ថ្នាក់​សិក្ខាសាលា
ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ២ ៖ ការយល់ដឹង​ពី​គោលលទ្ធិ និង​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


យុវវ័យ​នៅក្នុង​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ១៨–២៣; មេរៀន​ទី ២៨

ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ២

ការយល់ដឹង​ពី​គោលលទ្ធិ និង​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​អ្នក​ឲ្យ​ស្ថាបនា​គ្រឹះ​សម្រាប់​ជីវិត​របស់​អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​សេចក្ដីពិត ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ វា​ក៏​អាច​ជួយ​អ្នក​ឲ្យ​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ផងដែរ ។

រំឭក​គោលលទ្ធិ​ឡើងវិញ

នរណាម្នាក់​កំពុង​លេង​ឧបករណ៍​ភ្លេង ukulele

សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​មាន​ការលំបាក​ក្នុង​ការរៀនសូត្រ ឬ​ការធ្វើ​អ្វីមួយ​ថ្មី ។ ការណ៍​នេះ​អាច​រួមបញ្ចូល​ការរៀន​ភាសា​ថ្មី ការហាត់​លេង​ឧបករណ៍​តន្ដ្រី ឬ​ការលេង​កីឡា ។ តើ​អ្វី​ទៅ​ដែល​បាន​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ក្នុង​ការរៀន​អ្វីមួយ​ថ្មី ?

ដូចគ្នា​នឹង​ការរៀនសូត្រ​ជំនាញ​ថ្មី​អាច​ជា​ការពិបាក នោះ​ភាសា​នៃ​ព្រះគម្ពីរ ជួនកាល​អាច​ធ្វើឲ្យ​យើង​ពិបាក​យល់​ផងដែរ ។ តើ​មាន​អ្វីខ្លះ​ដែល​បាន​ជួយ​អ្នក ឬ​អ្នកដទៃ​ទៀត​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ភាសា​នៃ​ព្រះគម្ពីរ ?

វិធី​មួយ​ដើម្បី​បង្កើន​ការយល់ដឹង​របស់​អ្នក​អំពី​វគ្គ​បទគម្ពីរ​មួយ គឺ​ត្រូវ​សិក្សា​វា​ដោយ​ប្រុង​ប្រយ័ត្ន ។ អ្នក​អាច​ប្រើ​ឧបករណ៍​សិក្សា​ព្រះគម្ពីរ ដើម្បី​កំណត់ និង​បញ្ជាក់​ភាសា និង​អត្ថន័យ​បាន ។

សូម​រំឭក​សេចក្ដីយោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ទាំង​ប្រាំមួយ​ដំបូង​នៅ​ខាងក្រោម​នេះ​សា​ឡើងវិញ ។ សូម​ជ្រើសរើស​យក​សេចក្ដីយោង​មួយ ដែល​អ្នក​ចង់​យល់​ឲ្យ​បាន​កាន់តែ​ច្បាស់ ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ម៉ូសេ ១:៣៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង—គឺ​ដើម្បី​នាំឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

អ័ប្រាហាំ ២:៩–១១

ឃ្លា​បទគម្ពីរ​គន្លឹះ

ព្រះអម្ចាស់​បាន​សន្យា​នឹង​អ័ប្រាហាំ​ថា ពូជ​របស់​លោក​នឹង « បាន​កាន់​ការងារ​បម្រើ និង​បព្វជិតភាព​នេះ​ដល់​អស់​ទាំង​សាសន៍ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

លោកុប្បត្តិ ១:២៦–២៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« ព្រះ​បាន​បង្កើត​មនុស្ស​តាម​រូប​អង្គ​ទ្រង់​ផ្ទាល់ » ។

សេចក្តីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

លោកុប្បត្តិ ២:២៤

ឃ្លា​បទគម្ពីរ​គន្លឹះ

« មនុស្ស​ប្រុស … នឹង​ទៅ​ជាប់​នឹង​ប្រពន្ធវិញ ហើយ​អ្នកទាំងពីរ​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ​សុទ្ធ » ។

សូម​បំពេញ​ជំហាន​ខាងក្រោម ៖

  1. រូបតំណាង​គូសសម្គាល់សូម​អាន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​អធិស្ឋាន​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​បង្កើន​ការយល់ដឹង​របស់​អ្នក ។ សូម​គូស​សម្គាល់​ពាក្យ និង​ឃ្លា​ណាមួយ​ដែល​អ្នក​រកឃើញ​ថា​មាន​អត្ថន័យ ។

  2. រូបតំណាង​កត់​ចំណាំសូម​សរសេរ​សំណួរ​ណាមួយ​ដែល​អ្នក​អាច​មាន​អំពី​ភាសា ឬ​អត្ថន័យ​នៃ​ខគម្ពីរ​នោះ ។

  3. រូបតំណាង​ស្វែងរកសូម​ប្រើ​ឧបករណ៍​សិក្សា​ព្រះគម្ពីរ​ដែល​មាន ដើម្បី​ស្វែងរក​និយមន័យ ការបញ្ជាក់ និង​សេចក្ដីយោង​ឆ្លង ។ អ្នក​អាច​រកមើល​សេចក្តី​ថ្លែងការណ៍​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​ព័ត៌មាន​ណា​ផ្សេងទៀត ដែល​អាច​បន្ថែម​ការយល់ដឹង​ដល់​ពាក្យ​ដែល​អ្នក​បាន​គូស​សម្គាល់​ទាំងនោះ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​វគ្គ​បទគម្ពីរ​នេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដែល​ក្មេង​ជំទង់​ត្រូវ​ដឹង និង​យល់ពី​វគ្គ​បទគម្ពីរ​នេះ ?

