កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
បទពិសោធន៍​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា


« បទពិសោធន៍​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា » មគ្គទេសក៍​សិក្សា​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា

« បទពិសោធន៍ » មគ្គទេសក៍​សិក្សា​កម្មវិធី ECM

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​អែលឌើរ​ពីរនាក់​នៅតាម​ផ្លូវ

បទពិសោធន៍​កម្មវិធី EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា

កម្មវិធី EnglishConnect អាច​ជួយ​អ្នក រៀន​ភាសា​អង់គ្លេស « ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្ដី​ជំនឿ​ផង » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:១១៨ ) ។

ចាប់ផ្ដើម

រូបភាព​របស់​ពួកអ្នកផ្សព្វផ្សាយ​ជា​សាសនា​ស៊ីស្ទើរ​កំពុង​កាន់​ទូរសព្ទ​ឆ្លាតវៃ
  • នៅក្នុង អិម.ធី.ស៊ី ៖ ចូលរួម​ការប្រជុំ​ការណែនាំ​ដំបូង ហើយ​ទទួល​បាន​សៀវភៅ​លំហាត់​EnglishConnect កម្រិត ១ និង ២ ។ ប្រសិនបើ​អ្នក​មិនទាន់​ទទួល​បាន​សៀវភៅ​លំហាត់​របស់​អ្នក​ទេ សូមទាក់ទង​អ្នកដឹកនាំ​បេសកកម្ម​របស់​អ្នក ។

  • ១២ សប្តាហ៍​ដំបូង​នៅក្នុង​តំបន់ ៖ សូម​បំពេញ « ជំហាន​សម្រាប់​ភាពជោគជ័យ » សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា នៅលើ​គេហទំព័រ missionary.englishconnect.org/missionary ។

ការសិក្សា​ភាសា

រូបភាព​របស់​ពួកអ្នកផ្សព្វផ្សាយ​ជា​សាសនា​ស៊ីស្ទើរ​កំពុង​សន្ទនា

ប្រើ​ពេលវេលា​សិក្សា​ភាសា​របស់​អ្នក​ដើម្បី​រៀន​ភាសា​អង់គ្លេស​ដោយ​ខ្លួនឯង និង​ជាមួយ​ដៃគូ​របស់​អ្នក ។ អ្នកអាច​ប្រើ​កម្មវិធី EnglishConnect ជាមួយ​ដៃគូ​ដែល​និយាយ​ភាសា​កំណើត​ជា​ភាសា​អង់គ្លេស ឬ​ដែល​ភាសា​អង់គ្លេស​មិនមែន​ជាភាសា​កំណើត ។

តាមដាន​ការអភិវឌ្ឍ

រូបភាព​របស់​អ្នកផ្សព្វផ្សាយ​សាសនា​អែលឌើរ កំពុង​និយាយ​នៅពីមុខ​កុំព្យូទ័រ
  • បញ្ចប់​ការវាយ​តម្លៃ​ការរៀន​ភាសា​ដែល​បាន​ដាក់​កាលវិភាគ ។

  • ប្រើ​ការវាយតម្លៃ​ទាំងនេះ​ដើម្បី​វាយតម្លៃ​ពី​ការអភិវឌ្ឍ និង​ស្វែងរក​កន្លែង​ដែល​ត្រូវ​កែលម្អ ។

លិខិត​បញ្ជាក់

រូបភាព​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ជា​អែលឌើរ កំពុង​កាន់​វិញ្ញាបនបត្រ EnglishConnect
  • ការប្តូរ​តំបន់​ចុងក្រោយ ៖ បំពេញ​ការវាយតម្លៃ​ចុងក្រោយ ទទួល​បាន​វិញ្ញាបនបត្រ​សម្រាប់​កម្រិត​ភាសាអង់គ្លេស​របស់​អ្នក ហើយ​ប្រសិនបើ​អ្នក​ចង់ សូម​ដាក់ពាក្យ​ចូរៀន BYU–Pathway Worldwide ។

  • ការត្រឡប់​មកផ្ទះ​វិញ ៖ ប្រើ​វិញ្ញាបនបត្រ​នៅលើ​ប្រវត្តិរូប​សង្ខេប និង​ក្នុងការ​សម្ភាស​ការងារ ។