ក្បួនខ្នាត និង​ការហៅ
១២. អង្គការ​បឋម​សិក្សា


« ១២. អង្គការបឋមសិក្សា » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ( ឆ្នាំ២០២៣ ) ។

« ១២. អង្គការបឋមសិក្សា » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ

គ្រួសារ​កំពុងកាន់​ព្រះគម្ពីរ

១២.

អង្គការ​បឋមសិក្សា

១២.១

គោលបំណង និង​អង្គការ

អង្គការ​បឋមសិក្សា​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យរៀបចំ​ខ្លួន​ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ ។

១២.១.១

គោលបំណង

អង្គការ​បឋម​សិក្សា​ជួយ​ដល់​កុមារ​ឲ្យ ៖

  • ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ហើយ​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់ទ្រង់ ។

  • រៀនសូត្រ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់ទ្រង់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • រៀនសូត្រ និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ទទួល​អារម្មណ៍ ទទួល​ស្គាល់ និង​ធ្វើតាម​ព្រះចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

  • រៀបចំខ្លួន ចុះ​សេចក្ដី​សញ្ញា និង​គោរព​តាម​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។

  • ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើងឡើង​របស់​ព្រះ ។

១២.១.៣

ថ្នាក់​ទារកដ្ឋាន

ថ្នាក់​ទារកដ្ឋាន​ជួយ​កុមារ​អាយុ​ពី១៨ ខែ ដល់ ៣ ឆ្នាំ ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ហើយ​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់ទ្រង់ ។

១២.១.៤

ថ្នាក់​ទាំងឡាយ

នៅពេល​មាន​កុមារ​គ្រប់គ្រាន់ នោះ​ពួកគេ​ត្រូវ​បានបែងចែក​ជា​ថ្នាក់​ផ្អែក​តាម​អាយុ​របស់​ពួកគេ ។

ជាទូទៅ​កុមារ​ឡើងពី​ថ្នាក់​អង្គការ​បឋមសិក្សា​ទៅ​ថ្នាក់​យុវនារី ឬ​កូរ៉ុម​ឌីកុន​នៅក្នុង​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ចូល​ដល់​អាយុ ១២ ឆ្នាំ ។

១២.១.៥

ម៉ោង​ច្រៀង​ចម្រៀង

ម៉ោង​ច្រៀង​ចម្រៀង​ជួយកុមារ​ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ហើយ​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់ទ្រង់ ។ នៅពេល​កុមារ​ច្រៀង​អំពី​គោលការណ៍​នៃ​ដំណឹងល្អ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិតពេញ​លេញ​នៃ​គោលការណ៍​ទាំងនោះ ។

គណៈប្រធាន​អង្គការ​បឋម​សិក្សា និង​អ្នកដឹកនាំ​តន្ត្រី​ជ្រើសរើស​ចម្រៀង​សម្រាប់​ខែ​នីមួយៗ ដើម្បី​ពង្រឹង​គោលការណ៍​ដំណឹងល្អ​ដែល​កុមារ​កំពុង​រៀន​នៅក្នុង​ថ្នាក់ និង​នៅ​ឯ​គេហដ្ឋាន​របស់​ពួកគេ ។

១២.១.៦

បទបង្ហាញ​របស់​កុមារ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

បទបង្ហាញ​របស់​កុមារ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ប្រចាំឆ្នាំ ធ្វើឡើង​នៅ​អំឡុង​ពីរបីខែ​មុនដំណាច់​ឆ្នាំ ។

គណៈប្រធាន​អង្គការ​បឋមសិក្សា និង​អ្នកដឹកនាំ​តន្រ្តី​ដាក់​ផែនការ​ពី​បទបង្ហាញ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ។ គណៈប៊ីស្សព​ផ្តល់ឲ្យ​នូវ​ការណែនាំ ។ កុមារ​អាច​ច្រៀងចម្រៀង ឡើងនិយាយ និង​ចែកចាយ​ដំណើររឿង បទគម្ពីរ ឬ​ថ្លែងទីបន្ទាល់ ។

១២.១.៧

ការប្រជុំ​រៀបចំខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ និង​បព្វជិតភាព

គណៈប្រធាន​អង្គការ​បឋមសិក្សា​ដាក់​ផែនការ​ធ្វើ​ការប្រជុំ​រៀបចំខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ និង​បព្វជិតភាព​ជា​រៀងរាល់​ឆ្នាំ ។ គណៈប៊ីស្សព​ផ្តល់ឲ្យ​នូវ​ការណែនាំ ។ ការប្រជុំ​នេះ​គឺ​សម្រាប់​កុមារ​អាយុ ១០ ឆ្នាំ ។ ឪពុកម្តាយ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម ។

