កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
តើ​ខ្ញុំ​ត្រូវធ្វើ​អ្វីខ្លះ​ក្នុងអំឡុង​ពេល​សិក្សា​ភាសា​ប្រចាំថ្ងៃ ?


« តើ​ខ្ញុំ​ត្រូវធ្វើ​អ្វីខ្លះ​ក្នុងអំឡុង​ពេល​សិក្សា​ភាសា​ប្រចាំថ្ងៃ ? »មគ្គទេសក៍​សិក្សា​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា

« ការសិក្សា​ភាសា​ប្រចាំថ្ងៃ » មគ្គទេសក៍​សិក្សា​កម្មវិធី ECM

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​ពីរ​នាក់​កំពុង​សិក្សា​ជាមួយគ្នា

តើ​ខ្ញុំ​ត្រូវធ្វើ​អ្វីខ្លះ​ក្នុងអំឡុង​ពេល​សិក្សា​ភាសា​ប្រចាំថ្ងៃ ?

អនុវត្តតាម គោលការណ៍​ទាំងឡាយ​នៃ ប្រកាស​ដំណឹង​ល្អ​របស់​យើង

ប្រកាស​ដំណឹង​ល្អ​របស់​យើង បង្រៀន​អ្នក​ពី​របៀប​រៀបចំ​ខ្លួន​ខាងវិញ្ញាណ និង​ធ្វើ​ឲ្យ​ការសិក្សា​របស់​អ្នក​មាន​អត្ថន័យ ។ វាក៏​ជួយ​អ្នក​រៀន​អំពី​របៀប​ស្វែងរក​អំណោយទាន​ខាង​ភាសា និង​អនុវត្តតាម​គោលការណ៍​នៃការរៀន​ភាសា​ផងដែរ ។ មើល​គោលការណ៍​ដែលបាន​បង្រៀន​នៅក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ជំពូកទី ៧ ឡើងវិញ​ជាប្រចាំ ហើយ​ព្យាយាម​អនុវត្តតាម​គោលការណ៍​ទាំងនោះ​ក្នុង​អំឡុង​ពេល​សិក្សា​ភាសា​របស់​អ្នក ។

បង្កើត​ផែនការ​សិក្សា​ភាសា

« ផែនការ​សិក្សា​ភាសា​ជួយ​ទាំង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី និង​អ្នកដែល​មាន​បទពិសោធន៍​ឲ្យ​ផ្ដោត​លើ​អ្វីដែល​ពួកគេ​អាច​ធ្វើ​រៀងរាល់ថ្ងៃ ដើម្បី​កែលម្អ​សមត្ថភាព​របស់​ពួកគេ » ( ប្រកាស​ដំណឹងល្អ​របស់​យើង១៣១ ) ។ ពិចារណា​អនុវត្ត​ដំណើរការ​នៃ​ការដាក់​គោលដៅ​ដែល​បានបង្រៀន​នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូកទី ៨ ដើម្បី​ជួយអ្នក​រៀន​ភាសា​អង់គ្លេស ។

  1. ដាក់​គោលដៅ​ប្រចាំ​សប្តាហ៍ និង​ប្រចាំថ្ងៃ​សម្រាប់​ការរៀន​ភាសា​អង់គ្លេស ។

  2. កត់ត្រា និង​ដាក់កាលវិភាគ​ថាតើ​មេរៀន EnglishConnect សៀវភៅ​ណែនាំ​សម្រាប់​អ្នកសិក្សា សៀវភៅ​លំហាត់ និង​ធនធាន​អនឡាញ​មួយណា​ដែល​អ្នក​នឹងប្រើ ពេលណា​ដែលអ្នក​នឹង​ប្រើវា និង​របៀប​ដែល​អ្នក​ដាក់ផែនការ​ដើម្បី​រួមបញ្ចូល​ដៃគូ​របស់​អ្នក​ក្នុងការ​សិក្សា ។

  3. អនុវត្ត​តាម​ផែនការ​របស់​អ្នក ។

  4. រំឭក ហើយ​តាមដាន ។ សូម​រំឭក​ផែនការ​សិក្សា​របស់​អ្នក​ជារឿយៗ ដើម្បី​វាយតម្លៃ​ថាតើ​វា​ដំណើរការ​ល្អ​ដល់​កម្រិត​ណា ។

