« តួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងកិច្ចការផ្សព្វផ្សាយសាសនា ៖ ‹ ចូរបើកមាត់អ្នក ហើយមាត់នោះនឹងបានពោរពេញ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« តួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងកិច្ចការផ្សព្វផ្សាយសាសនា ៖ ‹ ចូរបើកមាត់អ្នក ហើយមាត់នោះនឹងបានពោរពេញ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា ៖ មេរៀនទី ១៩៩
តួនាទីនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងកិច្ចការផ្សព្វផ្សាយសាសនា
« ចូរបើកមាត់អ្នក ហើយមាត់នោះនឹងបានពោរពេញ »
ខណៈពេលដែលព្រះវរបិតាសួគ៌បានសុំឲ្យយើងចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ទ្រង់មិនរំពឹងឲ្យយើងធ្វើដូច្នេះតែម្នាក់ឯងនោះទេ ។ នៅពេលយើងរៀនទទួលស្គាល់ និងធ្វើតាមព្រះវិញ្ញាណ ទ្រង់នឹងដឹកនាំយើងក្នុងកិច្ចខិតខំផ្សព្វផ្សាយសាសនារបស់យើង ។ មេរៀននេះអាចជួយឲ្យសិស្សស្វែងរករបៀបទាំងឡាយដែលព្រះវិញ្ញាណអាចជួយពួកគេចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសុំអ្នកដែលបានត្រឡប់មកពីបេសកកម្មវិញម្នាក់ឲ្យចែកចាយបទពិសោធន៍មួយនៅពេលព្រះវិញ្ញាណបរិសុទ្ធបានជួយពួកគេក្នុងកិច្ចការផ្សព្វផ្សាយសាសនារបស់ពួកគេ ។ ឬសិស្សអាចគិតពិចារណាអំពីបទពិសោធន៍ដែលពួកគេមាន នៅពេលព្រះវិញ្ញាណបរិសុទ្ធបានជួយពួកគេចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះវិញ្ញាណបរិសុទ្ធគឺសំខាន់
ពិចារណាចាប់ផ្តើមថ្នាក់ដោយផ្តល់ឲ្យសិស្សដែលស្ម័គ្រចិត្តនូវកិច្ចការមួយដែលមិនអាចបញ្ចប់បាន ប្រសិនបើគ្មានវត្ថុជាក់លាក់មួយ ។ ឧទាហរណ៍ អ្នកអាចដាក់វីសនៅក្នុងឈើមួយ ហើយឲ្យសិស្សដកវាចេញ ប៉ុន្តែកុំឲ្យពួកគេនូវឧបករណ៍ដើម្បីដកវា ។ បន្ទាប់មក ក្រោយពីសិស្សមិនអាចបំពេញកិច្ចការនេះបាន សូមផ្តល់របស់ចាំបាច់ដល់ពួកគេ ដូចជាទួរណឺវិស ។
-
តើមានកិច្ចការអ្វីខ្លះដែលមិនអាចធ្វើបានដោយគ្មានសម្ភារជាក់លាក់មួយ ?
បន្ថែមពីលើសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពីព្យាការី យ៉ូសែប ស្ម៊ីធ អ្នកអាចពិចារណាអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:១៤ ដោយរកមើលតម្រូវការដូចគ្នានេះដែរ ។
សូមអានសេចក្ដីថ្លែងការណ៍នេះពីព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ១៨០៥–១៨៤៤ ) ដោយស្វែងរកអ្វីមួយដែលយើងត្រូវការ ដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទប្រកបដោយប្រសិទ្ធភាព ។
ទាំងអស់គ្នាត្រូវផ្សព្វផ្សាយដំណឹងល្អ ដោយព្រះចេស្តា និងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ហើយគ្មាននរណាម្នាក់អាចផ្សាយដំណឹងល្អដោយគ្មានព្រះវិញ្ញាណបរិសុទ្ធបានឡើយ ។ ( Teachings of Presidents of the Church: Joseph Smith ទំព័រ ៣៣២ )
-
ហេតុអ្វីបានជាអ្នកគិតថា យើងមិនអាចផ្សព្វផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដោយគ្មានព្រះវិញ្ញាណបរិសុទ្ធ ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមកត់ត្រារបៀបជាច្រើនតាមដែលអ្នកអាចនឹកឃើញ ដែលថាព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងផ្សព្វផ្សាយដំណឹងល្អ ។
