ថ្នាក់​សិក្ខាសាលា
ការចែកចាយ​ដំណឹងល្អ​តាម​របៀប​ធម្មតាៗ ៖ ការចែកចាយ​ដំណឹងល្អ​អាច​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ


« ការចែកចាយ​ដំណឹងល្អ​តាម​របៀប​ធម្មតាៗ ៖ ការចែកចាយ​ដំណឹងល្អ​អាច​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការចែកចាយ​ដំណឹងល្អ​តាម​របៀប​ធម្មតាៗ ៖ ការចែកចាយ​ដំណឹងល្អ​អាច​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា ៖ មេរៀន​ទី ១៩៧

ការចែកចាយ​ដំណឹងល្អ​តាម​របៀប​ធម្មតាៗ

ការចែកចាយ​ដំណឹងល្អ​អាច​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ

A young woman sits at a table and talks with a young man, who is holding a Book of Mormon open.

ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ វា​ជា​ពរជ័យ និង​ទំនួល​ខុស​ត្រូវ​របស់​យើង​ក្នុង​ការជួយ​ឲ្យ « អស់​ទាំង​គ្រួសារ​នៅ​លើ​ផែនដី​នឹង​បាន​ពរ គឺ​ដោយ​ព្រះ​ពរ​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ » ( អ័ប្រាហាំ ២:១១) ។ ជួនកាល វា​ហាក់​ដូចជា​ពិបាក​ក្នុង​ការ​ស្វែងរក​វិធី​ដើម្បី​ណែនាំ​អ្នកដទៃ​ឲ្យ​ស្គាល់​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ហាត់​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នកដទៃ​តាម​របៀប​សាមញ្ញៗ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ដោយ​ការអធិស្ឋាន​អំពី​ស្ថានភាព​ដែល​ពួកគេ​អាច​ចែកចាយ​អ្វីមួយ​អំពី​សាសនាចក្រ ឬ​ដំណឹងល្អ​ជា​ផ្នែក​មួយ​នៃ​ការសន្ទនា​ទូទៅ ។ សិស្ស​អាច​គិត​អំពី​របៀប​ដើម្បី​ធ្វើ​ការណ៍​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ស្វែងរក​ឱកាស​ដើម្បី​ធ្វើ​ដូច្នេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការចែកចាយ​អ្វីដែល​ប្អូន​ចូលចិត្ត

សូម​ពិចារណា​ចាប់ផ្តើម​មេរៀន​ដោយ​ការអញ្ជើញ​សិស្ស​ពីរ​ឬ​បី​នាក់​ឲ្យ​ពិពណ៌នា​អំពី​វិស្សមកាល អាហារ​ដែល​ចូលចិត្ដ ឬ​អ្វី​ផ្សេងទៀត​ដែល​មិន​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ពេក ។ ពួកគេ​ក៏​អាច​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​ចង់​ណែនាំ​អ្នក​ផ្សេងទៀត​ឲ្យ​សាកល្បង​វា​ផងដែរ ។

បង្ហាញ​ជម្រើស​ខាង​ក្រោម​បន្ទាប់ពី​សិស្ស​ម្នាក់ៗ​ចែកចាយ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​លើក​ចំនួន​ម្រាមដៃ​ដែល​ពិពណ៌នា​យ៉ាង​ល្អ​បំផុត​ពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​អ្វី​ដែល​ត្រូវ​បាន​ចែកចាយ ។

  1. ឥឡូវនេះ​ខ្ញុំ​កាន់តែ​ចាប់អារម្មណ៍​ក្នុង​ការសាកល្បង​អ្វី​ដែល​ពួកគេ​បាន​ចែកចាយ ។

  2. ខ្ញុំ​ចាប់អារម្មណ៍​បន្តិច​បន្តួច​ក្នុង​ការ​សាកល្បង​វា ។

  3. ចំណាប់អារម្មណ៍​របស់​ខ្ញុំ​ចំពោះ​វា​មិន​ផ្លាស់ប្តូរ​ទេ ។

អ្នក​អាច​ចង្អុល​បង្ហាញ​ថា វា​អាច​ងាយស្រួល​ក្នុង​ការចែកចាយ​របស់​ដែល​យើង​ចូលចិត្ត សូម្បីតែ​នៅពេល​ដែល​អ្នក​ផ្សេង​ទៀត​សម្រេច​ចិត្ត​មិន​សាកល្បង​អ្វី​ដែល​យើង​បាន​ចែកចាយ​ក៏ដោយ ។

  • តើ​អ្នក​គិត​ថា​សកម្មភាព​នេះ​អាច​អនុវត្ត​យ៉ាង​ណា​ចំពោះ​ការ​ចែកចាយ​ជំនឿ​របស់​យើង​អំពី​ព្រះអង្គ​សង្គ្រោះ និង​សាសនាចក្រ​របស់​ទ្រង់​ជាមួយ​អ្នក​ដទៃ ?

