ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី២៣–២៩ ខែវិច្ឆិកា  « ចូរ​ស្វែងរក​ព្រះយេហូវ៉ា​វិញ នោះ​ឯង​រាល់គ្នា​នឹង​រស់នៅ » ៖ អេម៉ុស, អូបាឌា, យ៉ូណាស


« ថ្ងៃទី២៣–២៩ ខែវិច្ឆិកា ‹ ចូរ​ស្វែង​រក​ព្រះយេហូវ៉ា​វិញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ › ៖អេម៉ុស, អូបាឌា, យ៉ូណាស » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី២៣–២៩ ខែវិច្ឆិកា ‹ ចូរ​ស្វែង​រក​ព្រះយេហូវ៉ា​វិញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦

យ៉ូណាស​ត្រូវបាន​ខ្ជាក់ចេញ​នៅ​មាត់​សមុទ្រ

Jonah on the Beach at Nineveh [ យ៉ូណាស​នៅ​លើ​ឆ្នេរ​នៃ​ក្រុង​នីនីវេ ] ដោយ ដាណីយ៉ែល ល្វីស

ថ្ងៃទី២៣–២៩ ខែវិច្ឆិកា ៖ « ចូរ​ស្វែងរក​ព្រះយេហូវ៉ា​វិញ នោះ​ឯង​រាល់គ្នា​នឹង​រស់នៅ »

អេម៉ុស, អូបាឌា, យ៉ូណាស

យ៉ូណាស​នៅលើ​សំពៅ​ឆ្ពោះ​ទៅ​កាន់​ស្រុក​តើស៊ីស ។ គ្មាន​អ្វី​ខុស​ឆ្គង​ជាមួយ​នឹង​ការជិះ​សំពៅ​ទៅ​កាន់​ស្រុក​តើស៊ីស​នោះទ លើក​លែង​តែវា​នៅ​ឆ្ងាយ​ពី​ក្រុង​នីនីវេ ជា​កន្លែង​ដែល​យ៉ូណាស គួរ​ទៅ​ដើម្បី​ផ្សាយ​សារលិខិត​របស់​ព្រះ ។ នៅពេល​សំពៅ​នោះ​ជួប​នឹង​ព្យុះភ្លៀង​ធំ​មួយ នោះ​យ៉ូណាស​បាន​ដឹង​ថា ព្យុះ​នោះ​កើត​ឡើង​ដោយសារ​តែ​ការមិន​គោរព​ប្រតិបត្តិ​របស់​លោក ។ ដោយ​ការទទូច​របស់​យ៉ូណាស នោះ​ពួក​អ្នក​ដើរ​សំពៅ​បាន​បោះលោក​ចូល​ទៅ​ក្នុង​សមុទ្រ​ដើម្បី​បញ្ឈប់​ព្យុះ​នោះ ។ វា​ទំនង​ដូច​ជា​ចុង​បញ្ចប់​នៃគម្ពីរ​យ៉ូណាស និង​ការងារ​បម្រើ​របស់​លោក ។ ប៉ុន្តែ​ព្រះអម្ចាស់​មិន​បោះបង់​យ៉ូណាស​ទេ—ដូច​ដែល​ទ្រង់​មិន​បាន​បោះបង់​ប្រជាជន​នៅ​ក្រុង​នីនីវេ វង្ស​អ៊ីស្រាអែល ឬ​យើង​ម្នាក់ៗ​ដែរ ។

ដូច្នេះ ទ្រង់​បន្ត​ចាត់​ព្យាការី— ដូចជា យ៉ូណាស, អេម៉ុស, អូបាឌា និង​ព្យាការី​របស់​យើង​នៅ​សព្វ​ថ្ងៃនេះ—ជាមួយនឹង​សារលិខិត​ថា ប្រសិនបើ​យើង​ប្រែចិត្ត យើង​នឹង​មិន​ត្រូវបាន​បោះបង់​ចោល​ជារៀង​រហូតឡើយ ។ ក្នុង​ចំណោម « គំនិត​លាក់កំបាំង » ទាំងអស់​ដែល​ព្រះ​បាន​បើក​សម្ដែង ( សូមមើល អេម៉ុស ៣:៧ ) នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​រឿង​ដ៏​មាន​តម្លៃ​បំផុត ៖ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ វា​មិនទាន់​យឺត​ដើម្បី​ផ្លាស់ប្តូរ​ឡើយ ។ ទ្រង់​នៅ​តែ​ចង់​ជួយ​យើង​ឲ្យ​រស់​តាម​សេចក្ដីសញ្ញា​ដែល​យើង​បានធ្វើ​ជាមួយ​ទ្រង់ ហើយ​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ប្រទាន​ឱកាស​ម្តង​ទៀត​ដល់​យើង ។