១២.២

ការចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើង​របស់​ព្រះ

១២.២.១

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

១២.២.១.២

ការរៀនសូត្រ​ដំណឹង​ល្អ

ការប្រជុំ​អង្គការ​បឋម​សិក្សា​នៅ​ថ្ងៃ​អាទិត្យ ។ សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​អង្គការ​បឋមសិក្សា​ដឹកនាំ​ការបើក​កម្មវិធី ។

កាលវិភាគ​គឺ​មានដូច​ខាងក្រោម​នេះ ៖

ផ្នែក​នៃ​ការប្រជុំ

រយៈពេល

ផ្នែក​នៃ​ការប្រជុំ

ការបើក​កម្មវិធី ( ការអធិស្ឋាន បទគម្ពីរ ឬ​មាត្រា​នៃ​សេចក្តី​ជំនឿ និង​សុន្ទរកថា—កុមារ​ជា​អ្នកធ្វើ​កិច្ចការ​ទាំងអស់​នេះ )

រយៈពេល

៥ នាទី

ផ្នែក​នៃ​ការប្រជុំ

ម៉ោង​ច្រៀងចម្រៀង

រយៈពេល

២០ នាទី

ផ្នែក​នៃ​ការប្រជុំ

ការផ្លាស់ប្តូរ​ទៅថ្នាក់

រយៈពេល

៥ នាទី

ផ្នែក​នៃ​ការប្រជុំ

ថ្នាក់ និង​ការអធិស្ឋាន​បិទ

រយៈពេល

២០ នាទី

ថ្នាក់​ទារកដ្ឋាន​សម្រាប់​កុមារ​អាយុ ១៨​ខែ ទៅ ៣ ឆ្នាំ​មានរយៈពេល ៥០ នាទី ។ សៀវភៅ មើល​ន៍ កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ផ្តល់​ឲ្យ​នូវកាលវិភាគ​ដែល​បានស្នើ ។

១២.២.១.៣

ការបម្រើ និង​សកម្មភាព​នានា

នៅដើម​ខែ​មករា នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ៨ ឆ្នាំ នោះ​កុមារ​អាច​ចាប់ផ្តើម​ចូលរួម​ក្នុង​សកម្មភាព​អង្គការ​បឋមសិក្សា​បាន ។

សកម្មភាព​អង្គការ​បឋមសិក្សា​ត្រូវ​ធ្វើឡើង​ខុស​ពី​ថ្ងៃ​អាទិត្យ ឬ​ល្ងាច​ថ្ងៃ​ចន្ទ ។

  • សកម្មភាព​ទាំងឡាយ​របស់​អង្គការបឋមសិក្សា​ធ្វើឡើងពីរ​ដង​ក្នុង​មួយខែ នៅពេល​ដែល​អាច​ធ្វើបាន ។

  • ជាធម្មតា កុមារា និង​កុមារី​ជួប​ដាច់​ដោយឡែក​ពីគ្នា ។ ទោះជា​យ៉ាងណា​ក្តី ពួកគេ​អាច​ចូលរួម​គ្នា​សម្រាប់​សកម្មភាព​មួយ​ចំនួន ឬ​នៅក្នុង​ទីតាំង​ដែល​មាន​កុមារតិច ។

គណៈប៊ីស្សព​ធានា​ឲ្យបានថា​ថវិកា និង​សកម្មភាពនានា​សម្រាប់​កុមារា និង​កុមារី​នៅក្នុង​អង្គការ​បឋមសិក្សា​មាន​ភាពគ្រប់គ្រាន់ និង​សមភាព ។

១២.២.១.៤

ការអភិវឌ្ឍ​ផ្ទាល់ខ្លួន

នៅក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្រ្គោះ នោះ​កុមារ—ចាប់ផ្តើម​នៅឆ្នាំ ដែល​ពួកគេ​ឈានដល់​អាយុ ៨​ឆ្នាំ—​ត្រូវបាន​អញ្ជើញ​ឲ្យ​ដាក់​គោលដៅ​ដើម្បី​រីកចម្រើន​ខាងវិញ្ញាណ ខាងសង្គម ខាងរាងកាយ និង​ខាង​បញ្ញា ( សូមមើល លូកា ២:៥២ ) ។

ពួកគេ​អាច​ប្រើ ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​ណែនាំ​កុមារ ដើម្បី​កំណត់ និង​កត់ត្រា​គោលដៅ ។

