ថ្នាក់​សិក្ខាសាលា
និក្ខមនំ ៧–១១—ការស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់


ម៉ូសេ និង​អើរ៉ុន​នៅ​ចំពោះ​មុខ​ស្តេច​ផារ៉ោន

ម៉ូសេ និង​អើរ៉ុន​នៅ​ចំពោះ​មុខ​ស្តេច​ផារ៉ោន ដោយ ផល ហ្គុសតាវ ដូរ៉េ

និក្ខមនំ ៧–១៣; មេរៀន​ទី ៤១

និក្ខមនំ ៧–១១

ការស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

វា​អាច​ជា​ការលំបាក​ក្នុង​ការស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង ។ ព្រះអម្ចាស់​បាន​ជ្រើសរើស​ម៉ូសេ និង​អើរ៉ុន ដើម្បី​បង្ហាញ​ពី​ព្រះចេស្ដា​របស់​ទ្រង់​ទៅកាន់​ស្ដេច​ផារ៉ោន ។ ផារ៉ោន​បាន​បដិសេធ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ។ គោលបំណង​មេរៀន​នេះ​គឺ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​របៀប​ស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ និង​ជឿ​លើ​ទ្រង់ ។

សិក្សា​ព្រះគម្ពីរ

នៅក្នុង និក្ខមនំ ៧–១១ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ព្រះចេស្ដា​របស់​ទ្រង់​តាមរយៈ​គ្រោះកាច​ជា​បន្ត​បន្ទាប់ ។ សេចក្តីវេទនា​បាន​បម្រើ​គោលបំណង​ជាច្រើន ។ មួយ​ក្នុង​ចំណោម​សេចក្តីវេទនា​ទាំងនោះ គឺ​ដើម្បី​បង្ហាញ​ផារ៉ោន ស្រុក​អេស៊ីព្ទ និង​ពួកសាសន៏​អ៊ីស្រាអែល​ថា ព្រះយេស៊ូវគ្រីស្ទ ( ព្រះយេហូវ៉ា ) មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ជាង​ពួក​ព្រះ​អេស៊ីព្ទ​ក្លែងក្លាយ​ទៅ​ទៀត ។

ប្រសិនបើ​មាន សូម​មើល​វីដេអូ​នេះ « The Plagues of Egypt » ( ២:០៣ ) ។

2:3

រូបតំណាង​គូសសម្គាល់
សូម​ប្រើ​តារាង​ខាងក្រោម​ដើម្បី​គូសសម្គាល់​គ្រោះកាច ដែល​បាន​រៀបរាប់​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