សម្រាប់​អ្វី​ជាច្រើន​ទៀត​ពី​គម្ពីរ​ទាំងនេះ សូមមើល « អេម៉ុស » « អូបាឌា » និង « យ៉ូណាស » នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

អេម៉ុស ៣:១–៨; ៧:១០–១៥

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអម្ចាស់​បើក​សម្ដែង​សេចក្តីពិត​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។

នៅក្នុង អេម៉ុស ៣:៣–៦ ព្យាការី​អេម៉ុស​បានបង្ហាញ​ឧទាហរណ៍​នៃ​ការសន្និដ្ឋាន​ដែល​យើង​អាច​ទាញ​ចេញ​ពី​ទីសម្គាល់​ដែល​យើង​បាន​ឮ ឬ​ឃើញ ៖ នៅពេល​ដែល​សត្វតោ​គ្រហឹម វា​ច្បាស់​ជា​ចាប់​បាន​ចំណី ប្រសិនបើ​បក្សី​មួយ​ត្រូវ​បានចាប់​នៅក្នុង​អន្ទាក់ ច្បាស់​ជា​មាន​នុយ​នៅ​ទី​នោះ ។ នៅក្នុង ខ​ទី ៧–៨ អេម៉ុស​បាន​អនុវត្ត​តក្កវិជ្ជា​នេះ​ចំពោះ​ពួកព្យាការី ។ តើ​យើង​អាច​សន្និដ្ឋាន​អ្វីខ្លះ ពេល​ព្យាការី​ព្យាករ ? តើ​បងប្អូន​រៀន​អ្វីខ្លះ​ទៀត​អំពី​ព្យាការី មកពី អេម៉ុស ៧:១០–១៥ ?

តើ​ព្រះអម្ចាស់​បាន​បើកសម្ដែង​អ្វីខ្លះ​ទៅកាន់​បងប្អូន​តាមរយៈ​ព្យាការី​របស់​ទ្រង់ ?

អែលឌើរ អូលីសេស សូរ៉េស បានមាន​ប្រសាសន៍ថា « ការមាន​ព្យាការី គឺជា​សញ្ញា​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ » ( « Prophets Speak by the Power of the Holy Spirit » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៩ ) ។ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​នឹង​បំពេញ​ប្រយោគ​នេះ ៖ « ខ្ញុំដឹងថា ព្រះ​ស្រឡាញ់​ខ្ញុំ ដោយសារ​ទ្រង់​ចាត់​ព្យាការី​ដែល … » នេះ​គឺជា​បទគម្ពីរ​មួយចំនួន​ដែល​អាចជួយ ៖ ចោទិយកថា ១៨:១៨; អេសេគាល ៣:១៦–១៧; អេភេសូរ ៤:១១–១៤; នីហ្វៃទី១ ២២:២; គោលលទ្ធិ និង​សេចក្ដីសញ្ញា ២១:៤–៦; ៨៤:៣៦–៣៨; ១០៧:៩១–៩២ ។

តើ​បងប្អូន​នឹង​និយាយ​អ្វី​ទៅ​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា សព្វថ្ងៃនេះ​មិន​ចាំបាច់​មាន​ព្យាការី​នោះទេ ?

សូម​មើល​ផងដែរ Topics and Questions « Prophets »​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

អេម៉ុស ៤–៥

« ចូរ​ស្វែង​រក​ព្រះយេហូវ៉ា​វិញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ » ។

យោងតាម អេម៉ុស ៤:៦–១៣ តើព្រះអម្ចាស់​បាន​សង្ឃឹម​ថា​នឹងមាន​អ្វី​កើតឡើង​បន្ទាប់ពី​ពួក​សាសន៍​អ៊ីស្រាអែល​ដកពិសោធន៍​ការសាកល្បង​ទាំងឡាយ ? ( សូមមើល​ផងដែរ ហេលេមិន ១២:៣ ) ។ ខណៈដែល​ការសាកល្បង​របស់​បងប្អូន​អាច​នឹង​មិន​ត្រូវ​បាន​ចាត់​មកពី​ព្រះ​ឡើយ តើ​វា​បានផ្ដល់​ឱកាស​ឲ្យ​បងប្អូន​ងាក​ទៅរក​ទ្រង់​តាម​របៀប​ណា ?

