ក្បួនខ្នាត និង​ការហៅ
៥. ថ្នាក់ដឹកនាំ​ទូទៅ និង​ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់


« ៥. ថ្នាក់ដឹកនាំ​ទូទៅ និង​ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ( ឆ្នាំ២០២៣ ) ។

« ៥. ថ្នាក់ដឹកនាំ​ទូទៅ និង​ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ។

គណៈ​ប្រធាន​ទីមួយ

៥.

ថ្នាក់ដឹកនាំ​ទូទៅ និង​ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់

៥.០

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « ថ្ម​ជ្រុង​យ៉ាង​ឯក » នៃ​សាសនាចក្រ​របស់​ទ្រង់ ( អេភេសូរ ២:២០ ) ។ ទ្រង់​កាន់​កូនសោ​បព្វជិតភាព​ទាំងអស់ ។ ទ្រង់​ហៅ​ពួកសាវក និង​ពួកព្យាការី​ឲ្យ​ជួយ​ទ្រង់​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។ ទ្រង់​ប្រគល់​ឲ្យ​អ្នកបម្រើ​ដ៏ជម្រើស​ទាំងនេះ​នូវ​រាល់​កូនសោ ដែល​មាន​នៅពេល​បច្ចុប្បន្ន​សម្រាប់​នគរ​ព្រះ​នៅលើ​ផែនដី​នេះ ។ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៧:១២–១៣; សូមមើល​ផងដែរ ៣.៤.១ នៅក្នុង​ក្បួនខ្នាត​នេះ ) ។

តាមរយៈ​ព្យាការី និង​ពួកសាវក ព្រះអម្ចាស់​ហៅ​បុរស​ទាំងឡាយ​ឲ្យ​កាន់​តំណែង​ពួកចិតសិប​នាក់ ដើម្បី​ជួយ​ដល់​កិច្ចការ​របស់​ទ្រង់​នៅ​ទូទាំង​ពិភពលោក​នេះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:៣៨ ) ។ លើសពី​នេះ គណៈប៊ីស្សព​ជា​អធិបតី អ្នកកាន់​តំណែង​ទូទៅ ព្រមទាំង​ថ្នាក់ដឹកនាំ​ជា​បុរស និង​ស្ដ្រី​ដទៃ​ទៀត​ក៏មាន​ការទទួល​ខុសត្រូវ​ដ៏សំខាន់ ដើម្បី​ជួយ​នៅក្នុង​កិច្ចការ​នេះ​ផងដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល ជំពូកទី ៥ នៅក្នុង ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ (ChurchofJesusChrist.org ) ។