សូមធានាដល់សិស្សថា វាមិនអីទេ ប្រសិនបើពួកគេមិនអាចគិតឃើញរបៀបបានច្រើននោះ ។ សុំឲ្យពួកគេបន្ថែមទៅក្នុងបញ្ជីរបស់ពួកគេ នៅពេលពួកគេសិក្សាមេរៀននេះ ។ ក៏សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកការបំផុសគំនិតផងដែរ ចំពោះរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយពួកគេក្នុងជីវិតរបស់ពួកគេឥឡូវនេះ និងនាពេលអនាគត ។
តួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ
ព្រះអម្ចាស់ជួយយើងចែកចាយដំណឹងល្អរបស់ទ្រង់ជាមួយអ្នកដទៃដោយការចាត់ព្រះវិញ្ញាណបរិសុទ្ធមកជួយយើង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៩:១–២ ) ។ ព្រះគម្ពីរបង្រៀនយើងពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងក្នុងការខិតខំផ្សព្វផ្សាយសាសនារបស់យើង ។
មុនពេលចាប់ផ្តើមថ្នាក់ សូមសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមនេះនៅលើក្ដារខៀនពីមុនចាប់ផ្ដើមបង្រៀន ។ ពិចារណាចាត់តាំងសិស្សជាដៃគូឲ្យអានខគម្ពីរផ្សេងៗគ្នា ។
អ្នកអាចពន្យល់ដល់សិស្សថា ពេលខ្លះព្រះគម្ពីរសំដៅទៅលើព្រះវិញ្ញាណបរិសុទ្ធដោយការប្រើព្រះនាមផ្សេងៗ ។ « ព្រះនាមផ្សេងទៀតដែលជួនកាលសំដៅទៅលើព្រះវិញ្ញាណបរិសុទ្ធគឺ ព្រះវិញ្ញាណដែលបរិសុទ្ធ ព្រះវិញ្ញាណនៃព្រះ ព្រះវិញ្ញាណនៃព្រះអម្ចាស់ ព្រះដ៏ជាជំនួយ និងព្រះវិញ្ញាណ » ( សូមមើល Bible Dictionary « Holy Ghost » ) ។
វាប្រហែលជាមានប្រយោជន៍ផងដែរក្នុងការពន្យល់ថា « ពួកគេ » នៅក្នុង អាលម៉ា ១៧:៣ សំដៅលើពួកបុត្រារបស់ម៉ូសាយ ហើយ « យើង » នៅក្នុង នីហ្វៃទី៣ ២៨:១១ សំដៅលើព្រះយេស៊ូវគ្រីស្ទ ។
សូមប្រើខគម្ពីរខាងក្រោមនេះដើម្បីបំពេញសេចក្ដីថ្លែងការណ៍ ៖ ព្រះវិញ្ញាណបរិសុទ្ធអាច …
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣១:១១
អ្នកអាចអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀនអំពីរបៀបដែលពួកគេបានបំពេញសេចក្ដីថ្លែងការណ៍នោះ ។ ពួកគេអាចពិពណ៌នាអំពីតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធដូចតទៅនេះ ៖ ព្រះវិញ្ញាណបរិសុទ្ធអាច …
-
សូមជួយយើងឲ្យដឹងពីអ្វីដែលត្រូវនិយាយ ( ម៉ូសេ ៦:៣២, ៣៤ ) ។
-
នាំសារលិខិតរបស់ព្រះអម្ចាស់ចូលទៅក្នុងចិត្តមនុស្សដទៃ ( នីហ្វៃទី២ ៣៣:១ ) ។
-
ជួយយើងបង្រៀនដោយអានុភាព និងសិទ្ធិអំណាចរបស់ព្រះអម្ចាស់ ( អាលម៉ា ១៧:៣ ) ។
-
ធ្វើបន្ទាល់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ( នីហ្វៃទី៣ ២៨:១១ ) ។
-
ជួយយើងឲ្យដឹងពីអ្វីដែលត្រូវធ្វើ និងកន្លែងដែលត្រូវទៅ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣១:១១ ) ។
បន្ទាប់ពីសិស្សបានសរសេរនៅលើក្ដារខៀនរួចហើយ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយតួនាទីបន្ថែមដែលព្រះវិញ្ញាណបរិសុទ្ធអាចបំពេញ នៅពេលយើងចែកចាយដំណឹងល្អ ។
អ្នកអាចសួរសំណួរដូចខាងក្រោម ដើម្បីជួយសិស្សឲ្យយល់ថា ការមានលក្ខណសម្បត្ដិគ្រប់គ្រាន់សម្រាប់ភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធតម្រូវឲ្យមានកិច្ចការខាងវិញ្ញាណ ។
-
-
តើយើងអាចធ្វើសកម្មភាពអ្វីខ្លះដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធជាដៃគូ ?