ពាក្យ​ដែល​ត្រូវ​គូសសម្គាល់

ខគម្ពីរ

ពាក្យ​ដែល​ត្រូវ​គូសសម្គាល់

១. ទឹក​ក្លាយជា​ឈាម

ខគម្ពីរ

និក្ខមនំ ៧:១៩–២៥

ពាក្យ​ដែល​ត្រូវ​គូសសម្គាល់

២. កង្កែប

ខគម្ពីរ

និក្ខមនំ ៨:៥–១៥

ពាក្យ​ដែល​ត្រូវ​គូសសម្គាល់

៣. ចៃ

ខគម្ពីរ

និក្ខមនំ ៨:១៦–១៩

ពាក្យ​ដែល​ត្រូវ​គូសសម្គាល់

៤. រុយ

ខគម្ពីរ

និក្ខមនំ ៨:២០–២៥, ២៩–៣២

ពាក្យ​ដែល​ត្រូវ​គូសសម្គាល់

៥. ហ្វូង​សត្វ

ខគម្ពីរ

និក្ខមនំ ៩:១–៧

ពាក្យ​ដែល​ត្រូវ​គូសសម្គាល់

៦. ជំងឺ​បូស

ខគម្ពីរ

និក្ខមនំ ៩:៨–១២

ពាក្យ​ដែល​ត្រូវ​គូសសម្គាល់

៧. ព្រិល និង​ភ្លើង​ពី​លើ​មេឃ

ខគម្ពីរ

និក្ខមនំ ៩:២២–២៩, ៣៣–៣៥

ពាក្យ​ដែល​ត្រូវ​គូសសម្គាល់

៨. កណ្តូប

ខគម្ពីរ

និក្ខមនំ ១០:១២–២០

ពាក្យ​ដែល​ត្រូវ​គូសសម្គាល់

៩. ភាពងងឹត​អន្ធការ

ខគម្ពីរ

និក្ខមនំ ១០:២១–២៧

បរិបទ ។ ខគម្ពីរ​ខ្លះ​និយាយ​ថា ព្រះអម្ចាស់​ធ្វើឲ្យ​ព្រះទ័យ​ផារ៉ោន​រឹងរូស ។ ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ផ្ដល់​នូវ​ការបញ្ជាក់​ដ៏​សំខាន់​ថា ផារ៉ោន​បាន​ធ្វើឲ្យ​ព្រះទ័យ​របស់​ទ្រង់​ផ្ទាល់​រឹងរូស ( សូម​មើល​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ footnotes និក្ខមនំ ៧:៣, ១៣; ៩:១២; ១០:១, ២០, ២៧; ១១:១០ ) ។

ខណៈ​ដែល​ស្ថានភាព​របស់​យើង​ខុសពី​ស្ថានភាព​របស់​ពួកសាសន៍​អ៊ីស្រាអែល​ពី​បុរាណ នោះ​ព្រះ​ពិតជា​បាន​ធ្វើ​អន្ដរាគមន៍​នៅក្នុង​ជីវិត​របស់​យើង​មែន គ្រាន់តែ​យើង​មិន​ស្គាល់​ការណ៍​នេះ​ជានិច្ច​ប៉ុណ្ណោះ ។ សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ហើយ​កំណត់​ថា តើ​វា​ត្រូវ ឬ​ខុស​ដោយ​ប្រើ​ខគម្ពីរ​ដែល​ពាក់ព័ន្ធ ។

  1. ម៉ូសេ​បាន​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​លោក ហើយ​មាន​ចិត្ត​រំភើប​ចំពោះ​ការទទួល​ខុសត្រូវ​របស់​លោក ដើម្បី​រំដោះ​កូនចៅ​អ៊ីស្រាអែល​ចេញពី​សេវកភាព ។ ( សូម​មើល និក្ខមនំ ៣:១១ ) ។

  2. បន្ទាប់​ពី​ម៉ូសេ និង​អើរ៉ុន​បាន​ទូល​សូម​ផារ៉ោន​ឲ្យ​កូនចៅ​អ៊ីស្រាអែល​មាន​សេរីភាព​ហើយ នោះ​ពួកសាសន៏​អ៊ីស្រាអែល​មិន​ចង់​ស្ដាប់​តាម​ម៉ូសេ និង​ធ្វើ​តាម​ការដឹកនាំ​របស់​លោក​ទេ ។ ( សូម​មើល និក្ខមនំ ៥:១៩–២១ ) ។

  3. ពួកគ្រូ​នៃ​ស្រុក​អេស៊ីព្ទ​អាច​ធ្វើតាម​សេចក្តីវេទនា និង​អព្ភូតហេតុ​មួយ​ចំនួន​របស់​ម៉ូសេ ។ ( សូម​មើល និក្ខមនំ ៧:១១–១២, ២២; ៨:៧, ១៨ ) ។

  4. ស្ដេច​ផារ៉ោន​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​អនុញ្ញាត​ឲ្យ​កូនចៅ​អ៊ីស្រាអែល​ចាកចេញ​ទៅ​ដោយ​សេរី ព្រោះ​ទ្រង់​បាន​គោរព​ដល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ។ ( សូម​មើល និក្ខមនំ ៥:១–២ ) ។

ព្រះ​ទ្រង់​បាន​ខិតខំ​ពង្រឹង​សេចក្តី​ជំនឿ និង​ទំនុក​ចិត្ត​របស់​សាសន៍​អ៊ីស្រាអែល​លើ​ទ្រង់ ។ ប៉ុន្តែ​ស្ថានភាព​លំបាក​ទាំងនេះ​បាន​ធ្វើឲ្យ​វា​ពិបាក​សម្រាប់​មនុស្ស​មួយ​ចំនួន ដើម្បី​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​កំពុង​ជួយ​អន្តរាគមន៍​យ៉ាង​សកម្ម​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ត្រូវបាន​បើក​សម្ដែង​នៅក្នុង​ជីវិត​របស់​ខ្ញុំ​តាម​របៀប​ណា ?

