ថ្នាក់​សិក្ខាសាលា
ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា ៖ ទិដ្ឋភាព​ទូទៅ


« ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា

ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា

ទិដ្ឋភាព​ទូទៅ

យើង​អាច​ចូលរួម​ក្នុង​ការ​ប្រមូលផ្តុំ​​អ៊ីស្រាអែល​បាន​តាមរយៈ​ការស្រឡាញ់​អ្នក​ដទៃ ការ​ចែកចាយ​សារលិខិត​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការអញ្ជើញ​មនុស្ស​ឲ្យ​មក​កាន់​ព្រះអង្គ​សង្រ្គោះ ។ ព្រះ​ប្រទាន​ពរ​ដល់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ពេល​ពួកគេ​បម្រើ​ដោយ​ឧស្សាហ៍​ព្យាយាម ហើយ​បង្រៀន​មនុស្ស​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ និង​នៅ​ជុំវិញ​ពិភពលោក ។

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មាន​ជម្រើស​ល្អ​ជា​ច្រើន​ដើម្បី​ពិចារណា​អំពី​ល្បឿន​បង្រៀន​មេរៀន​ទាំង​នេះ ។ ឧទាហរណ៍ ៖

  1. បង្រៀន​មេរៀន​មួយ​ចំនួន ឬ​មេរៀន​ទាំង​អស់​នេះ​រហូត​ទៅដល់​ចុង​ឆ្នាំ​សិក្សា​នៅ​ពេល​សិស្ស​ដែល​មាន​វ័យ​ច្រើន​ជាងគេ​អាច​នឹង​កំពុង​ធ្វើ​ការដាក់​បញ្ជូន​ឯកសារ​បេសកកម្ម​របស់​ពួកគេ ។

  2. បង្រៀន​មេរៀន​មួយ​ចំនួន​ទាំងនេះ នៅពេល​អ្នក​សិក្សា​ផ្នែក​ខ្លះ​នៃ​ព្រះគម្ពីរ​សញ្ញាចាស់​ដែល​ត្រូវ​បាន​យោង​នៅ​ក្នុង​មេរៀន​ទាំង​នេះ ។ យោបល់​មួយ​ចំនួន​គឺនៅ​ជាប់នឹង​មេរៀន​ជាក់លាក់​មួយ​ចំនួន​នៅ​ខាងក្រោម ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ដល់​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​ត្រូវ​រៀបចំ​សម្រាប់​មេរៀន​នីមួយៗ ។

ការទទួល​ខុសត្រូវ​ក្នុង​សេចក្ដីសញ្ញា​របស់​យើង​ក្នុង​ការចែកចាយ​ដំណឹងល្អ

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ អ្នក​អាច​នឹង​ពិចារណា​បង្រៀន​មេរៀន​នេះ​នៅ​ដំណាល​គ្នា​នឹង​មេរៀន​ទី ១២១ ៖ « អេសាយ ៤៩ » ។ អេសាយ ៤៩ មាន​ការព្យាករ​អំពី​ពូជ​របស់​អ័ប្រាហាំ ដែល​ជួយ​ព្រះអម្ចាស់​បំពេញ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ដើម្បី​ប្រមូលផ្តុំ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ( សូមមើល នីហ្វៃទី១ ២២:៧–៩ ) ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ការទទួល​ខុសត្រូវ​ក្នុង​សេចក្ដីសញ្ញា​របស់​ពួកគេ​ក្នុង​ការចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នកដទៃ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ពីរបី​នាទី​ក្នុង​ពេល​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ឲ្យ​រកមើល​ពរជ័យ និង​ការទទួល​ខុសត្រូវ​នៃ​សេចក្ដី​សញ្ញា​អ័ប្រាហាំ ។ ពួកគេ​អាច​សិក្សា​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ អ័ប្រាហាំ ២:៩–១១ ឬ​ស្វែងរក « សេចក្ដីសញ្ញា​អ័ប្រាហាំ » នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ ក្នុង​អំឡុង​មេរៀន អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​សំណួរ​ដែល​ពួកគេ​មាន ។