សិស្សអាចចែកចាយការណ៍ខ្លះៗដូចជាការអធិស្ឋានដោយក្លៀវក្លា ការសិក្សាព្រះគម្ពីរជាប់លាប់ ការរក្សាសេចក្ដីសញ្ញា និងការគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ( សូមមើល ប្រកាសដំណឹងល្អរបស់យើង ៖ ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសក៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ [ ឆ្នាំ២០២៣ ] ទំព័រ ១០១ ) ។
បទពិសោធន៍ខាងក្រោមពីអែលឌើរ រ៉ាសបាន អាចជួយសិស្សមើលឃើញពីរបៀបដែលតួនាទីទាំងនេះនៃព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។ ជំនួសឲ្យការអានដំណើររឿងនោះ អ្នកអាចបង្ហាញឃ្លីបខ្លីមួយពី « ទុកឲ្យព្រះវិញ្ញាណដឹកនាំ » ចាប់ពីនាទីទី ៤:៤៣ ដល់ ៥:៥៩ ដោយផ្អាកវាពីរ ឬបីដង ដើម្បីពិភាក្សាពីកន្លែងដែលសិស្សមើលឃើញពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។
សូមអានដំណើររឿងខាងក្រោមពីអែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយរកមើលកន្លែងដែលអ្នកមើលឃើញឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងបទពិសោធន៍របស់អែលឌើរ រ៉ូណល អេ រ៉ាសបាន ពីការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
នៅព្រឹកមួយនារដូវក្តៅខែកក្កដា ដៃគូខ្ញុំ និងខ្ញុំទទួលអារម្មណ៍បំផុសគំនិតឲ្យយើងរកមើលក្នុងការណែនាំ សាសនាគន់ការីមកពីវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ។ យើងបានគោះទ្វារផ្ទះគ្រួសារ អែលវួដ ស្កាហ្វើរ ។ លោកស្រី ស្កាហ្វើរ បានប្រាប់ឲ្យយើងចេញទៅវិញដោយការគួរសម ។
ពេលគាត់ហៀបនឹងបិទទ្វារ ខ្ញុំទទួលអារម្មណ៍ឲ្យធ្វើអ្វីមួយ ដែលខ្ញុំពុំធ្លាប់ធ្វើពីមុន ហើយពុំធ្លាប់ធ្វើវាឡើយតាំងពីពេលនោះមក ! ខ្ញុំបានដាក់ជើងខ្ញុំខ្ទាស់នឹងទ្វារ ហើយខ្ញុំសួរថា « តើមាននរណាផ្សេងទៀតដែលអាចចាប់អារម្មណ៍នឹងសារលិខិតរបស់យើងទេ ? » ម៉ាទី កូនស្រីអាយុ ១៦ ឆ្នាំរបស់គាត់ពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានអធិស្ឋានដោយស្មោះត្រង់សុំការណែនាំកាលពីមួយថ្ងៃមុននោះ ។ ម៉ាទី បានជួបយើង ហើយក្នុងពេលនោះម្តាយនាងក៏បានចូលរួមក្នុងការពិភាក្សានោះផងដែរ ។ ពួកគេទាំងពីរនាក់បានចូលជាសមាជិកសាសនាចក្រ ។
ជាលទ្ធផលដោយសារតែម៉ាទី បានទទួលបុណ្យជ្រមុជទឹក នោះមានមនុស្ស ១៣៦ នាក់រួមទាំងគ្រួសាររបស់នាងជាច្រើននាក់ បានទទួលបុណ្យជ្រមុជទឹក ហើយបានចុះសេចក្តីសញ្ញានៃដំណឹងល្អ ។ ឱ ខ្ញុំមានពរអ្វីម៉្លេះ ដែលខ្ញុំបានស្តាប់តាមព្រះវិញ្ញាណ ហើយដាក់ជើងខ្ញុំខ្ទាស់ទ្វារនៅរដូវក្តៅខែកក្កដានាថ្ងៃនោះ ។ ( « Let the Holy Spirit Guide » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៩៤ )
-
តើអ្នកបានឃើញឥទ្ធិពលរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងបទពិសោធន៍របស់អែលឌើរ រ៉ាសបាន យ៉ាងដូចម្ដេច ?