រូបតំណាង​គូសសម្គាល់
សូម​អាន និក្ខមនំ ៨:៩–១០, ២២; ១០:២ ។ សូម​គូសសម្គាល់​ឃ្លា​នានា ដែល​បង្ហាញ​ពី​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ប្រជាជន​ដឹង ។

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​ស្រមៃ​គិត​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​គ្មាន​ទំនុក​ចិត្ត​ទេ​ថា ពួកគេ​ធ្លាប់​មាន​បទពិសោធន៍​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ ឬ​ធ្លាប់​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​របស់​ទ្រង់ ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក នៅពេល​អ្នក​ពិចារណា​ពី​បទពិសោធន៍​របស់​អ្នក ៖

  • តើ​អ្នក​បាន​ជឿ​លើ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​តាម​របៀប​ណាខ្លះ ? ឬ​តើ​មាន​អ្វីខ្លះ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ជឿ ?

  • តើ​មាន​ឧទាហរណ៍​អ្វីខ្លះ​មកពី​ព្រះគម្ពីរ ឬ​ប្រវត្តិ​សាសនាចក្រ​ដែល​មនុស្ស​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

សូម​យល់​ថា កាលណា​អវត្តមាន​ពីបទពិសោធន៍​ទាំងឡាយ​ជាមួយ​ព្រះ នោះមនុស្ស​អាច​នឹង​សង្ស័យ​អំពី​វត្តមាន​របស់ព្រះ ។ ដូច្នេះ សូម​ដាក់​ខ្លួន​បងប្អូន​ទៅក្នុង​កន្លែង​មួយ ដើម្បី​ចាប់ផ្ដើម​មាន​បទពិសោធន៍​ទាំងឡាយ​ជាមួយ​ទ្រង់ ។ បន្ទាប​ខ្លួន ។ អធិស្ឋាន​ដោយ​កែវភ្នែក​ចង់​មើលឃើញ​ព្រះហស្ត​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​បងប្អូន ហើយនិង​ពិភពលោក​ជុំវិញ​បងប្អូន ។ ទូលសូម​ទ្រង់​ឲ្យ​ប្រាប់​បងប្អូន បើទ្រង់​ពិតជា​គង់​នៅ—បើ​ទ្រង់​ពិតជា​ស្គាល់​បងប្អូន ។ ទូលសួរ​ទ្រង់​ថា​ទ្រង់​មាន​ព្រះទ័យ​យ៉ាងណា​ចំពោះ​បងប្អូន ។ បន្ទាប់​មក ស្តាប់ ។ ( « Come, Follow Me » Liahona ខែ​ឧសភា ឆ្នាំ​២០១៩ ទំព័រ​៩០ )

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​សរសេរ​សំបុត្រ​មួយ​ចែកចាយ​សេចក្ដីពិត ដែល​អាច​ជួយ​មិត្ត​របស់​អ្នក​ឲ្យ​ទទួល​ស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​រួមបញ្ចូល​បទពិសោធន៍ ដំបូន្មាន បទគម្ពីរ និង​ការយល់ដឹង​របស់​អ្នក​ចេញ​មកពី​ការសិក្សា​របស់​អ្នក ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ស្គាល់​ព្រះចេសា្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ខ្ញុំ​បាន​កាន់តែ​ប្រសើរ ?

