ថ្នាក់​សិក្ខាសាលា
យេរេមា ៣១–៣៣; ៣៦–៣៨; បរិទេវ ១; ៣ ៖ ទិដ្ឋភាពទូទៅ


« យេរេមា ៣១–៣៣; ៣៦–៣៨; បរិទេវ ១; ៣ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« យេរេមា ៣១–៣៣; ៣៦–៣៨; បរិទេវ ១; ៣ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

យេរេមា ៣១–៣៣; ៣៦–៣៨; បរិទេវ ១; ៣

យេរេមា ៣១–៣៣; ៣៦–៣៨; បរិទេវ ១;

ទិដ្ឋភាព​ទូទៅ

យេរេមា​បាន​ព្យាករ​នៅ​ក្រុង​យេរូសាឡិម​មុន និង​អំឡុង​ពេល​សេវកភាព​របស់​ពួកបាប៊ីឡូន ។ លោក​បាន​ព្រមាន​ពួក​សាសន៍​យូដា​ថា ប្រសិន​បើ​ពួក​គេ​មិន​ប្រែ​ចិត្ត​ទេ ទីក្រុង​របស់​ពួកគេ​នឹង​ត្រូវ​វាយ​ប្រហារ ហើយ​គេ​នឹង​ត្រូវ​ចាប់​ជា​ឈ្លើយសឹក ។ ស្ដេច និង​ប្រជាជន​ក្រុង​យេរូសាឡិម​មិន​ស្ដាប់​តាម​យេរេមា​ទេ ហើយ​ពួកគេ​ត្រូវ​បាន​បំផ្លាញ​ចោល ។ យេរេមា​ក៏​បាន​បង្រៀន​ប្រជាជន​របស់​លោក​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ និង​របៀប​ដែល​ទ្រង់​នឹង​ប្រមូល​រាស្ត្រ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ​ផងដែរ ។ ដោយ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រមូល​នេះ ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ចារឹក​ក្រឹត្យវិន័យ​របស់​ទ្រង់​នៅក្នុង​ចិត្ត​របស់​អ្នក​ដើរតាម​ទ្រង់ ។ បន្ទាប់​ពី​ក្រុង​យេរូសាឡិម​ត្រូវ​បាន​បំផ្លាញ​ចោល យេរេមា​បាន​សរសេរ​ការ​ទួញ​សោក​សម្រាប់​ប្រជាជន​របស់​លោក ដោយ​រំឭក​ពួកគេ​អំពី​សេចក្តីអាណិតអាសូរ​របស់​ព្រះអម្ចាស់ ហើយ​ថា​ពួកគេ​មិន​ត្រូវ​បាន​បោះចោល​ជា​រៀង​រហូត​នោះ​ទេ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា សូម​ត្រៀម​ខ្លួន​ជានិច្ច ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អំពី​សេចក្តី​ត្រូវការ​របស់​សិស្ស ។ នៅពេល​អ្នក​ស្វែងរក​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ សូម​រកមើល​របៀប​ដើម្បី​ឆ្លើយតប និង​ផ្តោតលើ​តម្រូវការ សំណួរ និង​ចំណាប់អារម្មណ៍​របស់​សិស្ស​អ្នក ហើយ​មិន​គ្រាន់តែ​ផ្តោតលើ​សម្ភារ​ដែល​អ្នក​បាន​រៀបចំ​នោះ​ទេ ។ ការ​ធ្វើ​ដូច្នេះ​អាច​យាងអញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ជួយ​អ្នក​ឆ្លើយតប​នឹង​ស្ថានភាព​របស់​សិស្ស​អ្នក ។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នក​ដទៃ សូម​មើល​ផ្នែក « ព្រះអង្គសង្គ្រោះ​ត្រៀម​ព្រះកាយ​រួច​ស្រេច​ជានិច្ច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​ដទៃ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ១៧ ) ។ សម្រាប់​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​អ្នក​អាច​ឆ្លើយ​តប​នឹង​ការបំផុសគំនិត​ខាង​វិញ្ញាណ​អំពី​តម្រូវការ​របស់​អ្នករៀន សូម​មើល​មេរៀន​ទី ១៣៥ ៖ « យេរេមា ៣៦ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

