចមុន ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីចងចាំព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ។
-
និក្ខមនំ ១២:១៤, ១៧
-
និក្ខមនំ ១២:២៥–២៧
-
និក្ខមនំ ១៣:៣, ៨–១០
-
តើការរៀបចំ និងការចូលរួមក្នុងអាហារនៃបុណ្យរំលង ត្រូវបានរៀបចំឡើងដើម្បីជួយពួកសាសន៏អ៊ីស្រាអែលឲ្យចងចាំអ្វីខ្លះអំពីព្រះអម្ចាស់ ?
នៅសម័យរបស់យើង ព្រះអម្ចាស់ក៏បានប្រទានឱកាសពេញដោយសេចក្តីស្រឡាញ់ ដើម្បីចងចាំព្រះយេស៊ូវគ្រីស្ទផងដែរ ។ យើងអាចទទួលទានសាក្រាម៉ង់ដោយចងចាំដល់ព្រះអង្គសង្គ្រោះរបស់យើងបាន ។ សូមមើលរូបភាពខាងក្រោមនៃបុណ្យរំលង និងពិធីសាក្រាម៉ង់ ។ សូមគិតពីរបៀបដែលវាស្រដៀងគ្នា ។
សូមអាន លូកា ២២:១៣–១៥, ១៩–២០ ។ សូមប្រៀបធៀបខគម្ពីរទាំងនេះ ទៅនឹងខគម្ពីរដែលអ្នកបានអានអំពីបុណ្យរំលង ។ អ្នកក៏អាចមើលវីដេអូ « The Last Supper » ពីនាទីទី ២:១៣ ដល់នាទីទី ៣:១៥ បានផងដែរ ។
តើការផ្តល់បទពិសោធន៍ ដូចជាបុណ្យរំលង និងពិធីសាក្រាម៉ង់ គឺជាការបង្ហាញសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះយើងដោយរបៀបណា ?
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីហេតុផលមួយថា ហេតុអ្វីបានជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទលើកទឹកចិត្តយើងឲ្យចងចាំទ្រង់ទាំងទ្វេ ៖
ព្រះវរបិតាសួគ៌របស់យើងចង់ឲ្យយើងនឹកចាំដល់សេចក្ដីល្អសប្បុរសរបស់ទ្រង់ និងរបស់ព្រះរាជបុត្រាសំណព្វរបស់ទ្រង់ … សម្រាប់ឥទ្ធិពលនៃការចងចាំដល់សេចក្ដីសប្បុរសរបស់ទ្រង់មានមកលើយើង ។ តាមរយៈការពិចារណាអំពីសេចក្ដីល្អរបស់ទ្រង់ នោះទស្សនវិស័យ និងការយល់ដឹងរបស់យើងបានរីកធំឡើង ។ តាមរយៈការគិតដល់សេចក្ដីមេត្តាករុណារបស់ទ្រង់ នោះយើងកាន់តែមានចិត្តរាបសា កាន់តែអធិស្ឋាន និងខ្ជាប់ខ្ជួនឡើង ។ ( « Consider the Goodness and Greatness of God » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ៤១ )
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក ឥឡូវត្រូវធ្វើដូចម្តេចទៀត ? នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
តើខ្ញុំអាចចងចាំព្រះអង្គសង្គ្រោះមុនពេល អំឡុងពេល និងក្រោយពេលពិធីសាក្រាម៉ង់បានដោយរបៀបណា ?
