ថ្នាក់​សិក្ខាសាលា
ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៩ ៖ ការ​ទន្ទេញ​ឃ្លា​គន្លឹះ និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៩ ៖ ការទន្ទេញ​ឃ្លា​គន្លឹះ និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៩ ៖ ការទន្ទេញ​ឃ្លា​គន្លឹះ និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

យេរេមា ៣១–៣៣; ៣៦; ៣៨; បរិទេវ ១; ៣ ៖ មេរៀនទី ១៣៧

ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៩

ការទន្ទេញ​ឃ្លា​គន្លឹះ និង​ការអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

Identical twins doing scripture study, Baguio City, Philippines

ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ឲ្យ​ស្ថាបនា​គ្រឹះ​សម្រាប់​ជីវិត​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ហើយ​អនុវត្ត​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ពីរ​ចេញពី​ព្រះគម្ពីរ​សញ្ញាចាស់ ហើយ​ទន្ទេញ​​សេចក្តី​យោង​នៃ​បទគម្ពីរ​គន្លឹះ ។ ប្រសិនបើ​ពួកគេ​ចង់ ពួកគេ​ក៏​អាច​ទន្ទេញ​មេរៀន​ទាំងមូល​បានដែរ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ការទន្ទេញ​ឃ្លា ឬ​បទគម្ពីរ​គន្លឹះ​អាច​ជួយ​ពួកគេ​ក្នុង​ជីវិត​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការរំឭក​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ ទន្ទេញ

សូម​បង្ហាញ​ដល់​សិស្ស​នូវ​គម្ពីរ​បមាណី រួមមាន ៖ ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរ​មរមន ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ព្រះគម្ពីរ​មុក្តាដ៏​មាន​តម្លៃ​មហិមា ។ ( អ្នក​អាច​បង្ហាញ​ច្បាប់ចម្លង​រូបវន្ត ឬ​ជា​អេឡិចត្រូនិច ឬ​អ្នក​អាច​ប្រើ​រូបភាព​ខាងលើ ) ។

  • តើ​ព្រះគម្ពីរ​មួយ​ណា​នៃ​ព្រះគម្ពីរ​ទាំងនេះ ដែល​ព្រះអង្គ​សង្គ្រោះ​បានសិក្សា​ក្នុង​វ័យ​កុមារភាព យុវវ័យ និង​ពេល​ទ្រង់​បានធ្វើ​ការងារបម្រើ​នៅលើ​ផែនដី ?

ប្រសិនបើ​ចាំបាច់ សូម​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​នឹង​ចូល​មើល​ព្រះគម្ពីរ​ជាច្រើន​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់ ដែល​ជា​ព្រះ​គម្ពីរ​យុវវ័យ​កំពុងសិក្សា​ឥឡូវ​នេះ ។

សូម​អាន​បទគម្ពីរ​មួយ ឬ​ពីរ​ខាងក្រោម ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បានប្រើ​ឃ្លា ឬ​ខគម្ពីរ​ដែល​ទន្ទេញចាំ​ចេញពី​ព្រះគម្ពីរ​សញ្ញាចាស់ ៖ ម៉ាថាយ ៤:២–៤; ១៩:៤–៥; ម៉ាកុស ៧:៩–១០; លូកា ២៤:២៧ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