នៅពេល​បងប្អូន​អាន អេម៉ុស ៥:៤, ១៤–១៥ សូមពិចារណា​ពី​របៀប​ដែល​ព្រះអម្ចាស់​មាន​សេចក្ដី​មេត្តា​ចំពោះ​បងប្អូន ។ តើ​ការស្វែង​រក​ទ្រង់​បាន​ធ្វើ​ឲ្យ​បងប្អូន​មាន​ជីវិត​ដោយ​របៀប​ណា ?

អេម៉ុស ៨:១១–១២

ព្រះបន្ទូល​នៃ​ព្រះ​អម្ចាស់​អាច​បំពេញ​សេចក្ដី​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​បាន ។

នៅពេល​បងប្អូន​អាន អេម៉ុស ៨:១១–១២ សូមគិត​ពី​ហេតុផល​ដែល​គ្រោះទុរ្ភិក្ស​គឺជា​ការប្រៀបធៀប​ដ៏ល្អ​សម្រាប់​ការរស់នៅ​ដោយ​គ្មាន​ព្រះបន្ទូល​របស់ព្រះ ( សូមមើល​ផងដែរ យ៉ូហាន ៦:២៦–៣៥; នីហ្វៃទី ២ ៩:៥០–៥១; ៣២:៣; អេណុស ១:៤–៨ ) ។ តើ​បងប្អូន​ដឹង​ដោយរបៀបណា​នៅពេល​បងប្អូន​មាន​សេចក្ដី​ស្រេកឃ្លាន​ខាងវិញ្ញាណ ?

ខគម្ពីរ​ទាំងនេះ​ក៏អាច​អនុវត្ត​ចំពោះ​ការក្បត់​សាសនា​ដ៏ធំ​ផងដែរ ( សូមមើល Topics and Questions « Apostasy » បណ្ណាល័យ​ដំណឹង​ល្អ ) ។ តើ « គ្រោះទុរ្ភិក្ស » ខាងវិញ្ញាណ​បាន​ប៉ះពាល់​ដល់​បុត្រា​បុត្រី​របស់ព្រះ​យ៉ាងដូចម្ដេច ? តើ​ការស្ដារ​ឡើងវិញ​បាន​ជួយ​បំពេញ​សេចក្ដី​ស្រេកឃ្លាន​ខាងវិញ្ញាណ​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

សូម​មើល​ផង​ដែរ « The Great Apostas » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

16:36

The Great Apostasy

អូបាឌា ១:២១

តើ​នរណា​ជា « ពួក​អ្នក​សង្គ្រោះ …​ឯ​ភ្នំ​ស៊ីយ៉ូន » ?

ដោយ​យោង​ទៅ អូបាឌា ១:២១ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានពន្យល់​ថា យើងក្លាយ​ជា​អ្នកសង្គ្រោះ​នៅលើ​ភ្នំស៊ីយ៉ូន នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​សម្រាប់​អ្នកស្លាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល « Closing Remarks » Liahona ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ១០៥ ) ។ ទោះបីជា​តាម​របៀប​ដ៏​តូច​មួយ​ក្តី—តើ​ការធ្វើ​កិច្ចការ​នោះ​ស្រដៀងគ្នា—នឹង​អ្វី​ដែល​ព្រះអង្គ​សង្រ្គោះ​ធ្វើ​ចំពោះ​យើង​យ៉ាងដូចម្ដេច ? តើ​ការធ្វើ​កិច្ចការ​នេះ​បាន​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​ខិតទៅជិត​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ?

សូមមើល​ផងដែរ « Holy Temples on Mount Zion » Hymns ល.រ. ២៨៩ ។

យុវវ័យ​មួយ​ក្រុម​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ

យ៉ូណាស ១–៤

ព្រះអម្ចាស់​មាន​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំងអស់ ដែល​ងាក​មករក​ទ្រង់ ។