  • តាម​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច តើ​ជំនឿ​សំខាន់ៗ​អ្វីខ្លះ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​អ្នក ? ហេតុអ្វី ?

មូលហេតុ​ដែល​យើង​ចែកចាយ

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពរជ័យ​មួយ​ចំនួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដែល​យើង​អាច​ចែកចាយ សូម​ពិចារណា​អញ្ជើញ​ក្រុម​តូចៗ​ឲ្យ​សិក្សា​វគ្គបទគម្ពីរ​ខាងក្រោម ។ សិស្ស​ម្នាក់ៗ​ក្នុង​ក្រុម​អាច​សិក្សា​ខគម្ពីរ​ផ្សេងៗ​គ្នា ហើយ​បន្ទាប់​មក​រាយការណ៍​ទៅ​ក្រុម​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សិក្សា​វគ្គ​បទគម្ពីរ​ខាងក្រោម ដោយ​រកមើល​មូលហេតុ​ដែល​អ្នក​ចង់​ឲ្យ​មនុស្ស​ជាទីស្រឡាញ់​របស់អ្នក​ស្គាល់​ព្រះអង្គសង្គ្រោះ ។

អេសាយ ១:១៨

អេសាយ ២៥:៤, ៨–៩

អេសាយ ៤០:២៨–៣១

អេសាយ ៤៣:២៥

អេសាយ ៥៤:១០

  • តើ​សេចក្តី​ពិត​មួយណា​ដែល​អ្នក​រំភើប​បំផុត​ក្នុង​ការចែកចាយ​ជាមួយ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក ? ហេតុអ្វី ?

យកឈ្នះ​លើ​ភាពស្ទាក់ស្ទើរ

សូម​ឲ្យ​សិស្ស​ដឹង​ថា វា​ជា​រឿង​ធម្មតា​ទេ​ក្នុង​ការមាន​អារម្មណ៍​ភ័យខ្លាច​អំពី​ការចែកចាយ​ដំណឹង​ល្អ​នៅ​ពេល​ខ្លះ ។ សូម្បី​តែ​ព្យាការី​ដ៏​អស្ចារ្យ​ដូច​ជា​ហេណុក ( សូម​មើល ម៉ូសេ ៦:២៧, ៣១ ) និង​យេរេមា​ក៏​ត្រូវ​យកឈ្នះ​លើ​ការស្ទាក់ស្ទើរ​មួយ​ចំនួន​ដែរ ។

សូម​អាន យេរេមា ១:៦ ដោយ​រកមើល​ថាតើ​យេរេមា​បាន​មាន​អារម្មណ៍​បែបណា នៅពេល​លោក​ត្រូវបាន​ហៅ​ឲ្យ​បង្រៀន​ប្រជាជន ។

  • ហេតុអ្វី​បាន​ជា​មនុស្ស​នៅសព្វ​ថ្ងៃនេះ ដែល​ពិត​ជា​ចង់​ឲ្យ​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ​មក​កាន់​ព្រះគ្រីស្ទ​នៅតែ​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ចែកចាយ​ដំណឹងល្អ​ជាមួយ​ពួកគេ ?

សូម​អាន យេរេមា ១:៧–៩ ដោយ​ស្វែងរក​ដំបូន្មាន និង​ការសន្យា​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​យេរេមា ។

  • តើ​អ្នក​គិត​ថា​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​យេរេមា​អាច​អនុវត្ត​ចំពោះ​យើង​យ៉ាង​ដូចម្ដេច នៅពេល​យើង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ?

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់បាន​ផ្តល់​ដំបូន្មាន​ខាងក្រោម ដែល​អាច​ជួយ​យើង​យកឈ្នះ​លើ​ការស្ទាក់ស្ទើរ​ក្នុងការ​ចែកចាយ​ដំណឹងល្អ​ផងដែរ ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006.Called as Second Counselor in the First Presidency, 3 February 2008.Made official portrait in 2008 replacing portrait taken in 2004.