  • សម្ភារ​ដែល​ត្រូវ​រៀបចំ ៖ ស្រោម​សំបុត្រ​ចំនួន​បួន ដែល​នីមួយៗ​មាន​ដាក់​ស្លាក​លេខ ៖ ១, ២, ៣, ឬ ៤; បោះពុម្ព​សំណៅ​មេរៀន​ដែល​ចែកជា​ពីរ​ផ្នែក​ដែល​មាន​ចំណងជើង​ថា « ក្រុម​គ្រួសារ​នៅលើ​ផែនដី »; កាត់​តាម​បន្ទាត់​ចុចៗ បង្កើត​ល្បែង​ផ្គុំរូប​ដែល​មាន​ពីរផ្នែក ដោយ​ប្រើ​លេខរៀង​នៃ​កថាខណ្ឌ​នៅ​ខាង​ក្រោយ​នៃ​បំណែក​នីមួយៗ ហើយ​ដាក់​វា​នៅក្នុង​ស្រោមសំបុត្រ​ជាមួយ​នឹង​លេខ​ដែល​ត្រូវគ្នា ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ណែនាំ​សម្រាប់​ក្រុម​ដើម្បី​សិក្សា​ព្រះគម្ពីរ និង​សេចក្ដី​ថ្លែងការណ៍​នៅ​ខាង​ក្រោយ​នៃ​បំណែក​រូប​ផ្គុំ​ដែល​មាន​ក្នុង​ស្រោម​សំបុត្រ​របស់​ពួកគេ

  • វីដេអូ ៖ President Russell M. Nelson Introduces Preach My Gospel, Second Edition ចាប់​ពី​នាទី​ទី ០:០០ ដល់ ០:៥៥

ការចែកចាយ​ដំណឹងល្អ​តាម​របៀប​ធម្មតាៗ

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ ផ្នែក​មួយ​នៃ​មេរៀន​នេះ​បង្រៀន​ថា ព្រះអម្ចាស់​អាច​ជួយ​សិស្ស​ក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​ចែកចាយ​ដំណឹងល្អ ដូច​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​ជួយ​យេរេមា ។ អ្នក​អាច​ពិចារណា​បង្រៀន​មេរៀន​នេះ​ដំណាលគ្នា​នឹង​ពេល​ដែល​អ្នក​បង្រៀន​មេរៀន​ទី ១៣០ ៖ « យេរេមា ១ » ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ហាត់​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នកដទៃ​តាម​របៀប​ធម្មតា ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ដោយ​ការអធិស្ឋាន​អំពី​ស្ថានភាព​ដែល​ពួកគេ​អាច​ចែកចាយ​អ្វីមួយ​អំពី​សាសនាចក្រ ឬ​ដំណឹងល្អ​ជា​ផ្នែក​មួយ​នៃ​ការសន្ទនា​ទូទៅ ។ សិស្ស​អាច​គិត​អំពី​របៀប​ដើម្បី​ធ្វើ​ការណ៍​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ស្វែងរក​ឱកាស​ដើម្បី​ធ្វើ​ដូច្នេះ ។

  • វីដេអូ ៖ « Simple Ways to Love, Share, and Invite for Youth » ( ២:៥០ )

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ជម្រើស​សម្រាប់​សិស្ស​ក្នុង​ការលើក​ចំនួន​ម្រាម​ដៃ​ដែល​ពិពណ៌នា​យ៉ាង​ល្អ​បំផុត​ពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​អ្វី​ដែល​ត្រូវ​បាន​ចែកចាយ កញ្ចក់មួយ សេចក្តី​ថ្លែងការណ៍​ពី​អែលឌើរ ឃ្វីនថិន អិល ឃុក ការណែនាំ​សម្រាប់​សិស្ស​ដើម្បី​អនុវត្ត​ជំនាញ​នៃ « ការឆ្លើយឆ្លង​ក្នុងការ​សន្ទនា​ប្រកប​ដោយ​ប្រសិទ្ធិភាព »

ការជ្រើសរើស​ដើម្បី​បម្រើ​បេសកកម្ម

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​បំណងប្រាថ្នា​បម្រើ​ព្រះអម្ចាស់​នៅក្នុង​នាម​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​សួរ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​ដែល​បាន​បម្រើ​បេសកកម្ម​ថា តើ​ពរជ័យ​អ្វីខ្លះ​ដែល​ពួកគេ​បាន​មើលឃើញ​ថា​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ​ដោយសារ​ការបម្រើ​របស់​ពួកគេ ។ ពួកគេ​អាច​ធ្វើ​សួរ​សំណួរ​នេះ​នៅពេល​ពួកគេ​ជួប​បុគ្គលនោះ​ផ្ទាល់ តាម​ទូរសព្ទ ឬ​តាម​សារ ឬ​អ៊ីមែល ។ សូម​ឲ្យ​សិស្ស​មក​រៀន​ដោយ​បាន​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • សំណៅ​មេរៀន ៖ « ពរជ័យ​ដែល​ព្រះ​ប្រទាន​ឲ្យ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​របស់ទ្រង់ »

