ថ្នាក់​សិក្ខាសាលា
បុណ្យ​អ៊ីស្ទើរ ៖ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សុខសាន្ដ​តាមរយៈ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់


ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​នឹង​កូនក្មេង​តូចៗ​ដែល​អង្គុយ​នៅ​ជុំវិញ​ទ្រង់

បុណ្យ​អ៊ីស្ទើរ

បុណ្យ​អ៊ីស្ទើរ

សេចក្ដី​សង្ឃឹម និង​សេចក្ដី​សុខសាន្ដ​តាមរយៈ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​នាំមក​នូវ​សេចក្ដី​សង្ឃឹម និង​សេចក្ដី​សុខសាន្ដ តាម​របៀប​នានា​ដែល​អ្នកដទៃ​ទំនងជា​គិត​ថា​វា​មិន​អាច​ទៅ​រួច​ទេ ។ ទ្រង់​បាន​ព្យាបាល​មនុស្ស​ដែល​ពិការ​ភ្នែក អ្នកឈឺ និង​មនុស្ស​ខ្វិន ។ ទ្រង់​បាន​ប្រោស​មនុស្ស​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើងវិញ ។ នៅ​ទីបំផុត តាមរយៈ​ការរងទុក្ខ ការសុគត និង​ការរស់​ឡើងវិញ​របស់​ទ្រង់ ទ្រង់​បាន​យកឈ្នះ​លើ​អំពើបាប និង​ការស្លាប់​សម្រាប់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ។ យើង​អបអរសាទរ និង​ចងចាំ​ព្រះអង្គ​សង្គ្រោះ​នៅ​ថ្ងៃបុណ្យ​អ៊ីស្ទើរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ពិចារណា​អំពី​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​សង្ឃឹម​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ដល់​អ្នក ។

សិក្សា​ព្រះគម្ពីរ

យុវនារី​ក្រៀមក្រំ​ម្នាក់​អង្គុយ​នៅលើ​សាឡុង

ពិភពលោក​របស់​យើង​ពោរពេញ​ទៅ​ដោយ​រឿងរ៉ាវ​នានា ដែល​អាច​ធ្វើឲ្យ​មនុស្ស​បាត់បង់​សេចក្ដី​សង្ឃឹម ។ តើ​មាន​ហេតុផល​អ្វីខ្លះ ដែល​អាច​ល្បួង​ឲ្យ​មនុស្ស​បាត់បង់​សេចក្ដី​សង្ឃឹម​នៅ​សព្វ​ថ្ងៃនេះ ?

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​ពិចា​រណា​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​នាំ​សេចក្ដី​សង្ឃឹម និង​សេចក្ដី​សុខសាន្ដ​មក​ឲ្យអ្នក ។ សូម​គិត​ផងដែរ​ពី​គ្រា​ទាំងឡាយ ដែល​អ្នក​អាច​មាន​អារម្មណ៍​ថា​មិន​សូវ​មាន​សេចក្ដី​សង្ឃឹម ឬ​សេចក្ដី​សុខសាន្ដ ។ សូម​ពិចារណា​ពី​មូលហេតុ​ដែល​អ្នក​អាច​ត្រូវការ​សេចក្ដី​សង្ឃឹម ឬ​សេចក្ដី​សុខសាន្ដ​បន្ថែម​ទៀត​នៅក្នុង​ជីវិត​របស់​អ្នក ។

ពេញ​មួយ​មេរៀន​នេះ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​ពិចារណា​ពី​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​សង្ឃឹម ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ដល់​អ្នក និង​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ។

នៅ​បុណ្យ​អ៊ីស្ទើរ យើង​អបអរសាទរ​ដល់​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ការបញ្ចប់​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់​សម្រាប់​ពួកយើង ។ នៅពេល​អ្នក​សិក្សា​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន សូម​រកមើល​សេចក្តី​សង្ឃឹម​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​នាំមក​ក្នុង​ជីវិត​របស់​យើង ។

