កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
ផែនការ​សិក្សា EnglishConnect កម្រិត​១ និង ២


« ផែនការ​សិក្សា EnglishConnect កម្រិត​១ និង ២ » មគ្គទេសក៍​សិក្សា​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា

« ផែនការ​សិក្សា EC​កម្រិត​១ និង ២ » មគ្គទេសក៍​សិក្សា​កម្មវិធី ECM

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​ពីរ​នាក់​កំពុង​សិក្សា​ជាមួយគ្នា

ផែនការ​សិក្សា EnglishConnect កម្រិត​១ និង ២

ថ្ងៃទី ១–២ ៖ សៀវភៅ​សិក្សា​សម្រាប់​អ្នករៀន

  • ចូរ​បំពេញ​សកម្មភាព​ដោយខ្លួនឯង នៅក្នុង​ផ្នែក « Personal Study » នៃ​ជំពូក​មេរៀន​ដែលអ្នក​កំពុង​រៀន ។

  • ជាមួយ​នឹង​ដៃគូ​របស់​អ្នក ឬ​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត សូម បំពេញ​ផ្នែក « Conversation Group » នៃ​ជំពូក​មេរៀន​ដែលអ្នក​កំពុង​រៀន ។ ប្រើ​ផែនការ​មេរៀន​របស់​ដៃគូ​ដែល​សិក្សា​កម្រិតទាប​ជាង ។

ថ្ងៃទី ៣–៤ ៖ សៀវភៅ​លំហាត់

  • មើល « Vocabulary » បន្ថែម​ឡើងវិញ នៅខាង​ក្រោយ​សៀវភៅ​លំហាត់​ដោយខ្លួនឯង ឬ​ជាមួយ​ដៃគូ​របស់​អ្នក ។

  • បំពេញ​ផ្នែក « Conversation » និង « Activities 1–8 » សម្រាប់​ការស្តាប់ ការនិយាយ ការអាន និង​ការសរសេរ ( មាននៅក្នុង​សៀវភៅ​លំហាត់ ឬ​នៅលើ​គេហទំព័រ missionary.englishconnect.org ) ។

  • អ្នក​អាច​ប្រើ​ធនធាន​សៀវភៅ​លំហាត់​ជា​សំឡេង នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​សម្រាប់​សកម្មភាព​ស្តាប់សំឡេង​សៀវភៅ​លំហាត់ ៖

ថ្ងៃទី ៥–៦ ៖ សៀវភៅ​លំហាត់ និង​ការមើល​ឡើងវិញ

  • បំពេញ « Expansion Activities » ដោយខ្លួនឯង ឬ​ជាមួយ​ដៃគូ​របស់​អ្នក ។ អ្នក​អាច​ធ្វើ​សកម្មភាព​ទាំងនេះ​នៅក្នុង​សៀវភៅ​លំហាត់ ឬ​នៅលើ​គេហទំព័រ missionary.englishconnect.org ។

  • បំពេញ​សកម្មភាព « Practice » ជាមួយ​ដៃគូ​របស់​អ្នក ។ ប្រើ​ផែនការ​មេរៀន​របស់​ដៃគូ​ដែល​សិក្សា​កម្រិតទាប​ជាង ។ អ្នក​អាច​ធ្វើ​សកម្មភាព​ទាំងនេះ​នៅក្នុង​សៀវភៅ​លំហាត់ ឬ​នៅលើ​គេហទំព័រ missionary.englishconnect.org ។

  • បំពេញ​សកម្មភាព​បញ្ចេញ​សំឡេង និង​កម្រង​សំណួរ​ពិនិត្យមើល​ខ្លួនឯង ( ដែល​មានតែ​នៅលើ​គេហទំព័រ missionary.englishconnect.org ) ។

  • ពិនិត្យ​មើល​វាក្យសព្ទ លំនាំ និង​ការសន្ទនា​ឡើងវិញ ។ អនុវត្ត​ការនិយាយ​ឲ្យ​បានច្រើន​តាម​ដែលអាច​ធ្វើ​ទៅ​បាន ។