ក្រុង​នីនីវេ​គឺជា​មារសត្រូវ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​ត្រូវបាន​គេ​ស្គាល់​ដោយសារ​តែ​ភាពសាហាវ​ឃោរឃៅ​របស់​វា ។ ចំពោះ​យ៉ូណាស វា​ហាក់​ដូច​ជា​មិន​ពិត​ទេ​ដែល​ពួកគេ​ត្រៀម​ខ្លួន​ដើម្បី​ប្រែចិត្ត ។ វា​អាច​គួរ​ឲ្យ​ចាប់អារម្មណ៍​ដើម្បី​ប្រៀបធៀប​ឥរិយាបថ​របស់​យ៉ូណាស ( សូមមើល យ៉ូណាស ១; ៣–៤ )​ទៅ​នឹង​អារម្មណ៍​របស់​អាលម៉ា និង​ពួក​បុត្រា​របស់​ម៉ូសាយ ( សូមមើល ម៉ូសាយ ២៨:១–៥; អាលម៉ា ១៧:២៣–២៥ ) ។ តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​មកពី យ៉ូណាស ៣ ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​ចែកចាយ​ដំណឹងល្អ ទោះជា​ជាមួយ​នឹង​មនុស្ស​ដែលហាក់​ដូច​ជា​មិន​ទាន់​បាន​ត្រៀមខ្លួន​ដើម្បី​ផ្លាស់ប្ដូរ​ក្ដី ?

នៅពេល​បងប្អូន​អាន​គម្ពីរ​យ៉ូណាស សូម​រក​មើល​គំរូ​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ។ ហេតុអ្វី​បងប្អូន​មាន​អារម្មណ៍​ថា​យ៉ូណាស​បាន « ទំនាស់​ចិត្ត » និង « ខឹង » ( យ៉ូណាស ៤:១ ) នៅពេល​ព្រះអម្ចាស់​បាន​ប្រទាន​សេចក្ដី​មេត្តាករុណា​ដល់​ប្រជាជន​ក្រុង​នីនីវេ ? តើ​បងប្អូន​គិតថា ព្រះអម្ចាស់​កំពុង​ព្យាយាម​បង្រៀន​លោក​អំពី​អ្វីខ្លះ​នៅ​ក្នុង ជំពូក ៤ ? សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​ធ្លាប់​ដក​ពិសោធន៍​នូវ​សេចក្ដី​សប្បុរស​នោះ​ក្នុង​ជីវិត​របស់​បងប្អូន ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​យ៉ូណាស ដែល​វា​អាច​ជួយ​បងប្អូន​ឲ្យ​មាន​សេចក្ដី​សប្បុរស​កាន់​តែ​ខ្លាំង ?

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

ពីព្រោះ​ថ្ងៃអាទិត្យ​នេះ ជា​សប្ដាហ៍​ទី​ប្រាំ​នៃ​ខែនេះ គ្រូបង្រៀន​អង្គការ​បឋមសិក្សា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យប្រើប្រាស់​សកម្មភាព​រៀន​នៅក្នុង « ឧបសម្ព័ន្ធ ខ ៖ ការរៀបចំ​កុមារ​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត » ។

អេម៉ុស ៣:៧

ពួកព្យាការី​គឺ​សារទូត​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • ដើម្បី​ជួយ​កូនៗ​បងប្អូន​ឲ្យយល់ អេម៉ុស ៣:៧ បងប្អូន​អាច​ខ្សឹប​សារលិខិត​សាមញ្ញ​មួយ​ទៅកាន់​ពួកគេ​ម្នាក់ ហើយ​សុំឲ្យ​ពួកគេ​ចែកចាយ​សារលិខិត​នោះ​ជាមួយ​កូនៗ​ផ្សេងទៀត ។ តើ​សារទូត​នៅក្នុង​សកម្មភាព​នេះ​ដូចគ្នា​នឹង​ព្យាការី​យ៉ាងដូចម្ដេច ? ហេតុអ្វី​បានជា​ព្រះអម្ចាស់​ប្រទាន​ព្យាការី​ដល់យើង ?

  • ដើម្បី​រៀនបន្ថែម​ទៀត​អំពី​អ្វីដែល​ព្យាការី​ធ្វើ បងប្អូន និង​កូនៗ​បងប្អូន​អាច​ពិនិត្យមើល​ឡើងវិញ​នូវ សារលិខិត​ថ្មីៗ​មកពី​ប្រធាន​បច្ចុប្បន្ន​របស់​សាសនាចក្រ ។ បងប្អូន​ក៏​អាច​ច្រៀង​ជាមួយ​គ្នា​នូវ​បទចម្រៀង​ដូចជា​បទ « ធ្វើ​តាម​ព្យាការី » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៨–៥៩ ) ។ សូម​ចែកចាយ​ជាមួយ​គ្នា​អំពី​មូលហេតុ​ដែល​បងប្អូន​ជ្រើសរើស​ធ្វើ​តាម​ព្យាការី​របស់​ព្រះ ។