    សិស្ស​អាច​ចង្អុល​បង្ហាញ​ថា ព្រះអង្គ​សង្គ្រោះ​បានប្រើ​ព្រះគម្ពីរ​ដែល​ទន្ទេញ​ចាំ​ដើម្បី​យកឈ្នះ​លើ​ការល្បួង ឆ្លើយ​សំណួរ​របស់​អ្នកដទៃ កែតម្រូវ​ការយល់ខុស និង​បង្រៀន​អ្នកដទៃ ។ ប្រសិនបើ​សិស្ស​ចង់​ដឹង​ពី​ខគម្ពីរ​ដែល​ព្រះអង្គសង្រ្គោះ​បាន​ដកស្រង់ សូម​ចែកចាយ​ការណ៍​នោះ​នៅក្នុង ម៉ាថាយ ៤:២–៤ ព្រះអង្គសង្រ្គោះ​បាន​ដកស្រង់ ចោទិយកថា ៨:៣ នៅក្នុង ម៉ាថាយ ១៩:៤–៥ ទ្រង់​បាន​ដកស្រង់ លោកុប្បត្តិ ២:២៤ និង​នៅក្នុង ម៉ាកុស ៧:៩–១០ ទ្រង់​បាន​ដកស្រង់ និក្ខំមនំ ២០:១២ និង ចោទិយកថា ៥:១៦ ។

    សូម​ជួយ​សិស្ស​យល់​ថា នៅពេល​ពួកគេ​ទន្ទេញ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ហើយ​ប្រើ​វា​នៅក្នុង​ជីវិត​របស់​ពួកគេ នោះ​ពួកគេ​កំពុង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ហើយ ។

  • តើ​ស្ថានភាព​មួយ​ចំនួន​ដែល​អ្នក​បានឆ្លងកាត់ ឬ​អាច​នឹង​ប្រឈម​មុខ​នៅពេល​អនាគត នៅពេល​បទគម្ពីរ​ដែល​បាន​ទន្ទេញ​ចាំ​នោះ​នឹង​មាន ឬ​នឹង​អាច​មាន​ប្រយោជន៍​អ្វីខ្លះ ?

    ឧទាហរណ៍​មួយ​ចំនួន​អាច​រួម​មាន នៅពេល​បង្រៀន​មេរៀន ឬ​ការថ្លែង​សុន្ទរកថា ការឆ្លើយ​សំណួរ​របស់​អ្នក​ដទៃ ការស្វែងរក​ចម្លើយ​ផ្ទាល់​ខ្លួន និង​ការប្រឈម​មុខ​នឹង​ការល្បួង ។

  • តើ​មាន​កិច្ចការ​អ្វីខ្លះ​ដែល​អ្នក​ធ្វើ ឬ​អាច​បាន​ធ្វើ​ដែល​អាច​ជួយ​អ្នក​ទន្ទេញ​ឃ្លា ឬ​វគ្គ​បទគម្ពីរ​គន្លឹះ​នេះបាន ?

ចម្លើយ​ទាំងឡាយ​អាច​នឹង​រួម​បញ្ចូល​ការនិយាយ​ឡើងវិញ​នូវ​ឃ្លា ឬ​វគ្គ​បទគម្ពីរ ការសរសេរ​វា ហើយ​លុប​ពាក្យ ឬ​ការប្រើ​ប័ណ្ណ​ពាក្យ ឬ​ឯកសារ​ដែល​សិស្ស​បាន​បង្កើត​ក្នុង​មេរៀន​ទី ១៥ ៖ « ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ១ » ។

សូម​ពិចារណា​បង្ហាញ ឬ​ផ្តល់​ដល់​សិស្ស​ម្នាក់ៗ​នូវ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដែល​ពួកគេ​បាន​សិក្សា​កន្លង​មក ។ រាយបញ្ជី​មួយ​អំពី​សេចក្តីយោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ក្នុងព្រះគម្ពីរ​សញ្ញាចាស់ ដែល​មាន​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​សកម្មភាព​ខាងក្រោម​ដោយ​ប្រើ​បច្ចេកទេស​នៃ​ការទន្ទេញ​ជម្រើស​របស់​ពួកគេ ។ គំនិត​មួយ​ចំនួន​រួម​មាន​ការប្រើ​អក្សរ​ដំបូង​នៃ​ពាក្យ​នីមួយៗ​ក្នុង​ឃ្លា​ចំណេះចំណាន​ខាង​គោលលទ្ធិ ឬ​ការប្រើ​កម្មវិធី Doctrinal Mastery ។ គំនិត​ជាច្រើន​ទៀត​ត្រូវបាន​រៀបរាប់​នៅក្នុង « សកម្មភាព​រំឭក​ចំណេះ​ចំណានខាង​គោលលទ្ធិ » នៅក្នុង​ឧបសម្ព័ន្ធ​នេះ ។

សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​ទន្ទេញ​សេចក្តីយោង និង​ឃ្លា​គន្លឹះ​នៃ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ពីរបី ។ ( ប្រសិនបើ​អ្នក​ចង់ អ្នក​អាច​ទន្ទេញ​វគ្គបទគម្ពីរ​ទាំងមូល​បន្ថែម​ពីលើ​ឃ្លា​គន្លឹះ​បាន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ឃ្លា ឬ​វគ្គបទគម្ពីរ​មួយ​ដែល​ពួកគេ​បាន​ទន្ទេញ និង​រៀបចំខ្លួន​ដើម្បី​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ឃ្លា ឬ​វគ្គបទគម្ពីរ​ទាំងនេះ​ជួយ​អ្នក​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​វា​អាច​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ និង​ពិចារណា​ចែកចាយ​គំនិត​របស់អ្នក​ផងដែរ ។ សូម​រកមើល​វិធី​ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​ទន្ទេញ​បទគម្ពីរ ។

រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

មេរៀន​ដែល​នៅ​សល់​ផ្តោត​លើ​ការជួយ​សិស្ស​ឲ្យ​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទៅ​ក្នុង​ស្ថានភាព​ដែល​ទាក់ទង ។ ពីមុន​បន្ត អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​គោលការណ៍​ទាំងនេះ ។ សមត្ថភាព​របស់​សិស្ស​ក្នុងការរំឭក​ឡើងវិញ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទាំងនេះ​នឹង​កើន​ឡើង​តាមរយៈ​ការរំឭក និងការ​អនុវត្ត​ម្តង​ហើយ​ម្តង​ទៀត ។ សកម្មភាព​រំឭក​ដែល​បាន​ណែនាំ​ត្រូវបាន​ដាក់​បញ្ចូល​នៅក្នុង​ផ្នែក​ឧបសម្ព័ន្ធ​ដែល​មាន​ចំណងជើង​ថា « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​ឡើងវិញ » ។ ការពិពណ៌នា​អំពី​គោលការណ៍​ទាំងនេះ​មាន​នៅក្នុង​កថាខណ្ឌ​ទី ៥–១២ នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ។

សូម​ចែកចាយ​សាច់រឿង​ដូច​តទៅ​នេះ​ជាមួយ​សិស្ស​របស់​អ្នក ។ អ្នក​ក៏​អាច​ជ្រើសរើស​ដើម្បី​សម្រប​សាច់រឿង​នេះ​ចំពោះ​កាលៈទេសៈ​របស់​សិស្ស​របស់​អ្នក ឬ​អាច​សួរ​សិស្ស​របស់អ្នក​ពី​របៀប​ដែល​ពួកគេ​ចង់​សម្រប​វា​ដើម្បី​ធ្វើ​ឲ្យ​វា​កាន់តែ​ទាក់ទង​ជាមួយ​ពួកគេ ។

ស្រមៃ​ថា​មិត្តភក្តិ​របស់​អ្នក​ឈ្មោះ មៀ និយាយ ៖ « រឿង​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​គឺ​ធុញទ្រាន់​ណាស់ ហើយ​មាន​អារម្មណ៍​ថា​ចំណាយពេល​ឥតប្រយោជន៍ ។ តើ​បង​មិន​គិតថា​ពេលវេលា​ចុងសប្តាហ៍​របស់​យើង​នឹង​បាន​ប្រសើរ​ជាង​នេះ​ប្រសិនបើ​យើង​មិន​បាច់​ត្រូវ​ព្រួយ​បារម្ភ​អំពី​ការរក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ​ដែរ​ឬ​ទេ ?

