« អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧
អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧
ទិដ្ឋភាពទូទៅ
ព្រះអម្ចាស់បានហៅអេសេគាល ឲ្យធ្វើជាព្យាការី ដើម្បីបម្រើជាអ្នកយាមសម្រាប់សាសន៍អ៊ីស្រាអែលខណៈជាប់ជាឈ្លើយរបស់សាសន៍បាប៊ីឡូន ( សូមមើល អេសេគាល ៣:១៦–១៧ ) ។ ក្រោយមក អេសេគាលបាននិយាយពីភាពខុសគ្នាពីរបៀបដែលអ្នកគង្វាលក្នុងស្រុកអ៊ីស្រាអែលយកចិត្តទុកដាក់លើហ្វូងចៀមរបស់ខ្លួនទៅនឹងរបៀបដែលព្រះយេស៊ូគ្រីស្ទ « អ្នកគង្វាលល្អ » ( យ៉ូហាន ១០:១១ )មើលថែបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។ អេសេគាលបានព្យាករអំពីថ្ងៃមួយដែលព្រះគម្ពីរប៊ីប ( ដំបងរបស់យូដា ) និងព្រះគម្ពីរមរមន ( ដំបងរបស់យ៉ូសែប ) នឹងក្លាយជាសក្ខីភាពដៃគូអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ( សូមមើល អេសេគាល ៣៧:១៥–១៧ ) ។ អេសេគាលបានមើលឃើញក្នុងការនិមិត្តមួយបានឃើញព្រះវិហារបរិសុទ្ធថ្ងៃចុងក្រោយមួយដែលមានទឹកព្យាបាលហូរចេញមក ជានិមិត្តរូបនៃពរជ័យដែលព្រះអម្ចាស់ប្រទានដល់យើង ពេលយើងថ្វាយបង្គំទ្រង់ក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។
រៀនគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្លួនឯង ។ ព្រះអង្គសង្គ្រោះបានជ្រាបដឹង និងយល់ពីគោលលទ្ធិរបស់ទ្រង់ ។ នៅវ័យកុមារ ទ្រង់បានបង្រៀនអ្នកដទៃ និងបានឆ្លើយសំណួររបស់ពួកគេ ( សូមមើល ការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ លូកា ២:៤៦ [ នៅក្នុង លូកា ២:៤៦ footnote c ] ) ។ អ្នកក៏អាចស្វែងរកដើម្បីរៀនពីគោលលទ្ធិពិតឲ្យកាន់តែស៊ីជម្រៅ និងអាចលើកទឹកចិត្តសិស្សរបស់អ្នកឲ្យធ្វើដូចគ្នាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះបានយល់ដឹងពីគោលលទ្ធិរបស់ទ្រង់ សូមមើល « ព្រះអង្គសង្គ្រោះបានរៀនគោលលទ្ធិ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ២០ ) ។
អ្នកអាចរកឃើញឧទាហរណ៍មួយអំពីរបៀបលើកទឹកចិត្តសិស្សឲ្យរៀនគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទដោយខ្លួនឯងនៅក្នុងមេរៀនទី ១៤១ ៖ « អេសេគាល ៤៧ » ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវការដើម្បីរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
អេសេគាល ១–៣, ៣៣
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានបំណងប្រាថ្នាដ៏ធំមួយដើម្បីស្តាប់តាមការព្រមានរបស់ពួកព្យាការីរបស់ព្រះអម្ចាស់ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យអាន « ព្យាការី » នៅក្នុង សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ឬ « Prophets » នៅក្នុង Topics and Questions នៅក្នុងបណ្ណាល័យដំណឹងល្អ ។ ពួកគេអាចរកមើលតួនាទីរបស់ព្យាការី ហើយជញ្ជឹងគិតពីរបៀបដែលពួកគេមើលឃើញព្យាការីបំពេញតួនាទីនេះ ។
-
វីដេអូ ៖ « Faceto Face with President Eyring and Elder Holland » ( ១:៣៦:១៥ )ចាប់ពីនាទីទី ៣:៣៣ ដល់ ៦:៣៥ ; « The Prophet of God » ( ១៦:០៤ ) ចាប់ពីនាទីទី ៦:១៧ ដល់ ៦:៥១; « The Voice of Warning » ( ១៥:១៥ ) ចាប់ពីនាទីទី ៣:០១ ដល់ ៣:៣៤
-
រូបភាព ៖ រូបភាពរបស់ខាខាសសូន
-