អនុវត្តតាម​គោលការណ៍​នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូកទី ៧ ដើម្បី​កែលម្អ​ការសិក្សា​របស់​អ្នក ។ សូមមើល​ឧទាហរណ៍​នៃ​ផែនការ​សិក្សា​ខាងក្រោម​សម្រាប់​ជាជំនួយ​បន្ថែម​ដោយ​ផ្អែកលើ​កម្រិត​សិក្សា​របស់​អ្នក ៖

ពិនិត្យ​មើល និង តាមដាន

នៅពេល​អ្នក​បញ្ចប់​សកម្មភាព​ក្នុង​មេរៀន សូម​ប្រើ​ការវាយតម្លៃ​ការរៀន​សូត្រ​របស់​អ្នក ដើម្បី​វាយតម្លៃ​ខ្លួនឯង ។ នៅពេល​អ្នក​បានបញ្ចប់​សកម្មភាព​ទាំងអស់​សម្រាប់​កម្រិត​សិក្សា​មួយ សូម​ធ្វើតេស្ត​ក្រោយ​បញ្ចប់​កម្រិត​សិក្សា​នោះ ។ នៅពេល​អ្នក​មាន​អារម្មណ៍​ថា​ត្រៀម​ខ្លួន​រួចរាល់​ហើយ នោះ​អ្នក​អាច​ឡើង​ទៅ​កម្រិត​បន្ទាប់​បាន ។ ការត្រួតពិនិត្យ​ខ្លួនឯង និង​សកម្មភាព​អនឡាញ​អាច​រកបាន​នៅលើ​គេហទំព័រ missionary.englishconnect.org ។ សូម​ចំណាយពេល​ជាទៀតទាត់ ដើម្បី​វាយតម្លៃ​ពីរបៀប​ដែល​អ្នក​អាច​ប្រើ​គោលការណ៍​នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូកទី ៧ ដើម្បី​កែលម្អ​ការសិក្សា​របស់​អ្នក ។

តើ​ខ្ញុំ​នឹង​តាមដាន​ការរីក​ចម្រើន​របស់​ខ្ញុំ​ដោយ​របៀបណា ?

រៀងរាល់​បួន​ខែ​ម្តង អ្នក​នឹង​ទទួល​បាន​អ៊ីមែល​អញ្ជើញ​អ្នក​ឲ្យ​ធ្វើការ​វាយតម្លៃ​សមត្ថភាព​ភាសាអង់គ្លេស​របស់​អ្នក ។ បន្ទាប់ពី​បញ្ចប់​ការវាយតម្លៃ​ហើយ អ្នក​នឹង​ទទួលបាន​របាយការណ៍​អំពី​ការរីកចម្រើន ។ របាយការណ៍​នេះ​នឹង​ជួយ​អ្នក​តាមដាន​ការីកចម្រើន​របស់​អ្នក និង​រៀន​អំពី​វិធី​ដើម្បី​កែលម្អ ។ ក្នុងអំឡុង​ពេល​ផ្លាស់ប្តូរ​តំបន់​ចុងក្រោយ​របស់​អ្នក អ្នក​នឹង​ធ្វើ​ការវាយ​តម្លៃ​ចុងក្រោយ ហើយ​ទទួល​វិញ្ញាបនបត្រ ។ អ្នក​អាច​ចូល​ទៅកាន់​ការវាយតម្លៃ​របស់​អ្នក​នៅលើ​ទំព័រ​សិក្សា​ភាសា Missionary Portal ដើម្បី​តាមដាន​ការរីកចម្រើន​របស់​អ្នក ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​កំពុង​សិក្សា

ការរៀនសូត្រ​ភាសាមួយ « តម្រូវ​ឲ្យ​មាន​ការខិតខំ​ដ៏​ឧស្សាហ៍ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។ សូម​កុំ​ភ្ញាក់​ផ្អើល ប្រសិនបើ​កិច្ចការ​នោះ​មើល​ទៅពិបាក ។ វា​ត្រូវការ​ពេលវលា ។ ចូរ​អត់ធ្មត់​ជាមួយ​ខ្លួនឯង ។… ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​អ្នក នៅពេល​អ្នក​ស្វែងរក​ជំនួយ​ពី​ទ្រង់​ទាំងទ្វេ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១២៩–១៣០ ) ។