មិន​ថា​បងប្អូន​នៅ​កន្លែង​ណា​លើ​ផែនដី​នេះ​ទេ មាន​ឱកាស​ច្រើន​រាប់​មិន​អស់​ដើម្បី​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​មនុស្ស​ដែល​បងប្អូន​ជួប សិក្សា​ជាមួយ រស់នៅ ឬ​ធ្វើការប្រាស្រ័យ​ទាក់ទង​ជាមួយ ។ …

អ្វី​ដែល​ខ្ញុំ​សុំ​ពី​បងប្អូន​គឺ​ថា បងប្អូន​តែង​ស្វែងរក​ឱកាស​ដើម្បី​បង្ហាញ​ពី​ជំនឿ​របស់​បងប្អូនតាម​ធម្មតា ហើយ​ទាក់ទងដោយ​សាមញ្ញ​ជាមួយ​មនុស្ស​ទូទៅ —ទាំង​ដោយ​ផ្ទាល់ និង​តាម​អ៊ិនធើរណិត ។

តាម​វិធីណា​ក៏ដោយ​ដែល​វា​ងាយស្រួល​សម្រាប់​បងប្អូន សូម​ចែកចាយ​ជាមួយ​នឹង​មនុស្ស​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​សំខាន់​ចំពោះ​បងប្អូន ។ ( « Missionary Work: Sharing What Is in Your Heart » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ១៥, ១៧ )

  • តើ​អ្នក​នឹង​សង្ខេប​ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​យេរេមា និង​ការបង្រៀន​របស់​អែលឌើរ អុជដូហ្វ ទៅជា​សេចក្ដីថ្លែងការណ៍​ដ៏​សាមញ្ញ​មួយ​អំពី​សេចក្ដីពិត​ដោយ​របៀបណា ?

    ដោយ​ប្រើ​ពាក្យពេចន៍របស់​សិស្ស អ្នក​អាច​សរសេរ​សេចក្ដីពិត​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអង្គសង្គ្រោះ​អាច​ជួយ​យើង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​តាម​របៀប​ធម្មតា និង​សាមញ្ញ ។

    សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម​នេះ​ជា​ក្រុម​តូចៗ បន្ទាប់មក​សុំ​សិស្ស​ស្ម័គ្រ​ចិត្ត​ពីរបីនាក់​ឲ្យ​ចែកចាយ​ការឆ្លើយតប​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​មានភាព​ខុសគ្នា​រវាង​ការចែកចាយ​ដំណឹងល្អ​ដោយ​មាន​អារម្មណ៍ « ធម្មតា និង​សាមញ្ញ » និង ដោយ​អារម្មណ៍​ឆ្គាំឆ្គង ?

  • តើ​អ្នក​អាច​នឹកឃើញ​ដល់​នរណា​ម្នាក់​ដែល​និយាយ​អំពី​ដំណឹង​ល្អ​តាម​របៀប​ធម្មតា​ដែរឬទេ ? បើ​ដូច្នេះ តើ​ពួកគេ​ធ្វើ​វា​បាន​ដោយ​របៀបណា ?

ប្រសិនបើ​សិស្ស​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​គំរូ​ផ្សេងទៀត​នៃ​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ធម្មតាអ្នក​អាច​មើល « Simple Ways to Love, Share, and Invite, for Youth » ( ២:៥០ ) ដែលមាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

2:52

« ការឆ្លើយឆ្លង​ក្នុងការ​សន្ទនា​ប្រកប​ដោយ​ប្រសិទ្ធិភាព »

ផ្នែក​នេះ​នៃ​មេរៀន​នេះ​អាច​ជួយ​សិស្ស​អនុវត្ត​នូវ​វិធី​មួយ​ដើម្បី​លើកឡើង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​យ៉ាង​សាមញ្ញ​នៅក្នុង​ការសន្ទនា ។ អ្នក​អាច​អនុវត្ត​ជំនាញ​ផ្សេងៗ​ជាមួយ​សិស្ស​របស់​អ្នក​ដែល​អាច​មាន​ប្រយោជន៍​ជាង​សម្រាប់​ពួកគេ ។ សូម​ពិចារណា​កាន់​កញ្ចក់ ហើយ​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ។

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ទាំង​ដប់ពីរ​នាក់​បានពន្យល់​ពី​របៀប​មួយ​ដែល​អ្នក​អាច​បង្កើត​ការសន្ទនា​អំពី​ប្រធានបទ​នៃ​ដំណឹងល្អ ។

Official portrait of Elder Quentin L. Cook.  Called to the Quorum of the Twelve Apostles on 6 October 2007.