5:12
ប្រធាន រ័សុល អិម ណិលសុន

នៅពេល​ទ្រង់​បាន​រងទុក្ខ​សម្រាប់​អំពើបាប និង​ភាពទន់ខ្សោយ​របស់​យើង បាន​សុគត​នៅលើ​ឈើឆ្កាង និង​បាន​រស់​ឡើងវិញ​ម្តងទៀត នោះ​ព្រះអង្គ​សង្គ្រោះ​បាន​សរសេរ​ឡើងវិញ​នូវ​ដំណើររឿង​របស់​មនុស្សជាតិ ។ ដោយសារតែ​ទ្រង់ នោះ​យើង​មិន​ចាំបាច់​ត្រូវ​ប្រឈម​មុខ​នឹង​ភាពទន់ខ្សោយ​ពេល​ចាស់​ទៅ អំពើបាប និង​ការភ័យខ្លាច​របស់​យើង​តែម្នាក់​ឯង​ឡើយ ។ ដោយសារតែ​ទ្រង់ សេចក្ដី​ស្លាប់​មិនមែន​ជា​ទីបញ្ចប់​នោះ​ទេ ។ ការរស់​ឡើងវិញ​នឹង​កើត​មាន​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ធ្លាប់​បាន​រស់នៅ ។ ដោយសារតែ​ទ្រង់ ក្រុមគ្រួសារ​អាច​រស់នៅ​ជាមួយ​គ្នា​ជារៀង​រហូត ។ ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ ទើប​យើង​ប្រារព្ធ​អបអរ​ពិធី​បុណ្យ​អ៊ីស្ទើរ ។ ហើយ​បុណ្យ​អ៊ីស្ទើរ​គឺ​អំពី​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​សង្ឃឹម ។ …

… នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ សូម​យើង​ថ្វាយបង្គំ និង​សរសើរ​ទ្រង់​សម្រាប់​សេចក្ដី​សុខសាន្ដ សេចក្ដី​សង្ឃឹម ពន្លឺ និង​សេចក្តីពិត​ដែល​ទ្រង់​បាន​នាំមក​ឲ្យ​យើង ។ ( « The Peace and Hope of Easter » [ វីដេអូ ] នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ )

រូបតំណាង​ស្លាកការរស់​ឡើងវិញ បុណ្យ​អ៊ីស្ទើរ សេចក្ដី​សុខសាន្ដ

រូបតំណាង​ស្លាក សូម​អាន​យ៉ាង​ហោច​ណាស់​បទគម្ពីរ​ចំនួន​បួន ក្នុង​ចំណោម​បទគម្ពីរ​ខាងក្រោម​នេះ ហើយ​រកមើល​ឃ្លា​ដែល​ពិពណ៌នា​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ​សម្រាប់​អ្នក​បាន ។ សូម​ដាក់​ស្លាក​វគ្គបទគម្ពីរ​ទាំងនេះ​ថា « សេចក្ដី​សង្ឃឹម » « សេចក្ដី​សុខសាន្ដ » ឬ « បុណ្យ​អ៊ីស្ទើរ » ។

  • យ៉ូប ១៩:២៥–២៦

  • ទំនុក​ដំកើង ១៦:៨–១១

  • ទំនុក​ដំកើង ៣០:២–៥

  • ទំនុក​ដំកើង ៣៣:១៨–២២

  • អេសាយ ១:១៨

  • អេសាយ ១២:២

  • អេសាយ ២៥:៨–៩

  • អេសាយ ៤០:២៨–៣១

  • យេរេមា ១៧:៧–៨

  • មរ៉ូណៃ ៧:៤០–៤១

រូបតំណាង​ចែកចាយសូម​ពិចារណា​ចែកចាយ​វគ្គ​បទគម្ពីរ​មួយ ដែល​អ្នក​បាន​រកឃើញ​ថា វា​ពោរពេញ​ដោយ​អត្ថន័យ ជាមួយ​នឹង​នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់

ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ខាងក្រៅ​ផ្នូរ

រូបតំណាង​គូសសម្គាល់សូម​សិក្សា « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ដែល​បាន​សរសេរ​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​គូសសម្គាល់​ឃ្លា​ដែល​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឲ្យ ។

តើ​អ្នក​ទទួល​បាន​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​សង្ឃឹម​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​នៅពេល​ណា​ដែរ ?