សូមជួយ​កូនៗ​ឲ្យ​ទន្ទេញចាំ​បទគម្ពីរ​ទាំងឡាយ ។ អែលឌើរ រីឆាដ ជី ស្កត ៖ « ដើម្បី​ទន្ទេញ​ចាំ​បទគម្ពីរ​មួយ គឺត្រូវ​បង្កើត​មិត្តភាព​មួយ​ថ្មី ។ វា​គឺ​ដូច​ជា​ការរកឃើញ​នូវ​បុគ្គល​ថ្មី​ម្នាក់​ដែល​អាច​ពឹង​ពាក់បាន​នៅពេល​ត្រូវការ វាផ្ដល់​នូវ​ការបំផុស​គំនិត និង​ការលួងលោម​ព្រមទាំង​ជា​ប្រភព​នៃ​ការជំរុញ​ទឹកចិត្ត​ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់ » ( « The Power of Scripture » Ensign ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ ៦ ) ។ ដើម្បី​ជួយកូនៗ​បងប្អូន​ឲ្យ​ទន្ទេញ​ចាំ​គ្រប់ ឬ​ផ្នែក​មួយ​នៃ អេម៉ុស ៣:៧ បងប្អូន​អាច​សរសេរ​វា និង​ថា​វា​ឡើងវិញ​រួមគ្នា ។ បន្ទាប់មក សូម​លុប ឬ​គ្រប​ម្ដង​ពីរបី​ពាក្យ រហូត​ទាល់តែ​កូនៗ​បងប្អូន​អាច​ថា​ឡើង​វិញ​នូវ​ខគម្ពីរ​ទាំងមូល​ចេញ​មកពី​ការចងចាំ ។

អេម៉ុស ៨:១១–១២

ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​បាន​បញ្ចប់​អំណត់​ដែល​ជា​ការក្បត់​សាសនា ។

  • សូម​អញ្ជើញ​កូនៗ​បងប្អូន​ឲ្យ​ធ្វើជា​ឃ្លាន​នៅពេល​បងប្អូន​អាន អេម៉ុស ៨:១១–១២ ។ តើវា​មានអារម្មណ៍​យ៉ាងណា​នៅពេល​យើង​ស្រេកឃ្លាន​ព្រះបន្ទូល​របស់​ព្រះ ? ប្រហែល​ជា​កូនៗ​បងប្អូន​អាច​ធ្វើ​ជាញ៉ាំ​អាហារ​នៅពេល​បងប្អូន​ចែកចាយ​ជាមួយគ្នា​នូវបទគម្ពីរ​ដែល​បងប្អូន​ចូលចិត្ត ។

  • បងប្អូន​អាចប្រើ​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្ដី​ក្បត់​សាសនា » ( បណ្ណាល័យ​ដំណឹង​ល្អ ) ឬ « ជំនាន់​ក្រោយ​ព្រះគម្ពីរ​សញ្ញា​ថ្មី » ( នៅក្នុង ដំណើររឿង​ព្រះ​គម្ពីរ​សញ្ញាថ្មី ទំព័រ ១៦៧–១៧៩ )​ដើម្បី​ជួយ​កូនៗ​បងប្អូន​ឲ្យ​យល់ពី​« គ្រោះទុរ្ភិក្ស »​ដែលកើត​ចេញពី​ការក្បត់​សាសនា​ដ៏ធំ និង​របៀប​ដែល​វា​បានបញ្ចប់​ដោយ​ការស្ដារឡើងវិញ ។ សូម​ចែកចាយ​ជាមួយគ្នា​នូវ​ហេតុផល​ដែល​បងប្អូន​មាន​អំណរគុណ​ដែល​ព្រះអម្ចាស់​បាន​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់ឡើង​វិញ​នៅក្នុង​ជំនាន់​របស់​យើង ។

    2:52

    After the New Testament

យ៉ូណាស ១–៣

ព្រះអម្ចាស់​នឹងជួយ​ខ្ញុំ​ឲ្យ​គោរព​តាមទ្រង់ ទោះបីជា​នៅពេល​មាន​ការលំបាក​ក្ដី ។

  • ដើម្បី​ជួយ​កូនៗ​បងប្អូន​រៀន​ពី​ដំណើររឿង​របស់​យ៉ូណាស បងប្អូន​អាច​មើល​ឡើងវិញ​នូវ​« ព្យាការី​យ៉ូណាស »​នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ សូមមើល​ទំព័រសកម្មភាព​សម្រាប់​សប្ដាហ៍​នេះ​ផងដែរ ) ។ បន្ទាប់​មក​បងប្អូន​អាច​សួរ ៖

    • តើ​មាន​អ្វី​បាន​កើត​ឡើង នៅពេល​ដែល​យ៉ូណាស​ពុំ​បាន​គោរព​តាម​ព្រះអម្ចាស់ ? ( សូមមើល យ៉ូណាស ១:៤–១៧ ) ។

    • តើ​យ៉ូណាស​បានធ្វើ​អ្វីខ្លះ​ដើម្បី​ប្រែចិត្ត ? ( សូមមើល យ៉ូណាស ១:១០–១២; ២:១–៤, ៩; ៣:១–៤ ) ។

    • តើ​មាន​អ្វី​បានកើត​ឡើង នៅពេល​យ៉ូណាស​បាន​គោរព​តាម ? ( សូមមើល យ៉ូណាស ៣:៣–៥ ) ។

    2:30

    Jonah the Prophet

  • កូនៗ​បងប្អូន​អាច​នឹង​ចូលចិត្ត​ការនិទាន​ឡើងវិញ​នូវ​ដំណើររឿង​អំពី​យ៉ូណាស ឬ​ការ​សម្ដែង​រឿងនេះ ។ សូម​ចែកចាយ​ជាមួយ​គ្នា​នូវ​បទពិសោធន៍​មួយចំនួន នៅពេល​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​ធ្វើ​អ្វីមួយ​ដែល​ពិបាក​សម្រាប់​បងប្អូន ។ តើ​ទ្រង់​បាន​ជួយ​បងប្អូន​ឲ្យ​គោរព​តាម​ទ្រង់​ដោយ​របៀប​ណា ?

យ៉ូណាស ១–៤

ព្រះអម្ចាស់​មាន​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំងអស់ ដែល​ងាក​មករក​ទ្រង់ ។

  • ប្រហែល​ជា​កូនៗ​បងប្អូន​អាច​ធ្វើដូចជា​ពួកគេ​កំពុង​សម្ភាស​យ៉ូណាស​អំពី​បទពិសោធន៍​របស់​លោក ។ តើ​ពួកគេ​នឹង​សួរលោក​នូវ​សំណួរ​អ្វីខ្លះ ? សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សួរ​សំណួរ​ដើម្បី​រកមើល​អ្វី​ដែល​យ៉ូណាស​បាន​រៀន​អំពី​ព្រះអម្ចាស់ ។ ឧទាហរណ៍ តើ​យ៉ូណាស​អាចនឹង​និយាយ​អ្វីខ្លះ​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ? ( ឧទាហរណ៍ សូមមើល យ៉ូណាស ២:៧–១០; ៣:១០; ៤:២ ) ។

ព្រះយេស៊ូវ​កំពុង​ឈោង​ទៅរក​បុរស​ម្នាក់​ត្រូវ​បាន​គេ​ដាក់ចុះ​តាម​ដំបូល

Christ and the Palsied Man​[ ព្រះគ្រីស្ទ និង​មនុស្ស​ស្លាប់​ដៃជើង ] ដោយ ជេ ខឺក រីឆាដ

  • សូម​ជួយ​កូនៗ​បងប្អូន​ឲ្យ​គិត​អំពី​គំរូ​ទាំងឡាយ នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ដទៃ​ទៀត ដូចជា ម៉ាកុស ២:៣–១២; លូកា ២៣:៣៣–៣៤ និង យ៉ូហាន ៨:១–១១ ។ បងប្អូន និង​កូនៗ​បងប្អូន​អាច​ស្រាវជ្រាវ​រក​រូបភាព​អំពី​គំរូ​ទាំងនេះ ។ តើ​យើង​មាន​ឱកាស​អ្វីខ្លះ​ដើម្បី​មាន​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ដទៃ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

យ៉ូណាស​ត្រូវ​បាន​គេ​ទម្លាក់​ពី​ទូក​ទៅ​ក្នុង​សមុទ្រ ជា​កន្លែង​ដែល​ស្រមោល​ត្រី​ធំ​មើល​សឹងតែ​មិន​ឃើញ

យ៉ូណាស និង​ត្រីបាឡែន ដោយ ខេវីន ខាឌីន

ទំព័រ​សកម្មភាព​សម្រាប់​អង្គការ​បឋម​សិក្សា ៖ ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ​ឲ្យ​គោរពតាម​ទ្រង់ ទោះបីជា​នៅពេល​មាន​ការលំបាក​ក្ដី