  • តើ​មាន​ហេតុផល​ណា​ខ្លះ​ដែល​មៀ​អាច​កំពុង​តស៊ូ​ជាមួយ​នឹង​បទបញ្ញត្តិ​នេះ ?

សូម​ពិចារណា​សួរ​ថា​ហេតុអ្វី​បាន​ជា​វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា​ហេតុអ្វី​បាន​ជា មៀ អាច​​មាន​អារម្មណ៍​តាមតឹង ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​អាច​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ដើម្បី​ជួយ មៀ ផ្លាស់ប្តូរ​ពី​អារម្មណ៍​បច្ចុប្បន្ន​របស់​នាង​ទៅ​ជា​ការយល់ដឹង និង​អារម្មណ៍​រីករាយ​នៅ​ថ្ងៃ​ឈប់សម្រាក​វិញ ។

សិស្ស​អាច​ធ្វើ​ដូច​ខាងក្រោម​នេះ​រៀងៗខ្លួន ឬ​ជា​ក្រុម​តូចៗ ៖

ចំណាយ​ពេល​ប៉ុន្មាន​នាទី​ដើម្បី​រៀបចំ​អ្វី​ដែល​អ្នក​គិត​ថា​អាច​ជួយ មៀ ដែល​អាច​រួមបញ្ចូល ៖

  • បទគម្ពីរ សេចក្ដី​ថ្លែងការណ៍​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​ផ្សេងៗទៀត ។ ការណ៍​ទាំងនេះ​អាច​រួម​មាន​ខគម្ពីរ​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដូចជា និក្ខំមនំ ២០:៨; អេសាយ ៥៨:១៣–១៤; ម៉ូសាយ ២:៤១; ឬ​ខគម្ពីរ​ផ្សេងទៀត ដូចជា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:៩, ១៣–១៥ ។

  • សេចក្តីពិត ឬ​គោលលទ្ធិ​ដែល​អ្នក​ដឹង​ថា​អាច​ជួយ មៀ មើលឃើញ​ស្ថានភាព​នេះ​ជាមួយនឹង​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ( ឧទាហរណ៍ របៀប​ដែល​វា​អាច​នឹង​ជួយ​យើង​ឲ្យ​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះអម្ចាស់ [ សូមមើល ម៉ូសេ ៣:៣ ] ) ។

  • ឧទាហរណ៍​មួយ​មកពី​បទគម្ពីរ សុន្ទរកថា​ពី​សន្និសីទ​ទូទៅ ឬ​បទពិសោធន៍​ផ្ទាល់ខ្លួន​មួយ​ដែល​បង្ហាញ​ពី​របៀប​ដែល​នរណា​ម្នាក់​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​រក្សា​ថ្ងៃ​ឈប់សម្រាក ដែល​អាច​រួមមាន​ការចូលរួម​ព្រះវិហារ និង​ការទទួលទាន​សាក្រាម៉ង់ ។ អ្នក​ក៏​អាច​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកគេ នៅពេល​ពួកគេ​បង្ហាញ​សេចក្ដី​ជំនឿ ។ ( គំរូ​ឧទាហរណ៍​ខាងបទគម្ពីរ​មួយ​ចំនួន រួមទាំង និក្ខំមនំ ១៦:១៤–៣០ និង យ៉ារ៉ុម ១:៥–៩ ) ។

    ខាងក្រោម​នេះ​គឺជា​របៀប​មួយ​ដែល​អ្នក​អាច​ឲ្យ​សិស្ស​រៀបចំខ្លួន​ដើម្បី​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។

    1. សូម​ចែក​ក្រដាស​មួយ​សន្លឹក​ដល់​សិស្ស ។ សូម​ឲ្យ​ពួកគេ​បែងចែក​វា​ជា​បី​ផ្នែក​ដោយ​បត់​វា ឬ​គូរ​បន្ទាត់ ។