ខ្ញុំ​ស្គាល់​និស្សិត​បញ្ចប់​ការសិក្សា​នៅ ប៊ី.វ៉ាយ.យូ. ម្នាក់​ដែល​ជា​គំរូ​ដ៏​អស្ចារ្យ ។ លោក​ចង្អុល​បង្ហាញ​ថា​មាន​ការឆ្លើយឆ្លង​ដ៏​មាន​ប្រសិទ្ធិភាព​នៅក្នុង​ការសន្ទនា​នោះ ។ ប្រសិនបើ​យើង​និយាយ​អំពី​អាកាសធាតុ មនុស្ស​ឆ្លើយតប​ដោយ​និយាយ​អំពី​អាកាសធាតុ ។ ប្រសិនបើ​យើង​និយាយ​ពី​កីឡា គេ​ឆ្លើយ​តប​ដោយ​និយាយ​ពី​កីឡា ។ មិត្ត​ម្នាក់​នេះ​និយាយ​ថា គាត់​សួរ​មនុស្ស​ដែល​គាត់​ជួប​អំពី​សាលា​របស់​ពួកគេ ហើយ​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់ ។ បន្ទាប់ពី​ពួកគេ​ឆ្លើយតប​ដោយ​ការសួរ​គាត់​វិញ​អំពី​សាលា​របស់​គាត់ គាត់​ប្រាប់​ពួកគេ​អំពី ប៊ី.វ៉ាយ.យូ. ហើយ​បន្ទាប់​មក​ចែកចាយ​ទីបន្ទាល់​របស់​គាត់​អំពី​ដំណឹងល្អ ។ បន្ទាប់​មក តាម​របៀប​ដ៏​វិជ្ជមាន​មួយ គាត់​បាន​សុំ​ឲ្យ​ពួកគេ​រៀន​បន្ថែម​ទៀត​ពី​អ្នក​ពួក​ផ្សព្វផ្សាយ​សាសនា ។ គាត់​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការចែកចាយ​ដំណឹងល្អ ។ ( « How to Be a Member Missionary » New Era ខែកុម្ភៈ ឆ្នាំ២០១៥ ទំព័រ ៤៨ )

  • តើ​អ្នក​នឹង​ពន្យល់​អំពី​ការប្រើប្រាស់ « ការឆ្លើយឆ្លង​ដ៏​មាន​ប្រសិទ្ធិភាព​នៅក្នុង​ការសន្ទនា » ដើម្បី​លើកឡើង​អំពីដំណឹង​ល្អ​ជាមួយ​អ្នក​ដទៃ​ដោយ​របៀបណា ?

កំណត់​និយមន័យ

ដើម្បី​ជួយ​សិស្ស​ឲ្យ​ត្រៀមខ្លួន​អនុវត្ត​ជំនាញ​នេះ សូម​ចែកចាយ​ការណ៍​ខាងក្រោម​ជាមួយ​ពួកគេ ៖

ការនិយាយ​អំពី​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង​អាច​មាន​អារម្មណ៍​ធម្មតា​ជាង ប្រសិនបើ​យើង​សួរ​អ្នកផ្សេង​អំពី​រឿង​ដូចគ្នា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ដើម្បី​ធ្វើ​ដូចនេះ អ្នក​អាច ៖

  1. ជ្រើសរើស​អ្វីមួយ​ដែល​អ្នក​បាន​ធ្វើ​នាពេល​ថ្មីៗ​នេះ ឬ​នឹង​ធ្វើ​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ចូលរួម​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ឬ​ដំណឹងល្អ​របស់​ទ្រង់ ។

  2. សូម​គិត​អំពី​សំណួរ​មួយ​ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់​ដែល​នឹង​ធ្វើ​ឲ្យ​វា​កាន់តែ​មានភាព​សាមញ្ញ​សម្រាប់​អ្នក​ដើម្បី​ចែកចាយ​អ្វី​ដែល​អ្នក​បាន​ជ្រើសរើស​អំពី​សាសនាចក្រ ឬ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ ។

  3. សួរ​សំណួរ​របស់​អ្នក ស្តាប់​ចម្លើយ​របស់​ពួកគេ​ដោយ​យកចិត្ដ​ទុកដាក់ បន្ទាប់​មក​ចែកចាយ​អ្វី​ដែល​អ្នក​បាន​ជ្រើសរើស ។

អ្នក​ក៏​អាច​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការស្តាប់​អ្នក​ដទៃ​ដោយ​យកចិត្ត​ទុកដាក់​យ៉ាង​ពិត​ប្រាកដ មុន​ពេល​ចែកចាយ​អំពី​ខ្លួន​យើង ( សូម​មើល ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ, ទំព័រ ១៩២ ) ។