ជម្រើស ខ

ទំនុក​តម្កើង

យុវនារី​កំពុង​អាន​សៀវភៅ

ទំនុក​តម្កើង​អាច​លើកស្ទួយ​ដល់​វិញ្ញាណ​របស់​យើង ផ្តល់​ភាពក្លាហាន​ដល់​យើង ហើយ​នាំឲ្យ​យើង​ឈាន​ទៅរក​ទង្វើ​ដែល​សុចរិត ។ វា​អាច​បំពេញ​ដល់​ព្រលឹង​យើង​នូវ​គំនិត​សួគ៌ា និង​នាំមក​នូវ​វិញ្ញាណ​នៃ​សេចក្ដី​សុខសាន្ត ។ ( « បុព្វកថា​របស់​គណៈប្រធាន​ទីមួយ » ទំនុក​តម្កើង ទំព័រ ix )

រូបតំណាង​ស្លាកទំនុក​តម្កើង សេចក្ដី​សុខសាន្ដ

រូបតំណាង​ស្លាកសូម​ជ្រើសរើស​បទចម្រៀង​ទំនុក​តម្កើង ឬ​បទចម្រៀង​ផ្សេងទៀត​ដែល​បង្រៀន​អំពី​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ឲ្យ ។ សូម​អាន ឬ​ស្តាប់​ពាក្យ​ទាំងនេះ ។ សូម​ដាក់​ស្លាក​ទំនុក​តម្កើង​ទាំងនេះ​ថា « សេចក្ដី​សង្ឃឹម » ឬ « សេចក្ដី​សុខសាន្ដ » ។

ទាំងនេះ គឺជា​ឧទាហរណ៍​មួយ​ចំនួន ៖

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត? ?

វីដេអូ « The Prince of Peace » ( ២:៣២ ) បង្រៀន​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្តល់នូវ​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​សង្ឃឹម ។

2:33

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​សរសេរ​មូលហេតុ​ដែល​អ្នក​ត្រូវការ​សេចក្ដី​សង្ឃឹម និង​សេចក្ដី​សុខសាន្ដ​របស់​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់មក សូម​កត់ត្រា​រឿង​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​សេចក្ដី​សង្ឃឹម និង​សេចក្ដី​សុខសាន្ដ​របស់​ទ្រង់ នៅពេល​អ្នក​ប្រារព្ធ​អបអរ​បុណ្យ​អ៊ីស្ទើរ ។ គំនិត​នានា​អាច​រួមមាន​ការចងចាំ​បទគម្ពីរ ឃ្លា​មកពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ឬ​ឃ្លា​មកពី​បទចម្រៀង​ទំនុក​តម្កើង​ដែល​អ្នក​បាន​សិក្សា ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ពិចារណា​អំពី​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​សង្ឃឹម​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ដល់​អ្នក ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ចេញពី​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​សិក្សា និង​ដាក់​ស្លាក​នេះ ។

  • ឃ្លា​មកពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ឬ​មកពី​បទចម្រៀង​ទំនុក​តម្កើង​ដែល​នាំ​សេចក្ដី​សង្ឃឹម និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?

អញ្ជើញ​ឲ្យ​ចែកចាយ​ការបំផុស​គំនិត

  • តើ​ព្រះអង្គ​សង្គ្រោះ​អាច​នាំមក​សេចក្ដី​សង្ឃឹម​មក​ដល់​អ្នក​ដោយ​របៀប​ណា ?

  • នៅ​អំឡុង​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ តើ​អ្នក​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

ការសម្រប​ខ្លួន​ទៅនឹង​ការជួបជុំ​ពីចម្ងាយ

ដោយ​ប្រើ​មុខងារ​ពិសេស​ចំណារ​ពន្យល់ សូម​រៀបចំ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ដើម្បី​ឲ្យ​សិស្ស​អាច​សរសេរ​ចំណារ​ពន្យល់​លើ​វា​បាន ។ សូម​សិក្សា​វា​ជាមួយ​គ្នា ។ សូម​ឲ្យ​សិស្ស​គូសសម្គាល់​ឃ្លា​ដែល​ពួកគេ​ចូលចិត្ត ឬ​ឃ្លា​មួយ​ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។