    2. សូម​ឲ្យ​ពួកគេ​ដាក់​ស្លាក​ផ្នែក​នីមួយៗ​ជាមួយ​គោលការណ៍​ផ្សេង​គ្នា​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

    3. ជ្រើសរើស​គោលការណ៍​មួយ ហើយ​ឲ្យ​សិស្ស​ទាំងអស់​សរសេរ​នៅលើ​ក្រដាស​របស់​ពួកគេ​នូវ​របៀប​មួយ​ដែល​ការប្រើ​គោលការណ៍​ដែល​បាន​ជ្រើសរើស​អាច​ជួយ មៀ ។

    4. សិស្ស​អាច​ហុច​ក្រដាស ហើយ​សរសេរ​អំពី​គោលការណ៍​ផ្សេង​នៅ​លើ​សន្លឹក​ក្រដាស​ផ្សេង ។ សូម​ឲ្យ​សិស្ស​បន្ត​ហុច និង​សរសេរ ។

    5. នៅពេល​ក្រដាស​នីមួយៗ​មាន​គំនិត​ជាច្រើន សូម​អញ្ជើញ​សិស្ស​ឲ្យ​រក្សាទុក​ក្រដាស ហើយ​អាន​អ្វី​ដែល​បាន​សរសេរ ។

    សូម​អញ្ជើញ​សិស្ស​ជាច្រើន​នាក់​ដែល​ស្ម័គ្រចិត្ត​ឆ្លើយ​សំណួរ​ខាងក្រោម​ដោយ​ផ្អែក​លើ​អ្វី​ដែល​ពួកគេ​បាន​អាន ។ អ្នក​ប្រហែលជា​ចង់​សួរ​សិស្ស ដែល​ជា​ធម្មតា​មិន​បាន​ចូលរួម ដើម្បី​ឆ្លើយ​សំណួរ​មួយ ឬ​ច្រើន​នៃ​សំណួរ​ទាំងនេះ ។ សិស្ស​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ស្រណុកចិត្ត​ដើម្បី​ចែកចាយ​អ្វី​ដែល​នរណា​ម្នាក់​ផ្សេងទៀត​បាន​សរសេរ ។

  • តើ​រឿង​មួយ​ណា​ដែល​អ្នក​បាន​អាន ឬ​បាន​សរសេរ ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​ប្រយោជន៍​ជាពិសេស​ចំពោះ មៀ ? ហេតុអ្វី ?

  • តើ​អ្នក​អាច​នឹង​បន្ថែម​អ្វីខ្លះ ?

បន្ទាប់ពី​សិស្ស​ជាច្រើន​នាក់​បាន​ចែកចាយ សូម​ពិចារណា​សួរ​ថា​តើ​សិស្ស​មាន​អារម្មណ៍​ថា​មាន​អ្វី​ផ្សេង​ទៀត​ដែល មៀ អាច​ត្រូវការ​នៅពេល​នេះ ។ តើ​មាន​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដែល​អ្នក​មិន​បានពិភាក្សា​នោះ​មាន​ប្រយោជន៍​ឬ​ទេ ? សូម​បន្ត​រហូត​ដល់​ថ្នាក់​មាន​អារម្មណ៍​ថា មៀ នឹង​ទទួល​បាន​ជំនួយ​គ្រប់គ្រាន់ ។

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​អ្វី​ដែល​អ្នក​បានរៀន​ពី​បទពិសោធន៍​នេះ​ដែល​អ្នក​ចង់​ចងចាំ ដែល​អាច​រួមបញ្ចូល​ពី​របៀប​នៃ​ការប្រើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ដែល​អាច​ជួយ​អ្នក​ជាមួយនឹង​សំណួរ ឬ​កង្វល់​ទាំងឡាយ​ដែល​អ្នក​មាន ។