ពេញ​មួយ​ថ្ងៃ​នេះ សូម​ជញ្ជឹង​គិត​ពី​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​អ្នក​បាន​ជ្រើសរើស ដោយ​រកមើល​ចំណាប់​អារម្មណ៍​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បង្រៀន​អ្នក​ពី​របៀប​ដែល​បទគម្ពីរ​នោះ​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ។

រៀនសូត្រ និង​អនុវត្ត

សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​រំឭក​គោលការណ៍​នៃ ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ឡើងវិញ​មកពី ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០២៣ ) ។

សូម​អាន​សាច់រឿង​ដូច​តទៅ​នេះ ។ សូម​ពិចារណា​អំពី​របៀប​ដែល​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ អាច​ជួយ​ដល់​បុគ្គល​នៅក្នុង​សាច់រឿង​នេះ​បាន ។

ការត្រិះរិះ

មិត្ត​របស់​អ្នក អេនឌី បាន​ចែកចាយ​ថា គាត់​មាន​អារម្មណ៍​មិន​ពេញចិត្ត​នឹង​ជីវិត​របស់​គាត់​នោះ​ទេ ។ គាត់​បាន​ចំណាយ​ពេល​ច្រើន​នៅលើ​ទូរសព្ទ លេង​ហ្គេម​វីដេអូ និង​ដើរលេង​ជាមួយ​មិត្តភក្តិ ប៉ុន្តែ​គាត់​យល់​ថា គាត់​មិន​មាន​ពេល​ច្រើន​សម្រាប់​ព្រះ ឬ​គ្រួសារ​របស់​គាត់​នោះ​ទេ ។ ថ្មីៗ​នេះ គាត់​ងឿងឆ្ងល់​ថា តើ​ជីវិត​របស់​គាត់​មាន​គោលបំណង និង​អត្ថន័យ​ជាង​អ្វី​ដែល​គាត់​កំពុង​ឆ្លងកាត់​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ឬទេ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​ធ្វើ​ជម្រើស​ពីរ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​ដោយ​របៀប​ណា ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​បង្កើត​ជា​បដា ឬ​ក្រាហ្វិច​ព័ត៌មាន​មួយ ។ សូម​សរសេរ​ចំណងជើង​ថា « ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ » នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។ នៅក្រោម​ចំណងជើង​នោះ សូម​កត់ត្រា​គំនិត​នានា ឬ​គូរ​រូបភាព​ដែល​អាច​ជួយ អេនឌី ឲ្យ​ពិនិត្យ​មើល​បញ្ហា​របស់​គាត់​ដោយ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។ សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​គិត​ដល់​គំនិត​នានា ៖

  • តើ​ការបន្ដ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ អាច​មាន​អត្ថប្រយោជន៍​ក្នុង​ស្ថានភាព​នេះ​យ៉ាង​ដូចម្ដេច ?

ជម្រើស ខ

តើ​ខ្ញុំ​អាច​ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព​ដោយ​របៀប​ណា ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​បង្កើត​ជា​បដា ឬ​ក្រាហ្វិច​ព័ត៌មាន​មួយ ។ សូម​សរសេរ​ចំណងជើង​ថា « ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព » នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។ នៅក្រោម​ចំណងជើង​នោះ សូម​កត់ត្រា​គំនិត​នានា ឬ​គូរ​រូបភាព​មកពី​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ដែល​អ្នក​បាន​រកឃើញ​ដែល​អាច​ជួយ អេនឌី បាន ។ សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​គិត​ដល់​គំនិត​នានា ៖

  • តើ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ សេចក្ដីយោង​បទគម្ពីរ​ផ្សេងទៀត ឬ​សេចក្ដី​ថ្លែងការណ៍​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​អ្វីខ្លះ ដែល​អាច​មាន​អត្ថប្រយោជន៍​ដល់ អេនឌី នៅក្នុង​ស្ថានភាព​នេះ ?

ជម្រើស គ

តើ​ខ្ញុំ​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដោយ​របៀប​ណា ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​បង្កើត​ជា​បដា ឬ​ក្រាហ្វិច​ព័ត៌មាន​មួយ ។ សូម​សរសេរ​ចំណងជើង​ថា « ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ » នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។ នៅក្រោម​ចំណងជើង​នោះ សូម​កត់ត្រា​គំនិត​នានា​អំពី​របៀប​ដែល អេនឌី អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​បាន ។ សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​គិត​ដល់​គំនិត​នានា ៖

  • តើ​មាន​រឿង​ជាក់លាក់​អ្វីខ្លះ​ដែល អេនឌី អាច​ធ្វើ​បាន ដើម្បី​មើលឃើញ​ពី​អត្ថន័យ និង​គោលបំណង​ដ៏​ធំ​នៅក្នុង​ជីវិត​របស់​គាត់ ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​សេចក្តីពិត ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដែល​អ្នក​បាន​ជ្រើសរើស ។ តើ​អ្នក​បាន​រៀន​អ្វីខ្លះ ? តើ​បទគម្ពីរ​នោះ​អាច​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

  • បដា​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ជួយ​ដល់ អេនឌី ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?