សូមជ្រើសរើសយកធនធានពីរ ឬច្រើន ពីខាងក្រោមនេះដើម្បីជួយដល់អ្នកក្នុងការខិតខំរបស់អ្នក ដើម្បីចងចាំព្រះយេស៊ូវគ្រីស្ទ ។
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧, ៧៩ ( ការអធិស្ឋានពិធីសាក្រាម៉ង់ )
-
បងប្រុស មៀលធិន ខាម៉ាហ្គូ អតីតទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យ ៖
10:58ការរំឭកសេចក្តីសញ្ញាអំឡុងពេលសាក្រាម៉ង់ជារៀងរាល់ថ្ងៃអាទិត្យរបស់យើង គឺជាឱកាសដ៏អស្ចារ្យមួយដើម្បីល្បងខ្លួនយើង ហើយផ្តោតជីវិតយើងទៅលើព្រះយេស៊ូវគ្រីស្ទ ដោយការទទួលទានសាក្រាម៉ង់ យើងប្រកាសថា យើងពិតជា « ចងចាំទ្រង់ជានិច្ច » [ មរ៉ូណៃ ៤:៣ ] ។ ពាក្យ ជានិច្ច គឺសំខាន់ណាស់ ។ វាពង្រីកឥទ្ធិពលរបស់ព្រះអង្គសង្គ្រោះទៅគ្រប់ផ្នែកនៃជីវិតរបស់យើង ។ យើងមិនចងចាំទ្រង់តែនៅព្រះវិហារ ឬអំឡុងពេលអធិស្ឋានពេលព្រឹករបស់យើង ឬនៅពេលដែលយើងមានបញ្ហា ហើយយើងត្រូវការអ្វីមួយប៉ុណ្ណោះទេ ។
មែនហើយពេលខ្លះយើងមានការរំខាន ។ យើងភ្លេច ។ យើងបាត់បង់ការផ្តោត ។ ប៉ុន្តែការធ្វើសេចក្តីសញ្ញាឡើងវិញមានន័យថា យើង ចង់ ចងចាំព្រះអង្គសង្គ្រោះជានិច្ច ថាយើងនឹងព្យាយាមធ្វើដូច្នេះពេញមួយសប្តាហ៍ ហើយថាយើងប្ដេជ្ញាចិត្តឡើងវិញ ផ្តោតទៅលើទ្រង់ម្ដងទៀតនៅឯតុសាក្រាម៉ង់នៅសប្តាហ៍ក្រោយ ។ ( « ផ្តោតលើព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ៦៥ )
-
« That They Do Always Remember Him » ( ៦:២៩ )
6:29 -
« Inspiring Short: Always Remember Being Saved » ( ២:៥១ )
ជម្រើស ខ
តើទំនុកតម្កើងអាចជួយខ្ញុំឲ្យចងចាំព្រះយេស៊ូវគ្រីស្ទបានដោយរបៀបណា ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានរំឭកយើង ៖
ការចាត់ចែង និងការចែកសាក្រាម៉ង់ គឺនាំមុខដោយទំនុកតម្កើង ដែលយើងទាំងអស់គ្នាគួរច្រៀង ។ មិនសំខាន់ថា យើងមានសំឡេងផ្នែកតន្ត្រីបែបណាទេ ។ ទំនុកតម្កើងនៃពិធីសាក្រាម៉ង់គឺដូចជាការអធិស្ឋានដែរ—ហើយមនុស្សគ្រប់គ្នាអាចបញ្ចេញសំឡេងដល់ការអធិស្ឋានបាន ! ( « This Do in Remembrance of Me » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៥ ទំព័រ៦៨ )
សូមមើលនៅក្នុងសៀវភៅទំនុកតម្កើង រកមើលបទទំនុកតម្កើងសាក្រាម៉ង់ដែលអាចជួយអ្នកឲ្យចងចាំព្រះអង្គសង្គ្រោះ ។ សូមស្វែងរកវិធីមួយដើម្បីរក្សាទំនុកបទនៃទំនុកតម្កើងនេះជាមួយអ្នក ហើយមើលវាជារៀងរាល់ថ្ងៃនៅសប្តាហ៍នេះ ។ អ្នកអាចប្តេជ្ញាចិត្តទន្ទេញបទនេះឲ្យចាំ ឬសរសេរទំនុកបទនេះដាក់លើក្រដាសមួយសន្លឹក ហើយយកវាតាមខ្លួន ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
សូមគិតអំពីថ្ងៃចុងក្រោយដែលអ្នកបានទទួលទានសាក្រាម៉ង់ ។ តើអ្នកពូកែប៉ុណ្ណា ក្នុងការផ្តោតលើព្រះយេស៊ូវគ្រីស្ទ ?
តើអ្នកបានធ្វើអ្វីខ្លះ ដែលវាមានប្រយោជន៍ ដើម្បីចងចាំដល់ទ្រង់ ? តើមានការរំខានអ្វីខ្លះ ដែលបានរារាំងអ្នកមិនឲ្យចងចាំទ្រង់ ?
សូមរៀបចំផែនការមួយ ដើម្បីអនុវត្តតាមចំណុចនៅក្នុងបញ្ជីរបស់អ្នកនៅសប្តាហ៍នេះ ខណៈដែលអ្នករៀបចំខ្លួនដើម្បីទទួលទានសាក្រាម៉ង់ និងចងចាំព្រះអង្គសង្គ្រោះរបស់អ្នក ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យចងចាំព្រះអង្គសង្គ្រោះ នៅពេលអ្នករៀបចំខ្លួនសម្រាប់ពិធីសាក្រាម៉ង់ និងទទួលទានសាក្រាម៉ង់ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ផែនការដែលអ្នកបានធ្វើនៅក្នុងផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » ដើម្បីជួយអ្នកឲ្យចងចាំព្រះយេស៊ូវគ្រីស្ទ ។
-
ទំនុកតម្កើងដែលអ្នកបានជ្រើសរើស និងមូលហេតុដែលអ្នកបានជ្រើសរើសយកបទនេះ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?