ថ្នាក់​សិក្ខាសាលា
អេសេគាល ៣៧ ៖ ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ


« អេសេគាល ៣៧ ៖ ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« អេសេគាល ៣៧ ៖ ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ មេរៀន​ទី ១៤០

អេសេគាល ៣៧

ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ

2026 Old Testament Seminary Teacher Materials

នៅក្នុង អេសេគាល ៣៧ អេសេគាល​បាន​មើលឃើញ​ការប្រមូល​នា​ពេល​អនាគត និង​ការជួបជុំ​ពូជ​អំបូរ​ទាំងអស់​របស់​អ៊ីស្រាអែល​ចំពោះ​ព្រះអម្ចាស់ ( សូមមើល អេសេគាល ៣៧:២០-២៨ ) ។ ព្យាការី​សម័យ​ទំនើប​ក៏​បាន​បកស្រាយ​ការនិមិត្ត​រប​ស់​អេសេគាល​ផងដែរ​ថាជា បន្ទះ​ឈើ​របស់​យូដា ( ព្រះគម្ពីរ​ប៊ីប ) និង​បន្ទះ​ឈើ​របស់​យ៉ូសែប ( ព្រះគម្ពីរ​មរមន ) ដែល​ត្រូវ​បាន​បង្រួបបង្រួម​ជា​សក្ខីបទ​ដៃគូ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​របស់ទ្រង់ ( សូមមើល អេសេគាល ៣៧:១៥–១៧ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ធ្វើការ​រួមគ្នា ក្នុងនាម​ជា​សាក្សី​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា​ពួកគេ​ត្រូវ​បាន​សួរ​ថា « ហេតុអ្វី​បាន​ជា​អ្នក​ត្រូវការ​ព្រះគម្ពីរ​មរមន ប្រសិនបើ​អ្នក​ជឿ​លើ​ព្រះគម្ពីរ​ប៊ីប​ហើយ​នោះ » ហើយ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ។ ពួកគេ​អាច​សួរ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ថា​តើ​ពួកគេ​នឹង​ឆ្លើយតប​ទៅនឹង​សំណួរ​យ៉ាង​ដូចម្តេច ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សាក្សី​ទី​ពីរ​ដ៏​ពិតប្រាកដ

សូម​ស្រមៃ​ថា អ្នក​មើលឃើញ​ការចុះផ្សាយ​មួយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​សួរ​ថា « ហេតុអ្វី​បាន​ជា​អ្នក​ត្រូវការ​ព្រះគម្ពីរ​មរមន ប្រសិនបើ​អ្នក​ជឿ​លើ​ព្រះគម្ពីរ​ប៊ីប​ហើយ​នោះ ? »

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​សំណួរ​នេះ ខណៈ​ដែល​អ្នក​សរសេរ​វា​នៅលើ​ក្តារខៀន ។ បន្ទាប់មក អញ្ជើញ​សិស្ស​ឲ្យ​សួរ​ខ្លួន​របស់​ពួកគេ ៖

  • តើ​អ្នក​មាន​ទំនុកចិត្ត​កម្រិតណា​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការឆ្លើយ​សំណួរ​នេះ ?

  • ប្រសិនបើ​មិត្តភក្តិ​ម្នាក់​សួរ​អ្នក​សំណួរ​នេះ តើ​អ្នក​នឹង​ចែកចាយ​អ្វីខ្លះ ?