១២.៣

ថ្នាក់​ដឹកនាំ​អង្គការ​បឋម​សិក្សា​វួដ

១២.៣.១

គណៈ​ប៊ីស្សព

ការទទួលខុសត្រូវ​ដ៏​សំខាន់​បំផុត​របស់​ប៊ីស្សព​គឺ ត្រូវ​មើលថែ ជំនាន់​ដែល​កំពុង​ពេញវ័យ នៅក្នុង​វួដ​របស់​គាត់ ។ ប៊ីស្សព​អាច​ចាត់​ឲ្យ​ទីប្រឹក្សា​ម្នាក់​ជួយ​នៅក្នុង​ការទទួល​ខុសត្រូវ​របស់​គាត់​សម្រាប់​អង្គការ​បឋម​សិក្សា​បាន ។ ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​ម្នាក់​ជួប​ជាប្រចាំ​ជាមួយ​ប្រធាន​អង្គការ​បឋម​សិក្សា ។

ប៊ីស្សព និង​ទីប្រឹក្សា​របស់គាត់​ចូលរួម​ក្នុង​អង្គការ​បឋមសិក្សា​ជាប្រចាំ ។

១២.៣.២

គណៈប្រធាន​អង្គការ​បឋម​សិក្សា

ប៊ីស្សព​ហៅ ហើយ​ញែក​ចេញ​ស្ត្រី​មជ្ឈិម​វ័យ​ម្នាក់​ឲ្យ​បម្រើ​ជា​ប្រធាន​អង្គការ​បឋម​សិក្សា​ក្នុង​វួដ ។

នៅក្នុង​អង្គភាព​តូច​មួយ ប្រធាន​អង្គការ​បឋម​សិក្សា​ប្រហែល​ជាអ្នក​ដឹកនាំ​តែម្នាក់​គត់​ដែល​បាន​ហៅ​នៅក្នុង​អង្គការ​បឋម​សិក្សា ។ នៅក្នុង​ករណី​នេះ គាត់​ធ្វើការ​ជាមួយ​នឹង​ឪពុកម្ដាយ​ដើម្បី​រៀបចំ​មេរៀន ម៉ោង​ច្រៀង​ចម្រៀង និង​សកម្មភាព​នានា ។ ប្រសិនបើ​អង្គភាព​នោះ​ធំ​ល្មម​គ្រប់គ្រាន់ នោះ​អាច​មាន​ការហៅ​បន្ថែម​ទៀត​តាម​លំដាប់​លំដោយ​នេះ ៖ ទីប្រឹក្សា អ្នកដឹកនាំ​ភ្លេង គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​ថ្នាក់​ទារកដ្ឋាន លេខា និង​ថ្នាក់ដឹកនាំ​សកម្មភាព ។

គណៈប្រធាន​អង្គការ​បឋម​សិក្សា​ជួយ​ឪពុក​ម្ដាយ​ឲ្យ​រៀបចំ​កុមារ​ដើម្បី​ចាប់ផ្ដើម​ដើរ និង​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

ដើម្បី​សម្រេច​ការណ៍​នេះ​បាន ប្រធាន​អង្គការ​បឋម​សិក្សា​អាច​ចាត់​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​របស់​ខ្លួន ឲ្យ​ជួយ​ឪពុក​ម្ដាយ​ដើម្បី​រៀបចំ​កូនៗ​របស់​ពួកគាត់​ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។ ប្រធាន​អង្គការ​បឋម​សិក្សា​អាច​ចាត់​សមាជិក​ម្នាក់ទៀត​ក្នុង​គណៈប្រធាន​របស់​ខ្លួន ឲ្យ​ជួយ​ឪពុក​ម្ដាយ​ដើម្បី​រៀបចំ​កូនៗ​របស់​ពួកគាត់​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​ទទួល​បព្វជិតភាព ។

ប្រធាន​អង្គការ​បឋម​សិក្សា​មាន​ការទទួល​ខុសត្រូវ​បន្ថែម​ទៀត​ដូច​ខាងក្រោម​នេះ ។ ទីប្រឹក្សា​របស់​គាត់​ជួយ​ដល់​គាត់ ។

  • បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​វួដ ។

  • ធ្វើ​ការ​ប្រជុំ​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ជា​ទៀង​ទាត់ ហើយ​ជួប​នឹង​ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​របស់​គាត់ ។

  • ជួយ​ដាក់​ផែនការ​ធ្វើ​កម្មវិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​កុមារ​ដែល​មាន​កំណត់ត្រា នៅពេល​មាន​ការស្នើសុំ​ឲ្យ​ធ្វើ​ដូច្នោះ ( សូមមើល ១៨.៧.២ ) ។

  • ដាក់​ផែនការ ហើយ​ដឹកនាំ​ការ​បើក​កម្មវិធី​ប្រជុំ​អង្គការ​បឋម​សិក្សា​នៅ​ថ្ងៃ​អាទិត្យ ។

  • ធ្វើ​ការ​ងារ​បម្រើ​ដល់​កុមារ គ្រូបង្រៀន និង​ថ្នាក់​ដឹកនាំ​ម្នាក់ៗ​ក្នុង​អង្គការ​បឋម​សិក្សា ។

  • បង្រៀន​ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន​ក្នុង​អង្គការ​បឋម​សិក្សា​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ ហើយ​គាំទ្រ​ពួកគេ​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ទាំង​នោះ ដោយ​ណែនាំ​ពួកគេ​ពី​ការ​ហៅ​របស់​ពួកគេ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ ២០១៦ ] ទំព័រ ៣៨ ) ។

  • មើលការ​ខុស​ត្រូវ​លើ​កំណត់ត្រា របាយការណ៍ ថវិកា និង​ហិរញ្ញវត្ថុ​នៃ​អង្គការ​បឋម​សិក្សា ។

១២.៣.៤

អ្នកដឹកនាំ​ភ្លេង និង​អ្នក​លេង​ព្យាណូ

អ្នកដឹកនាំ​ភ្លេង និង​អ្នក​លេង​ព្យាណូ​បង្រៀន​កុមារ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​តន្ត្រី​អំឡុង​ម៉ោង​ច្រៀង​ចម្រៀង ។

ប្រសិនបើ​គ្មាន​អ្នកលេង​ព្យាណូ ឬ​គ្មាន​ព្យាណូ​ទេ នោះ​ថ្នាក់ដឹកនាំ​អាច​ប្រើ​ឧបករណ៍​ដែល​ថតទុក ។

១២.៣.៥

គ្រូបង្រៀន និង​អ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋាន

គណៈប្រធាន​អង្គការបឋមសិក្សា​ផ្តល់​អនុសាសន៍​ឲ្យ​គណៈប៊ីស្សព​ហៅ​បុរស និង​ស្រ្តី​មក​បម្រើ​ជា​គ្រូបង្រៀន​ក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា និង​ជាអ្នក​ដឹកនាំ​ថ្នាក់​ទារកដ្ឋាន ។ សមាជិក​ទាំងនេះ​ត្រូវបាន​ហៅឲ្យ​បង្រៀន និង​ផ្ដល់​ការងារ​បម្រើ​ដល់​ក្រុម​កុមារ​ដែល​មាន​អាយុ​ជាក់លាក់ ។

គ្រូបង្រៀន​បឋម​សិក្សា​បង្រៀន​មក​ពី​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ( អាយុ ៣–១១ ឆ្នាំ ) ។

ថ្នាក់​ដឹកនាំ​ថ្នាក់​ទារកដ្ឋាន​បង្រៀន​ចេញ​មកពី​សៀវភៅ មើល​ន៏ កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ។

១២.៣.៦

អ្នកដឹកនាំ​សកម្មភាព

អ្នកដឹកនាំ​សកម្មភាព​ក្នុង​អង្គការ​បឋមសិក្សា​ផ្ដល់​ការងារ​បម្រើ​ដល់​កុមារ នៅពេល​ពួកគាត់​ដាក់​ផែនការ​បម្រើ និង​ធ្វើ​សកម្មភាព​សម្រាប់​កុមារ​នៅ​ខែ​មករា នៃ​ឆ្នាំ​ដែល​កុមារ​ឈាន​ដល់​អាយុ ៨ ឆ្នាំ ( សូមមើល ១២.២.១.៣ ) ។ ការបម្រើ និង​សកម្មភាព​នានា​ផ្តោតទៅ​លើ​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើង​ឡើង ។ សកម្មភាព​ទាំងនេះ​ផ្ដល់​ភាព​សប្បាយរីករាយ និង​ការចូលរួម​ចំណែក ។

១២.៥

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បនែ្ថម

១២.៥.១

ការការពារ​កុមារ

នៅពេល​មជ្ឈិមវ័យ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កុមារ​នៅក្នុង​បរិវេណ​របស់​សាសនាចក្រ យ៉ាង​ហោច​ណាស់​គួរ​មាន​មជ្ឈិមវ័យ​ពីរ​រូប​ដែល​មាន​ការទទួល​ខុសត្រូវ មាន​វត្តមាន​នៅទីនោះ ។

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​កុមារ​ត្រូវតែ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​ការការពារ​កុមារ និង​យុវវ័យ​អំឡុង​ពេល​មួយ​ខែ ក្រោយពី​ទទួល​បាន​ការគាំទ្រ​ចំពោះ​ការហៅ​នេះ ( នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។