  • វីដេអូ ៖ « The Book of Mormon » ( ២:១០ ); « Missions and Eternal Companions » ( ១:០៧ ); « Missions and Careers » ( ១:៣៧ ); « Education » ( ១:៤៤ ) ( អ្នក​អាច​បង្ហាញ​វីដេអូ​តែ​មួយ​ឬ​ពីរ​ដែល​អ្នក​មាន​អារម្មណ៍​ថា​សិស្ស​របស់​អ្នក​នឹង​ចាប់​អារម្មណ៍​បំផុត ។ )

តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​រុករក​នូវ​របៀប​ដែល​ព្រះវិញ្ញាណ​អាច​ជួយ​ពួក​គេ​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នកដទៃ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​សុំ​អ្នក​ដែល​បាន​ត្រឡប់​មកពី​បេសកកម្ម​វិញ​ម្នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​មួយ​នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួកគេ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ ។ ឬ​សិស្ស​អាច​គិតពិចារណា​អំពី​បទពិសោធន៍​ដែល​ពួកគេ​មាន នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួកគេ​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ ។

  • សម្ភារ​ដែល​ត្រូវ​រៀបចំ ៖ កិច្ចការ​ដែល​សិស្ស​អាច​បំពេញ​បាន​តែ​ដោយ​វត្ថុ​ជាក់លាក់​មួយ​ប៉ុណ្ណោះ ដូចជា​ការ​ដក​វីស​ចេញ​ពី​ឈើ​ដោយ​ប្រើ​ទួរណឺវីស

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ នៅ​លើ​ក្តារខៀន សូម​សរសេរ ព្រះវិញ្ញាណបរិសុទ្ធ​អាច … រួមជាមួយ​នឹង​វគ្គបទគម្ពីរ​ខាងក្រោម ៖ ម៉ូសេ ៦:៣២, ៣៤; នីហ្វៃទី២ ៣៣:១; អាលម៉ា ១៧:៣; នីហ្វៃទី៣ ២៨:១១; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣១:១១

  • វីដេអូ ៖ « ទុក​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ » ចាប់​ពី​នាទី​ទី ៤:៤៣ ដល់ ៥:៥៩

សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​ក្នុង​ការនាំ​អ្នកដទៃ​មក​កាន់​ព្រះគ្រីស្ទ

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​នេះ​ប្រើ​ដំណើររឿង​របស់​ដានីយ៉ែល​ជា​គំរូ​មួយ​អំពី​របៀប​ដែល​ការគោរពប្រតិបត្តិ​អាច​ជួយ​យើង​នាំ​អ្នក​ដទៃ​មកកាន់​ព្រះគ្រីស្ទ ។ អ្នក​អាច​ពិចារណា​បង្រៀន​មេរៀន​នេះ​ដំណាល​គ្នា​នឹង​ពេល​ដែល​អ្នក​បង្រៀន​មេរៀន​ទី ១៤៥ ៖: « ដានីយ៉ែល ៦ » ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​ក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​នាមជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​ចំណុច​មួយ​ចំនួន​នៅក្នុង​បទដ្ឋាន​សម្រាប់​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ដែល​មាន​នៅ​ក្នុង​ផ្នែកទី ៣ នៃ « បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ ម្យ៉ាង​វិញ​ទៀត សិស្ស​អាច​និយាយ​ជាមួយ​នរណាម្នាក់​ដែល​បាន​បម្រើ​បេសកកម្ម ហើយ​សួរថា​តើ​បទដ្ឋាន​បេសកកម្ម​អ្វី​ដែល​ពួក​គេ​ចងចាំ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការណែនាំ​ដើម្បី​គ្រោង​សុន្ទរកថា​រយៈពេល​បី​ទៅ​ប្រាំ​នាទី​នៅ​ក្នុង​ផ្នែក​ដែល​មាន​ចំណងជើង​ថា « ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន »

  • សំណៅ​មេរៀន ៖ « សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​នៅពេល​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » និង​សំណៅ​មេរៀន « Create a Lesson Outline »