ពេល​អ្នក​សិក្សា អេសេគាល ៣៧ នៅ​ថ្ងៃនេះ សូម​យាងអញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ជួយ​អ្នក​ដឹង​ពី​របៀប​ដែល​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ធ្វើ​ជា​សាក្សី​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​ដើម្បី​អនុវត្ត​ការឆ្លើយតប​ចំពោះ​សំណួរ​នេះ ។

បន្ទះ​ឈើ​របស់​យូដា និង​បន្ទះ​ឈើ​របស់​ពួក​យ៉ូសែប

ព្យាការី​អេសេគាល​ត្រូវ​បានបញ្ជូន​ទៅ​ផ្សព្វផ្សាយ​ការប្រែចិត្ត​ដល់​ពួក​សាសន៍​អ៊ីស្រាអែល​ដែល​ជា​ឈ្លើយ​នៅ​បាប៊ីឡូន ។ នៅក្នុង អេសេគាល ៣៧ ព្យាការី​បានកត់ត្រា​ការនិមិត្ត​ដែល​ព្រះអម្ចាស់​បានបង្រៀន​ថា វង្ស​អ៊ីស្រាអែលបានស្លាប់​ខាងវិញ្ញាណ ដោយសារ​តែ​ការក្បត់​សាសនា នឹង​បាន​មាន​ជីវិត​វិញ​តាមរយៈ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ ។ ជា​ផ្នែក​មួយ​នៃ​ការនិមិត្ត​នេះ អេសេគាល​បាន​មើលឃើញ​បន្ទះឈើ ឬ​ផ្ទាំង​ឈើ​ពីរ​ដែល​អាច​សរសេរ​សារ​នៅលើ​នោះ​បាន ។

នៅពេល​សិស្ស​សិក្សា​វគ្គបទគម្ពីរ​ខាងក្រោម នោះ​អ្នក​អាច​ចង់​ចង្អុល​បង្ហាញ​ថា « បន្ទះ​ឈើ​របស់​ពួក​យូដា » សំដៅ​ទៅលើ​ព្រះគម្ពីរ​ប៊ីប ។ « បន្ទះ​ឈើ​របស់​ពួក​យ៉ូសែប » សំដៅ​ទៅលើ​ព្រះគម្ពីរ​មរមន ( សូមមើល​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អេប្រាអិម »; « យូដា » ) ។ សិស្ស​អាច​រួមបញ្ចូល​ព័ត៌មាន​នេះ​ជា​កំណត់​ចំណាំ​មួយ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នៅជាប់​នឹង ខទី ១៦ ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ អេសេគាល ៣៧:១៥–១៧ គឺ​ជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ឲ្យ​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​អាន អេសេគាល ៣៧:១៥–២០ ដោយ​រកមើល​ការសន្យា​របស់​ព្រះអម្ចាស់​អំពី​ព្រះគម្ពីរ​នៅ​សម័យ​ចុងក្រោយ​នេះ ។

  • តើ​អ្នក​គិតថា​ឃ្លា « ដើម្បី​ឲ្យ​បាន​ជាប់​ជា​មួយ​គ្នា​នៅ​ដៃ​ឯង » ( ខទី ១៧ ) អាច​មាន​អត្ថន័យ​ដូចម្តេច ?

ដើម្បី​ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​អាច​ក្លាយជា​តែ « មួយ » នៃ​សក្តីបទ​នៃ​ព្រះអង្គសង្រ្គោះ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

14:33
Official portrait of President Russell M. Nelson taken January 2018

ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ទាំងពីរ​ក្បាល​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ព្រះគម្ពីរ​ទាំងពីរ​បង្រៀន​ថា ទ្រង់​គឺជា​ព្រះរាជបុត្រា​របស់​ព្រះ ថា​ទ្រង់​បាន​រស់នៅ​ក្នុង​ព្រះជន្ម​ដ៏​ជា​គំរូ​មួយ ថា​ទ្រង់​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​មនុស្ស​ទាំងអស់ ថា​ទ្រង់​បាន​សុគត​នៅលើ​ឈើឆ្កាង ហើយ​បាន​រស់​ឡើង​វិញ​ម្ដង​ទៀត ជា​ព្រះអម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ ។ វា​បង្រៀន​ថា​ទ្រង់​គឺជា​ព្រះ​អង្គ​សង្រ្គោះ​នៃ​ពិភពលោក ។

សាក្សី​ជា​ព្រះគម្ពីរ​ទាំងនេះ​បញ្ជាក់​ភាពពិត​ដល់​គ្នា​ទៅវិញ​ទៅមក ។ គំនិត​នេះ​ត្រូវបាន​ពន្យល់​ជា​យូរយារ​មក​ហើយ នៅពេល​ដែល​ព្យាការី​ម្នាក់​បាន​សរសេរ​ថា ព្រះគម្ពីរ​មរមន​គឺ ‹ ត្រូវបាន​សរសេរ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ដល់​[ ព្រះគម្ពីរ​ប៊ីប ] ហើយ​បើសិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​[ ព្រះគម្ពីរ​ប៊ីប ] នោះ​អ្នក​នឹង​ជឿ​ដល់​[ ព្រះគម្ពីរ​មរមន ]​ផងដែរ › ( មរមន ៧:៩ ) ។ គម្ពីរ​នីមួយៗ​យោង​ទៅ​គ្នា​ទៅវិញ​ទៅមក ។ គម្ពីរ​នីមួយៗ​ឈរ​ជា​ភស្តុតាង​ថា ព្រះ​មាន​ព្រះជន្ម​រស់ ហើយ​និយាយ​ទៅកាន់​បុត្រាបុត្រី​របស់​ទ្រង់​តាមរយៈ​វិវរណៈ​ដល់​ព្យាការី​របស់​ទ្រង់ ។

សព្វថ្ងៃ​នេះ ពួកបរិសុទ្ធ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ជាច្រើន​នៃ​ផែនដី​បាន​កាន់​ព្រះគម្ពីរ​ប៊ីប ( បន្ទះ​ឈើ​របស់​ពួក​យូដា ) និង​ព្រះគម្ពីរ​មរមន ( បន្ទះ​ឈើ​របស់​ពួក​អេប្រាអិម ) ដោយ​អំណរគុណ​ដោយ​ផ្គួប​តែ​មួយ​នៅក្នុង​ដៃ​របស់​ពួកគេ ។ ( « Scriptural Witnesses » Liahona ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ ៤៣, ៤៤ )

  • តើ​អ្នក​សង្ខេប​អ្វីខ្លះ​ដែល​យើង​រៀន​ចេញមកពី អេសេគាល ៣១:១៥–២០ និង​ប្រធាន ណិលសុន⁠​ដោយ​របៀប​ណា ?

    ទោះជា​សិស្ស​អាច​ប្រើ​ពាក្យពេចន៍​ខុស​គ្នា​ក្តី សូម​ជួយ​ពួកគេ​ចែកចាយ​សេចក្តីពិត​ដូចជា ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ទាំងពីរ​គឺជា​សាក្សី​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​ក្នុងការ​មាន​ទាំង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ធ្វើ​ជា​សាក្សី​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

ដៃគូ​សាក្សី​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​បង្កើន​ការយល់ដឹង​របស់​ពួកគេ​អំពី​របៀប​ដែល​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ទាំង​ពីរ​ធ្វើ​ជា​សាក្សី​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។

អ្នក​អាច​ផ្ដល់​តារាង​មួយ​ចំនួន ឬ​ទាំងអស់​ខាង​ក្រោម ។ សិស្ស​អាច​ជ្រើសរើស​ប្រធានបទ​មួយ ឬ​ច្រើន​ដើម្បី​សិក្សា​ជា​លក្ខណៈបុគ្គល ជាមួយ​ដៃគូ ឬ​ក្នុង​ក្រុម​តូច​មួយ ។

Gospel Topic

ព្រះគម្ពីរ​ជា​ដៃគូ​គ្នា

Gospel Topic

ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

ព្រះគម្ពីរ​ជា​ដៃគូ​គ្នា

ព្រះគម្ពីរ​ប៊ីប ៖ អេសាយ ៥៣:៣–៥

ព្រះគម្ពីរ​មរមន ៖ អាលម៉ា ៧:១១–១៣

Gospel Topic

ការរស់ឡើងវិញ​របស់​មនុស្ស​ទាំងអស់​ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ

ព្រះគម្ពីរ​ជា​ដៃគូ​គ្នា

ព្រះគម្ពីរ​ប៊ីប ៖ កូរិនថូស ទី១ ១៥:២០–២២

ព្រះគម្ពីរ​មរមន ៖ អាម៉ា ១១:៤២–៤៥

Gospel Topic

ព្រះអង្គសង្គ្រោះ​សន្យា​ថា​នឹង​ប្រមូល និង​ប្រោសលោះ​ប្រជារាស្រ្ត​របស់ទ្រង់

ព្រះគម្ពីរ​ជា​ដៃគូ​គ្នា

ព្រះគម្ពីរ​ប៊ីប ៖ អេសេគាល ៣៧:២១–២៣, ២៦–២៧

ព្រះគម្ពីរ​មរមន ៖ នីហ្វៃទី ១ ១០:១៤

Gospel Topic

គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះគម្ពីរ​ជា​ដៃគូ​គ្នា

ព្រះគម្ពីរ​ប៊ីប ៖ អេសាយ ៦៣:៧

ព្រះគម្ពីរ​មរមន ៖ ម៉ូសាយ ៤:១១

Gospel Topic

ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជទឹក​របស់​ព្រះអង្គសង្រ្គោះ

ព្រះគម្ពីរ​ជា​ដៃគូ​គ្នា

ព្រះគម្ពីរ​ប៊ីប ៖ ម៉ាថាយ ៣:១៣–១៧

ព្រះគម្ពីរ​មរមន ៖ នីហ្វៃទី២ ៣១:៥–១២

Gospel Topic

អ្នក​ជ្រើសរើស​ប្រធានបទ​មួយ

ព្រះគម្ពីរ​ជា​ដៃគូ​គ្នា

ព្រះគម្ពីរ​ប៊ីប ៖
ព្រះគម្ពីរ​មរមន ៖

សូម​គិត​អំពី​របៀប​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន ។ របៀប​មួយ​ដើម្បី​ធ្វើ​ដូច​នេះ គឺ​ត្រូវ​ផ្តល់​នូវ​សំណៅ​មេរៀន​ដែល​បានភ្ជាប់​មក​ជាមួយ​សម្រាប់​សិស្ស​ប្រើប្រាស់​ដើម្បី​បង្កើត​ការចុះផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ប្រសិនបើ​សិស្ស​មិន​ចេះ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទេ អ្នក​អាច​សម្របសម្រួល​សកម្មភាព​នេះ​ដើម្បី​ឲ្យ​សិស្ស​សម្តែង​អ្វី​ដែល​ពួកគេ​នឹង​ចែកចាយ​ជាមួយ​នរណា​ម្នាក់ ។ សកម្មភាព​នេះ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ដែល​បានដាក់​នៅ​ខាងដើម​មេរៀន​នេះ ។

សូម​ជ្រើសរើស​ប្រធានបទ​មួយ​ក្នុង​ចំណោម​ប្រធានបទ​ដែល​អ្នក​បានសិក្សា ហើយ​បង្កើត​ការចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​អាច​ត្រូវ​បានប្រើ​ដើម្បី​ឆ្លើយ​សំណួរ​ថា « ហេតុអ្វី​បាន​ជា​អ្នក​ត្រូវការ​ព្រះគម្ពីរ​មរមន ប្រសិនបើ​អ្នក​ជឿ​លើ​ព្រះគម្ពីរ​ប៊ីប​ហើយ​នោះ ? » រួមទាំង​ខគម្ពីរ​ពី​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ដែល​អ្នក​បានសិក្សា ។ សូម​ពន្យល់​ពី​តម្លៃ​ដែល​អ្នក​រកឃើញ និង​របៀប​ដែល​ព្រះគម្ពីរ​ទាំងពីរ​នេះ​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

ចែកចាយ​ពីអ្វី​ដែល​អ្នក​បានរៀន

អ្នក​អាច​បិទ​ការចុះផ្សាយ ឬ​ប័ណ្ណប្រកាស​របស់​សិស្ស​នៅលើ​ជញ្ជាំង​នៅ​ជុំវិញ​បន្ទប់ ឬ​ដាក់​វា​នៅលើ​តុ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ដើរ​ជុំវិញ​បន្ទប់ និង​មើល​ការងារ​របស់​មិត្ត​រួមថ្នាក់​របស់​ពួកគេ ។ ផ្តល់​ក្រដាស​តូចៗ ឬ​កូន​ក្រដាស​កត់ចំណាំ​បកបិទ​បាន​សម្រាប់​សិស្ស​ប្រើ​នៅពេល​ពួកគេ​បំពេញ​សេចក្តីណែនាំ​ខាងក្រោម ។

2026 Old Testament Seminary Teacher Materials

សូម​សរសេរ « មតិយោបល់ » ទៅកាន់​ការចុះផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ ឬ​ច្រើន​ផ្សេងទៀត ។ នៅក្នុង​មតិយោបល់​របស់​អ្នក សូម​បំពេញ​យ៉ាងហោច​ណាស់​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ខាងក្រោម​នេះ ។

  1. បន្ថែម​សេចក្តីយោង​បទគម្ពីរ​បន្ថែម​ចេញមកពី​ព្រះគម្ពីរ​ប៊ីប ឬ​ព្រះគម្ពីរ​មរមន​ក៏​បាន ដែល​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​យល់​បន្ថែមទៀត​អំពី​ព្រះអង្គ​សង្គ្រោះ និង​ប្រធានបទ​នេះ ។ បញ្ចូល​គំនិត​មួយ​ចំនួន​អំពី​តម្លៃ​របស់​បទគម្ពីរ​ដែល​អ្នក​បានចែកចាយ ។

  2. ចែកចាយ​ពី​របៀប​ដែល​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​បាន​ជួយ​អ្នក​ឲ្យ​យល់​ពី​ព្រះអង្គសង្គ្រោះ និង​ការបង្រៀន​នេះ ។

  3. សរសេរ​បទពិសោធន៍​ដែល​អ្នក​ធ្លាប់​មាន​នៅពេល​ដែល​បទគម្ពីរ​មកពី​ព្រះគម្ពីរ​ប៊ីប ឬ​ព្រះគម្ពីរ​មរមន​បាន​ជួយ​បង្កើន​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។

  4. ជំនួស​ឲ្យ​ការសរសេរ​ពី​គំនិត​របស់​អ្នក​នៅលើ​ក្រដាស​មួយ​សន្លឹក សូម​ចែកចាយ​អ្វី​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃ​នេះ​អំពី​ព្រះអង្គសង្គ្រោះ និង​ការបង្រៀន​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ទ្រង់​នៅលើ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្ទាល់ខ្លួន​របស់​អ្នក ។ បញ្ចូល​វគ្គបទគម្ពីរ​មកពី​ព្រះគម្ពីរ និង​របៀប​ដែល​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​បាន​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

អ្នក​អាច​បញ្ចប់​ថ្នាក់​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​បន្ត​ប្រើប្រាស់​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ដើម្បី​បង្កើន​ការយល់ដឹង​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។

ទន្ទេញ

អ្នក​អាច​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ « អេសេគាល ៣៧:១៥–១៧ » គឺ « ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ធ្វើ​ជា​បន្ទះ​តែមួយ​ដើម្បី​ឲ្យ​បាន​ជាប់ ជាមួយ​គ្នា​នៅ​ដៃ​ឯង » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។