កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
សូមស្វាគមន៍​មកកាន់​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា


« សូមស្វាគមន៍​មកកាន់​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា » មគ្គទេសក៍​សិក្សា​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា

« សូមស្វាគមន៍ » មគ្គទេសក៍​សិក្សា​កម្មវិធី ECM

សូមស្វាគមន៍​មកកាន់​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា

« ប្រសិនបើ​អ្នក​មិន​ចេះ​ភាសា​អង់គ្លេស​ទេ អ្នក​គួរតែ​សិក្សា​វា​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ ការណ៍​នេះ​នឹង​ផ្ដល់​ពរជ័យ​ដល់អ្នក​អំឡុង​បេសកកម្ម និង​ពេញ​មួយ​ជីវិត​របស់​អ្នក ។ ការរៀន​ភាសា​អង់គ្លេស​ក៏​នឹង​ផ្ដល់​ពរជ័យ​ដល់​គ្រួសារ​របស់​អ្នក​ដែរ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ១៣០ ) ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​អែលឌើរ​ពីរ​នាក់​កំពុង​សិក្សា​ជាមួយគ្នា

គោលបំណង

កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ត្រូវបាន​ផ្តល់ជូន​ដើម្បី​ជួយ​អ្នក​រៀន​ភាសា​អង់គ្លេស « ដោយ​សារ​ការសិក្សា និង​ដោយ​សារ​សេចក្ដី​ជំនឿ​ផង » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១១៨ ) ។ កម្មវិធី​EnglishConnect អាច​ជួយ​អ្នក ៖

  • បង្កើន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌ ។

  • អនុវត្ត​គោលការណ៍​ខាងវិញ្ញាណ​នៃការរៀន​ភាសា ។

  • អភិវឌ្ឍ​ជំនាញ​ភាសា​អង់គ្លេស ។

ការរៀន​ភាសា​អង់គ្លេស​អាច​ផ្ដល់​ពរជ័យ​ដល់​អ្នក​ក្នុង​នាមជា​អ្នកផ្សព្វផ្សាយ​សាសនា និង​បង្កើន​ឱកាស​សម្រាប់​ការបម្រើ ការងារ និង​ការអប់រំ—រួមទាំង​កម្មវិធី BYU-Pathway Worldwide ផងដែរ នៅក្រោយ​ការបញ្ចប់​បេសកកម្ម​របស់​អ្នក ។

សូមមើល « តើ​ការរៀន​ភាសា​អង់គ្លេស​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ » ដើម្បី​ស្វែងយល់​បន្ថែម ។

កម្រិត​នៃ​កម្មវិធី EnglishConnect

កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា មានច្រើន​កម្រិត ដើម្បី​ជួយ​អ្នក​ឲ្យ​រីកចម្រើន ៖ កម្មវិធី​EnglishConnect សម្រាប់​កម្រិត​ដំបូង កម្មវិធី​EnglishConnect កម្រិត​១ កម្មវិធីEnglishConnect កម្រិត​២ និង​កម្មវិធី EnglishConnect កម្រិត​៣ ។ កម្រិត​នីមួយៗ​មាន​ធនធាន​សម្រាប់​ការសិក្សា​ផ្ទាល់ខ្លួន និង​ការអនុវត្ត​ជាដៃគូ ។ ប្រសិនបើ​អ្នក​មិនទាន់​ទទួល​បាន​សម្ភារ​របស់​អ្នកទេ សូម​ទាក់ទង​អ្នកដឹកនាំ​បេសកកម្ម​របស់​អ្នក ។

ក្រាហ្វិក​បង្ហាញ​ពីការរីក​ចម្រើន​មកពី​កម្មវិធី​EnglishConnenct កម្រិត​១ ទៅ​កម្មវិធី​EnglishConnect កម្រិត​២ ទៅកម្មវិធី​EnglishConnect កម្រិត​៣ និង​ចុងក្រោយ​រហូត​ដល់​BYU–Pathway Worldwide

ការសិក្សា​ភាសា​ប្រចាំថ្ងៃ

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មាន​ពេលសិក្សា​ភាសា​ប្រចាំថ្ងៃ​ពី ៣០–៦០​នាទី នៅក្នុង​កាលវិភាគ​របស់​ពួកគេ ( សូមមើល បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ២.៤.២ ) ។ បន្ថែម​ពីលើ​នេះទៀត អ្នក​អាច​អនុវត្ត​ភាសា​បេសកកម្ម និង​ភាសា​អង់គ្លេស​របស់​អ្នក​ជាមួយ​ដៃគូ​របស់​អ្នក​ពេញ​មួយថ្ងៃ ។

អ្នក​អាចប្រើ​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដើម្បី​ប្រទានពរ​ដល់​អ្នក​ក្នុងអំឡុង​ពេល​នៃ​បេសកកម្ម​របស់​អ្នក និង​ពេញ​មួយជីវិត​របស់​អ្នក ។

សូមមើល « បទពិសោធន៍​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា »

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​កំពុង​សិក្សា​ជាមួយ​គ្នា

សូម​អនុវត្ត​គោលការណ៍​នៅក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ជំពូកទី ៧ ដើម្បី​ហ្វឹកហាត់​ជារៀង​រាល់ថ្ងៃ និង​ស្វែងរក​អំណោយទាន​ខាងភាសា ។

« ចូរ​អត់ធ្មត់ ក្នុង​ពេល​ដែល​អ្នក​សិក្សា និង​អនុវត្ត​ភាសា​នោះ​ប្រកប​ដោយ​ការអធិស្ឋាន ។ សូម​ទុកចិត្ត​ថា ព្រះវិញ្ញាណ​នឹង​ជួយអ្នក នៅពេល​អ្នក​ខិតខំ​ដោយ​ឧស្សាហ៍ ។ សូម​មាន​សេចក្ដីជំនឿ​ថា អ្នក​អាច​មាន​អំណោយទាន​ខាង​ភាសា » ( ប្រកាស​ដំណឹងល្អ​របស់​យើង​ទំព័រ​១៣៣ ) ។