យេរេមា ៣១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការចារឹត​ដំណឹងល្អ​នៅក្នុង​ចិត្ត​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​សមាជិក​គ្រួសារ និង​មិត្តភក្តិ​នូវ​សំណួរ​នេះ ៖ « តើ​អ្វី​ជា​ភាព​ខុស​គ្នា​រវាង​ការ​ដឹង​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅក្នុង​ចិត្ត​របស់​អ្នក និង​ការ​ទទួល​អារម្មណ៍​នៅក្នុង​ចិត្ត​របស់​អ្នក ? » ពួកគេ​អាច​រៀបចំ​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ សំណួរ​ខាង​ក្រោម៖ « តើ​ខ្ញុំ​ដឹង​ដោយ​របៀប​ណា​ថា​ក្រិត្យវិន័យ​របស់​ព្រះអង្គសង្គ្រោះ​ត្រូវ​បានចារឹក​នៅ​ក្នុងចិត្ត​របស់​ខ្ញុំ ? តើ​មាន​រឿង​អ្វីខ្លះ​ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បី​យាងអញ្ជើញ​ព្រះអង្គសង្គ្រោះ​ឲ្យ​ចារឹក​ក្រឹត្យវិន័យ​របស់​ទ្រង់​នៅក្នុង​ចិត្ត​របស់​ខ្ញុំ ? »

  • សំណៅ​មេរៀន ៖ « ព្រះអង្គសង្គ្រោះ​នឹង​ចារឹក​ក្រិត្យវិន័យ​របស់​ទ្រង់​នៅ​ក្នុង​ចិត្ត​របស់​អ្នក »

យេរេមា ៣៦

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​បទគម្ពីរ​ជួយ​ពួកគេ​ឲ្យ​ងាក​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ត្រូវ​បាន​លើក​លែង​ទោស​ពី​អំពើ​បាប ។

  • ការរៀបចំ​សិស្ស ៖ ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​នូវ​គោលដៅ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ការរីកចម្រើន​អំពី​ការ​អាន​ដែល​ត្រូវ​ការ​សម្រាប់​ឆ្នាំ​នេះ ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិតពិចារណា​ពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​កំពុង​ជួយ​ពួកគេ​ឲ្យ​ងាក​ទៅរក​ព្រះអម្ចាស់​ផងដែរ ។

បរិទេវ ១; ៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​អាណិត​អាសូរ​របស់​ព្រះអង្គសង្គ្រោះ​សម្រាប់​ពួកគេ សូម្បីតែ​នៅពេល​ពួកគេ​មាន​អំពើបាប​ក៏ដោយ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​រឿង​មួយ​ពី​ព្រះគម្ពីរ​ដែល​បង្ហាញ​ពី​និស្ស័យ​ដ៏​អាណិតអាសូរ​របស់​ព្រះអង្គ​សង្គ្រោះ ។ សិស្ស​នឹង​មាន​ឱកាស​មើល​រឿង​នេះ​នៅ​ក្នុង​មេរៀន​នេះ ។

  • រូបភាព ៖ រូបភាព​របស់​ព្យាការី​យេរេមា

  • វីដេអូ ៖ « Painted into a Corner » ( ៣:៤១ )

ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៩

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​អនុវត្ត​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ពីរ​ចេញពី​ព្រះគម្ពីរ​សញ្ញាចាស់ ហើយ​ទន្ទេញ​​សេចក្តី​យោង​នៃ​បទគម្ពីរ​គន្លឹះ ។ ប្រសិនបើ​ពួកគេ​ចង់ ពួកគេ​ក៏​អាច​ទន្ទេញ​មេរៀន​ទាំងមូល​បានដែរ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ការទន្ទេញ​ឃ្លា ឬ​បទគម្ពីរ​គន្លឹះ​អាច​ជួយ​ពួកគេ​ក្នុង​ជីវិត​របស់​ពួកគេ ។

  • សម្ភារ ៖ ក្រដាស​មួយ​សន្លឹក​សម្រាប់​សិស្ស​ម្នាក់ៗ