មុននឹងសួរសំណួរខាងក្រោម សូមពិចារណានិយាយអ្វីមួយដូចជា ៖ « បន្ទាប់ពីខ្ញុំសួរសំណួរបន្ទាប់នីមួយៗ ខ្ញុំនឹងផ្តល់ពេលឲ្យប្អូន៣០វិនាទី ដើម្បីគិតពិចារណាមុនពេលប្អូនឆ្លើយតប ។ » សួរសំណួរដំបូង ហើយមើលនាឡិកា ឬរាប់ដោយស្ងៀមស្ងាត់ដោយខ្លួនឯង មុនពេលអញ្ជើញឲ្យផ្តល់មតិយោបល់ ។ បន្ទាប់ពីសិស្សចែកចាយ សូមធ្វើដំណើរការដដែលៗនេះឡើងវិញជាមួយនឹងសំណួរទីពីរ ។ ការផ្តល់ពេលវេលាឲ្យសិស្សដោយមានគោលបំណងឲ្យគិតពិចារណាអំពីសំណួរមុននឹងការអញ្ជើញឲ្យផ្តល់មតិយោបល់ អាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធបាន ផ្តល់ឱកាសដល់សិស្សបន្ថែមទៀតដើម្បីគិតអំពីចម្លើយ ហើយជារឿយៗនាំឲ្យមានការស្តាប់ឮពីសិស្សដែលប្រហែលជាមិនបានចែកចាយជាទៀងទាត់ ។
-
តើនៅពេលណាដែលព្រះអម្ចាស់បានជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ឲ្យចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ?
-
តើនៅពេលណាដែលអ្នកបានទទួលអារម្មណ៍នូវឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលនរណាម្នាក់ចែកចាយដំណឹងល្អជាមួយអ្នក ?
ការស្វែងរកព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
-
តើមានឱកាសអ្វីខ្លះដែលអ្នកអាចមានដើម្បីចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ?
សិស្សអាចចែកចាយការណ៍ខ្លះៗដូចជានៅពេលដែលជំនឿសាសនារបស់ពួកគេត្រូវបានសួរនាំដោយមិត្តភក្តិម្នាក់ នៅពេលពួកគេកំពុងលួងលោមដល់សមាជិកគ្រួសារ នៅពេលបង្រៀនមេរៀននៅព្រះវិហារ នៅពេលចុះផ្សាយអ្វីមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម ។ នៅពេលសិស្សឆ្លើយតប អ្នកអាចសរសេរចម្លើយពួកគេនៅលើក្ដារខៀន ។
សូមពិចារណាបំបែកសិស្សក្នុងថ្នាក់ជាក្រុមតូចៗ ហើយអញ្ជើញពួកគេឲ្យបំពេញសកម្មភាពខាងក្រោម ។ សិស្សអាចចែកចាយបទគម្ពីរមួយ ដូចបទគម្ពីរដែលបានចែកចាយពីដើមមេរៀន ដែលអាចជួយពួកគេចងចាំពីរបៀបដែលព្រះវិញ្ញាណអាចជួយពួកគេក្នុងស្ថានភាពទាំងនេះ ។
ជ្រើសរើសស្ថានភាពពីរដែលអ្នកអាចនឹងអាចចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។ ពិភាក្សាសំណួរខាងក្រោមសម្រាប់ស្ថានភាពនីមួយៗ ៖
-
តើអ្នកអាចស្វែងរក និងធ្វើតាមឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធក្នុងស្ថានភាពនេះដោយរបៀបណា ?
-
តើព្រះអម្ចាស់អាចជួយអ្នកចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងស្ថានភាពនេះតាមរយៈព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
អញ្ជើញសមាជិកនៃក្រុមនីមួយៗឲ្យចែកចាយអ្វីមួយពីការពិភាក្សាជាក្រុមរបស់ពួកគេ ។ អ្នកអាចសួរសិស្សអំពីអ្វីដែលបានជួយពួកគេឲ្យរៀនពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ពួកគេ ។ សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីសារៈសំខាន់នៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
អ្នកអាចពន្យល់ដល់សិស្សរបស់អ្នកថា ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសក៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ បង្រៀនថា ការរៀនស្គាល់ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ « គឺជាដំណើរការមួយដែលតម្រូវឲ្យមានការខិតខំយ៉ាងឧស្សាហ៍ ។ » ( ទំព័រ ១០៦ ) ។ សូមលើកទឹកចិត្តពួកគេឲ្យអត់ធ្មត់ នៅពេលពួកគេប្រឹងប្រែងជារៀងរាល់ថ្ងៃ ដើម្បីរៀនស្គាល់ និងពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលពួកគេធ្វើដូច្នេះ នោះពួកគេនឹងក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏មានអានុភាពនៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ។