កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
តើ​ខ្ញុំ​ចាប់ផ្តើម​ដោយ​របៀបណា ?


« តើ​ខ្ញុំ​ចាប់ផ្តើម​ដោយ​របៀបណា ? » មគ្គទេសក៍​សិក្សា​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា

« ចាប់ផ្តើម » មគ្គទេសក៍​សិក្សា​កម្មវិធី ECM

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​ពីរ​នាក់​កំពុង​សិក្សា​ជាមួយគ្នា

តើ​ខ្ញុំ​ចាប់ផ្តើម​ដោយ​របៀបណា ?

បំពេញ « ជំហាន​សម្រាប់​ភាពជោគជ័យ » នៅលើ​គេហទំព័រ missionary.englishconnect.org/missionary ។ ជំហាន​ទាំងនេះ​នឹងជួយ​អ្នក​ដាក់គោលដៅ ជ្រើសរើស​កម្រិត​សិក្សា​របស់​អ្នក និង​រៀន​ប្រើ​ធនធាន​សិក្សា ។

សូម​ជ្រើសរើស​កម្រិត​សិក្សា​របស់​អ្នក

អាន​អំពី​កម្រិត​សិក្សា​នៃ​កម្មវិធី EnglishConnect ហើយ​សម្រេច​ចិត្ត​ពី​កម្រិត​ដែល​អ្នក​គួរ​ចាប់ផ្តើម ។

  • កម្មវិធី EnglishConnect សម្រាប់​អ្នក​សិក្សា​ដំបូង ៖ ខ្ញុំ​ចេះ​ភាសា​អង់គ្លេស​តិចតួច ឬ​មិនចេះ​ទាល់​តែសោះ ។

  • កម្មវិធី​EnglishConnect កម្រិត​១ ៖ ខ្ញុំស្គាល់​អក្ខរក្រម​ភាសាអង់គ្លេស ហើយ​អាច​និយាយ​ពាក្យ​មូលដ្ឋាន ឬ​ចងចាំ​ឃ្លា​បាន ។

  • កម្មវិធី​EnglishConnect កម្រិត​២ ៖ ខ្ញុំ​អាច​បង្កើត​ប្រយោគ​មូលដ្ឋានបាន ប៉ុន្តែ​ពេលខ្លះ​មានការ​ពិបាក​ក្នុង​ការសន្ទនា​សាមញ្ញៗ ។

  • កម្មវិធី​EnglishConnect កម្រិត​៣ ៖ ខ្ញុំ​អាច​សន្ទនា​បាន​ធម្មតា ហើយ​អាចអាន និង​សរសេរ​ប្រយោគ​មូលដ្ឋាន​បាន ។

អនុវត្ត​តាម​ផែនការ​សិក្សា​ទៅតាម​កម្រិត​របស់​អ្នក

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជា​អែលឌើរ​កំពុង​សិក្សា​ជាមួយ​គ្នា

អនុវត្ត​គោលការណ៍​នៃ​ការរៀន​ភាសា​នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូកទី ៧ នៅពេល​អ្នក​ហ្វឹកហាត់ និង​ស្វែងរក​អំណោយទាន​ខាងភាសា ។

« ផ្នែក​មួយ​នៃ​ការ​ស្វែងរក​អំណោយទាន​ខាង​ភាសា​គឺ​ការធ្វើការ និង​ការ​ខំរៀន​ភាសា​ដោយ​អស់ពី​សមត្ថភាព ។ ចូរ​អត់ធ្មត់ ក្នុង​ពេល​ដែល​អ្នក​សិក្សា និង​អនុវត្ត​ភាសា​នោះ​ប្រកប​ដោយ​ការអធិស្ឋាន ។ សូមទុកចិត្ត​ថា ព្រះវិញ្ញាណ​នឹង​ជួយអ្នក នៅពេល​អ្នក​ខិតខំ​ដោយ​ឧស្សាហ៍ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ១៣៣ ) ។