សម្ភារសម្រាប់សិស្ស ៖ ប្រសិនបើចាំបាច់ ច្បាប់ទស្សនាវដ្ដី លីអាហូណា សម្រាប់សន្និសីទទូទៅកាលពីថ្មីៗនេះដើម្បីរកមើលសុន្ទរកថាសន្និសីទ សកម្មភាពជម្រើសមួយតម្រូវឲ្យមានក្រដាសដើម្បីសរសេរការព្រមានរបស់ព្យាការីដើម្បីបិទនៅក្នុងថ្នាក់រៀន ។
អេសេគាល ៣៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការស្វែងរក និងថែទាំអ្នកដទៃ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យគិតពីវិធីដែល « អ្នកគង្វាលល្អ » ( យ៉ូហាន ១០:១១, ១៤ ) គឺជាព្រះនាមដ៏សមរម្យសម្រាប់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេអាចជញ្ជឹងគិតពីរបៀបដែលព្រះនាមនេះសម្រាប់ព្រះអង្គសង្គ្រោះជួយពួកគេឲ្យយល់ពីសេចក្ដីស្រឡាញ់ និងបំណងប្រាថ្នារបស់ទ្រង់ក្នុងការមើលថែបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។
-
វីដេអូ ៖ « Shepherds of Israel » ( ៩:១៤ ) ចាប់ពីនាទីទី ១:០៧ ដល់ ៤:០៩ « Face to Face with President and Sister Oaks (Strive to Be) » ( ១:២០:១០ ) ចាប់ពីនាទីទី ៥៧:៥០ ដល់ ៥៩:៥៥
-
រូបភាព ៖ ព្រះយេស៊ូវគ្រីស្ទបានពិពណ៌នាថាជាអ្នកគង្វាល
អេសេគាល ៣៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនធ្វើការរួមគ្នា ក្នុងនាមជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យស្រមៃថាពួកគេត្រូវបានសួរថា « ហេតុអ្វីបានជាអ្នកត្រូវការព្រះគម្ពីរមរមន ប្រសិនបើអ្នកជឿលើព្រះគម្ពីរប៊ីបហើយនោះ » ហើយរៀបចំខ្លួនដើម្បីចែកចាយពីរបៀបដែលពួកគេនឹងឆ្លើយតប ។ ពួកគេអាចសួរមិត្តភក្តិ ឬសមាជិកគ្រួសារថាតើពួកគេនឹងឆ្លើយតបទៅនឹងសំណួរយ៉ាងដូចម្តេច ។
-
សំណៅមេរៀន ៖ រូបភាព ដើម្បីជួយសិស្សបង្កើតការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាសកត់ចំណាំបកបិទបាន ឬសន្លឹកក្រដាសតូចៗ និងស្កុតសម្រាប់សិស្សដើម្បីចុះផ្សាយមតិយោបល់លើការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សិស្សផ្សេងទៀត ។
អេសេគាល ៤៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍កាន់តែចង់ថ្វាយបង្គំព្រះនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាផ្តល់ឲ្យសិស្សនូវសំណួរដូចខាងក្រោម ហើយអញ្ជើញពួកគេឲ្យមករៀនដោយត្រៀមរៀបចំខ្លួនដើម្បីចែកចាយចម្លើយរបស់ពួកគេ ៖
-
តើហេតុផលអ្វីខ្លះដែលក្មេងវ័យជំទង់អាចចង់ចូលរួម និងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ?
-
តើហេតុផលអ្វីខ្លះដែលពួកគេប្រហែលជាមិនចង់ចូលរួមក្នុងព្រះវិហារបរិសុទ្ធ ? តើអ្វីខ្លះដែលអាចធ្វើឲ្យមានការលំបាក ?
-
-
រូបភាព ៖ រូបភាពព្រះវិហារបរិសុទ្ធ
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាសសម្រាប់សិស្សដើម្បីគូរ ឬសិស្សអាចប្រើសៀវភៅកំណត់ហេតុការសិក្សា
-
វីដេអូ ៖ « And the River Will Grow » ( ៣:៤៣ ) ចាប់ពីនាទីទី ០:២៥ ដល់ ១:២៨ និងចាប់ពីនាទីទី ១:៥៨ ដល់ ២:៣៣ « Temples Are A Beacon » ( ២:៥០ ) « Family History and Temple Work: Sealing and Healing » ( ១៤:៤៣ ) ចាប់ពីនាទីទី ៧:៣៦ ដល់ ១២:២០
-
មាតិកាដែលត្រូវបង្ហាញ ៖ « Judean Wilderness » ( Bible Photographs ល.រ. ៣ ) និង « ផែនទីខាងភូមិសាស្ត្ររូបនិយម អំពីដែនដីបរិសុទ្ធ » ( ផែនទី និងរូបថតទាំងឡាយអំពីព្រះគម្ពីរប៊ីប ល.រ. ១ ) មាននៅក្នុងជំនួយការសិក្សា នៅក្នុងបណ្ណាល័យដំណឹងល្អ ឬ Bible Appendix
-
សំណៅមេរៀន ៖ « ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ »