កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
តើ​ការរៀន​ភាសា​អង់គ្លេស​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ ?


« តើ​ការរៀន​ភាសា​អង់គ្លេស​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ ? » មគ្គទេសក៍​សិក្សា​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា

« អត្ថប្រយោជន៍​នៃ​ការរៀន​ភាសា​អង់គ្លេស » មគ្គទេសក៍​សិក្សា​កម្មវិធី ECM

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជាអែលឌើរ​ពីរ​នាក់​កំពុង​សិក្សា​ជាមួយគ្នា

តើ​ការរៀន​ភាសា​អង់គ្លេស​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ ?

ការរៀន​ភាសា​អង់គ្លេស​អាច​ផ្ដល់​ពរជ័យ​ដល់​អ្នក​ក្នុង​នាមជា​អ្នកផ្សព្វផ្សាយ​សាសនា និង​បង្កើន​ឱកាស​សម្រាប់​ការបម្រើ ការអប់រំ និង​ការងារ​នៅ​ក្រោយ​បេសកកម្ម​របស់​អ្នក ។

7:9

ការបម្រើ

« ប្រសិនបើ​អ្នក​មិន​ចេះ​ភាសា​អង់គ្លេស​ទេ អ្នក​គួរតែ​សិក្សា​វា​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ ការណ៍​នេះ​នឹង​ផ្ដល់​ពរជ័យ​ដល់អ្នក​អំឡុង​បេសកកម្ម​និង​ពេញ​មួយ​ជីវិត​របស់​អ្នក » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១៣០ ) ។ ការរៀន​ភាសា​អង់គ្លេស​ក្នុងអំឡុង​ពេល​បេសកកម្ម​របស់​អ្នក​អាច​ផ្តល់​ឱកាស​ដល់អ្នក និង​ដៃគូ​របស់​អ្នក​ដើម្បី​ពង្រឹង និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ។ « ជួយ​ដៃគូ​របស់​អ្នក​ឲ្យ​ដកពិសោធន៍​នូវ​ភាពជោគជ័យ ហើយ​ទទួល​បាន​ទំនុកចិត្ត​ក្នុង​ការ​រៀន​ភាសា​បេសកកម្ម ឬ​ការ​រៀនភាសា​អង់គ្លេស ។ សូម​សរសើរ​ដៃគូ​របស់​អ្នក និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត​ដោយ​ស្មោះ និង​ឲ្យ​បានញឹក​ញាប់​ចំពោះ​ការរីកចម្រើន​របស់​ពួកគេ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១៣៣ ) ។ នៅពេល​អ្នក​ត្រឡប់មក​ផ្ទះ​វិញ អ្នក​អាច​ប្រើជំនាញ​ភាសា​អង់គ្លេស​របស់​អ្នក​ដើម្បី​ជួយ​អ្នកដទៃ ។ « សូម​បន្ត​ប្រើ​ភាសា​បេសកកម្ម​របស់​អ្នក​បន្ទាប់​ពី​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ព្រះអម្ចាស់​បាន​ដាក់ទុន​ច្រើន​ណាស់​ទៅលើ​អ្នក ហើយ​ទ្រង់​ប្រហែល​ជា​ប្រើ​សមត្ថភាព​ភាសា​របស់​អ្នក​នៅពេល​ក្រោយ​ក្នុង​ជីវិត​របស់​អ្នក » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១៣០ ) ។

ការអប់រំ

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​វ័យក្មេង​ទាំងអស់​ដែល​បាន​បញ្ចប់​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ខ្លួន ( រួម​ទាំង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែកផ្សព្វផ្សាយ និង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ដែល​ដោះលែង​មុនកំណត់ ) ត្រូវបាន​អនុម័ត​ជាមុន​ឲ្យ​រៀន​នៅ BYU–Pathway Worldwide និង​ទទួល​បាន ការបញ្ចុះ​តម្លៃ​សិក្សា ។ នៅពេល​ពួកអ្នកផ្សព្វផ្សាយ​សាសនា​បញ្ចប់​វគ្គសិក្សា EnglishConnect កម្រិត​៣ តាម​អនឡាញ ឬ​ការវាយ​តម្លៃ​ផ្នែក​ភាសា​អង់គ្លេស​បាន​ពិន្ទុល្អ នោះ​ពួកគេ​មិនចាំ​បាច់​ធ្វើ​ការវាយ​តម្លៃ​ដើម្បី​បាន​ចូលរៀន​ភាសា​អង់គ្លេស​ក្នុង​កម្មវិធី​សិក្សា BYU-Pathway Worldwide ទៀត​នោះ​ទេ ។ BYU-Pathway គឺជា​កម្មវិធី​សាកល​វិទ្យាល័យ​ដែល​ផ្តល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​តាម​អនឡាញ ។

ការងារ

ការរៀន​ភាសា​អង់គ្លេស​អាច​បង្កើន​ឱកាស​ការងារ​សម្រាប​អ្នក ។ ឱកាស​ការងារ​ទាំងនេះ​អាច​មាន​ក្នុងស្រុក ឬ​ពី​ចម្ងាយ ។ នៅក្នុង​ប្រទេស​ដែល​ភាសា​អង់គ្លេស​មិនមែន​ជាភាសា​ចម្បង បុគ្គល​ដែល​និយាយ​ភាសា​អង់គ្លេស​បានមាន​ជម្រើស​ការងារ​ច្រើន និង​អាច​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​បុគ្គល​ដែល​មិន​ចេះ​និយាយ​ភាសា​អង់គ្លេស​ជាមធ្យម ពី ៣០–៥០​ភាគរយ ។

សូមចូល​មើល គេហទំព័រ missionary.englishconnect.org ដើម្បី​ស្វែងយល់​បន្ថែម និង​ចូល​ប្រើ​ធនធាន​បន្ថែម ។