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​អាន​បទគម្ពីរ​ដូច​ខាងក្រោម ។ សូម​គូសសម្គាល់​ឧបសគ្គ​ទាំងឡាយ ដែល​បាន​ធ្វើឲ្យ​កូនចៅ​អ៊ីស្រាអែល និង​ផារ៉ោន ពិបាក​នឹង​ស្គាល់​ឥទ្ធិពល និង​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ៖

  • និក្ខមនំ ៦:៩ ( កូនចៅ​អ៊ីស្រាអែល )

  • និក្ខមនំ ៨:៣២; ១០:២០, ២៧ ( ផារ៉ោន )

សូម​អាន ហេលេមិន ១៦:១៥–២៣ ។ សូម​រកមើល​មូលហេតុ​ដែល​ប្រជាជន​បាន​ជ្រើសរើស​ដើម្បី​មាន​ចិត្ត​រឹងរូស ហើយ​ប្រឆាំង​នឹង​អព្ភូតហេតុ​ដែល​ពួកគេ​បាន​ឃើញ ។

សូម​គិត​អំពី​មូលហេតុ​ដែល​ការលំបាក និង​ការមាន​ចិត្ត​រឹងរូស​អាច​រំខាន​ដល់​ការអាច​ទទួល​ស្គាល់​ព្រះចេស្ដា ឬ​ឥទ្ធិពល​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​អ្នក ។

ប្រធាន ហែនរី ប៊ី អាវរិង បាន​ចែកចាយ​យោបល់​មួយ ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះអម្ចាស់ ៖

ប្រធាន ហែនរី ប៊ី អាវរិង

ខ្ញុំ​បាន​ចាប់ផ្ដើម​សរសេរ​រឿង​មួយ​ចំនួន​អំពី​អ្វី​ដែល​បាន​កើតឡើង​រាល់​ថ្ងៃ។ … ខ្ញុំ​បាន​សរសេរ​រឿង​ពីរ​បី​បន្ទាត់​ជា​រៀងរាល់​ថ្ងៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ … មុនពេល​ខ្ញុំ​ចាប់ផ្តើម​សរសេរ ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​សំណួរ​នេះ ៖ « តើ​ខ្ញុំ​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះ​ឈោង​មក​ពាល់​យើង ឬ​កូនចៅ​យើង ឬ​គ្រួសារ​យើង​នា​ថ្ងៃ​នេះ​ទេ ? » នៅពេល​ខ្ញុំ​រក្សា​ទម្លាប់​នេះ​បាន អ្វី​មួយ​បាន​ចាប់ផ្ដើម​កើតឡើង ។ … ខ្ញុំ​នឹង​ឃើញ​នូវ​ភស្ដុតាង​ពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ ។ … កាល​ដែល​វា​បាន​កើតឡើង ហើយ​វា​កើតឡើង​ញឹកញាប់ ខ្ញុំ​បាន​ដឹង​ថា ការព្យាយាម​ដើម្បី​ចងចាំ បាន​អនុញ្ញាត​ឲ្យ​ព្រះ​បង្ហាញ​ខ្ញុំ​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ។ ( « O Remember, Remember » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ទំព័រ​៦៧ )

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​សួរ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ម្នាក់​អំពី​អ្វី​ដែល​ពួកគេ​ធ្វើ ដើម្បី​ទទួល​ស្គាល់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក នូវ​យោបល់​បន្ថែម​ដែល​អ្នក​មាន​អារម្មណ៍​ថា​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ស្គាល់​ព្រះចេស្ដា និង​ឥទ្ធិពល​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​រើសយក​យោបល់​មួយ​មក​អនុវត្ត ។ សូម​ដាក់​យោបល់​នោះ​នៅ​កន្លែង​ណាមួយ ដែល​អ្នក​នឹង​មើលឃើញ​វា​ដើម្បី​រំឭក​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​របៀប​ស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ និង​ជឿ​លើ​ទ្រង់ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • សំបុត្រ​ដែល​អ្នក​បាន​សរសេរ​ទៅកាន់​មិត្តភក្ដិ​របស់​អ្នក ។

  • យោបល់​ដែល​អ្នក​បាន​ជ្រើសរើស​ដើម្បី​យក​មក​អនុវត្ត ។ សូម​ពន្យល់​ពី​របៀប​ដែល​វា​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​អ្នក​បាន​កាន់តែ​ប្រសើរ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?