គំរូ

ធ្វើតាម​គំរូ « ការឆ្លើយឆ្លង​ដ៏​មាន​ប្រសិទ្ធិភាព​នៅក្នុង​ការសន្ទនា » ដោយ​សួរ​សិស្ស​អំពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ ។ បន្ទាប់ពី​បាន​ស្តាប់​ចម្លើយ​របស់​ពួកគេ​យ៉ាង​យកចិត្ដ​ទុកដាក់​ហើយ សូម​ប្រាប់​ពួកគេ​អំពី​ចុងសប្តាហ៍​របស់​អ្នក ហើយ​ត្រូវ​ប្រាកដ​ថា​រួមបញ្ចូល​អ្វី​ដែល​វិជ្ជមាន​អំពី​បទពិសោធន៍​របស់​អ្នក​នៅ​ព្រះវិហារ ។

អ្នក​ក៏​អាច​ចែកចាយ​ឧទាហរណ៍​ដូចជា ៖

សួរថា « តើ​ព្រឹក​នេះ​យ៉ាងម៉េច​ដែរ ? » ( ស្តាប់​ចម្លើយ​របស់​ពួកគេ ។ ) បន្ទាប់​មក​ចែកចាយ​អ្វី​មួយ​ដូច​ជា « ខ្ញុំ​មាន​បទពិសោធន៍​ដ៏​ល្អ​បំផុត​នៅ​ព្រឹក​នេះ​ក្នុង​ការរៀន​ថ្នាក់​សិក្ខាសាលា … » ។

សួរថា « តើ​អ្នក​មាន​អ្វី​សប្បាយៗ​ដែល​បាន​គ្រោងទុក​សម្រាប់សប្តាហ៍​នេះ​ឬ​ទេ ? » ( ស្តាប់​ចម្លើយ​របស់​ពួកគេ ។ ) រួច​ចែកចែក​អ្វី​មួយ​ដូច​ជា « ខ្ញុំ​នឹង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​ក្រុម​គ្រួសារ​នៅ​យប់​ថ្ងៃ​ពុធ​ដើម្បី … »

អនុវត្ត

អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​ជំនាញ​នេះ ។ អាស្រ័យ​លើ​ពេលវេលា​ដែល​មាន សិស្ស​អាច​អនុវត្ត​ជំនាញ​នេះ​ជាមួយ​ដៃគូ​ជាច្រើន ដោយ​ការចែកចាយ​ទិដ្ឋភាព​ផ្សេងៗ​នៃ​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ឱកាស​ដើម្បី​និយាយ​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ពរជ័យ​នៃ​ដំណឹងល្អ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដាក់​បង្ហាញ​ជំហាន​ខាងក្រោម ។

រៀបចំខ្លួន​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ពិចារណា​រំឭក​សិស្ស​ថា ភាព​ជោគជ័យ​ក្នុង​ការចែកចាយ​ដំណឹងល្អ​មិន​ត្រូវ​បាន​កំណត់​ដោយ ថា​តើ​បុគ្គល​នោះ​ទទួល​យក​សារលិខិត​របស់​ព្រះអង្គ​សង្គ្រោះ​ឬ​អត់​នោះទេ ។ ការពិត​មួយ​ដែល​ថា​យើង​ព្យាយាម​ចែកចាយ​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​តែងតែ​ជា​ជោគជ័យ ។

ដើម្បី​បញ្ចប់​ថ្នាក់ អ្នក​អាច​បង្ហាញ​ប្រធានបទ​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​គំនិត​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​អាន យេរេមា ១:៧–៩ ម្តងទៀត ហើយ​គិតពិចារណា​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​អ្នក​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ។ បន្ទាប់មក សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​គិត​អំពី​ស្ថានភាព​នានា​នៅក្នុង​សប្ដាហ៍​នេះ​ដែល​អ្នក​អាច​ស្ថិតនៅ ដែល​អ្នក​អាច​ពិភាក្សា​អំពី​ដំណឹងល្អ​ជាមួយ​បុគ្គល​ម្នាក់​បាន ។ សូម​ទូល​សុំ​នូវ​ជំនួយ​របស់​ព្រះវរបិតាសួគ៌​ដោយ​ប្រកប​ដោយការ​អធិស្ឋាន ដើម្បី​ស្គាល់​ពី​របៀបដែល​អ្នក​អាច​ចែកចាយ​សារលិខិត​របស់​ព្រះអង្គសង្គ្រោះ​ដោយ​សាមញ្ញ ។ សូម​ចាំថា ដូចដែល​ព្រះអម្ចាស់​បាន​ជួយ​យេរេមា ទ្រង់​ក៏​នឹង​ជួយ​អ្នក​ក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​ដែរ ។